Home Blog Page 86

ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រកាសភាពជាដៃគូលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ

0

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ភាពជាដៃគូដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ នឹងអាចឱ្យអតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន មកទទួលយកប្រាក់កម្ចីពីភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។ តាមរយៈការអនុញ្ញាតឱ្យអតិថិជន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រើប្រាស់របស់ភ្នាក់ងារទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាននិងកំពុងជួយលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុតាមរយៈការផ្តល់ សេវាធនាគារដល់អ្នកដែល មិនប្រើសេវាធនាគារ ឬមិនទាន់មានសេវា ធនាគារប្រើប្រាស់នៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះគឺជាការ ខិតខំប្រឹងប្រែងរួមគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីធ្វើយ៉ាងណាឱ្យការបង់ សងប្រាក់កម្ចីកាន់តែមាន ភាពងាយស្រួលសម្រាប់អតិថិជន ដែលជួយឱ្យចំណេញពេលវេលា ក្នុងការធ្វើដំណើរទៅកាន់សាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន និងក្រុមហ៊ុន ទ្រូម៉ាន់នី ក៏បានចុះកិច្ចព្រមព្រៀងប្រហាក់ប្រហែល គ្នានេះផងដែរកាលពីឆ្នាំមុន។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «ដោយទទួលបានជំនួយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ក្រុមហ៊ុន ទ្រូម៉ាន់នី សង្ឃឹមថា នឹងអាចចូលរួមលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងឌីជីថលបន្ថែមទៀតនៅទូទាំង ប្រទេសកម្ពុជាយើង។ ក្រុមហ៊ុន ទ្រូម៉ាន់នី មានមោទនភាពក្នុងការផ្តល់ បណ្តាញភ្នាក់ងារទ្រូម៉ាន់នី ដែលមានជាងមួយម៉ឺនកន្លែង របស់យើងឱ្យអតិថិជនរបស់ ហ្វូណន ប្រើប្រាស់។ ឥឡូវនេះអ្នកដែលខ្ចីប្រាក់ក៏អាចមក បើកប្រាក់កម្ចីរបស់ពួកគេ ពីភ្នាក់ងារទ្រូម៉ាន់នីណាមួយរបស់យើង នៅទូទាំងប្រទេសបានផងដែរ»។

ធនាគារប្រៃសណីយ៍កម្ពុជា ដែលជាក្រុមហ៊ុនមេ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ផ្តោតលើទីផ្សារចម្រុះនៃ កម្រិតចំណូលអតិថិជន (Mass Market) នៅកម្ពុជា ខណៈពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ចាប់យកទីផ្សារផ្តល់កម្ចីខ្នាតតូច ដល់អ្នកមានប្រាក់ចំណូលទាប និងអ្នកដែលរស់នៅទីជនបទ ដែលហេដ្ឋារចនាសម្ព័ន្ធធនាគារ អាចមានការពិបាកក្នុងការចាប់យក។

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងផ្ដល់អត្ថប្រយោជន៍ ដល់អតិថិជនរបស់ភាគីទាំងសងខាង គឺអតិថិជនរបស់ ហ្វូណន និងអតិថិជនរបស់ ទ្រូម៉ាន់នី។ ជាថ្មីម្តងទៀត តាមរយៈការបើប្រាស់ បណ្តាញភ្នាក់ងារទ្រូម៉ាន់នី យើងកំពុងផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើន ដល់អតិថិជនរបស់ ហ្វូណន»។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយ នៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធ្វើប្រតិបត្តិការអាជីវកម្មផ្តល់ប្រាក់កម្ចី តាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន ៥១សាខាដែលគ្របដណ្តប់រាល់ តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។ ភាគទុនិកនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគ កាណាឌីយ៉ា ហូលឌីង ក្រុមហ៊ុនវិនិយោគ ហ្វូឡឺតុន ហ្វាយណាន់ស្យល់ ហូលឌីង ដែលត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដ៏ល្បីឈ្មោះ នៃប្រទេសសីង្ហបុរី និង ក្រុមហ៊ុនស្វយ័តរបស់រដ្ឋគឺ ប្រៃសណីយ៍កម្ពុជា។

ដោយធនាគារប្រៃសណីយ៍កម្ពុជា ជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុនហ្វូណន ធ្វើការផ្តោតលើទីផ្សារចម្រុះ នៃកម្រិតចំណូលអតិថិជន(Mass Market) ហើយជំហរទីផ្សារគោលដៅ របស់ហ្វូណនគឺបំពេញឱ្យទីផ្សារចម្រុះនេះ (Mass Market) ដោយផ្តោតលើអតិថិជន ដែលមានកម្រិតចំណូលទាប និងកសិករនៅតាមទីជនបទ ដែលធនាគារពិបាកក្នុងការចាប់យក ៕

​ឧកញ៉ា ទៀ វិចិត្រ ដឹកនាំសមាជិកសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ប្រជុំពិភាក្សាការអនុវត្តការងារ និងទំនាក់ទំនងអាជីវកម្ម​ ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានបន្តដឹកនាំ តំណាងបណ្តាក្រុមហ៊ុនទូកទេសចរណ៍ ដែលជាសមាជិក របស់សមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន​ ខេត្តព្រះសីហនុ ប្រជុំពិភាក្សារ ស្តីពី ការអនុវត្តការងាររបស់សមាគម និងទំនាក់ទំនងអាជីវកម្មដឹកជញ្ជូន ទេសចរណ៍ផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ។

គួឲ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC speed boat ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានសមាគមភ្នាក់ងារ​ ដឹកជញ្ជូនទេសចរណ៍ជលយាន ប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍៕

ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 | Galaxy Z Flip4 មិនត្រឹមតែមានវត្តមានជាផ្លូវការ លើទីផ្សារកម្ពុជានោះទេ..ថែមទាំងនាំមកជាមួយកម្មវិធី ប្រូម៉ូសិនទៀតផង.!!

(ភ្នំពេញ) ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៖ គ្រាន់តែការបើកបង្ហាញ Galaxy Z Fold4 | Galaxy Z Flip4 ក៏ធ្វើឱ្យ កក្រើកទៅហើយ…ដល់ពេលមានវត្តមានលើទីផ្សារកម្ពុជា…នៅមានកម្មវិធីប្រូម៉ូសិនថែមជូនទៀត! ឡូយអីឡូយយ៉ានេះ..!!

