Home Blog Page 9

មិត្តហ្វូន បើកដំណើរការ Wi-Fi ឥតគិតថ្លៃនៅតាមគោលដៅទេសចរណ៍ក្នុងខេត្តកំពត និងកែប

0

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបទពិសោធន៍ភ្ញៀវទេសចរណ៍ លើកកម្ពស់ទេសចរណ៍ឆ្លាតវៃ និងគាំទ្រការផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន មិត្តហ្វូនបានចាប់ដៃគូជាមួយរដ្ឋាភិបាលខេត្តកំពត និងខេត្តកែប រួមជាមួយនឹងមន្ទីរទេសចរណ៍ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកម្មវិធីផ្តល់សេវា Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ទេសចរណ៍ពេញនិយមចំនួនពីរគឺ រូបសំណាកសេះសមុទ្របាញ់ទឹក និង ខ្ញុំស្រលាញ់ខេត្តកែប។

កម្មវិធីនេះបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ ២០២៥ ហើយនឹងដំណើរការរយៈពេលមួយឆ្នាំ ដែលអនុញ្ញាតឱ្យទាំងអ្នករស់នៅ និងអ្នកទេសចរអាចប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿនដោយមិនគិតថ្លៃនៅតំបន់ដែលមានចរាចរណ៍ខ្ពស់។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃបទពិសោធន៍ទេសចរណ៍ និងពង្រឹងរូបភាពទេសចរណ៍ក្នុងស្រុក។

អ្នកទេសចរអាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួល ប្រើប្រាស់សេវាកម្មឌីជីថល និងចែករំលែកពេលវេលាធ្វើដំណើររបស់ពួកគេភ្លាមៗតាមរយៈបណ្តាញ Wi-Fi ដែលមានស្ថេរភាព និងគ្របដណ្តប់យ៉ាងទូលំទូលាយ។ ឧបករណ៍ប្រើប្រាស់ទំនើបនេះកំពុងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែខ្លាំងឡើង។

ការដាក់ពង្រាយប្រព័ន្ធ Wi-Fi ឥតគិតថ្លៃក្នុងខេត្តកំពត និងកែប បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន។ កន្លងមកក្រុមហ៊ុនបានដំឡើងអ៊ិនធឺណិតដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍ធំៗ ពិធីបុណ្យវប្បធម៌ ការប្រកួតកីឡា និងសកម្មភាពសហគមន៍ផ្សេងៗទៀតដែលរៀបចំដោយរដ្ឋាភិបាលខេត្ត ឬក្រសួងជាតិ។

ក្រៅពីវិស័យទេសចរណ៍ មិត្តហ្វូនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំ ថែទាំសុខភាព និងរដ្ឋបាលសាធារណៈផងដែរ។ សាលារៀន មន្ទីរពេទ្យ និងការិយាល័យរដ្ឋាភិបាលរាប់រយបានទទួលការគាំទ្រអ៊ីនធឺណិតដោយមិនគិតថ្លៃ ឬការបញ្ចុះតម្លៃ ដោយលើកកម្ពស់ការចូលប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលកាន់តែទូលំទូលាយ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ខ្វះខាត។

ដឹកនាំដោយទស្សនវិជ្ជារបស់ខ្លួននៃ “ការបម្រើសង្គម” មិត្តហ្វូននៅតែបន្តពង្រីកកម្មវិធីគាំទ្រសហគមន៍តាមរយៈភាពខ្លាំងផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ រាល់ការដំឡើង Wi-Fi hotspot ដោយមិនគិតថ្លៃមិនត្រឹមតែជាការតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការរួមដំណើរជាមួយការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងប្រទេសជាតិកម្ពុជា។

តំណាងក្រុមហ៊ុនមិត្តហ្វូនបានចែករំលែកថា៖

“យើងជឿថាបច្ចេកវិទ្យាគួរតែបម្រើមនុស្ស។ ការផ្តល់ Wi-Fi ដោយឥតគិតថ្លៃនៅតាមគោលដៅទេសចរណ៍មិនត្រឹមតែបង្កើនភាពងាយស្រួលសម្រាប់អ្នកក្នុងស្រុក និងអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការធ្វើឌីជីថលនៃសេវាសាធារណៈ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់”។

