Home Blog Page 91

EMOJI នៅលើ FACEBOOK ដែលពេញនិយមបំផុត ក្នុងប្រទេសកម្ពុជា គឺរូបបេះដូងពណ៌ក្រហម❤️

យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំផុត នៅលើបណ្តាញសង្គមFacebookពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ ក្នុងប្រទេសកម្ពុជានោះ គឺរូប បេះដូងពណ៌ក្រហម  ។ ចំណែកឯ Emoji ដែលទាក់ទងនឹងសកម្មភាពកម្សាន្តដែលពេញនិយមបំផុតនោះ គឺជារូបបាល់ទាត់។

ដើម្បីចូលរួមអបអរទិវា Emoji និង Reaction  ពិភពលោកនៅលើ WhatsApp  នាថ្ងៃទី ១៧ កក្កដា ក្រុមហ៊ុន Meta នឹងមានចែករំលែកនូវព័ត៌មានកម្សាន្តប្លែកៗជាច្រើនអំពី របៀបដែលប្រជាជនកម្ពុជា ប្រើប្រាស់មុខងារ Emoji នៅលើភ្លែតហ្វមទាំងអស់របស់ខ្លួន ។

រូប emoji នៅលើបណ្តាញសង្គមFacebook ដែលពេញនិយមបំផុតសម្រាប់ប្រជាជន កម្ពុជាគ្រប់វ័យគឺរូបបេះដូងពណ៌ក្រហម ខណៈ Emoji ដែលពេញនិយមបន្ទាប់នោះគឺ រូបមុខសើចចេញទឹកភ្នែក ។ ទោះបីជាយ៉ាងនេះក្តី អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដែលមានអាយុចាប់ពី ៤៥ ទៅ ៦៥ ឆ្នាំបែរជាចូលចិត្ត ប្រើរូបផ្គុំដៃ ជាជម្រើសបន្ទាប់ទីពីររបស់ពួកគេទៅវិញ ជាជាងរូបមុខសើចចេញទឹកភ្នែក ។

បើនឹងនិយាយអំពី emojis នៅលើ Facebook រូប Emoji ទាក់ទងនឹងកីឡា ដែលត្រូវបានគេប្រើច្រើនបំផុតនោះ គឺរូបបាល់ទាត់  បន្ទាប់មកទៀតគឺរូបអង្គុយសមាធិ ហើយជាចុងក្រោយគេគឺរូប ស្រោមដៃប្រដាល់។

ចំណែកឯនៅលើបណ្តាញសង្គម Instagram វិញ emojis រូបបាល់ទាត់  និង រូបអង្គុយសមាធិ  ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 1 និង 2 រៀងគ្នា ខណៈដែល emoji ដែលពេញនិយមបំផុតទីបីគឺ រូបមនុស្សហែលទឹក ។

ចំណុចគួរជាទីចាប់អារម្មណ៍បំផុតនោះគឺថា បើទោះបីជាប្រជាប្រិយភាពនៃការប្រើប្រាស់ Emoji វាហាក់លម្អៀងទៅតាមភេទនៃអ្នកប្រើប្រាស់ក៏ដោយ យើងសង្កេតឃើញថា រូបសញ្ញាបេះដូងក្រហម នៅតែត្រូវបានប្រើយ៉ាងពេញនិយមពីសំណាក់​​​អ្នកប្រើប្រាស់ ទាំងប្រុស ទាំងស្រី ។

ក្នុងចំណោម emojis ថ្មីបំផុតដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុនMeta នៅលើ Facebook នោះ រូបព្យាយាមទប់ទឹកភ្នែក  រូបដៃរាងបេះដូង និងរូបលួចបើកភ្នែកមើល ហាក់ដូចជាទទួលបានការគាំទ្រខ្លាំងជាងគេបំផុត។

មុនពេលការចេញផ្សាយទិន្នន័យចុងក្រោយ កាលពីសប្តាហ៍កន្លងទៅនេះ ស្ថាបនិក ក្រុមហ៊ុនMeta លោក Mark Zuckerberg បានប្រកាសថា Reactions នៅលើ WhatsApp កំពុងតែត្រូវបានបន្តអភិវឌ្ឍដើម្បីបញ្ចូលបន្ថែមនៅក្នុងក្តារចុច emoji ពេញលេញ និងមានបំពាក់នូវមុខងារជ្រើសរើសពណ៌សម្បុរផងដែរ។ អ្នកប្រើប្រាស់នឹង អាចប្រើ emoji មួយណាក៏បាន នៅពេល ចង់ផ្ដល់ Reaction ផ្សេងៗទៅនឹងសាររបស់ពួកគេ ដែលនឹងធ្វើឱ្យការសន្ទនា កាន់តែរីករាយទ្វេដង។