ដើម្បីធ្វើការស្វាគមន៍នូវស្មាតហ្វូនស៊េរីថ្មីនៃត្រកូលអេក្រង់បត់ដ៏ល្អមួយនេះ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនដល់អតិថិជនទូទាំងប្រទេសតែម្តង! រាល់ការជាវទូរស័ព្ទដៃអេក្រង់បត់ Galaxy Z Fold4 | Galaxy Z Flip4 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនមិនធ្លាប់មានដូចជា៖

  • ការបង់រំលស់ជាមួយធនាគារ AEON នឹងទទួលបានការផ្ដល់ជូននូវអត្រាការប្រាក់ 0% ក្នុងរយះពេល 9ខែ
  • ទទួលបានប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 80$ (Cash Voucher 80$) រាល់ការជាវ Galaxy Z Fold4 និងប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ រាល់ការជាវ Galaxy Z Flip4 សម្រាប់ការទិញនាឡិកា Watch5 series
  • ទទួលបានស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!
  • ការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
    Samsung Galaxy Z Fold4 | Galaxy Z Flip4 មានទាំងប្រូម៉ូសិននិងមានលក្ខណៈសម្បត្តិពិសេសៗដែលបានបំពាក់លើស្មាតហ្វូនអេក្រង់បត់ដ៏ល្អនេះទៀត! ដើម្បីឱ្យកាន់តែដឹងច្បាស់ថា Galaxy Z Fold4 | Galaxy Z Flip4 ទៅមើលទាំងអស់គ្នា..!! **Samsung Galaxy Z Fold4
  • តម្លៃ៖ $ 1,899 (RAM:12 GB / ROM: 512 GB) / $1699 (RAM: 12 GB / ROM: 256 GB)
  • ទំហំអេក្រង់៖ 7.6” អ៊ីញ ពេលបើក (Main screen) និង 6.2” ពេលមិនទាន់បើក (Cover screen)
  • ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-Flex Display, Dynamic SUPER AMOLED 2X / S Pen Support
  • កាមេរ៉ាមុខ៖ Selfie camera 10MP (មិនទាន់បើក) / Under display 4MP (ពេលបើក)
  • កាមេរ៉ាក្រោយ 3 គ្រាប់៖ 50MP Dual Pixel (Wide), 10MP OIS (Telephoto),12 MP (Ultrawide)
  • ល្បឿនដំណើរការ (CPU)៖ Snapdragon 8+ Gen 1 (4nm)
  • ថាមពលថ្ម៖ 4,400 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ និងប្រើខ្សែ 25W) / Wireless PowerShare
  • មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8 (បានរហូតដល់ 30នាទី) **Samsung Galaxy Z Flip4
  • តម្លៃ៖ $1,099 (RAM: 8GB / ROM: 256 GB) / $1,059 (RAM: 8GB / ROM: 128 GB)
  • ទំហំអេក្រង់៖ 6.7” អ៊ីញ ពេលបើក (Main screen) និង 1.9” ពេលមិនទាន់បើក (Cover screen)
  • ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate (Main Screen), Infinity-Flex Display, Dynamic AMOLED 2X / Super AMOLED 60 Hz Refresh Rate (Cover screen)
  • កាមេរ៉ាមុខ៖ 10MP Single take, Dual recording, Director’s view
  • កាមេរ៉ាក្រោយ 2 គ្រាប់៖ 12MP Dual Pixel OIS (Wide),12 MP (Ultrawide)
  • ប្រព័ន្ធដំណើរការ (CPU)៖ Snapdragon 8+ Gen 1 (5nm)
  • ថាមពលថ្ម៖ 3,700 mAh (សាកថ្មល្បឿនលឿនឥតខ្សែ និងប្រើខ្សែ 25W) / Wireless PowerShare
  • មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8 (បានរហូតដល់ 30នាទី) Samsung Galaxy Z Fold4 | Galaxy Z Flip4 ពិតជាស្មាតហ្វូនអេក្រង់បត់ដ៏ល្អពិតមែន
    នៅចាំអីទៀត..! ប្រញាប់រួសរាន់ឡើង! ដើម្បីទទួលបានស្មាតហ្វូនអេក្រង់បត់ដ៏ប្រណិតប្រើ ថែមមានប្រូម៉ូសិនដ៏ពិសេស..ទៅរកឯណាទៀត!! សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ពិតជាព្រឹត្តិការណ៍មិនធ្លាប់មាន! សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ និងក្រុមកង់ជាថ្រើននៅកម្ពុជា នាំគ្នាជិះកង់ ជាង២០០គីឡូម៉ែត្រ លើផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ

0

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន “អរគុណសន្តិភាព” ដឹកនាំដោយក្រុមកង់​ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននឹងកំពុងទាញយក ការចាប់អារម្មណ៍​ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជិះកង់ រយៈចម្ងាយឆ្ងាយពីគ្រប់ទិសទី ប្រមាណជា៥០ក្រុម មានដល់ទៅ៣០០កង់ចូលរួម ជិះលើផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា​ ពីថ្ងៃទី៣-៤ កញ្ញា ២០២២ខាងមុខនេះ ។

ថ្លែងឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញព្រឹត្តិការណ៍កីឡាជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន “អរគុណសន្តិភាព” កីឡានាំមកសុខភាព និងមិត្តភាព ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី០៣-០៤ ខែកញ្ញាឆ្នាំ២០២២ លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ រដ្ឋបាលថ្នាក់កណ្តាល នៃសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានឱ្យដឹងថា ការសម្រេចជ្រើសរើសយកផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ សម្រាប់ជិះកង់ ដោយសារផ្លូវនេះជាផ្លូវទី១ សម្រាប់ប្រទេសកម្ពុជា ហើយជាមោទនភាព ដែលក្រុមរបស់លោក បានទទួលការអនុញ្ញាត ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យធ្វើដំណើរ ដើម្បីឈ្វេងយល់ពីភាពរីកចម្រើន ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។