យុទ្ធនាការ Wi-Fi ឥតគិតថ្លៃនៅកំពត និងកែប បង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់មិត្តហ្វូនក្នុងការធ្វើជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន ផ្តល់តម្លៃជាក់ស្តែងដល់ប្រជាជន និងជួយខេត្តនានាឱ្យប្រើប្រាស់សក្តានុពលទេសចរណ៍របស់ពួកគេយ៉ាងពេញលេញតាមរយៈការផ្លាស់ប្តូរឌីជីថល៕

មិត្តហ្វូន ផ្សព្វផ្សាយសុច្ឆន្ទៈ គាំទ្រដល់គ្រួសារក្រីក្ររាប់ពាន់នាក់ នៅតំបន់ព្រំដែនកម្ពុជា

0

ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានរងផលប៉ះពាល់ដោយការ បិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាព សប្បុរសធម៌ភ្លាមៗនៅខេត្តព្រះវិហារ និងប៉ៃលិន ដោយផ្តល់ការគាំទ្រជាក់ស្តែង ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់អំណោយចំនួន ១០០០កញ្ចប់ដល់ គ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើន ដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេ កាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។

ដូចគ្នាដែរនៅខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលបាត់បង់ចំណូលទាំងអស់ ដោយសារការបិទច្រកព្រំដែនផ្សារព្រំ បានទទួលកញ្ចប់ឧបត្ថម្ភរួមមាន ថវិកា អង្ករ ១០គីឡូក្រាម និងសម្ភារៈសំខាន់ៗ។ សកម្មភាពនេះបង្ហាញពីស្មារតីរបស់មិត្តហ្វូន ក្នុងការឈរជាមួយសហគមន៍គ្រប់កាលៈទេសៈ។

ក្រៅពីជួយដល់ប្រជាពលរដ្ឋ មិត្តហ្វូនក៏បានបរិច្ចាគអង្ករចំនួន ២តោន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ការពារសន្តិសុខនៅតំបន់ព្រំដែន និងជួយអាជ្ញាធរក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋផងដែរ។

សកម្មភាពទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់មិត្តហ្វូននៅកម្ពុជា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនមិនត្រឹមតែ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តយ៉ាងសកម្ម នូវទំនួលខុសត្រូវសង្គមរបស់ខ្លួន។ មិត្តហ្វូនជឿជាក់ថា អាជីវកម្មអាចរឹងមាំបាន លុះត្រាតែចែករំលែកជាមួយ និងរីកចម្រើនជាមួយសហគមន៍ ៕

អ្នកឧកញ៉ា ទៀ វិចិត្រ ចែកនាឡិកាមានរូបសម្តេចធិបតី ជិត១ពាន់គ្រឿង ដល់បុគ្គលិកក្រុមហ៊ុន GTVC

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំចែកនាឡិកា ជាអនុស្សាវរីយ៍រូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៧២៧គ្រឿង ជូនដល់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន GTVC ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា នាឡិកានេះ មានផុសរូបសម្តេចធិបតី នាយករដ្ឋមន្ត្រី និងអមទៅដោយរូបគណបក្សប្រជាជនកម្ពុជា​ ដែលមានរូបទេវត្តាបាចផ្កា រំលេចរូបរាងស្រស់ស្អាត ជាមួយម៉ាស៊ីម៉ាកស្វីស ដែលនឹងត្រូវចែកដល់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន GTVC ដើម្បីជាអនុស្សាវរីយ៍ ។

ក្រោយទទួលបាន បុគ្គលិកទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់អ្នកឧកញ៉ា ដែលបានផ្តល់កាដូជានាឡិកាយ៉ាងស្រស់ស្អាតដល់ពួកគេផងដែរ៕

វេទិកា BDME 2025 និងកម្មវិធី Business Expo

0

ក្នុងបរិបទនៃសម័យឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតវេទិកាដែលភ្ជាប់យុវសហគ្រិន សហគ្រាស និងអ្នកជំនាញពីវិស័យផ្សេងៗ គឺជាភាពចាំបាច់ដើម្បីជំរុញឱកាស និងចំណេះដឹងសម្រាប់អនាគត។ វេទិកា BDME 2025 (Business Dialogue, Matching and Expo) ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅថ្ងៃទី 5 និង 6 ខែកក្កដា បានក្លាយជាសកម្មភាពដ៏មានអត្ថន័យសម្រាប់សហគ្រិនក្នុងស្រុក ក្នុងការចូលរួមដើម្បីស្វែងយល់ចំណេះដឹងថ្មីៗ បង្កើតបណ្តាញ និងបង្ហាញសមត្ថភាពអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះរៀបចំឡើងជាពិសេសជាផ្នែក៣៖ វេទិកាជជែកពិភាក្សា (Business Dialogue), កម្មវិធីផ្គូផ្គងអាជីវកម្ម (Business Matching) និង កម្មវិធីតាំងពិពណ៌អាជីវកម្ម (Business Expo) ដែលជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសហគ្រាសតូចមធ្យម (SMEs)។

