Home Blog Page 88

ឡូយអស់ស្ទះ!! សម្រាប់ដើមខែសីហានេះ កាន់តែថ្មី…កាន់តែប្លែកជាមួយស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ Samsung Galaxy A03 Core ប្រើប្រាស់ និងលេងកម្សាន្តបានពេញមួយថ្ងៃ!

(ភ្នំពេញ) ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២៖ ស្មាតហ្វូនជំនាន់ថ្មី Galaxy A03 Core ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងបំពាក់មកជាមួយនូវកម្លាំងថាមពលថ្មធំខ្លាំងហួសពីការស្មានបានលេចរូបរាងក្នុងទីផ្សារកម្ពុជាហើយ!

តោះទៅជីកឱ្យដល់ពោះវៀន ពោះតាំងម្តងមើលលើកនេះ..!! ថាអ្វីដែលល្អឥតខ្ចោះនៃស្មាតហ្វូនជំនាន់ថ្មី  ម៉ូឌែល Samsung Galaxy A03 Core នេះស្ថិតនៅចំណុចខ្លាំងប៉ុណ្ណា និងមានលក្ខណៈពិសេសៗឆ្ងាញ់ទាក់ចិត្តជាមួយមុខងារកំពូលជាច្រើនដូចជា..! 

*Samsung Galaxy A03 Core:

– អេក្រុងធំ៖ 6.5 អ៊ីង Infinity-V លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង

– ល្បឿនដំណើរការខ្លាំង៖ Octa-Core 1.6 Hz

– អង្គចងចាំ/ RAM ៖ 2 GB

– អង្គផ្ទុក/ Storage ៖ 32 GB 

– ថាមពលថ្មធំ៖ 5,000 mAh (ប្រើលើអេក្រង់ជាប់តាំងពីព្រឹកទល់យប់ជ្រៅក៏មិនទាន់អស់ផង)

– សាកថ្មបានលឿន៖ (7.75 W)

Samsung Galaxy A03 Core នេះគឺពិតជាស្ថិតនៅចំណុចផ្អែមបំផុតដែលចំណុចផ្អែមបំផុតនោះគឺ ភាពសាមញ្ញ ដែលមានកម្លាំងម៉ាស៊ីនកប់តែម្តង..ត្រលប់មកវិញយើងក៏បានទូរស័ព្ទដែលមានរាសងស៊ីចស៊ីផងដែរ!!

អ៊ីចឹងនៅចាំអីទៀត…? ប្រញាប់ជាវដើម្បីទទួលបានស្មាតហ្វូនក្នុងដួងចិត្តឱ្យខ្លួនឯង ឬជាវសម្រាប់មនុស្សជាទីស្រឡាញ់ឥឡូវនេះភ្លាមទៅ! ស្រួលមិនស្រួលប្រយ័ត្នដាច់ស្តុកទៀតណា៎…!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

យេ៎…ទីបំផុតចេញលទ្ធផលហើយ! ពេលវេលាដ៏អស្ចារ្យ…និងរំភើបរីករាយ ចំពោះអ្នកទទួលបានជ័យលាភី ពីកម្មវិធីបង្អួតសម្រស់ ទីក្រុងនាពេលរាត្រី Night City Challenge ពីសាមសុង!!

ភ្នំពេញ៖ អស់រយៈពេល ១ខែកន្លងមកហើយ ដែលយើងធ្វើការស្វែងរកនូវ កំពូលជើងឯកដ៏ខ្លាំងពូកែ ដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍ បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។

យើងឃើញហើយថា ក្នុងកម្មវិធីនេះមានការគាំទ្រខ្លាំង ពីបណ្តាលហ្វេនៗ និងមានការចូលរួមយ៉ាងច្រើនកុះករ ពីគ្រប់បណ្ដាអតិថិជន នៅទូរទាំងប្រទេសកម្ពុជា។ ពេលនេះ…. វេលានេះ…. យើងក៏បានរកឃើញជើងខ្លាំង ដែលបង្អួតសម្រស់ទីក្រុងនាពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung Galaxyយើងហើយ!

សូមចូលរួមអបអរសាទរ ចំពោះអ្នកទទួលបាននូវជ័យលាភីទាំង 5 រូបពីកម្មវិធីបង្អួតសម្រស់ ទីក្រុងនាពេលរាត្រីជាមួយGalaxy ដែលមានឈ្មោះដូចខាងក្រោម៖

**ជ័យលាភីទី១៖ Facebook ឈ្មោះ Phalla Aloo ភេទប្រុស ដែលបានឈ្នះ Galaxy S22 Ultra ចំនួនមួយគ្រឿង
**ជ័យលាភីទី២៖ Facebook ឈ្មោះ Coffee Ice ភេទប្រុស ដែលបានឈ្នះ Galaxy Watch4 ចំនួនមួយគ្រឿង
**ជ័យលាភីទី៣៖ Facebook ឈ្មោះ Sarun Sitha ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង
**ជ័យលាភីទី៤៖ Facebook ឈ្មោះ MengSong Cambodia ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង
**ជ័យលាភីទី៥៖ Facebook ឈ្មោះ Puko ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង

នេះជាក្ដីរំភើបរីករាយខ្លាំងមែនទែន ចំពោះអ្នកដែលទទួលបាននូវ ជ័យលាភីក្នុងកម្មវិធីបង្អួតសម្រស់ នៃទីក្រុងក្នុងពេលរាត្រីពី សាមសុង! ពីក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះអតិថិជនដែលតែងតែស្រឡាញ់ និងគាំទ្រលរាល់គ្រប់ផលិតផលទាំងអស់របស់ សាមសុង ដូច្នេះការបង្កើតនូវកម្មវិធីនេះឡើង គឺជាការលើកទឹកចិត្តមួយផងដែរ ជូនចំពោះអតិថិជនទីស្រឡាញ់ទាំងអស់គ្នា។ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើតនូវកម្មវិធីសប្បាយៗ រំភើបរីករាយបែបនេះបន្ថែមទៀត!