ដោយសារប្រទេសមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យជិះកង់ ក៏ជាផ្នែកមួយ ទទួលបានការចាប់អារម្មណ៍ច្រើន ពីគ្រប់មជ្ឈដ្ឋានទូទៅតែម្តង ។ អ្វីដែលបានជះឥទ្ធិពលល្អ ដល់សង្គមក្នុងព្រឹត្តិការណ៍ការជិះកង់នេះ មិនត្រឹមតែផ្តល់ នូវសុខភាពប៉ុណ្ណោះនោះទេ ពួកគេក៏អាចឆ្លៀត​ឱកាសនេះ រៃអង្គាសថវិកា ដើម្បីជួយដល់ការងារសង្គមផ្សេងៗផងដែរ ។

លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ បានឲ្យដឹងថា “ពួកគេធាក់កង់ដើម្បីសុខភាព ទន្ទឹមនឹងនោះពេលខ្លះ គឺពួកគេគាត់បានឆ្លៀតពេល ធាក់កង់រៃអង្គាសថវិកា ដើម្បីជួយដល់សង្គមផ្សេងៗ កន្លងមក ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង នៅខាងសមាគមពួកខ្ញុំ ក្នុងឱកាសប្រារព្ធខួបលើកទី១១ឆ្នាំ នៃការបង្កើតសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ពួកខ្ញុំ បានរៀបចំកម្មវិធីមួយ នៅខេត្តសៀមរាប គឺពេលនោះ គឺយើងជិះកង់រៃអង្គាស គៀងគររកថវិកា ជួយទ្រទ្រងមន្ទីរពេទ្យគន្ធាបុប្ផា​ ។ ដូច្នេះយើងមិនមែនជិះកង់ ដើម្បីរឹតចំណងមិត្តភាព រវាងអ្នកដែលស្នេហា វិស័យកីឡាជិះកង់ គឺយើងធ្វើការងារជួយទៅដល់សង្គមផងដែរ” ។

លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ បានបន្តថាព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៤៖៤៥ព្រឹកថ្ងៃទី៣ ខែកញ្ញា ហើយមិនត្រឹមតែក្នុងគោលបំណង ដើម្បីសុខភាពនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយក្នុងស្មារតី យុវជនអរគុណសន្តិភាព ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់ កីឡាជិះកង់ ការស្វែងរកមូលនិធិ សម្រាប់ជួយសង្គម ក៏ដូចជា ដើម្បីស្វែងយល់ពីសក្តានុពល នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សយវិស័យទេសចរណ៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបានបន្ថែមថា ក្រៅពីការជិះកង់មើលពីសក្តានុពល​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ក្រុមរបស់លោក ក៏នឹងបន្តដំណើរដើម្បីជិះកង់ ទៅទស្សនាពីការអភិវឌ្ឍ និងសក្តានុពលនៃការរីកចំរើន នៅក្នុងព្រះសីហនុ ជាមួយនឹងការទៅឱ្យដល់ផ្ទាល់ នៅចំណុច «ខ្មែរធ្វើបាន»ផងដែរ។

ជាមួយគ្នានោះ លោក ហាក់ មោង អ្នកសម្របសម្រួលបច្ចេកទេសជិះកង់ បានឱ្យដឹងថា អ្នកចូលរួមជិះកង់ នឹងត្រូវឈប់សម្រាកចំនួន៤កន្លែង បន្ទាប់ពីចាប់ផ្តើមនៅដើមទី​ នៃភូមិសាស្ត្រ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីឈប់សម្រាកនោះ មាននៅត្រង់គីឡូម៉ែត្រលេខ៦០, គីឡូម៉ែត្រលេខ៩០, គីឡូម៉ែត្រលេខ១២០, និងគីឡូម៉ែត្រលេខ១៥០ មុនដល់គោលដៅចុងទី គឺគីឡូម៉ែត្រលេខ១៨២ និងបន្តឆ្ពោះជិះតាមវិថីនានា នៅក្នុងក្រុងព្រះសីហនុ ដើម្បីចលនាបំផុសទេសចរ។

លោក ហាក់ មោង បានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍ជិះកង់ ក្រុមការងារក៏បានរៀបចំទាំងសម្ភារ និងឧបករណ៍ផ្សេងៗ ដើម្បីធ្វើយ៉ាងសម្រួលដល់អ្នកជិះកង់ទាំងអស់ បានធ្វើដំណើរដោយរលូនល្អ ដោយបានត្រៀមជាក្រុម សម្របសម្រួលឡានពេទ្យ និងក្រុមរៀបចំបើកផ្លូវផ្សេងៗផងដែរ។

ក្នុងនាមជាដៃគូសហការ ក្នុងព្រឹត្តិការណ៍ខាងលើនេះ លោក កែវ សិទ្ធ នាយកផ្នែកលក់ នៃសណ្ឋាគារសុខា ដែលជាក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលចាប់អារម្មណ៍សហការ ក្នុងព្រឹត្តិការណ៍នេះ បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោក តែងតែគាំទ្រព្រឹត្តិការណ៍កីឡាកន្លងមក រួមទាំងការចូលរួមគ្រប់វិស័យ ឱ្យតែជាការងារជួយដល់សង្គមផ្សេងៗ ជាក់ស្តែងសម្រាប់កីឡាជិះកង់នេះ គឺជាឱកាសតែម្តងប៉ុណ្ណោះ សម្រាប់អ្នកស្រលាញ់កីឡាជិះកង់ បានជិះលើផ្លូវល្បឿនលឿន ដែលនេះជាអ្វីដែលក្រុមហ៊ុន ត្រូវតែចូលរួម ដែលនេះក៏ជាការជួយជំរុញ ដល់វិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ដែរថា បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹង ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅដើមខែតុលា ឆ្នាំ២០២២នេះ និងអនុញ្ញាត​ ឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះ១ខែ ដោយមិនគិតថ្លៃ៕

អតិថិជនរបស់​​ក្រុមហ៊ុន Smart Axiata អាច​ទទួលបាន​ភីហ្សា​ញ៉ាំ​ដោយ​ឥត​គិតថ្លៃ​ពី Pizza Hut

0

ភ្នំពេញ៖ ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hutកំពុង​ផ្តល់ជូន​ប្រម៉ូសិនពិសេសដល់​អតិថិជន​របស់ Smart ដែលមាន SmartVIP ដោយ​ពួកគេ​អាច​​ញាំភីហ្សារសជាតិឆ្ងុយឆ្ងាញ់ដោយមិនអស់លុយពី Pizza Hut។