បន្ថែមពីនេះទៀតនោះភ្លែតហ្វម WhatsApp របស់ក្រុមហ៊ុនMeta បានសហការជាមួយ អ្នកជំនាញបង្កើត emoji  គឺក្រុមហ៊ុន Emojipedia ដើម្បីស្វែងយល់អំពី Emoji ដែលល្បីៗ និងជជែកពិភាក្សាអំពី  emojis ថ្មីៗ បំផុតមួយចំនួនដែលអ្នកអាចរំពឹង ថានឹងឃើញមាននៅក្នុងការសន្ទនាស្រាប់ៗរបស់អ្នក ដោយអ្នកពុំចាំបាច់ខាតពេល ស្វែងរកព័ត៌មានដើម្បីស្វែងយល់ពីអត្ថន័យរបស់វា។

រូបមួកពណ៌ខៀវ៖ ឃ្លា ‘cap’ ឬ ‘capping’ ជាមួយនឹងបណ្ដាញ Emoji ដែលភ្ជាប់មកជាមួយវានោះ ពេលខ្លះគឺត្រូវបានប្រើប្រាស់នៅពេលដែលនរណាម្នាក់ និយាយកុហក ឬនិយាយមិនពិត។ ប្រសិនបើនរណាម្នាក់ប្រើ emoji នេះដើម្បីReact លើសាររបស់អ្នក នោះបានសេចក្ដីថាពួកគេមិនជឿលើសម្ដីរបស់អ្នកនោះទេ។

រូបមុខកំពុងរលាយ គឺជា Emoji ថ្មី និងពេញនិយមបំផុត ដែលជាញឹកញាប់ សំដៅទៅលើការនិយាយលេងសើចបែបចំអក។ វា​អាច​ត្រូវ​បាន​គេប្រើ​នៅ​ពេល​ដែល​អ្នក​ កំពុង​តែ​រលាយ​ដោយសារកំដៅ​ក្នុង​រដូវក្តៅ​នេះ ដូចជា រូបមុខដែលក្តៅខ្លាំង ឬ​ពេល​ដែល​បង្ហាញ​សញ្ញា​នៃ​ការ​ខ្មាសអៀន ឬ​ភាព​ឆ្កួត​លីលាដូចជា រូបមុខផ្កាប់ចុះក្រោម ជាដើម។

រូបការកត់ត្រា ជាញឹកញាប់ត្រូវបានគេប្រើបែបលេងសើចដើម្បីបង្ហាញថា អ្នក​​  កំពុងតាំងចិត្តស្តាប់យ៉ាងយកចិត្តទុកដាក់ទៅនឹងសាររបស់នរណាម្នាក់ឬ “កត់ត្រា” លើដំបូន្មានរបស់នរណាម្នាក់។

យោងតាមក្រុមហ៊ុនMeta ‘ប្រវត្តិសាស្រ្តរបស់មនុស្សបានបង្ហាញថារូបភាពមានតម្លៃជាងពាក្យសម្តី។ ការកើនឡើងនៃការប្រាស្រ័យទាក់ទងតាមរូបភាពបាននាំឱ្យមានវាក្យសព្ទថ្មីៗ នៃ emojis, GIFs និងការផ្ញើសារជារូបភាព ដែលធ្វើអោយយើងបញ្ចេញមតិបានក្បោះក្បាយ ជាងពេលមុនៗ។

រីករាយទិវា Emoji ពិភពលោកឆ្នាំ 2022! ❤️

រដ្ឋមន្រ្តីទេសចរ៖ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់ នៅឆ្នាំ២០២២នេះ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ថោង ខុន ក៏បានបង្ហាញការរំពឹងទុកថា យោងតាមអត្រា១៨២%នៃកំណើនទេសចរពិភពលោកនេះ ក៏បានបង្ហាញសញ្ញាល្អប្រសើរសម្រាប់ទេសចរណ៍ នៅកម្ពុជាផងដែរ។

នាឱកាសនោះ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថា «យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១»។