ដូចនេះអ្នកដែលពុំបានទទួលនូវជ័យលាភី សូមកុំទាន់អាលអស់សង្ឃឹម ព្រោះក្រុមហ៊ុន សាមសុង នឹងនៅតែបន្តបង្កើតកម្មវិធីសប្បាយៗ បែបនេះលើកក្រោយទៀត! កុំភ្លេចចូលរួមទាំងអស់គ្នា នូវកម្មវិធីលើកក្រោយៗទៀតណា៎! សូមជូនពរសំណាងល្អ!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ករណីឆ្លងជំងឺអុតស្វា បានកើនឡើងដល់ ១៦,០០០ករណី នៅក្នុងប្រទេសចំនួន៧៥ (Video)

ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍ អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើន ដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុប បានក្លាយជាប្រទេសដែល ឆ្លងខ្លាំងជាងគេនៅលើពិភពលោក ។

ករណីឆ្លងជំងឺអុតស្វាដំបូង ដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ផ្សេងៗគ្នា ដែល WHO កំពុងធ្វើការអង្កេត មិនមានទំនាក់ទំនងនឹងករណី ឆ្លងជំងឺអុតស្វានៅក្នុងប្រទេស ដែលធ្លាប់ឆ្លងនោះទេ។ ភាគច្រើននៃអ្នកឆ្លងជំងឺអុតស្វា គឺឆ្លងទៅលើបុរស អ្នកស្រលាញ់ភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) នៅតាមតំបន់ទីជនបទ និងកន្លែងដែលមានការប្រមូលផ្ដុំគ្នាច្រើន។

WHO និងដៃគូសហការ បាននឹងកំពុងធ្វើការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការឆ្លងនៃ ជំងឺអុតស្វានេះឲ្យកាន់តែប្រសើរឡើង និងការពារការរីករាលដាលនៅពេលអនាគត។ WHO បានកត់សម្គាល់ថា វាមិនកំណត់ទាល់តែបុរសរួមភេទ ជាមួយបុរសទើបឆ្លងជំងឺអុតស្វានោះទេ ពោលគឺឲ្យតែអ្នកដែលបាន ប៉ះពាលជាមួយអ្នកជំងឺ គឺមានហានិភ័យនៃការឆ្លង។ ដូច្នេះការយល់ដឹងអំពីជំងឺអុតស្វាដូចជា របៀបឆ្លង និង វិធីសាស្រ្តការពារខ្លួនឯង វានឹងជួយធានាថា ចំនួនអ្នកឆ្លងមានកម្រឹតទាប និងជួយបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។

នៅថ្ងៃទី ២៣ ខែកក្កដា WHO បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វា នៅក្នុងប្រទេសជាច្រើនបានក្លាយជា «ការព្រួយបារម្ភពីភាពអាសន្នសុខភាព សាធារណៈរបស់អន្តរជាតិ»។ ហើយជំងឺនេះ បានឆ្លងរីករាលដាលយ៉ាងខ្លាំង នៅក្នុងសហភាពអឺរ៉ុប និងបានបង្កជាហានិភ័យមធ្យម របស់ប្រទេសនិងតំបន់ផ្សេងៗទៀត នៅលើពិភពលោក។ WHO ក៏បានចង្អុលបង្ហាញផងដែរថា ទោះបីជាហានិភ័យនៃ ការឆ្លងបច្ចុប្បន្នទាបក៏ដោយ ក៏វាច្បាស់ណាស់ថា ជាហានិភ័យរបស់អន្តរជាតិនាពេលខាងមុខ ។

ដោយឡែកនៅក្នុងតំបន់អាស៊ាន ប្រទេសថៃក៏ត្រូវបានរាយការណ៍ ពីវត្តមានជំងឺអុតស្វាដែរ។ ខណៈប្រទេសកម្ពុជា កាលពីពីរឆ្នាំមុន មានពលរដ្ឋមួយក្រុមនៅភ្នំពេញ បានធ្វើការជួបជុំគ្នាដើម្បីធ្វើយុទ្ធនាការ ក្រោមប្រធានបទ «ឲ្យតម្លៃជីវិតនិងសុខភាព និងប្រឆាំងការស្រាវជ្រាវជីវសាស្ត្រ» កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ពួកគេក៏បានជូនពរអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ឲ្យឆាប់ជាសះស្បើយ ហើយសង្ឃឹមថា «ការស្រាវជ្រាវអាវុធជីវសាស្រ្ត នឹងត្រូវបញ្ឈប់សម្រាប់អនាគត របស់មនុស្សជាតិ»។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័ររបស់ចិន។

ប្រជាពលរដ្ឋដែលចូលរួមក្នុងការជួបជុំនេះ ត្រូវបានគេរាយការណ៍ថា មកពីគ្រប់មជ្ឈដ្ឋានក្នុងរាជធានីភ្នំពេញ។ ហើយពួកគេបានភ្ជាប់ ទំនាក់ទំនងគ្នាតាមរយៈកម្មវិធី បណ្ដាញសង្គមមួយចំនួន ដើម្បីចូលរួមក្នុងការជួបជុំថ្ងៃនេះ។

នៅក្នុងការជួបជុំនោះ តំណាងម្នាក់បានអានសេចក្ដីថ្លែងការណ៍មួយ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៖ នៅឆ្នាំ ២០២០ ជំងឺកូវីដ១៩ បានរីករាលដាលពាសពេញ ពិភពលោកទាំងមូល ដែលបានបំផ្លាញអាយុជីវិតរបស់ប្រជាជន សេដ្ឋកិច្ចប្រទេសធ្លាក់ចុះ និងធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសាររងទុក្ខលំបាក ហើយរាប់ពាន់គ្រួសារទៀត បានបាត់បង់ការងារ និងពុំអាចរកការងារថ្មីបាន។ ជារៀងរាល់ថ្ងៃ យើងបានមើលឃើញតួលេខនៃអ្នកវិជ្ជមាន និងសង្ស័យវិជ្ជមានកូវីដ១៩បានកើនឡើង។ ហើយយើងបានស្ដាប់លឺរាល់ថ្ងៃ នូវសម្លេងសោកសៅរបស់សាច់ញ្ញាត និងមិត្តភ័ក្រ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីកូវីដ១៩ បានស្ថិតនៅក្រោមការគ្រប់គ្រង ជំងឺគ្រុនឈីក (Chikungunya) ក៏ត្រូវបានរកឃើញដំបូងនៅខែកក្កដា។ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១ ខែសីហា ខេត្តចំនួន១២ បានរកឃើញជំងឺគ្រុនឈីក (Chikungunya) និងមានមនុស្សសរុបចំនួនជាង ១០០០ នាក់បានឆ្លង។ ថ្ងៃនេះយើងបានមកដល់ទីនេះ មិនមែនដើម្បីរៀបរាប់ពីទុក្ខលំបាក ដែលយើងបានជួបប្រទះនៅក្នុងឆ្នាំនេះប៉ុណ្ណានោះទេ ប៉ុន្តែដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នា បានឃើញពីការពិតនូវអ្វីដែលខ្ញុំបានជួប ហើយខ្ញុំនឹងបន្តរំលឹកអំពីគ្រោះថ្នាក់នេះ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាជនកម្ពុជា បញ្ឈប់ការគំរាមកំហែងដែលប្រៀបដូចជា ដាវភ្ជុងនៅលើក្បាលរបស់យើងនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កើតមន្ទីរពិសោធន៍ជាង ២០០ កន្លែងក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ មន្ទីរពិសោធន៍ទាំងនេះ មានទីតាំងនៅលោកខាងលិច អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្រ្វិក និងកន្លែងផ្សេងៗទៀត។ មន្ទីរពិសោធន៍ទាំងនេះ ធ្វើការស្រាវជ្រាវជាសម្ងាត់នូវវីរុស និងបាក់តេរី ហើយមិនដែលផ្សព្វផ្សាយ គម្រោងស្រាវជ្រាវរបស់ពួកគេ ជាសាធារណៈឡើយ។ នៅក្នុងទីក្រុងភ្នំពេញរបស់យើង វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត នៃកងទ័ពជើងទឹក(NAMRU- 2)ដែលស្ថិតក្រោមស្ថានទូតរបស់អាមេរិក ត្រូវបានបង្កើតឡើងជិត២០ឆ្នាំ។ ខណៈអ្នកជំនាញរបស់យើងនៅបន្ត ស៊ើបអង្កេតប្រភពនៃវីរុសចម្លងនេះ។ យើងបានរកឃើញថាជំងឺចម្លងគ្រុនឈីក (Chikungunya) ស្ថិតនៅក្រោមការស្រាវជ្រាវរបស់ វិទ្យាស្ថានវិទ្យាសាស្រ្តរបស់អាមេរិក។ តែបន្ទាប់ពីមានការផ្ទុះរោគ រាតត្បាតមួយហើយ ក៏មានផ្ទុះរោគរាតត្បាតមួយទៀត មិត្តភ័ក្តទាំងអស់គ្នា មិនថាឬសគល់នៃការ រីករាលដាលយ៉ាងណានោះទេ ការពិសោធន៍វិជ្ជសាស្ត្រដែល ធ្វើឡើងនៅខាងក្រៅទិដ្ឋភាពសាធារណៈ នឹងធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរដែលជៀសមិនរួច។

ដោយផ្អែកលើមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌ និងសិទ្ធិមនុស្ស ជាមួយនឹងការពិចារណា លើអនាគតរបស់មនុស្សជាតិ យើងបានចេញសេចក្ដី អំពាវនាវដំបូងរបស់យើង៖ ដើម្បីអនាគតរបស់មនុស្សជាតិ ដើម្បីសុវត្ថិភាពស្មើគ្នារបស់ប្រជាជន អធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស យើងសូមប្រឆាំងនឹងការស្រាវជ្រាវ លើអាវុធជីវសាស្រ្ត ហើយសំណើដ៏មុតមាំរបស់យើង សម្រាប់ស្ថានទូតអាមេរិកក្នុងការបង្ហាញគម្រោងស្រាវជ្រាវ ដល់សាធារណជនកម្ពុជា យើងស្នើសុំយ៉ាងដាច់អហង្ការ ដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់នូវគម្រោងស្រាវជ្រាវ ជីវសាស្រ្តនៅកម្ពុជា ហើយស្នើសុំឲ្យបិទវិទ្យាស្ថាន ស្រាវជ្រាវជីវសាស្រ្ត(NAMRU- 2)នេះ។

អ្នកចូលរួមម្នាក់បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ទោះបីជាការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានគ្រប់គ្រងលើរោគរាតត្បាតក៏ដោយ ក៏ជំងឺឆ្លងថ្មីនេះបានបង្រៀនយើង នូវមេរៀនដ៏សោកសៅមួយ។ យើងបានរៀនពីប្រព័ន្ធផ្សព្វផ្សាយ ពិភពលោកជាច្រើនស្ដីពី ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលលេចចេញពី មន្ទីរពិសោធន៍របស់អាមេរិក។ យើងសង្ឃឹមថា ប្រទេសដែលមានឈ្មោះថា ជាប្រទេសធំជាងគេ ក្នុងពិភពលោកមួយនេះ អាចបញ្ឈប់ការស្រាវជ្រាវអាវុធជីវសាស្រ្ត ដើម្បីសុខភាពប្រជាជនពិភពលោក ៕

ពិធីផលិតស្រាបៀរដំបូង របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ!

(ភ្នំពេញ) ពិធីផលិតស្រាបៀរដំបូងរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី យ៉ាងអធិកអធមបំផុត។

ព្រឹត្តិការណ៍ដ៏មានសំខាន់នេះ ប្រារព្វធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដោយផ្ទាល់ ដែលស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងកិច្ចថ្លែងស្វាគមន៍ក្នុងពិធីដ៏មានអត្ថន័យនេះ លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) បានមានប្រសាសន៍បញ្ជាក់ជូន ឯកឧត្តមគណអធិបតី និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ100% ក្រោមទឹកប្រាក់វិនិយោគសរុបចំនួន 78លានដុល្លាសហរដ្ឋអាមេរិក។

រោងចក្រដ៏ធំអស្ចារ្យមួយនេះ ចាប់ផ្ដើមសាងសង់កាលពីខែកក្កដា ឆ្នាំ2020 លើផ្ទៃដី15ហិចតា និងមានសមត្ថភាពផលិតស្រាបៀរបានចំនួន 500,000ហិចតូលីត្រ ឬ ស្មើរនឹង6,500,000កេសក្នុងមួយឆ្នាំៗ ព្រមទាំងអាចរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើតការងារដល់យុវជនកម្ពុជាយើងចំនួន 550កន្លែងផងដែរ។

រោងចក្រសា្របៀរ របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដ៏ធំនិងទំនើបដែលយើងបានឃើញនៅទីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតស្រាបៀរបច្ចេកវិទ្យា​ទំនើបចុង​ក្រោយ​បំផុត​ពី​អឺរ៉ុប ដែលជាប្រទេសមានភាពល្បីល្បាញលើវិស័យផលិតស្រាបៀរលំដាប់ពិភពលោក។ ពិសេសជាងនេះទៀត រោងចក្រស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) មានអ្នកជំនាញផលិតដែលមានបទពិសោធខ្ពស់ រួមផ្សំនឹងសម្រិតសម្រាំងគ្រឿងផ្សំផលិតប្រកបដោយគុណភាពខ្ពស់ ដែលនឹងផ្ដល់នូវរសជាតិដ៏មហស្ចារ្យនិងទទួលបានភាពរីករាយលើសគេដល់អ្នកពិសាស្រាបៀរជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថាចាប់តាំងពីគម្រោងវិនិយោគដ៏ធំមួយនេះទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅឆ្នាំ២០២០ ដំណើរការសាងសង់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា)បានធ្វើឡើងយ៉ាងសកម្មដោយភាពជឿជាក់និងទុកចិត្តខ្ពស់បំផុត ទោះក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងឆ្លងកាត់ការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩ ក៏ដោយ។ ការណ៍នេះ បានកើតឡើងពីភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច(ខេមបូឌា) លើការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចយកឈ្នះបានលើសមរភូមិប្រយុទ្ធប្រឆាំងរោគរាតត្បាតកូវីដ១៩ យ៉ាងពិតប្រាកដ។  

ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នឹងផ្តើមដំណើរការផលិតស្រាបៀរចំនួនពីរប្រភេទមុនគេ គឺ ស្រាបៀរ ម៉ាទ្រីដ និង ស្រាបៀរ ឡឺ ស្កុទី។ ការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសុវត្ថិភាព សុខភាព    អនាម័យយ៉ាងល្អឥខ្ចោះកម្រិតស្ដង់ដាអន្តរជាតិ និង ប្រព័ន្ធត្រួតពិនិត្យគុណភាពដែលប្រតិបត្តិដោយក្រុមការងារជំនាញច្បាស់លាស់ពីមន្ទីពិសោធន៍ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ចេញជាផលិត ផលសម្រេច នឹងធ្វើឱ្យអ្នកពិសាទទួលបាននូវបទពិសោធថ្មីនៃរសជាតិស្រាបៀរដ៏ឆ្ងាញ់ប្លែក ស្រាល ស្រទន់ និងភាពរីករាយមិនអាចបំភ្លេចបាន។

ពិសាដោយទទួលការខុសត្រូវ

កត់ថ្ងៃកត់ម៉ោងទុកផងណា៎! ប្រយ័ត្នខកចិត្ត ព្រោះមិនបានតាមដាន ទស្សនាមហាព្រឹត្តិការណ៍ ដ៏រំភើបអស្ចារ្យមួយនេះ! 

(ភ្នំពេញ) ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២៖ តោះទៅត្រៀមខ្លួនចាំអ៊ុតមើលទាំងអស់គ្នា! ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ 2022 នេះ នឹងធ្វើឱ្យពិភពលោកកាន់តែកក្រើកប៉ុណ្ណា! សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យពី សាមសុង នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ! សូមកុំរំលងកំពូលមហាព្រឹត្តិការណ៍នេះឱ្យសោះ…ខកស្នេហ៍បាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎!! 

បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ..! ដូច្នេះសូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង ទាំងអស់ធ្វើការកត់ត្រាទុក ឬ ដាក់ Reminder លើប្រតិទិនរបស់ខ្លួន សម្រាប់ស្វាគមន៍នូវកំពូលមហាព្រឹត្តិការណ៍ដ៏សែនអស្ចារ្យបំផុតដែលនឹងធ្វើឡើងនៅថ្ងៃទី 10 ខែសីហា ឆ្នំា 2022 វេលាម៉ោង 20:00 យប់…តាមរយៈគេហទំព័រផ្លូវការ សាមសុង… ហ្វេសប៊ុកផ្លូវការ សាមសុង…និងតាម YouTube channel ផ្លូវការរបស់ សាមសុង…! 

កុំភ្លេចណា៎…សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នាថាអ្វីដែលពិសេសអស្ចារ្យ មានអ្វីដែលមិនធ្វើឱ្យខកចិត្តដូចខកស្នេហ៍ ប៉ុន្តែបើស្នេហ៍ហើយនឹងមិនធ្វើឱ្យខកចិត្តនោះទេ…!! ម្ដងនេះរឹតតែកក្រើកពិភពលោកហើយ! 

ដើម្បីកុំឱ្យខកខាននូវការទស្សនាកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោមនេះ៖  

http://Samsung.com  

https://www.facebook.com/SamsungCambodia

https://www.youtube.com/Samsung

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ពិព័រណ៍​ការងារ​ពី​ខេមបូចប CamboJob ដែល​មាន​ក្រុមហ៊ុន និង​ស្ថាប័ន​ធំៗ​ចូល​រួម​ជាង ១០០ក្រុមហ៊ុន ​នៅ​វិទ្យាស្ថាន​ បច្ចេកវិទ្យាកម្ពុជា (តិចណូ)

ពិព័រណ៍ការងារដើរតួ ជាត្រីវិស័យដ៏ចម្បងមួយ សម្រាប់ជួយតម្រង់ទិសដៅនិសិ្សត​ ជិតបញ្ចប់ការសិក្សា ព្រមទាំង​យុវជន និង​យុវនារី​គ្រប់រូប ដែល​កំពុង​ស្វែង​រក​ការងារ​ ឱ្យយល់ដឹងបន្ថែមពីក្រុមហ៊ុន និង​ស្ថាប័ន​ធំៗ​ ដែល​កំពុង​ស្វែងរក​ធនធានមនុស្ស។

ពិព័រណ៍ការងារនេះដែរ ក៏មាន​ចក្ខុវិស័យ ក្នុងការ​​លើក​តម្កើង​ដល់​យុវជន​ដែល​ជា​​​ទំពាំងស្នងឫស្សី​​ នៅ​ក្នុងប្រទេសកម្ពុជា ដែល​​ពោរពេញ​ដោយ​សមត្ថភាព​ និង​ជំនាញ​​ច្បា​ស់​លាស់ ​​​ទៅដល់ក្រុមហ៊ុនជាតិ​ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​នៅ​ក្នុងពិព័រណ៍​ការងារ​នេះ​។

កម្មវិធីនេះ ក៏ជាវិថីនាំផ្លូវ ដល់បេក្ខជនគ្រប់រូប​ ដែលបានបាត់បង់ការងារ​អំឡុងពេលវិបត្តិកូវីដ ១៩ ឱ្យ​ទទួល​បាន​នូវឱកាសការងារឡើងវិញ។

ភាពប៉ិនប្រសព្វរបស់ក្រុមការងារខេមបូចប CamboJob ក្នុងការបង្កើតនូវវេទិកាពិព័រណ៍ការងារនេះឡើង ពិតជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនជាតិ និង​អន្តរជាតិ​ជា​ច្រើន​ក្រុមហ៊ុន​ មក​ចុះ​ឈ្មោះ​​ចូលរួម​ពិព័រណ៍ការងារនេះ តួយ៉ាង រួមមានក្រុមហ៊ុន Canadia Bank Plc ជាអ្នកចូលរួមចំណែកធំក្នុងការឧបត្ថម្ភ ព្រឹត្តិការនេះ​ឱ្យដំណើរការទៅបាន និងក្រុមហ៊ុនដទៃទៀតដូចជា Prince Huan Yu Real Estate, Huawei Technologies, China Duty Free Group, CHINA HUADIAN COPRORATION LTD  រួមទាំង​ស្ថាប័ន​ល្បីៗ​ជា​ច្រើន​ទៀត។ 