រាល់អតិថិជន​របស់ក្រុមហ៊ុន​ Smart Axiata  ដែលជាសមាជិក SmartVIP នឹង​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​ការ​​​ញ៉ាំ​ភីហ្ស​ា​ដោយមិនអស់លុយពី Pizza Hut ម្នាក់មួយ ដោយ​ពួកគេ​គ្រាន់តែ​បង្ហាញ SmartVIP ទៅ​កាន់​ក្រុម​ការងារ​របស់ Pizza Hut ប៉ុណ្ណោះ។

ជារៀងរាល់ថ្ងៃ Pizza Hut នឹងត្រៀម​ទុក​​ភីហ្សា Sausage Crust ទំហំ M ចំនួន 30 ក្នុង​មួយសាខាក្នុង​មួយ​ថ្ងៃ សម្រាប់​ចែកជូនអតិថិជនរបស់​ក្រុមហ៊ុន Smart Axiata  ចាប់​ពីម៉ោង 1 រសៀល ដល់ 5 រសៀល ហើយ​អតិថិជន SmartVIP ម្នាក់​អាច​មានសិទ្ធិ​ទទួល​​បាន​ភីហ្សា​តែ​មួយ​ប៉ុណ្ណោះក្នុង​​រយៈ​ពេល​ប្រម៉ូសិននេះ។

ដើម្បីទទួលបាន SmartVIP អតិថិជនរបស់ក្រុមហ៊ុន Smart Axiata  គ្រាន់តែបញ្ចូលលុយទូរស័ព្ទ Smart ត្រឹមតែ 5 ដុល្លារតែប៉ុណ្ណោះ ដើម្បី​ទទួលបាន​ផល​ចំណេញ​ពី​​​ប្រូម៉ូសិន​ពិសេ​ស​នេះ ហើយ​ការ​ផ្តល់ជូន​ពិសេស​នេះមាន​​ចាប់​ពីថ្ងៃនេះ​តទៅ​រហូត​ដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ​2022 ឬរហូត​ដល់​ភីហ្សាអស់ពីស្តុក។

សម្រាប់ទីតាំង​ដែល​នឹងត្រូវ​ទទួលបានភីហ្សា​មិនគិតថ្លៃនេះ អតិថិជនរបស់​ក្រុមហ៊ុន Smart Axiata  ដែល​កំពុង​មាន SmartVIP អាច​ធ្វើដំណើរទៅកាន់​ទីតាំងណាមួយរបស់ Pizza Hut ​ក្នុង​ចំណោមទីតាំង​ទាំង 5 ដូចខាងក្រោម៖

សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការសាកសួរផ្ទាល់នៅទីតាំងណាមួយរបស់ Pizza Hut ឬ​ទំនាក់​ទំនង​មកកាន់​ផ្នែក​បំរើអតិថិជនរបស់​ក្រុមហ៊ុន Smart Axiata តាមរយៈលេខ 010 200 888៕

HH BANK ទទួលស្គាល់ជាធនាគារ ដែលមានគំនិតច្នៃប្រឌិត ផ្នែកទីផ្សារ និងម៉ាកយីហោ ឈានមុខគេនៅកម្ពុជា

0

សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ​ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធនាគារ HH Bank ទទួលបានពានរង្វាន់ឈានមុខគេផ្នែកទីផ្សារ និងម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ពីកម្មវិធី Asian Banking & Finance Retail Banking Award 2022 ។ សមទ្ធិផលដ៏មានអត្ថន័យមួយនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងការប្តេជ្ញាជម្រុញ និងអភិវឌ្ឍនូវផលិតភាព និងវឌ្ឍនភាព និងដំណើរវិវត្តន៍ឆ្ពោះទៅមុខឥតឈប់ឈរបស់ ធនាគារ HH BANK សម្រាប់ប្រជាជនកម្ពុជា។

ពានរង្វាន់ម៉ាកយីហោឈានមុខគេរបស់ HH BANK គឺសំដៅលើយុទ្ធសាស្រ្ត ដ៏មានប្រសិទ្ធភាពមួយនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមួយនឹងពាក្យស្លោករបស់ធនាគារ គឺ «ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ» ដើម្បីណែនាំម៉ាកយីហោ HH Bank ទៅកាន់អតិថិជនគោលដៅ ក្រោមហេតុផលចម្បងមួយគឺ «ហេតុអ្វីថ្ងៃស្អែកចាំបាច់ត្រូវតែប្រសើរ?» ជាមួយនឹងខ្លឹមសារវីដេអូជាច្រើនដែលបានផលិតដោយ ធនាគារ HH Bank ហើយត្រូវបានចាក់ផ្សាយជូនអតិថិជនតាមរយៈបណ្តាញសង្គមដែលមានអ្នកចូលទស្សនារាប់លាននាក់ ហើយវាបានបង្ហាញពីការសន្យាប្តេជ្ញាផ្តល់ជូននូវអ្វីដែលកាន់តែប្រសើរឡើងទៅថ្ងៃអនាគតដ៏ខ្លីឆាប់ខាងមុខនៃពាក្យថាថ្ងៃស្អែកកាន់តែប្រសើរសម្រាប់អតិថិជនរបស់ HH Bank​​ ។

លោក ឈន់ សកល នាយក នៃនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល នៃធនាគារ HH BANK បានមានប្រសាសន៍ក្នុងកម្មវិធីប្រគល់ពានថា៖ «វាជាកិត្តិយសបំផុតរបស់ធនាគារ HH Bank ដែលទទួលបានការទទួលស្គាល់ ជាធនាគារដែលមានគំនិតផ្តួចផ្តើមទីផ្សារ និងម៉ាកសញ្ញាល្អឈានមុខគេប្រចាំឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា ពីទស្សនាវដ្តី ធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់អាស៊ី។ នេះគឺជាភាពជោគជ័យមួយ ហើយវាពិតជាអស្ចារ្យណាស់ដែលធនាគាររបស់យើង ទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ពីសំណាក់មជ្ឈដ្ឋានស្ថាប័នធនាគារក្នុងតំបន់ និងអន្តរជាតិ ហើយនេះក៏ជាពេលវេលាដ៏មានអត្ថន័យមួយថ្មីទៀត សម្រាប់ក្រុមការងារក្នុងការជម្រុញឱ្យ HH Bank បន្តការខិតខំអភិវឌ្ឍ និងបន្តសម្រេចសមិទ្ធផលថ្មីៗទៀតនៅឆ្នាំបន្តបន្ទាប់។» 