លោកបានរំលឹកដែរថា នៅឆ្នាំ២០២១ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤១៥លាននាក់ កើនឡើងត្រឹមតែ៣.៨%ប៉ុណ្ណោះ ប្រសិនបើធៀបនឹងឆ្នាំ២០២០។ លោកថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២២ដូចគ្នានេះដែរ នៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងមជ្ឈិមបូព៌ាទទួលបានបង្ហាញសញ្ញាល្អជាងគេជាមួយនឹងអត្រាកំណើន២៨០% (ទ្វីបអឺរ៉ុប) ១១៧% (ទ្វីបអាមេរិក) និង ១៣២% (មជ្ឈិមបូព៌ា) ខណៈដែលតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិកនៅមានអត្រាកំណើនតិចនៅឡើយក្នុងរង្វង់ ៩៦% (ទ្វីបអាហ្វ្រិក) និង ៦៤% (អាស៉ីប៉ាស៉ីហ្វិក)។

លោកបានបន្តថា ចំពោះនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៣.៣លាននាក់ ថយចុះ ៨៧% ធៀបនឹងឆ្នាំ២០២០។ នៅដើមឆ្នាំ២០២២ ប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាបណ្ដើរៗ ក្នុងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្តមកដោយប្រទេសថៃ សិង្ហបុរី ម៉ាឡេស៉ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងឡាវ។ ទោះជាយ៉ាងនេះក្ដី អង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃថាចំនួនទេសចរពិភពលោកក្នុងឆ្នាំ២០២២នេះ រំពឹងថានឹងអាចស្មើនឹង ៥០% ទៅ ៧០% នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ ដោយភាពល្អប្រសើរនៅតែមាន។

យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឲ្យដឹងថា របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ១១៧លាននាក់ បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ តួលេខនេះបានបង្ហាញពីសញ្ញាល្អប្រសើរ សម្រាប់ឆ្នាំ២០២២ ខណៈកម្ពុជាក៏រំពឹងទទួលបានកំណើនល្អប្រសើរ ពីការងើបឡើងវិញនៃចលនាទេសចរពិភពលោកនេះផងដែរ៕

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការកម្មវិធីជាតិ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្តផ្សេងៗទៀត

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្តផ្សេងៗទៀត «The Official Launch of National Consumer Protection Programme (NCPP) and Implementing Regulations» ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងការិយាល័យមេធាវីសិដ្ឋាល័យ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ លោកឧកញ៉ា លោក លោកស្រី តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន តំណាងវិស័យសារព័ត៌មាន និងមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអ្នកចូលរួម តាមប្រព័ន្ធវីដេអូជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាឯកសារគតិយុត្តគោលមួយ ដើរតួជាឯកសារយុទ្ធសាស្រ្តសម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធកសាងគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តដោយប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ហើយការបង្កើតឯកសារទាំងនេះឡើង ក៏ជាមនសិការរបស់កម្ពុជាក្នុងការបំពេញនូវអនុសាសន៍ និងការអនុវត្តល្អជាអន្តរជាតិ ផងដែរ។ បន្ថែមពីនេះ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានឯកសារគោលការណ៍ណែនាំស្តីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ (Consumer Protection Association) ផងដែរ។

លោករដ្ឋមន្រ្តី បន្តថាចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមមក ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តបើកវគ្គផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ភាគីពាក់ព័ន្ធជាពិសេសវិស័យឯកជននៅតាមបណ្តាខេត្ត និងរាជធានី បានជាច្រើនវគ្គរួចមកហើយ។ ដោយឡែកសិក្ខាសាលាលើកទី៤ កន្លងមកថ្មីៗនេះ គឺជាសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមបញ្ចូលទៅក្នុងសេចក្តីព្រាងឯកសារចំនួន០៤ រួមមាន៖ (1) កម្មវិធីជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ (National Consumer Protection Programme) (2) គោលការណ៍ណែនាំ ស្តីពីគម្រោងលក់បែបពីរ៉ាមីដ (Pyramid Selling Scheme) និងការលក់បែបទីផ្សារពហុកម្រិត (Multi-Level Marketing) (3) ប្រកាស ស្តីពីខសន្យាមិនសុចរិត (Unfair Contract Clause) និង(4) ប្រកាស ស្តីពីកំឡុងពេលដកខ្លួនពីកិច្ចសន្យា (Cooling-Off Period)។ក្រៅពីឯកសារគតិយុត្តទាំងនេះ ក្រសួងពាណិជ្ជកម្មក៏នៅមានបទប្បញ្ញត្តិសំខាន់ៗមួយចំនួនផ្សេងទៀតដូចជា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានអនុម័តនៅឆ្នាំ២០១៩ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាដើម ដែលសុទ្ធសឹងតែមានកម្មវត្ថុការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខាដាក់ឱ្យប្រើ នាពេលថ្មីៗកន្លងទៅ។

លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ មុំទី៤ ចំណុចទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា បានចែងយ៉ាងច្បាស់អំពី ការជំរុញរៀបចំ និងអនុម័តច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងរៀបចំយន្តការអនុវត្ត ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាព ពង្រឹងស្តង់ដារទំនិញ និងសេវា ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែង។ ក្នុងបរិបទនេះ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នក ប្រើប្រាស់នៅកម្ពុជាព្រមទាំងច្បាប់និងឯកសារគតិយុត្តក្រោមច្បាប់ជាច្រើនទៀតត្រូវបានរៀបរៀង និងអនុម័តឡើងដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច។

លោកបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលមានអគ្គនាយកដ្ឋានក.ប.ប. ជាសេនាធិការ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចដែលផ្តល់អាណត្តិដោយច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញឱ្យការធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ទប់ស្កាត់និងបង្រ្កាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពលើផលិតផលទំនិញនិងសេវា និងការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ការដាក់ចេញឯកសារគតិយុត្តនានា និងការជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីការពារអ្នកប្រើប្រាស់។ នេះមិនត្រឹមតែមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្តែង កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដំបូងគេ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះ អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង RCEP នេះ នឹងផ្តល់ឱកាសក្នុងការពង្រីកអាជីវកម្ម និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទៀតផង ប្រសិនបើគោលការណ៍សម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌ និងការការពារអ្នកប្រើប្រាស់ត្រូវបានអនុវត្តយ៉ាងសកម្មនិងពេញលេញ។

បន្ថែមលើនេះលោករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវកាតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមយើងឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី លើកទឹកចិត្តដល់អ្នកប្រើប្រាស់ រួមគ្នាបង្កើតជាសមាគមអ្នកប្រើប្រាស់តាមវិស័យស្របទៅតាមច្បាប់ ដើម្បីធ្វើជាតំណាងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ឱ្យសមាជិករបស់ខ្លួនជួយរាយការណ៍ពីធុរជនទាំងឡាយណាដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ឬទៅកាន់បញ្ញត្តិករ ឬនិយ័តករតាមវិស័យ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា៕

ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Urban Village ដែលជាគម្រោងខុនដូ ស្តង់ដារហុងកុងដ៏ធំបំផុត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Deum Ampil Advertising Co., Ltdនិង ក្រុមហ៊ុន Urban Village បានចុះអនុសារណៈយោគយល់ (MOU) ជាមួយគ្នា ក្នុងគោលបំណង ដើម្បីបង្កើនភាពងាយស្រួលដល់បណ្ដាអតិថិជន កាន់តែយល់ជ្រាប អំពីគម្រោង ខុនដូ Urban Village ដែលជាគម្រោងខុនដូស្តង់ដារហុងកុង ដ៏ធំបំផុតនៅប្រទេសកម្ពុជា។

ក្នុងពិធីចុះMOU កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោក Ben Li ស្ថាបនិក និងជាប្រធាន Urban Village បានថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការរួមចំណែកដ៏សំខាន់មួយ ដែលលោកមានកិត្តិយស ក្នុងការធ្វើសហការជាមួយ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក ដែលឈានមុខគេ នៅក្នុងវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានសម្ដែងនូវសេចក្ដីជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ និងផ្ដល់ផលប្រយោជន៍មិនត្រឹមតែភាគីទាំងពីរទេ គឺបានដល់ដៃម្ចាស់គម្រោង 𝐔𝐫𝐛𝐚𝐧 𝐕𝐢𝐥𝐥𝐚𝐠𝐞 ក៏ដូចជា អតិថិជននិងមិត្តអ្នកអាន របស់ស្ថាប័ន ដើមអម្ពិល ផងដែរ។

លោកឲ្យដឹងទៀតថា 𝐔𝐫𝐛𝐚𝐧 𝐕𝐢𝐥𝐥𝐚𝐠𝐞 គឺជាការរចនាបែបថ្មី ដែលមានការរួមបញ្ចូលជាមួយគ្នានូវអាគារសម្រាប់រស់នៅ និងអាគារការិយាល័យ ,ការរស់នៅបែបសហគមន៍មាន អាងហែលទឹក ក្លឹបហាត់ប្រាណ សួនកុមារ កន្លែងធ្វើការ បណ្ណាល័យ សាលសិល្បះ សាលជួបជុំ សាលារៀន សួនច្បារ ហាងលក់ទំនិញជាដើម។ លោកថា នៅក្នុងគម្រោង 𝐔𝐫𝐛𝐚𝐧 𝐕𝐢𝐥𝐥𝐚𝐠𝐞 នេះពោពេញទៅដោយអាជីវកម្ម startup ចម្រុះជាច្រើនផងដែរ។