ការ​តាំង​ពិព័រណ៍ការងារនេះ​ក៏មានការចូលរួម ពីវាគ្មិនល្បីៗជាច្រើនរូប ចូលមកវែកញែកលើប្រធានបទ “រៀន​ចប់​ធ្វើ​អី​គេ​?” និង​ “Robots are taking over job in Cambodia” ដើម្បី​ផ្តល់​ជាគន្លឹះ​ថ្មីៗ​សម្រាប់​យុវជន ​គ្រប់រូប​ឱ្យមាន​ការ​យល់​​ដឹង​​​អំពីរបៀប ក្នុងការធ្វើការ និង​កាវាយលុកនៃ​បច្ចេកវិទ្យា​ទំនើប ​នៅ​ក្នុងវិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

និស្សិត និង​យុវជន​គ្រប់រូប ​ដែល​ចូលរួមកម្មវិធី ​ក៏មាន​ឱកាស​ក្នុងការសាកល្បង​ដាក់ពាក្យ និង​ទទួល​ការសម្ភាសន៍​ពី​ក្រុមហ៊ុន ដែល​មានវត្ត​មាននៅក្នុងពិព័រណ៍ ជាមួយនឹង​ការបំភ្លឺគំនិត និង​ការផ្តល់​ជាយោបល់​ថ្មីៗ ​ទាក់ទិនចំណេះ​ដឹង​​ទូទៅ​ និងចំណេះដឹងដែលគួរតែចាប់ផ្តើមពង្រឹងបន្ថែមទៀត ពីសំណាក់បុគ្គលិកក្រុមហ៊ុនល្បីៗផងដែរ។ ទស្សនិកជន​គ្រប់​រូប​ក៏អាចរីករាយជាមួយនឹងការតាំង​បង្ហាញ​​​សមិទ្ធផល​ការងារ បច្ចេកវិទ្យារបស់និស្សិត និងការ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ ដើម្បីមានឱកាសឈ្នះរង្វាន់ទៀតផង។

ពិព័រណ៍ការងារនេះ រៀបចំឡើងដោយក្រុមហ៊ុន ខេមបូចប​ CamboJob​ ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមអុិនធឺណិត​ឈានមុខគេនៅកម្ពុជា។ CamboJob ជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារ ជាមួយ​នឹង​វេទិកា​ជ្រើស​រើសបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព ពេញនិយមភាព និងទំនើបភាព។ ជាមួយ​នឹង​ការ​អភិវឌ្ឍន៍បន្ថែមនូវមុខងារថ្មី ​នៃកម្មវិធី​ខេមបូចប ម៉ូបាយអេប លោកអ្នក​អាច​ចាប់​ផ្តើមទាក់ទង និង​ធ្វើ​ការសម្ភាសន៍​ផ្ទាល់ បូករួម​ជាមួយ​​នឹង​មុខងារ​ថ្មីៗ ​ជាច្រើន​ទៀត ហើយ​អ្នកប្រើប្រាស់កម្មវិធីអាច​ធ្វើការ​ផ្លាស់ប្តូរលេខ​ Telegram រវាងអ្នកដាក់ពាក្យនឹងអ្នកសម្ភាសន៍នៅក្នុងអេបបានយ៉ាងងាយស្រួល ក្នុងជម្រើស​ភាសាយ៉ាងសម្បូរបែបសម្រាប់ផ្លាស់ប្តូរ បង្កើតភាពងាយស្រួលដល់ភាគីទាំងសងខាង ឱ្យការទំនាក់ទំនង និងស្វែងរករវាងគ្នានឹងគ្នាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ដោយគ្រាន់តែប្រើកម្មវីធី លើទូរស័ព្ទដៃ និង​គេហ​ទំព័រ។ 

សូមចូលរួមពិព័រណ៍ការងារ​ ដែលរៀបចំឡើងដោយក្រុមហ៊ុន ខេមបូចប ទាំងអស់គ្នា នៅថ្ងៃទី ២០-២១ សីហា ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច និងកុំភ្លេចរៀបចំ CV ដើម្បីដាក់ពាក្យ នៅថ្ងៃពិព័រណ៍ការងារ។ សូមធ្វើការចុះឈ្មោះចូលរួមតាម Link៖ https://www.cambojob.com/activity?id=2 ដើម្បីទទួលបានថង់បរិស្ថាន ដ៏ស្រស់ស្អាតសម្រាប់អ្នកចុះឈ្មោះ ១០០នាក់ដំបូង។ 

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatApp)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ

ហ្វេសប៊ុកផេក៖ CamboJob | Facebook

រថយន្តអគ្គិសនី Hongqi E-QM5 បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ខណៈមនុស្សជាច្រើន បានសាកល្បង

ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និងមិនប៉ះពាល់ដល់បរិស្ថាន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់វា។

ម៉ូឌែលរថយន្តប្រភេទនេះ ត្រូវបានគេរចនាឡើងក្នុងល្បឿន ៤៣១ គីឡូម៉ែត្រ និង បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត ដោយធ្វើការសាកថ្មរយៈពេល ១០ នាទី អាចធ្វើដំណើរបានចម្ងាយ ១០០ គីឡូម៉ែត្រ។ សម្រាប់ការសាកថ្មពី ២០% ទៅ ៨០% វាត្រូវការពេលតែ ៣០ នាទីប៉ុណ្ណោះ ។​ ដូច្នេះរាល់ដំណើរកម្សាន្តផ្សេងៗ អាចត្រូវដោះស្រាយបានយ៉ាងងាយស្រួល។

លើសពីនេះ ដើម្បីផ្ដល់ឲ្យអតិថិជននូវការ សាកល្បងនិងសេវាកម្មកាន់តែប្រសើរ ក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញមួយនេះបានប្រារព្ធព្រឹត្តិការណ៍សាកល្បងដ៏ធំ នៅសាលតាំងពិព័រណ៍ Hongqi ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សជាច្រើនបានចូលរួមសាកល្បងរថយន្តប្រភេទថ្មីនេះ។

មានអតិថិជនជាច្រើនបាន មកសាលតាំងពិព័រណ៍រថយន្ត Hongqi ដើម្បីធ្វើការជិះសាកល្បង ហើយភាគច្រើននៃអ្នកចូលរួម គឺជាអតិថិជនក្នុងស្រុក។ ពួកគេបានទទួលយកនូវ បទពិសោធន៍ជាមួយរថយន្តថ្មីនេះ ដោយពួកគេជាច្រើនបានចាប់អារម្មណ៍លើការរចនា និងការសម្តែងដ៏ប្លែករបស់វា ហើយអតិថិជនមួយចំនួនទៀត បាននិយាយត្រង់ៗថា​ «រថយន្តនេះស្អាតណាស់»។