Business Expo បានប្រារព្ធធ្វើឡើងពេញទាំង2ថ្ងៃនៅថ្ងៃទី5 និង 6 ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ (NICC & CKCC) ដោយមានការចូលរួមពីសហគ្រិននិងសហគ្រាសជាច្រើនដែលបាននាំយកផលិតផល និងសេវាកម្មរបស់ខ្លួនមកបង្ហាញចំពោះភ្ញៀវចូលរួមនិងសាធារណជន។ វាជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយ បង្កើតភាពចាប់អារម្មណ៍ និងទាក់ទាញការសហការសេដ្ឋកិច្ច។

ឧស្សាហកម្មដែលបានចូលរួមក្នុងការតាំងពិពណ៌នេះរួមមានវិស័យអាហារ បច្ចេកវិទ្យា បណ្ដាញសង្គម បណ្ដាញផ្តល់សេវាកម្ម ហិរញ្ញវត្ថុ និងការផលិតជាចម្បង។ សហគ្រាសនីមួយៗបានកំណត់គោលដៅច្បាស់លាស់ក្នុងការបង្ហាញសមត្ថភាពជាក់ស្តែងនៃអាជីវកម្មរបស់ខ្លួន ដើម្បីទាក់ទាញនិងបង្កើតឱកាសថ្មីៗ។

អត្ថប្រយោជន៍នៃកម្មវិធី Business Expo រួមមាន៖

✅ ផ្តល់ឱកាសសម្រាប់សហគ្រាសក្នុងស្រុកបង្ហាញប្រេន និងផលិតផលខ្លួនទៅកាន់សាធារណជន

✅ ជាវេទិកាមួយសម្រាប់សហគ្រិនបង្កើតបណ្តាញ និងជួបជាមួយដៃគូសហការថ្មី

✅ ទទួលយោបល់ផ្ទាល់ពីអតិថិជន និងអ្នកជំនាញសម្រាប់ការកែលម្អផលិតផល

✅ ជំរុញឱកាសវិនិយោគ និងភាពអាចសហការអាជីវកម្មជារៀងរាល់ថ្ងៃ

✅ បង្កើតស្មារតីប្រកួតប្រជែង និងភាពច្នៃប្រឌិតរវាងសហគ្រាសក្នុងស្រុក

សារសំខាន់ (Key Takeaways) ពីកម្មវិធី Business Expo – BDME 2025

✅ បង្ហាញអត្តសញ្ញាណ និងសមត្ថភាពអាជីវកម្មក្នុងស្រុក៖

សហគ្រាសបានមានឱកាសបង្ហាញអំពីផលិតផល សេវាកម្ម និងតម្លៃសម្រស់របស់ប្រេនខ្លួនទៅកាន់សាធារណជននិងភាគីពាក់ព័ន្ធ ដោយផ្ទាល់ក្នុងបរិយាកាសអាជីវកម្ម។

✅ ជំរុញភាពចាប់អារម្មណ៍ និងការទាក់ទាញវិនិយោគ៖

កម្មវិធីបានបង្កើតឱកាសទាក់ទាញការចាប់អារម្មណ៍ពីភាគីវិនិយោគ ផ្នែកឯកជន និងអង្គការជួយអភិវឌ្ឍសហគ្រាសតូចមធ្យម (SMEs)។

✅ បង្កើតបណ្តាញអាជីវកម្ម៖

សហគ្រិនបានបង្កើតទំនាក់ទំនងថ្មីៗជាមួយសហគ្រាសដទៃទៀត និងភាគីពាក់ព័ន្ធ ដែលអាចនាំទៅដល់ការសហការនាពេលក្រោយ។

✅ ទទួលយោបល់ស្ថាបនាពីអ្នកជំនាញនិងអតិថិជន៖

ការដាក់បង្ហាញនិងពិពណ៌ផលិតផលបានផ្តល់ឱកាសអោយសហគ្រាសទទួលបានមតិយោបល់ដោយផ្ទាល់សម្រាប់ការកែលម្អផលិតផល ឬសេវាកម្មបន្ថែម។