លោកនាយក​​​ ក៏បានបន្ថែមទៀតដែលថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាពិសេសក្រុមប្រឹក្សាភិបាលធនាគាររបស់យើងសម្រាប់ការគាំទ្រ និងការលើកទឹកចិត្ត ដើម្បីឱ្យក្រុមការងាររបស់ពួកយើងអាចបង្ហាញពីស្នាដៃច្នៃប្រឌិតប្រកបដោយវឌ្ឍនភាពសម្រាប់ធនាគារ HH Bank ជាពិសេសធ្វើឱ្យអតិថិជនកាន់តែមានទំនុកមកលើធនាគារ HH Bank ។ តម្រូវការរបស់អតិថិជន ភាពជោគជ័យរបស់អតិថិជន គឺជាបេសកកម្មរបស់យើង ហើយបេសកកម្មនេះគឺជាភាពជោគជ័យរបស់ HH Bank​ ។»

បញ្ជាក់ផងដែលថា HH BANK មានទីស្នាក់ការនៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្ទះលេខ៦៤ កែងមហាវិថីនរោត្តម និងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វាត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយដែលផ្តល់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើជាមួយនឹងសេវាកម្មអតិថិជនដ៏ល្អបំផុត ហើយធនាគារកំពុងតែរៀបចំផែនការពង្រីកបណ្តាញសាខាជាច្រើន បន្ថែមទៀតនៅទូទាំងប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដាំដើមឈើ​សម្រាប់​ការអភិវឌ្ឍ បរិស្ថាន​បៃតង​ នៅបុរីចន្ទគីរី

0

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុង​ដំណើរ​​ការ​ដាំដើមឈើ​ដើម្បី​បណ្តុះ​​ផ្នត់គំនិត​ស្រលាញ់​បរិស្ថានធម្មជាតិ ​និង​សម្រាប់​បង្កើន​​គុណភាព​ជីវិត ​ឲ្យ​កាន់​ប្រសើរចាប់​តាំង​​​ពីពេល​ដំបូង នៃ​ការ​​​ចាប់ផ្តើម​គម្រោងបុរីចន្ទគីរីរបស់ខ្លួន​ ដែលស្ថិត​នៅ​ភាគ​ខាងត្បូង​នៃរាជធានី​ភ្នំពេញ តាមរយៈ​​កម្មវិធី​មួយ​​​​​ឈ្មោះថា​ ​​ «ចន្ទគីរីបៃតង»​ ដោយមានការ​​​ដាំដើម​ឈើ​មុនពេល​ គម្រោងអភិវឌ្ឍ​ន៍​បុរីនេះ​ចប់​រួចរាល់​ សម្រាប់ផ្តល់ជូន​​ឱ្យ​អតិថិជន​ចូល​រស់នៅ។ 

ពីឆ្វេង៖ ម្ចាស់​ផ្ទះ​នៅ​បុរី​ចន្ទ​គីរី និងអ្នកតំណាងរបស់​ក្រុមហ៊ុន អឺបេនលែន (Urbanland)បាន​ចាប់ផ្តើម​កម្មវិធី​ដាំ​ដើម​ឈើ​ជា​ផ្លូវ​ការ​​នៅសួន​សេនត្រល់ផាក (Central Park)។

ខណៈពេលដែល​ជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែ​ប្រសើរឡើង ​ ហើយ​អ្នក​ទិញ​ផ្ទះ​កាន់តែផ្តោត​សំខាន់​លើ​​​បរិស្ថាន​​បៃតង ក្រុមហ៊ុន អឺបេនលែន បាន​រៀបចំ​កម្មវិធី​ដាំដើមឈើសំដៅ «កសាង​មូលដ្ឋាន​គ្រឹះរឹងមាំ» សម្រាប់បុរី​ចន្ទគីរី និងសហគមន៍របស់ខ្លួន ឱ្យ​ក្លាយជាបរិស្ថានបៃតងស្រងាត់ អាច​ផ្ដល់​បរិយាកាស​រីករាយ និងគុណភាពជីវិតដ៏​ប្រសើរ។

ដោយ​មាន​គំនិតបែប​នេះ ម្ចាស់ផ្ទះក្នុងបុរី​ច​ន្ទគីរី​បាននាំគ្នាមកចូលរួម​ដាំដើមឈើចំនួន ៣០ ដើមនៅ​ចុង​សប្ដាហ៍​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ​។ លោក កាំង ហុក អគ្គនាយក​​ប្រតិបត្តិរបស់​ក្រុមហ៊ុន អឺបេនលែន ក៏បាន​ចូលរួមក្នុងកម្មវិធីដាំដើមឈើនេះផងដែរ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ ថ្លែងសុន្ទរកថា​ទៅ​កាន់​ម្ចាស់ផ្ទះ​នៅ​បុរី​ចន្ទគិរី អំពី​គោលបំណងរបស់​ ​កម្មវិធី​ដាំដើមឈើ រួម​ទាំង​លក្ខណៈពិ​សេសនៃ​ផែនការមេ​

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន មានប្រសាសន៍ថា៖ «យើង​ផ្តោត​លើសួនច្បារ និង​ទីធ្លាសហគមន៍ ដើម្បី​ធានាឱ្យ​​បាន​សហគមន៍​មួយ ដែលកាន់តែមានភាព​បៃតង។ នៅ​បុរី​ចន្ទគីរី យើងង​មាន​បំណង​ដាំ​ដើមឈើ​ចំនួន ១២០០ ដើម ដែលក្នុងនោះ ៨០% គឺជា​រុក្ខជាតិ​មានដើមកំណើត​​​​ ក្នុងស្រុកនៅសួនសេនត្រល់ផាក និង​នៅ​តាម​ដង​ព្រែក​​នៅ​ខាង​ក្រៅ​បុរីរបស់យើង​»។ លោក​បាន​បន្ថែមទៀតថា៖ «សួន​សេនត្រល់ផាក នឹង​ក្លាយ​​ជា​ទីតាំង​ស្នូល​របស់​បុរីចន្ទគីរី​​យើង នៅពេលដែល​ម្ចាស់ផ្ទះ​របស់យើងចូល​មក​រស់​នៅ​​ឆ្នាំក្រោយ។ នេះ​ជា​ពេល​វេលា​​ដ៏រំភើប​រីករាយ​សម្រាប់​ខ្ញុំ នៅ​ពេល​ដែល​សហគមន៍​របស់​យើង​រួមគ្នា​មកដាំដើម​ឈើ​ផ្ទាល់ខ្លួន​សម្រាប់​អនាគត។ សូម​អរគុណ​ចំពោះ​ការ​ជឿ​ជាក់​លើក្រុមហ៊ុន អឺបេនលែន និង​ចូលរួមជា​ផ្នែកមួយ​នៃ​ដំណើរនេះ​តាំងពី​ដំបូង​មក»។