អ្នកចូលរួមដែលធ្វើការសាកល្បង លើរថយន្តមិនចង់បញ្ឈប់នោះទេ ហើយបានបង្ហាញការចាប់អារម្មណ៍ របស់ពួកគេជាខ្លាំង។ អតិថិជនមួយចំនួនទៀត បានធ្វើការកក់រថយន្តស៊េរីថ្មីនេះ ​នៅនឹងកន្លែងសាកផ្ទាល់ ដើម្បីក្លាយជាអតិថិជនកម្ពុជាដំបូងគេ។

ទន្ទឹមនឹងនេះ រថយន្តអគ្គីសនី Hongqi E-QM5 ត្រូវបានរចនាឡើងនូវរាងថ្មីស្រឡាង ផ្ទៃខាងមុខមានលក្ខណៈប្លែកពីគេ ហើយត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង។ អំពូល LED ក៏ត្រូវបានបង្កើតឡើងដោយ មានលក្ខណៈទន់ភ្លន់ និង សិល្បៈផងដែរ។ ក្បាំងខាងមុខត្រូវបានរចនាឡើងជាពិសេស ដោយអមជាមួយនឹងអំពូលនៅសងខាង។ ហើយ LOGO ក៏ស្ថិតក្នុងចំណោមធាតុផ្សំនៃការរចនាផងដែរ។

រថយន្តអគ្គីសនី Hongqi E-QM5 មើលមួយភ្លេចអាចដឹងថា វាពិតជាអស្ចារ្យ និងល្អប្រណិត។ វាត្រូវបានបំពាក់ដោយបន្ទះឧបករណ៍ LCD ពេញលេញ និងអេក្រង់បញ្ជាចំកណ្តាលដ៏ធំ។ ផ្នែកខាងមុខអាចដំណើរការបាន នៅលើអេក្រង់ដែលមានភាពងាយស្រួល និងប្រកបដោយបច្ចេកវិទ្យា។ រូបរាងនៃប្រអប់ដាក់លេខអេឡិចត្រូនិច ក៏ស្របនឹងរថយន្ត Hongqi H5 ដែលរំលេចនូវការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។

ផ្នែកខាងក្រោយបានរចនាឡើង ដោយមានកៅអីពីរ ជាមួយនឹងសោពហុមុខងារ និងមានប្រដាប់ដាក់កែវនៅលើបង្កាន់ដៃ ដែលធ្វើឲ្យអ្នកជិះកាន់តែមានផាសុកភាព។ ទីធ្លា​ខាងក្នុងមាន​ទំហំ​ធំ​ ដែលមាន​ភាពងាយស្រួល​យ៉ាងខ្លាំង សម្រាប់​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ក្រុមគ្រួសារ​។

ក្នុងរយៈពេលប៉ុន្មានឆ្មាំថ្មីៗនេះ ប្រទេសកម្ពុជាកំពុងជំរុញ និងលើកទឹកចិត្តជានិច្ច នូវរថយន្តថាមពលថ្មីដែលធ្វើឲ្យរថយន្តអគ្គិសនី បានចូលមកក្នុងចក្ខុវិស័យបន្តិចម្តងៗ។​ ក្នុងនាមជាភ្នាក់ងារទូទៅរបស់ក្រុមហ៊ុន Hongqi Automobile នៅកម្ពុជា ក្រុមហ៊ុន MING YANG GUOJI បានដាក់ចេញនូវសេវាកម្មគុណភាពខ្ពស់ និងគោលការណ៍ទិញរថយន្តសម្រាប់អតិថិជន ដែលធ្វើប្រជាជនខ្មែរអស់កង្វល់ រឿងរថយន្តទៀតហើយ។

ម្យ៉ាងវិញទៀត ចំពោះការជាវរថយន្ត Hongqi អតិថិជនអាចរីករាយ ជាមួយនឹងការធានារថយន្តពី ៥ ឆ្នាំ និងការធានាថាមពលថ្មរយៈពេល ៨ ឆ្នាំ។ ដូច្នេះការធានារថយន្តបន្ទាប់ពីការលក់ និងការធានាត្រូវបានចាក់គ្រឹះដ៏រឹងមាំសម្រាប់អតិថិជនក្នុងការប្រើប្រាស់រថយន្តកាន់តែ មានសុវត្ថិភាពនាពេលអនាគត៕

​​លេខទូរស័ព្ទទំនាក់ទំនង៖ 012324954

ទំនាក់ទំនង តេឡេក្រាម៖

Meta រៀបចំ​ថ្នាក់​បណ្តុះបណ្ដាលអំពី​សុវត្ថិភាព និង​ចំណេះ​ដឹង​អំពីស្តង់ដារសហគមន៍អនឡាញ ​ជូនអ្នកសារព័ត៌មាន​កម្ពុជា​និង​ តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​​

Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាល​នេះ​ត្រូវបាន​បែងចែកចេញជាពីរវគ្គ ដែលវគ្គពេលព្រឹក​គឺសម្រាប់អ្នកសារព័ត៌មាន ចំណែកឯវគ្គពេលរសៀល​សម្រាប់​បណ្ដាតំណាង​អង្គការ​ក្រៅរដ្ឋាភិបាល និង​សង្គមស៊ីវិលនានា។​

សម្រាប់​ថ្នាក់សិក្សាពេលព្រឹក​ ដែលបាន​ចូលរួមដោយ​មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មាន​កម្ពុជា (Camboja) និង​ក្លឹបអ្នកកាសែតកម្ពុជា​(CCJ) យើង​ឃើញថាមាន​ការចូលរួមពី​សំណាក់​អ្នកសារព័ត៌មានក្នុង​ស្រុក​ចំនួន​ ១០០ នាក់។ ប្រធានបទ​ដែល​បានលើកឡើងរួមមាន​៖ ការ​លើកកំពស់​ការយល់​ដឹង​អំពី​ស្តង់ដារសហគមន៍​របស់​ក្រុមហ៊ុន Meta ដល់អ្នកសារព័ត៌មាន ដើម្បីអោយពួកគេ​ចេះ​ថែរក្សាសុវត្ថិភាព​គណនីបណ្ដាញសង្គម​របស់ពួកគេ ក៏ដូចជា​ចែក​រំលែក​​អំពីគន្លឹះ​ក្នុង​ការ​បង្កើត​និង​ថែរក្សា​ទំនាក់ទំនងបាន​ជិតស្និទ្ធ​ជាមួយនឹង​សហគមន៍​។​