✅ ជំរុញស្មារតីច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា៖

កម្មវិធីនេះក៏បានលើកទឹកចិត្តដល់សហគ្រាសក្នុងការច្នៃប្រឌិត និងបំពាក់ជាមួយបច្ចេកវិទ្យាថ្មីៗសម្រាប់ការរីកចម្រើននាពេលអនាគត។

✅ បង្កើតការយល់ដឹងសាធារណៈអំពី SMEs ក្នុងស្រុក៖

ជាវេទិកាសាធារណៈមួយ សហគ្រាសតូចបានបង្ហាញថាអាចមានសមត្ថភាព ប្រកួតប្រជែង និងធ្វើឱ្យប្រេនរបស់ខ្លួនត្រូវបានស្គាល់កាន់តែទូលំទូលាយ។

ជារួម វេទិកា BDME 2025 បានបង្ហាញឱ្យឃើញពីភាពសកម្មរបស់យុវសហគ្រិន និងសហគ្រិនក្នុងស្រុកក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍទៅមុខជាមួយយុទ្ធសាស្ត្របច្ចេកវិទ្យា និងការចូលរួមសកម្មក្នុងបណ្ដាញអាជីវកម្មតាមស្ដង់ដារអន្តរជាតិ។

វេទិកា BDME 2025 បញ្ចេញពន្លឺថ្មី ដល់វិស័យសហគ្រាស និងយុវជនកម្ពុជា តាមរយៈចក្ខុវិស័យ “ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក”

0

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ ២០២៥ ដែលមានឈ្មោះហៅកាត់ថា “2025 BDME – JCI Business Dialogue, Matching & Expo” នៅសាលពហុបំណង ក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ហើយកម្មវីធីនេះនឹងបន្តរហូតដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៥ ជាមួយការតាំងពិពណ៌ផលិតផលដៃគូរ និងថ្នាក់សម្រាប់វគ្គបណ្តុះបណ្តាតតាមជំនាញ (Breakout Room)។

កម្មវិធីនេះ បានទាក់ទាញការចូលរួមយ៉ាងច្រើន ពីសហគ្រិន យុវជន ស្ថាបនិកបើកអាជីវកម្មថ្មីៗ (Startup) និងអង្គការរដ្ឋឯកជន ដែលសុទ្ធសឹងតែមានការចាប់អារម្មណ៍ខ្ពស់ ចំពោះប្រធានបទថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងអាជីវកម្មនាពេលអនាគត។

ក្រោមប្រធានបទ ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក ” (Empowering SMEs for Tomorrow’s Opportunities) វេទិកានេះ គឺជាឱកាស ដ៏មានតម្លៃមួយ សម្រាប់ការចែករំលែកចំណេះដឹង ចក្ខុវិស័យ និងបទពិសោធន៍របស់អ្នកជំនាញ និងសហគ្រិនជំនាន់ថ្មី។

គួរបញ្ជាក់ផងដែរ ថា 2025 BDME or Entrepreneur Square គឺជាគម្រោងមួយដែលបង្កើត ឡើងដោយ JCI Phnom Penh ជាប្រចាំ និងរៀងរាល់ឆ្នាំ រយះពេល១០ឆ្នាំ ក្នុងគោលបំណង ជួយផ្តល់ចំណេះដឹង និងជំរុញ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានបទពិសោធន៍ និងចំណេះដឹងពីអ្នកជំនាញ ក្នុងវិស័យអាជីវកម្ម និងសហគ្រាស ជាពិសេសជំនាញឌីជីថល និង AI for Business ។ គោលបំណង និងអត្ថប្រយោជន៍សំខាន់ៗនៃវេទិកា៖ វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង ការចែករំលែកចំណេះដឹង និងជំរុញការសហការរវាងសហគ្រាសធុនតូច និងមធ្យម (SMEs) មន្ត្រីរដ្ឋាភិបាល អ្នកច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា និងអភិវឌ្ឍន៍អង្គភាព។