បុរីចន្ទគីរី​គឺជា​គម្រោងអភិវឌ្ឍន៍ដីលំនៅដ្ឋាន (បុរី) ដែល​ឈ្នះពាន​រង្វាន់ ហើយចំណុច​ពិសេស​មួយ​គឺសួន​សេន​ត្រល់​ផាកនៅក្នុងបុរី​នេះ ​និងជា​ទីកន្លែង​ដែល​ក្រុមហ៊ុន​ចង់​បង្កើត​ជា​សហគមន៍មួយពោរពេញទៅ​ដោយ​លំហបៃតង និងឧទ្យាន ដោយ​រៀបចំយ៉ាងពិសេសក្នុងគោលដៅ​ចម្បង​សម្រាប់​​ឱ្យ​​​អ្នកជិតខាង មិត្តភក្តិ និង​មនុស្ស​ជាទីស្រលាញ់ជួបជុំ​គ្នា ដូច្នេះ​ពួកគាត់​អាច​រីក​រាយ​នឹង​ពេលវេលា​ជាមួយគ្នា។

ម្ចាស់ផ្ទះនៅបុរីចន្ទគីរី ចូលរួម​ដាំដើមឈើដែលមាន​ដើម​កំណើតក្នុងស្រុកដោយផ្ទាល់​នៅសួន​សេនត្រល់ផាក

សួន​សេនត្រល់ផាក់នៅបុរី​ចន្ទគីរី   ត្រូវបានរចនាឡើងដោយគិតគូរបំផុត ដើម្បី​អាចផ្តល់​​ឱ្យ​មាន​សកម្មភាពផ្សេងៗ សម្រាប់អ្នករស់នៅគ្រប់វ័យ រាប់ចាប់តាំងពី​ការដើរលំហែកាយ ការ​លេងកីឡាវាយសី​នៅ​ទីធ្លា​ខាង​ក្រៅ រហូត​ដល់​ទីធ្លា​រត់លេង​សម្រាប់​កុមារតូចៗ ​និង​ការ​​គយគន់ទឹកជ្រោះសិប្បនិម្មត​រួម ជាមួយ​នឹង​អាង​ចិញ្ចឹមត្រី​ផងដែរ។ សួន​នេះ​​ក៏នឹងមានប្រភេទរុក្ខជាតិចំនួន ៣៥ ប្រភេទផ្សេងៗគ្នាផងដែរ ​ក្នុងនោះ ២៣​ ប្រភេទ​គឺជា​រុក្ខជាតិ​ ដែលមាន​ដើមកំណើតក្នុងស្រុក​ផ្ទាល់​​ និង​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​អ្នក​រចនាសួន​បៃ​តង​​ នៃ​​របស់ក្រុមហ៊ុន អឺបេនលែន។

ដោយបាន​ដាក់បញ្ចូលក្នុងប្លង់​មេ សួននេះ​មាន​​គម្រប​​ដើមឈើ​ចំនួនបីស្រទាប់​​ ពោលគឺ​រាប់​​ចាប់​តាំង​ពីដើម​ដុះ​ចេញពន្លករហូត​ដល់ដើមឈើបែកមែកសាខា ហើយ​ដូច​ទៅនឹង​តំបន់​ព្រៃទឹកភ្លៀងធម្មជាតិពិតដូច្នេះដែរ។ លើស​ពី​នេះ ម្ចាស់​ផ្ទះចន្ទគីរីអាច​មកជួបជុំគ្នា​ដើម្បី​​ដាំដើមឈើហូបផ្លែ និង​បន្លែផ្ទាល់ខ្លួន​ និង​អាចបង្រៀនកូនៗរបស់ពួកគេអំពីធម្មជាតិ ក៏ដូចជា​អារម្មណ៍នៃការរួបរួមគ្នាផ្តោតលើផលប្រយោជន៍រួមនៃ ការដាំដុះផលិតផលធម្មជាតិផងដែរ។

លោក គួច ហុងជៀក ដែល​ជា​ម្ចាស់ផ្ទះមួយ​រូបនៅ​បុរី​ចន្ទគីរី ជឿ​ជាក់​ថា ផ្ទះគឺជាផ្នែក​មួយ​នៃ​ជីវិត។ នៅ​ពេល​ដែល​យើង​ជ្រើស​រើស​ផ្ទះ វា​នឹងតំណាង​ឱ្យ​យើង និង​ជីវិត​របស់​យើង។ លោកបន្ត​​ថា លោក​និង​ក្រុម​គ្រួសារ​មាន​ក្តីរីក​រាយ ​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ដ៏​រំភើប​នេះ និង​ចូល​រួម​កម្មវិធី​ដាំដើម​ឈើ​ នៅសួនសេនត្រល់ផាក​របស់​បុរីចន្ទគីរី ដើម្បី​ដាំដើម​ឈើ​ដ៏ស្រស់​ស្អាត​សម្រាប់​សហគមន៍ មិត្តភ័ក្តិ និង​ក្រុមគ្រួសារ​នាពេល​ខាងអនាគត។

សហគមន៍​​ចាន់គីរី ដែលបានចូលរួម​​ដាំ​ដើម​ឈើ​នៅសួនសេនត្រល់ផា

កម្មវិធីដាំដើមឈើនៅ​​បុរីចន្ទគីរី​ គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលទ្រព្យ​កម្ពុជា អឺបេនលែន (Urbanland) បាន​ដាក់​ក្នុង​ផែនការ​សម្រាប់​បុរីនេះ ដើម្បី​លើក​កម្ពស់​ស្មារតី​សហគមន៍ និង​ភាព​ជា​អ្នកជិតខាង​ក្នុង​ចំណោម​ម្ចាស់​ផ្ទះទាំងអស់។ ព្រឹត្តិការណ៍​ផ្សេងទៀត​រួមមាន​សកម្មភាព ទទួល​ខុសត្រូវសង្គមរួមគ្នា និងការជួបជុំពិសេសៗនាពេលខាងមុខ។