ថ្លែងក្នុង​ឱកាស​នេះផងដែរ នាយក​គ្រប់គ្រងគោលនយោបាយ​សាធារណៈ​របស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជា​ លោក​ “ហេង ភក្ដី” បាន​មាន​ប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Meta បានយកចិត្តទុកដាក់យ៉ាង​ខ្លាំង ក្នុង​ការជំរុញទឹកចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ក៏ដូចជា​បណ្ដា​អង្គការ​សង្គមស៊ីវិល ឱ្យបាន​យល់​បានច្បាស់​អំពីជំហរនៃ​សេចក្ដីប្ដេជ្ញា​ចិត្ត អំពីគោលការណ៍​ដែល​​ក្រុមហ៊ុន Meta នឹង​សម្រេច​អោយបាន​ ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាពដល់បទពិសោធន៍កម្សាន្ត​របស់អ្នកប្រើប្រាស់​នៅលើភ្លែតហ្វមហ្វេសប៊ុក​របស់ខ្លួន។​”

នាយក​គ្រប់គ្រងក្លឹបអ្នកកាសែត (CCJ) លោក “ប៉ែន បូណា”​ មាន​ប្រសាសន៍​ថា​៖ សព្វថ្ងៃនេះ “ហ្វេសប៊ុក” ត្រូវបាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បរិបទ​ទំនាក់ទំនង​ប្រចាំថ្ងៃ ដ៏មាន​សារៈសំខាន់សម្រាប់កម្ពុជា​ ហើយ​​អ្នកប្រើប្រាស់​រាប់លាន​អ្នក តែងតែ​មានលទ្ធិភាព​អាច​ទទួល​បានដំណឹង ឬ​ព័ត៌មាន​ប្រចាំថ្ងៃ​​ពី​ភ្លែតហ្វមបណ្ដាញសង្គមមួយនេះ​។​ ក្នុងនាមជា​អ្នក​ផ្ដល់ព័ត៌មាន និង​អ្នកអត្ថាធិប្បាយ​ វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ ដែល​បានដឹង​ថា​ ក្រុមហ៊ុន​ Meta យកចិត្ត​ទុកដាក់ខ្ពស់​ទៅលើសុវត្ថិភាព និង​ខ្វល់អំពីសារប្រយោជន៍របស់​យើង​គ្រប់គ្នា​។​”

លោក “ណុប វី” ដែលជានាយកប្រតិបត្តិ CamboJA បានលើកឡើង​ថា​៖ “សមាជិក​របស់យើង​ច្រើនណាស់​ ដែលកំពុង​តែប្រើប្រាស់ភ្លែតហ្វមរបស់ Meta សម្រាប់​ធុរៈកិច្ចផ្ទាល់ខ្លួន និង​សម្រាប់ការងារ​។ ការ​ស្វែងយល់​ដឹង​អំពី​គោលការណ៍​ស្តង់ដារ​សហគមន៍ និងរបៀបធ្វើការរបស់​មុខងារ​សំខាន់ៗមួយចំនួន​របស់​ Meta  គឺពិតជាមាន​អត្ថប្រយោជន៍ណាស់​ដល់​អ្នកគ្រប់គ្នា​។​”

ចំណែក​ឯលោក “​អ៊ិត សុធឿត” ជានាយក​ប្រព័ន្ធផ្សព្វផ្សាយ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ បាន​លើកឡើង​បន្តថា៖ “សមាជិក​របស់យើង​ពិតជារីករាយណាស់​នឹង​ឱកាស​ដែលបាន​ទទួលបានការការចែករំលែក ពីសំណាក់​តំណាង​ក្រុមហ៊ុន Meta អំពី​របៀប​ក្នុងការ​ការពារ​ខ្លួន​ពីហានិភ័យ​នានា​ ដែលអាច​កើតមាន​ឡើង តាមរយៈការឆបោក​ទាំងឡាយ​ក្នុង​អនឡាញ​។”​

សម្រាប់កិច្ចថ្នាក់​បណ្តុះបណ្ដាលពេលរសៀលវិញ ផ្ដោតសំខាន់ទៅលើ​អង្គការ​ក្រៅរដ្ឋាភិបាល ដែល​មានការិយាល័យ​នៅកម្ពុជា​នានា ​គឺទទួលបាន​ការ​ចូលរួមពីសំណាក់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ ហើយ​វគ្គនេះ​ផងដែរ ក៏បានផ្ដោតសំខាន់លើ​របៀបដែល​ ក្រុមហ៊ុន​ Meta អាចរួមចំណែក​​ក្នុងការអភិវឌ្ឍបន្ថែម​នូវ​​សមត្ថភាព​របស់​អង្គការសង្គមស៊ីវិល និង​បំនិន​ឌិជីថលនានា​។ ​

ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​គៀគរធនធាន​នៃ​គណៈកម្មាធិការសហប្រតិបត្តិការ​សម្រាប់កម្ពុជា លោក “នង នាថនរៈ” មានប្រសាសន៍ថា៖ អង្គការ​សង្គមស៊ីវិល​មាន​តួនាទី​សំខាន់ណាស់​ក្នុង​ការ​អភិវឌ្ឍសង្គមកម្ពុជា​។​ ភ្លែតហ្វម ​នានា របស់ក្រុមហ៊ុន​ Meta ដើរតួរយ៉ាង​សំខាន់​ក្នុងនាម​ជា​ឧបករណ៍​ទំនាក់ទំនង​ដ៏មានអត្ថប្រយោជន៍​សម្រាប់​អង្គការ​នានា ដើម្បី​បង្កើត​បាននូវ​បទពិសោធន៍​ និង​ជំនួយ​នៃការ​យល់​ដឹង។​ ដូច្នេះវាមាន​សារៈសំខាន់​ណាស់ដែល​សង្គម​កម្ពុជា​ត្រូវ​​តែ​ចេះអំពីឧបករណ៍ និង​យុទ្ធសាស្រ្ត​មួយចំនួនទាំងនេះ ​ដែល​វា​អាច​ប្រើប្រាស់​ដើម្បី​ការពារសុវត្ថិភាព​គណនី​ និង​បង្កើនបទពិសោធន៍នៃការប្រើប្រាស់​ឱ្យ​កាន់តែប្រសើឡើង​នៅលើបណ្តាភ្លែតហ្វម​នានា​របស់ Meta។​ ហេតុដូច្នេះហើយ ការបើកវគ្គបណ្ដុះបណ្ដាល​បែបនេះ គួរតែត្រូវធ្វើឡើង​អោយបាន​ច្រើនដង​បន្ថែម​ទៀតសម្រាប់សង្គមកម្ពុជា​ជាសំខាន់​ ហើយ​និង​អង្គភាព​របស់សង្គម​ថ្នាក់​បន្ទាប់​ផ្សេងទៀត ដើម្បី​ជួយបន្ស៊ាំ​ពួកគេជាមួយនឹង​គោលការណ៍សុវត្តិភាព​ខាង​បច្ចេកវិទ្យា​បែបនេះ​។