កម្មវិធីនេះ មានបំណងដោះស្រាយបញ្ហាចន្លោះឌីជីថល និងជម្រុញការរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដល់អំណាចដល់យុវជន ស្ត្រី និងសហគ្រិននៅតាមបណ្តាភូមិឆ្ងាយទូទាំងប្រទេសកម្ពុជា។ ភ្ញៀវចូលរួ មនឹងទទួលបានចំណេះដឹងតម្លៃមួយ ពីអ្នកដឹកនាំជាន់ខ្ពស់ មន្ត្រីបច្ចេកទេស និងប្រធាន ក្រុមហ៊ុនអំពីទិសដៅ នៃអនាគតសេដ្ឋកិច្ចឌីជីថលកម្ពុជា ទទួលយកយុទ្ធសាស្ត្រ ជាក់ស្តែងសម្រាប់ការ ផ្លាស់ប្ដូរឌីជីថល និងរៀនពីករណីជាក់ស្តែងនៃការប្រើប្រាស់បច្ចេកវិទ្យា AI និងស្វ័យប្រវត្តិកម្ម សម្រាប់អភិវឌ្ឍសហគ្រាស។ ជាពិសេស ក៏ជាឱកាសដ៏មានតម្លៃមួយ សម្រាប់បង្កើតបណ្តាញយុទ្ធសាស្ត្ រជាមួយអ្នកដឹកនាំ ដៃគូពាណិជ្ជកម្ម និងអ្នកជំនាញគន្លងផ្លូវសម្រាប់អនាគតអាជីវកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី “កម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មប្រចាំ ឆ្នាំ២០២៥” លោកអ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងាររៀបចំកម្មវីធី ដែលរួមមាន៖
កញ្ញា ញឹម ប៊ុនហ៊ាង (ទទួលបន្ទុកកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម) លេខទំនាក់ទំនង៖ ០៩៩ ៨៩៣ ៩៥០

កសិករខ្មែរឈានទៅរកកសិកម្មប្រកបដោយនិរន្តរភាពជាមួយការដាំដំណាំគម្របដីក្រោមការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអង្គការ CIRD

ភ្នំពេញ៖ ថ្ងៃទី​​៤ ខែកក្កដា ឆ្នាំ ២០២៥ – ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។ ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កសិករបានយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការដុតគល់ជញ្ជ្រាំង និងចំបើងលើវាលស្រែ និងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់វា ដូចជា ការកែលម្អគុណភាពដីស្រែ ការបង្កើនជីសរីរាង្គ និងសម្រាប់ជាគម្របដីដាំដំណាំរបស់គាត់។

ក្រោមកិច្ចសហការរយៈពេល១៤ខែ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ មកនេះ អង្គការ CIRD បានផ្ដល់ការបណ្តុះបណ្តាលដល់កសិករប្រមាណ ២៥០ នាក់មកពីសហគមន៍ចំនួន ១០ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លើបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) និងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ កម្មវិធីបណ្តុះបណ្តាលរួមគ្នានេះ ស្របគ្នាជាមួយគំនិតផ្តួចផ្តើម “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដាក់ចេញឡើងក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មរបស់កសិករនៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃផលិតផលអាហារកម្ពុជា។

ផ្នែកមួយនៃកម្មវិធី គឺការបណ្តុះបណ្តាលកសិករឱ្យដាំដំណាំគម្របដី ដែលជាដំណាំមិនមែនសម្រាប់ប្រមូលផល ប៉ុន្តែដាំដើម្បីការពារ និងពង្រឹងគុណភាពដី។ ដំណាំគម្របដី ជួយកាត់បន្ថយសំណឹកដី​​ ធ្វើឱ្យដីកាន់តែមានជីជាតិ ជួយកំចាត់ស្មៅ និងរក្សាសំណើម។ តាមរយៈការដាំដំណាំគម្របដីបន្ទាប់​ពី​ប្រមូល​ផល កសិករ​ខ្មែរ​បាន​បង្កើន​ទិន្នផល​ កាត់បន្ថយការចំនាយ និង​ពង្រឹង​សន្តិសុខ​ស្បៀង​រយៈពេល​វែង។

​​​លោកសួន ឡេង គឺជា​កសិករ​ខ្មែរមួយរូបពីខេត្តបាត់ដំបងដែលទទួលបានការរីកចម្រើនក្នុងផលិតកម្មកសិកម្មរបស់គាត់។ ដោយសារតែការបណ្ដុះបណ្ដាលអំពីដំណាំគម្របដីដែលលោកទទួលបានតាមរយៈកិច្ចសហការនេះ បានធ្វើឱ្យទិន្នផលដំណាំរបស់គាត់ និងជីវភាពគ្រួសាររបស់គាត់បានប្រសើរឡើង។