គោលបំណងរបស់ក្រុមហ៊ុន នៅបុរីចន្ទគីរី គឺចង់ធ្វើជាគំរូ និងបង្កើត​​មូលដ្ឋាន​គ្រឹះដ៏​រឹងមាំ ​សម្រាប់​ក្មេង​​ជំនាន់​ក្រោយ​របស់កម្ពុជា ដើម្បី​បង្កើត​សហគមន៍​កាន់តែ​មានភាព​បៃតង និង​ប្រកប​ដោយ​និរន្តរភាព​ ជាង​មុន​​សំដៅលើកកម្ពស់ «ការរស់នៅឱ្យ​កាន់តែប្រសើរ» ដែលមនុស្ស​អាច​លម្ហែកាយ ចំណាយ​ពេល​វេលាល្អៗ​ជា​មួយគ្នា និងគេច​ផុត​ពីភាព​​កុះករ​​នៃជីវិត​ក្នុងទីក្រុង។ នៅ​បុរី​ចន្ទគីរី ក្រុមហ៊ុន អឺបេនលែន ប្ដេជ្ញាសម្រេច​​នូវគោលបំណងនោះ៕

សួន​សេនត្រល់ផាកនៅ​បុរីចន្ទគីរី​​ មើល​ពីលើអាកាស

អំពីបុរី​​ចន្ទគីរី

បុរីចន្ទគីរី​របស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺ​ជាគម្រោងអភិវឌ្ឍន៍​ដីលំនៅដ្ឋាន (បុរី) ដែលឈ្នះពានរង្វាន់ ដែល​នាំមក​ជូន​នូវ​ការរចនា​​ផ្តោតសំខាន់លើកត្តាមនុស្ស និង​មានការ​ស្រាវ​ជ្រាវ​ច្បាស់លាស់ ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​របស់អ្នក​ដែលមានជីវភាពមធ្យម និងដែលប្រាថ្នារស់នៅក្នុងទីក្រុងភ្នំពេញ។

ជាមួយបុរី​ចន្ទគីរី ក្រុមហ៊ុន អឺបេនលែន រៀបចំផែនការដោះស្រាយនូវអ្វីដែល មនុស្សយកចិត្តទុកដាក់បំផុត ពោល​គឺមានដូចជា សន្តិសុខ និងសុវត្ថិភាព មុខងារខាងក្នុងសហគមន៍ រួមទាំងស្មារតីចុះសម្រុង ក៏ដូចជា​ការ​រួម​​បញ្ចូល​​សារសំខាន់នៃធម្មជាតិ តាមរយៈការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះលំហូរនៃពន្លឺ និង​ចរន្ត​ខ្យល់​នៅខាង​ក្នុងផ្ទះនីមួយៗ។ គោលដៅនេះគឺដើម្បីដឹកនាំឱ្យ​មាន​នវានុវត្តន៍បន្ថែមក្នុងការ រចនាបុរីក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តចំពោះគុណភាព ភាពធន់ និងភាពផ្ចិតផ្ចង់។

ដើម្បី​ស្វែង​យល់​បន្ថែមអំពីគម្រោង សូម​ចូល​ទៅកាន់https://urbanlandasia.com/projects/chankiri-palm-creek

អំពី អឺបេនលែន (Urbanland)

ក្រុមហ៊ុន អឺបេនលែន​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ ​បង្កើត​កន្លែង​ដែល​មាន​ភាព​ច្នៃប្រឌិតខ្ពស់​ដើម្បី​ឱ្យ​មនុស្ស​គ្រប់គ្នារស់នៅ ធ្វើការ និង​កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ​គុណភាព ភាពឋិតថេរ និង​ភាព​ផ្ចិតផ្ចង់។​

ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយ​លោក​ជឿជាក់​ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អ ដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើត​បរិយាកាសប្រកបដោយ​​ផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិក​​នៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង​ស្រុក​ខ្នាតធំ​មួយ​ដែល​​មានបទពិសោធ​ជាង ២២ឆ្នាំ​ក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបាន​ទទួល​ស្គាល់​តាម​រយៈ​ ការ​បង្កើត​​គម្រោង​ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់​ការ​រចនា​ផ្ដោត​លើ​តម្រូវការ​ អ្នក​រស់​នៅជា​ចម្បង​ដែល​ឆ្លុះបញ្ចាំង​តាម​រយៈ​គម្រោងអភិវឌ្ឍន៍ដែល​ជាប់​ជ័យលាភី​ រួម​មានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូ​បែបប្រណីត) និងសណ្ឋាគារ​រចនាម៉ូដបែបប្រណីត ​ដំបូង​គេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោង​អភិវឌ្ឍន៍ដំបូងគេមួយទៀត នៅតំបន់វេង​ស្រេងគឺ KMH Park ដែលជាផែនការធំ​ថ្មីរួមមាន​អគារ​ការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំង K Mall និងអគារ ISI Tower។

បុរី​ចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយ ដែលជាជោគជ័យធំមួយទៀត​របស់ក្រុមហ៊ុន អឺបេនលែន ហើយ​នឹង​ចូល​រួម​ចំណែកដល់​ការ​លើកស្ទួយគុណភាព នៃវិស័យបុរីនៅកម្ពុជា។

សម្រាប់​​ព័ត៌មានបន្ថែមអំពីគម្រោង ​អឺបេនលែនសុំ ​ចុច​នៅទីនេះ Projects – Urbanland Asia

លើកដំបូងដែលមានកម្មវិធីធំបែបនេះ! គម្រប់ខួប89ឆ្នាំលោកតា ស៊ីន ស៊ីសាមុត  ត្រូវបានរៀបចំកម្មវិធីឡើង ដោយ Smart និង Pleng

0

មិនមែន​ជា​លើក​ទីមួយទេ​ដែល Smart និង Pleng តែង​តែ​ធ្វើ​កម្មវិធីប្លែកៗ​ ធំ​និង​ប្រកប​ដោយ​ភាពច្នៃប្រឌិតថ្មីៗជានិច្ច! ជាក់ស្ដែង​ក្នុង​ពេល​ខាង​មុខនេះ Smart និង Pleng បានរៀបចំឡើងនូវកម្មវិធី «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» ដ៏មានតម្លៃសម្រាប់ អធិរាជសំឡេងមាសយើងគឺ លោកតា ស៊ីន ស៊ីសាមុត នៅថ្ងៃទី 28 សីហា 2022 នេះ ដើម្បីរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត គម្រប់89ឆ្នាំ (23 សីហា 1933) និងឧទ្ទិសការគោរព ព្រមទាំងក្ដីនឹករឭកដល់សិល្បករខ្មែរសម័យដើមផ្សេងទៀត ដែលបានចែកឋានទៅ ។

នៅក្នុងកម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសិល្បករ សិល្បការិនី ទាំងចាស់និងក្មេងរួមទាំងចៅបង្កើតរបស់លោកតាផងដែរ!