បន្ថែមពីលើ​ការ​បណ្ដុះបណ្ដាលដោយផ្ទាល់ៗបែបនេះ ក្រុមហ៊ុន Meta ក៏មាន​ចែកជូនជា​សៀវភៅណែនាំ​អំពី សុវត្ថិភាព និង ​ឯកជនភាព​ហ្វេសប៊ុក​ផងដែរ​។ គម្រូសៀវភៅ​ណែនាំដែលមាន ៥៨ ទំព័រនោះ​ មាន​បញ្ចូលនូវ​គន្លឹះផ្សេងៗ ក្នុង​ការ​ថែរក្សាប្រូហ្វាល ​ និង​ទំព័រហ្វេសប៊ុក​របស់​អ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព ព្រមទាំងបន្ថែម​នូវការ​ពន្យល់​អំពី​របៀបក្នុងការ​ទប់ស្កាត់ការបៀតបៀនពីសំណាក់ដទៃ និង​គ្រប់គ្រងលទ្ធិភាព​ក្នុង​ការ​បញ្ចេញមតិរបស់ពួកគេនោះ​។ លំណែនាំទាំងនោះ ក៏មាន​ផ្ដល់នូវគន្លឺះប្រើប្រាស់បន្ថែម​អំពីការ​ប្រើប្រាស់ Facebook Instagram និង WhatsApp ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ​ IOS  និង Android ៕

លឿនឡើងៗ!!! នៅសល់តែ 20 គ្រឿងទៀតទេ !! ក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពីសាមសុងនាលើកទី4 នេះ! រង្វាន់មើលមិនឃើញទេណា!!!

(ភ្នំពេញ) ថ្ងៃទី 26 ខែកក្កដា ឆ្នាំ ២០២២៖ សួរថារំភើបដែរទេបើរូបអ្នកជាម្ចាស់រង្វាន់ដ៏អស្ចារ្យមួយនេះ!! សូមកុំឱ្យពេលវេលាដ៏រំភើបបែបនេះកន្លងផុតទៅឱ្យសោះ..! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 20 គ្រឿងទៀតកំពុងតែស្វែងរកម្ចាស់…!

ការចាប់រង្វាន់លើកទី 4 ជាសប្ដាហ៍ដែលកាន់តែរំភើបញាប់ញ័រ ព្រោះថាអ្នកដែលបានឈ្នះនូវមហារង្វាន់មុនៗក៏រំភើបខ្លាំងទៅហើយ ចុះទម្រាំអ្នកក្រោយៗទៀតតើរំភើបយ៉ាងណា!! ដូច្នេះប្រញាប់រកទិញឥឡូវនេះទៅ! សម្រាប់ Galaxy A13 | Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G របស់ក្រុមហ៊ុន សាមសុង ណាមួយដ៏បាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 ដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយបង្អស់សរុបចំនួន 60 គ្រឿង!

សូមបញ្ជាក់ថារាល់ការប្រគល់រង្វាន់ និងការចាប់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់នឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់  ម៉ោង 2:00 រសៀល!

អ្នកស្រី ស្រេង សុផា ដែលជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 បានសម្តែង និងបញ្ជាក់នូវអារម្មណ៍ពិតថា “សម្រាប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង គឺខ្ញុំពិតជាស្រឡាញ់ និងជឿជាក់គ្រប់ផលិតផលទាំងអស់ គឺប្រើប្រាស់តកូនតចៅហើយ! បើនិយាយរួមទៅគឺគាំទ្រខ្លាំងមែនទែន ហើយអ្វីដែលសំខាន់គឺស្រឡាញ់ត្រង់គុណភាព និងតម្លៃតែម្ដង ហើយខ្ញុំនិងគ្រួសារក៏នៅតែបន្តគាំទ្រដល់ក្រុមហ៊ុន សាមសុង បន្តទៅទៀត!”

ហើយក្នុងឱកាសនេះដែលពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ពីក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ (Dealers) អ្នកតំណាងចែកចាយផ្លូវការ (Distributor) និងអតិថិជនទាំងអស់ដែលបានការគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង តាំងពីដើម រហូតមកដល់ពេលនេះ!

* ខាងក្រោមនេះជាឈ្មោះអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 នៅក្នុងសប្ដាហ៍ទី 4 ទាំង 11 រូប មានរាយឈ្មោះដូចខាងក្រោម៖

ប្រញាប់ឡើងណា៎… សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy A Series ឆ្នាំ ២០២២ សម្រាប់ម៉ូឌែលជម្រាបជូនខាងលើ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…ព្រោះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 20 គ្រឿង ទៀតកំពុងរង់ចាំអ្នក! ឱកាសឈ្នះរង្វាន់នៅសប្ដាហ៍បន្ទាប់អាចជារូបអ្នកក៏ថាបាន..! សូមជូនពរសំណាងល្អទាំងអស់គ្នាណា៎!! 

បញ្ជាក់៖ ការចាប់ឆ្នោតនៅក្នុងសប្ដាហ៍ទី5 នឹងធ្វើឡើងនៅថ្ងៃទី 06  ខែសីហា ឆ្នាំ2022! ប្រញាប់ឡើង..! ឆាប់ក្ដោបយកឱកាសដ៏ពិសេសអស្ចារ្យនេះភ្លាមទៅ..!! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

* សូមចុច Link នេះសម្រាប់លក្ខខណ្ឌរបស់កម្មវិធី៖ https://bit.ly/3MyMxLA

ចុងសប្ដាហ៍ទី៤ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់

ភ្នំពេញ៖ ការបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១៣,៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២,០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៥៤០នាក់។

តាមរយៈក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៣,១៧៤នាក់,ខេត្តកំពត ៣១,៣២៣នាក់ ,ខេត្តសៀមរាប ២៦,៧៤៣នាក់ ,ខេត្តបាត់ដំបង ២០,៥១២នាក់ ,រាជធានីភ្នំពេញ ១៨,០៩៨នាក់ ,ខេត្តកណ្តាល ១៦,២៤៥នាក់ ,ខេត្តកែប ១០,៥៣១នាក់ ,ខេត្តពោធិ៍សាត់ ៨,៤៩២នាក់។

គួរគូសបញ្ជាក់ថា តួលេខខាងលើបានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត។

បន្ថែមពីនេះ អាជ្ញាធររាជធានី-ខេត្ត បានជូនដំណឹង ក្រើនរំឮក និងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងស្ថានភាពជំនន់ទឹកទៅតាមស្ថានភាពរៀងៗខ្លួន៕