លោក សួន ឡេង បានថ្លែងថា៖ “ខ្ញុំទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវគ្គបណ្តុះបណ្តាលនេះ។ ដោយសារតែខ្ញុំបានអនុវត្តតាមមេរៀន និងដំបូន្មានដែលបានបង្រៀនកន្លងមក ធ្វើឱ្យដំណាំខ្ញុំទទួលបានផលកាន់តែច្រើនជាងមុន។ ​ខ្ញុំកត់សម្គាល់ឃើញថា ដីរបស់ខ្ញុំរក្សាសារធាតុចិញ្ចឹមបានយូរ ដំណាំស្រូវរបស់ខ្ញុំលូតលាស់បានកាន់តែល្អ ហើយក៏មិនសូវមានសត្វល្អិត ដូចមុនផងដែរ។ ការដាំដំណាំគម្របដី បានផ្លាស់ប្តូររបៀបដែលខ្ញុំធ្វើកសិកម្ម ពោលគឺការធ្វើកសិកម្មរបស់ខ្ញុំកាន់តែមាននិរន្តរភាព និងផលិតភាពថែមទៀត។” ​

តាមរយៈកិច្ចសហការជាមួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អង្គការ CIRDបានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី ដំណាំគម្របដី។ កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងដោយផ្អែកលើបទពិសោធន៍ និងលទ្ធផលនៃការសាកល្បងលើវាលស្រែកសិករផ្ទាល់ដែលបានអនុវត្តកន្លងមក ដោយគម្រោងអភិវឌ្ឍន៍កសិកម្មនៅប្រទេសកម្ពុជា។​​​​

លោក រ៉ាត រតនា ប្រធានកម្មវិធីអង្គការសៀដ មានប្រសាសន៍ថា៖ “តាមរយៈការគាំទ្ររបស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងបានជួយបង្កើន​ផលិតភាព និង​ទិន្នផល​របស់​កសិករ​ខ្មែរ​ប្រមាណ ២៥០ នាក់។ កសិករទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តបច្ចេកទេសសិកម្មប្រកបដោយនិរន្តរភាព ដែលជាបច្ចេកទេសដ៏ល្អសម្រាប់កសិករផ្ទាល់ ក៏ដូចជាផលិតផលរបស់គាត់ និងបរិស្ថាន។ កម្មវិធីបណ្តុះបណ្តាលនេះ ជួយកសាងប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព ដែលផ្ដល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។”  

លោក Andy Hewson អគ្គនាយកនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានប្រសាសន៍ថា៖ “ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួន ពោលគឺ ​១៤២ លានដុល្លារអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុក។ ហើយមួយផ្នែកធំនៃការចំណាយនេះ គឺសម្រាប់ផលិតផលក្នុងស្រុកដែលយើងប្រើដើម្បីផលិតស្រាបៀររបស់យើង។ នេះគ្រាន់តែជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លើកកម្ពស់គំរូកសិកម្មប្រកបដោយនិរន្តរភាព ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់កសិករ និងប្រទេសកម្ពុជាសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ដោយយោងតាមរបាយការណ៍ “ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ហ៊ិននីគែននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

អំពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគឈានមុខនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជំរុញពិភពលោកមួយកាន់តែប្រសើររ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken®  ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងច្រវាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និងព្រមទាំងសង្គម និងការទទួលទានដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com។​​​​​

អំពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍ជនបទមានជំនាញផ្នែកកសិកម្មដែលមានបេសកកម្មប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាមរយៈការកសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអាជីវកម្មកសិម្មដោយអង្គការកសិករ ដែលទាំងនេះនឹងគាំទ្រដល់ការធ្វើឱ្យជីវភាពនៅតាមជនបទប្រសើរឡើង និងឈានពីកសិកម្មសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាសហគ្រាសកសិកម្មសម្រាប់ពាណិជ្ជកម្ម ដែលស្របជាមួយជីវចម្រុះ និងការអភិរក្សបរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ការកសាងសមត្ថភាពលើផ្នែកបច្ចេកទេស និងការគ្រប់គ្រងក៏ដូចជាចំណេះដឹងបច្ចេកទេសផ្នែកកសិកម្មសមស្របដើម្បីធានាថា គ្រួសារ កសិករមានសមត្ថភាពលើកកម្ពស់គុណភាពជីវិត និងជីវភាពរបស់ពួកគាត់ ដើម្បីឈានទៅដល់ការសម្រេចបានស្វ័យភាពទាំងស្រុង។