ជាមួយគ្នានោះដែរ លោក សយ ឬទ្ធី តំណាងឱ្យក្រុមហ៊ុន Deum Ampil Advertising Co., Ltd បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍លោក Ben Li ស្ថាបនិក និងជាប្រធាន Urban Village ដែលជាគម្រោងខុនដូស្តង់ដារហុងកុងដ៏ធំបំផុតនៅប្រទេសកម្ពុជា និងUrban Village & Factory Phnom Penh ដែលជាមជ្ឈមណ្ឌលសិល្បៈច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។

លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ មិត្តអ្នកអានព័ត៌មានដើមអម្ពិល និងទទួលបាននូវព័ត៌មានថ្មីៗ អំពី ខុនដូ Urban Village ដែលជាគម្រោងខុនដូស្តង់ដារហុងកុង ដ៏ធំបំផុតនៅប្រទេសកម្ពុជា។

លោកបន្ថែមថា ដើមអម្ពិល បានប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង ១៦ឆ្នាំមកហើយ ខណៈបច្ចុប្បន្នយើងមាន DAP News, Lookingtoday, DAP Business, Hotline News, DAP Plus News, Youtube, Facebook, និង TikTok ដែលមានអ្នកចូលអាន លើសពី ១០លានដង ក្នុងមួយខែ។

គួរបញ្ជាក់ផងដែរថា Urban Village Phnom Penh ជាគម្រោងខុនដូស្ថិតនៅលើតំបន់កំពុងអភិវឌ្ឍន៍ និងអនាគតនៃតំបន់ពាណិជ្ជកម្ម លើមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ ច្បារអំពៅ ក្បាលថ្នល់) ,គម្រោងទី ២ របស់ 𝐔𝐫𝐛𝐚𝐧 𝐕𝐢𝐥𝐥𝐚𝐠𝐞 គឺជាការរចនាបែបថ្មី ដែលមានការរួមបញ្ចូលជាមួយគ្នានូវអាគារសម្រាប់រស់នៅ និងអាគារការិយាល័យ ,ការរស់នៅបែបសហគមន៍មាន អាងហែលទឹក ក្លឹបហាត់ប្រាណ សួនកុមារ កន្លែងធ្វើការ បណ្ណាល័យ សាលសិល្បះ សាលជួបជុំ សាលារៀន សួនច្បារ ហាងលក់ទំនិញជាដើម ,45%នៃផ្ទៃដីសរុបនឹងប្រែក្លាយជាសួនបៃតង ,នៅក្បែរសាលាអន្តរជាតិ ISPP, ផ្សារទំនើប AEON Mall 3, ព្រលានយន្តហោះថ្មី, ផ្សារទំនើបជីបម៉ុង Chip Mong Mega Mall, ផ្សារទំនើបប៉េងហ៊ួត PH Diamond Mall និងគម្រោងធំៗជាច្រើនទៀត៕

ចុងសប្ដាហ៍ទី២ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង២៨ម៉ឺននាក់

ភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា ស្ថិតិប្រចាំសប្តាហ៍ ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៨៥,៨០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៦៤,៨៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង
២០,៩២៧នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤,៨៩២នាក់ ,ខេត្តសៀមរាប ៤៤,៥៤០នាក់ ,ខេត្តបាត់ដំបង ៤៣,៨០៦នាក់ ,ខេត្តកំពត ២៨,៨៦៨នាក់ ,រាជធានីភ្នំពេញ ១៨,៧៤៣នាក់ ,ខេត្តកែប ១៨,០៦៩នាក់ ,ខេត្តពោធិ៍សាត់ ៩,៥០៥នាក់ ,ខេត្តកំពង់ស្ពឺ ៨,៦៦៨នាក់។

តួលេខខាងលើ មានការថមថយប្រមាណ៣.៨៩% ធៀបនឹងចុងសប្តាហ៍កន្លងមក ស្របពេលដែលនៅតាមបណ្តារាជធានី-ខេត្តមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានាដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សា ដែលនឹងចូលមកដល់ថ្ងៃ១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។