អ្វីដែលលឺហើយរឹតតែ​រំភើបទៀតនោះគឺ Smart និង Pleng បានប្រកាស​ឱ្យដឹង​ថា​ ថវិកាដែលទទួលបានពីការលក់សំបុត្រ និង និងវត្ថុអនុស្សាវរីយ៍ទាំងអស់ក្នុងកម្មវិធី នឹងប្រគល់ជូនក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទាំងអស់។

កុំភ្លេចជួបគ្នាក្នុងកម្មវិធី «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» សំបុត្រមានដាក់លក់ហើយ អ្នកអាចស្វែងរកជាវសំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass : https://wonderpass.asia/widgets/sin_sisamuth_89th_birthday

តម្លៃសំបុត្រត្រឹមតែ 15$ នោះអ្នកនឹងទទួលបាន៖

  • សំបុត្រម្នាក់ 02 សន្លឹក
  • អាវយឺត 1 និងកាបូបស្ពាយ 1
  • ទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូប ដូចជា មាស សុខសោភា ,ខេម ,ម៉ម ពេជ្ជរិទ្ធ ,ស៊ីន សេដ្ឋសុជ្ឈតា, រ៉ូលីន, ដាវុធ, ឌីជេ ណាណា
  • ទទួលបានអាហារសម្រន់ និងភេសជ្ជៈ

ចូលរូមគាំទ្រ និងស្ដាប់បទរបស់​លោកតា ស៊ីន ស៊ីសាមុត ដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់ដែលមានតែនៅក្នុង Pleng app តែមួយគត់ ឥឡូវនេះ៖ https://pleng.smart.com.kh/…/sinn-sisamouth-old…/71/

“Similac Gain IQ ពាំនាំនូវ របកគំហើញថ្មី ក្នុងរូបមន្ត 5G* ជំនួយដល់កុមាររៀនចេះកាន់តែលឿន”

0

ភ្នំពេញ៖នៅថ្ងៃទី 12 13 និង  14 ខែ សីហានេះ ផលិតផលទឺកដោះគោម្សៅ Similac Gain IQ បានធ្វើការរៀបចំកម្មវិធីដ៏ពិសេសមួយដែលមានឈ្មោះថា “ពិភពកុមារវៃឆ្លាត 5G” នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដើម្បីបង្ហាញពីផលិតផលថ្មី ជាមួយរូបមន្ត 5G* ថ្មីដំបូងបំផុតរបស់ខ្លួននៅកម្ពុជា និងកម្មវិធីសប្បាយៗដែលប៉ាៗម៉ាក់ៗអាចនាំកូនៗជាទីស្រលាញ់របស់ខ្លួនកម្សាន្តសប្បាយដែលភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបៗជំនួយដល់ការសិក្សាយល់ដឹងរបស់កូន និងកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ។ កម្មវិធីទាំងមូលបានភ្ជាប់ជាមួយនូវគំនិតច្នៃប្រឌិត ដែលបង្ហាញអំពីអនាគត ដែលមានភាពជឿនលឿនសម្រាប់កុមារសម័យថ្មី។​  អ្វីដែលគួរឱ្យចាប់អារម្មណ៏នោះ យើងសង្កេតឃើញមានវត្តមានអ្នកម៉ាក់សម័យថ្មី ក៏ដូចជាវត្តមានរបស់តារាល្បីៗក្នុងប្រទេសកម្ពុជាចូលរួមផងដែរ។

ផលិតផល Similac Gain IQ រូបមន្ត 5G* ថ្មីនេះ ត្រូវបានបង្កើតឡើងយ៉ាងសាកសមសម្រាប់ កុមារសម័យថ្មី ជាមួយរូបមន្តពិសេសដែលមានរួមបញ្ជូលនូវសារជាតិចិញ្ចឹមកាន់តែប្រសើរ

ដូចជា សារធាតុហ្គេងឃ្លីអូសាយ ​(Gangliosides)​ ដែលជំនួយដល់ការអភិវឌ្ឍខួរក្បាល និងបង្កើនកម្រិត IQ របស់កុមារ^ និងសារធាតុ 5 HMOs ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ជាមួយនិងប្រូបាយអូទិក BB-12® សម្រាប់ជំនួយសុខភាពពោះវៀន និងប្រព័ន្ធភាពស៊ាំផងដែរ#។ មិនតែប៉ុណ្ណោះផលិតផលថ្មីនេះក៏មាននូវសារធាតុល្អ 3 ប្រភេទទៀត ដូចជា DHA លូទីន និងវីតាមីន E ធម្មជាតិ ដែលជួយដល់ការលូតលាស់ខួរក្បាល និង​ភ្នែករបស់កុមារផងដែរ។​

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ ហ្វេសប៊ុកផេកផ្លូវការរបស់ Similac Gain Cambodia ៖ www.facebook.com/SimilacGainCambodia/ ឬ ទាក់ទងមកកាន់លេខទូរស័ព្ទ៖ 012 333 538៕

Reference:
*5 Great Nutrients: Gangliosides, 5HMOs, DHA, Lutein and NVE.

^Prodi-G contains 10 key brain nutrients and Gangliosides. Gangliosides have been clinically shown to support higher IQ as compared to control group (Gurnida et al. 2012).

#“5HMOs (Specifically 2’-FL at 0.2.g/L)” (Reverri et al. Nutrients 2018.) and “BB-12” (Chouraqui et al. J Pediatr Gastroenterol Nutr. 2004.).