Episode 1: Sowing the Seeds of Sustainable Farming – Cover Crops: https://www.facebook.com/watch/?v=1282582996827771&rdid=yX05O5kZ1uRxvaJl

Episode 2: Farmers in Action – Real Experiences of Planting Cover Crops: https://www.facebook.com/watch/?v=718316370815384&rdid=hSIZdpJOqnl1L894

Episode 3: Results That Matter – The Impact of Cover Crops: https://www.facebook.com/watch/?v=4002505503356397&rdid=fOXG6Iyabt4x6Dvc

ក្រុមហ៊ុនស្មាត​ បាននាំយកស្បៀង ៣០០០កញ្ចប់ ចែក​ជូន​ទៅ​​ដល់​គ្រួសារ​ ដែល​ត្រូវ​បាន​ជម្លៀស​ក្នុង​ខេត្ត​ព្រះវិហារ

0

ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជន​កម្ពុជា

ខេត្តព្រះវិហារនាថ្ងៃទី ២៧​​ មិថុនា ២០២៥ក្រុមហ៊ុន​ Smart​ បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅ​ក្នុង​គ្រា​លំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន​ ៣.០០០​ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។

ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់​ប្រជាជន​នៅ​សហគមន៍​ដែល​ត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។​

កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប​្អូនប្រជាជនរួមមាន អង្ករ ៦តោន ទឹកសុីអុីវ ៥០០យួរ មីកញ្ចប់ ១.២៥០ កេស និងសាច់ក្រកចំនួន ១,៥តោន ដែល​សុទ្ធ​សឹង​ជា​របស់​ចាំ​បាច់​ដែល​អាច​​ជួយ​សម្រួលទៅដល់គ្រួសារដែលបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនស្មាតបានលើកឡើងថា៖ “ក្រុមហ៊ុនស្មាត មិនដែលមើលឃើញខ្លួនឯងថាត្រឹមតែជាក្រុមហ៊ុនផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែ​ពួក​យើងជា​ផ្នែក​មួយ​នៃ​សហគមន៍​កម្ពុជា” ។ “ពួកយើង​​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខ​មាល​ភាព​របស់​ប្រជាជន ហើយ​ជឿ​ជាក់​ថាសកម្មភាពទាំង​នេះ​គឺជា​កាព្វ​កិច្ច​របស់​យើងក្នុងការគាំទ្រប្រជាជនកម្ពុជា ជា​ពិសេស​នៅ​ក្នុង​ពេលប្រទេសកំពុងជួបការលំបាក​បែប​នេះ។ ទាំងនេះ​គឺ​បង្ហាញ​អំពី​ការ​ចែក​រំលែក និងស្មារតីសាមគ្គីជាធ្លុងមួយ ក្នុងកាលៈទេសៈដែលសំខាន់។”

នេះមិនត្រឹមតែជាការផ្ដល់ជំនួយប៉ុណ្ណោះទេ​ បុគ្គលិករបស់ស្មាតជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការ វេចខ្ចប់ ដឹកជញ្ជូន និងចែកជូនស្បៀងអាហារដោយ​ផ្ទាល់​ទៅ​កាន់​គ្រួសារ​នៅ​តំបន់​សុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បាន​បង្ហាញ​ពី​ការ​ប្រកាន់ខ្ជាប់របស់ ក្រុមហ៊ុន Smart ទាំងមូល ដើម្បីទំនុកបម្រុងសហគមន៍  ស្របទៅតាមសសរស្ដម្ភចីរភាពរបស់ខ្លួន ជាពិសេសក្នុងគ្រាលំបាក។

សកម្មភាពនេះ ជាផ្នែកមួយនៃការផ្ដល់ជំនួយជាបន្តបន្ទាប់របស់ Smart។ ក្រុមហ៊ុន​ក៏បានបង្ហាញការ​កោត​សរសើរទៅដល់ទាហ៊ានជួរមុន សម្រាប់ភាពអង់អាចក្លាហានក្នុងការការពារមាតុភូមិ តាមរយៈការ​ចូល​រួម​ផ្ដល់​ជូន​នូវសម្ភារ​ៈប្រើប្រាស់​ដែល​ចំាបាច់មួយចំនួន​ដូចជា អង្ករចំនួន ២តោន សាច់ក្រកជ្រូកចំនួន ៥០០ ​គីឡូក្រាម មីជាតិចំនួន ៤១៦​ កេស ទឹកសុីអុីវចំនួន ១.០០០​ ដប អាវយឺត ២០០អាវ ឆ័ត្រតូចចំនួន ៣០ និង​ឆ័ត្រធំចំនួន ៣០។ ជាមួយគ្នានេះដែរ Smart ក៏ បាន​បន្ត​ផ្ដល់​ជំនួយ​ទៅកាន់ក្រុមការងារ​នៅ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយ​បាន​នាំ​យក​នូវ​សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បី​ជួយ​សម្រួល​ ដល់​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​កាន់​ស្រុកកំណើតវិញ។

ឯកឧត្តម អ៊ុក គឹមសាន​ អភិបាលរងខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន​ Smart ដែលបានចំណាយពេលវេលានាំយកអំណោយទាំងអស់នេះ មកជូនផ្ទាល់ដល់បងប្អូនប្រជាជន។ លោកក៏បានលើកឡើងដែរថា “អំណោយទាំងនេះ ពិតជាបង្ហាញនូវឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ដើម្បីសង្គម និងប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងត្រូវការជាចាំបាច់។”

Smart កំពុងបន្តតាមដានស្ថានភាពនៃការត្រឡប់ចូលស្រុករបស់ពលករខ្មែរ និងពង្រឹងការតភ្ជាប់ ព្រមទាំងការផ្ដល់ជំនួយផ្សេងៗ ដើម្បីធានាថាមិនមាននរណាម្នាក់ដែលត្រូវបានទុកចោលក្នុងគ្រាលំបាកនេះឡើយ។


ខណៈដែលកម្ពុជាកំពុងជួបបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Smart ​នៅតែប្រកាន់ខ្ជាប់​នុូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើប្រជាជនកម្ពុជា​ មិនត្រឹមតែក្នុងការផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមទំនុកបម្រុងដល់បងប្អូនប្រជាជនក្នុងគ្រាលំបាកផងដែរ។

ក្រុមហ៊ុនមីគោកអុីនដូមី (Indomie Cambodia) ឧបត្ថម្ភ មី ១០០ កេស ជូនកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន

0

ភ្នំពេញ៖ នៅថ្ងៃទីចន្ទ ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) បានបន្តបំពេញបេសកកម្មសង្គមរបស់ខ្លួន ដោយឧបត្ថម្ភ មីចំនួនសរុប ១០០ កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ​៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៃការពារប្រទេសជាតិតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។

ក្នុងពេលប្រគល់ឧបភោគបរិភោគនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក ស៊ិន ចន្ថា តំណាងអោយ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) និង ឧត្តមសេនីយ៍ត្រី គន់ វុនយូណែល មេបញ្ជាការរងតំណាងមេបញ្ជការ កងពលតូចដឹកជញ្ជូនលេខ ៩៩។

លោក គន់ វុនយូណែល មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនមីគោក អ៉ីនដូមី Indomie Cambodia ដែលមិនមែនត្រឹមជាការជួយផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដ៏សំខាន់ដល់កងទ័ព ដែលកំពុងបំពេញបេសកកម្មបម្រើជាតិ។

លោក ស៊ិន ចន្ថា តំណាងអោយក្រុមហ៊ុន Indomie Cambodia បានបញ្ជាក់ថា៖ ការប្រគល់ជូនអំណោយមីទាំងនេះ គឺជាការចូលរួមចំណែកមួយសម្រាប់ប្រទេសជាតិ ដែលបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់។ យើងសូមកោតសរសើរជាខ្លាំងចំពោះភាពអង់អាចក្លាហានរបស់វីរ:កងទ័ពកម្ពុជា និងសូមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពដែនដី។

ការឧបត្ថម្ភរបស់ Indomie Cambodia មិនត្រឹមជាសកម្មភាពក្តីស្រឡាញ់បែបមនុស្សធម៌ប៉ុណ្ណោះទេ ក៏ជាសញ្ញាបង្ហាញពី ស្មារតីជាតិនិយម និង សហប្រតិបត្តិការរួមគ្នាទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា មីគោកអុីនដូមី (Indomie Cambodia) ជាផលិតផលដែលកំពុងលក់ដាច់ជាងគេ នៅលើទីផ្សារបច្ចុប្បន្ន ហើយមានច្រើនប្រភេទសម្រាប់ជ្រើសរើស។