ដោយឡែក ការអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ (SHINZO ABE) ដោយណែនាំឱ្យអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនផ្អាកសកម្មភាពអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង១ថ្ងៃ នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២២៕

Park Café សហការ​ជាមួយ E-GetS ដើម្បីផ្តល់ជូនជម្រើសអាហារ និងភេសជ្ជៈសុខភាពឲ្យកាន់តែ មានភាពងាយស្រួល

Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារ​​E-GetS​ដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ដែលធ្វើឡើង​នៅ​និយមការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈអនុស្សារណៈ​នៃការ​យោគយល់​នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។

លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាពរបស់អតិថិជន ដោយអាហារគ្រប់មុខចម្អិនឡើងដោយផ្ចិតផ្ចង់ និងប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ អ្វីដែលជាលក្ខណៈពិសេសដែលយើងផ្តល់ជូននោះ ដូចជាការប្រើប្រេងអូលីវ សម្រាប់ចំអិនអាហារផ្សេង ដោយឡែកសម្រាប់ភេសជ្ជៈផាកកាហ្វេជ្រើសយកទឹកឃ្មុំសុទ្ធ និងទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ដូច្នេះអតិថិជនទទួលទានដោយទំនុកចិត្តខ្ពស់។  ៉

ក្នុងនោះផងដែរ លោក Sean Zhang ជានាយកប្រតិបត្តិ ក្នុងក្រុមហ៊ុនE-GetS បានបន្ថែមទៀតថា  ៉ពួកយើងសហការគ្នាផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួល រហ័សទាន់ចិត្ត​ ជាមួយបទពិសោធប្រើប្រាស់យ៉ាងសំបូរបែប,ជាមួយនឹងហាងដែលជាដៃគូរសហការបស់យើងមាន រហូតជាង៥០០០ ហាង និងការបម្រើសេវា២៤ម៉ោងជូនដល់អតិថិជន  ម្យ៉ាងទៀតពួកយើងបន្តនាំមកនូវបច្ចេកវិជ្ជាថ្មីៗ ដល់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមបង្កើននូវឱកាស ការងាជូនដល់យុវជននិងយុវតី និងសហគមន៏ទាំងមូលផងដែរតាមរយៈកិច្ចសហការមួយនេះ។  ៉

ស្វែងយល់បន្ថែមអំពី ផាកកាហ្វេ និងអុីហ្គេត៖

ភោជនីយដ្ឋាន ផាក កាហ្វេ ត្រូវបានបង្កើតឡើងដោយការតាំងចិត្តខ្ពស់ ជាមួយទិសដៅច្បាស់លាស់គឺ ក្លាយខ្លួនទៅជាភោជនីដ្ឋានដែលឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៤ដោយសហគ្រិនខ្មែរមួយក្រុម ផាក កាហ្វេគឺជាភោជនីដ្ឋានទី១ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបម្រើអាហារគ្មានប៊ីចេងសម្រាប់គ្រប់មុខម្ហូប ទទួលយកឥទ្ធិពលពីរបៀបចម្អិនអាហារប្រពៃណីខ្មែរ ផា កាហ្វេមានគោលបំណងលើកស្ទួយផ្សព្វផ្សាយអាហារប្រពៃណីខ្មែរ និងអាហារ ភេសជ្ជៈសុខភាពជូនអតិថិជន។

E-GetS ប្ដេជ្ញាចិត្តក្នុងការបង្កើតបណ្តុំសេវាកម្មដែលឈានមុខគេមួយតាមរយៈកម្មវិធីទូរស័ព្ទ។ តាមគោលការណ៏   ៉រីករាយជាមួយជីវិតងាយស្រួល  ៉និង យុទ្ធសាស្ត្រច្នៃប្រឌិតខ្ពស់តាមប្រព័ន្ធឌីជីថល  E-GetS ព្រមទាំងដៃគូសហការនានា មានការតាំងចិត្តយ៉ាងមុតមាំដើម្បីផ្តល់ជូនសេវាដល់អតិថិជនប្រកបដោយភាពងាយស្រួល និងមាន គុណភាពខ្ពស់ តាមរបៀបរស់នៅដ៏ជឿនលឿន។ E-GetS តែងតែគិតគូរដល់អតិថិជនជាចំបង និងធ្វើការយ៉ាងសកម្មដើម្បីបង្កើតតម្លៃសង្គមប្រកបដោយការទទួលខុសត្រូវ និង​នៅតែបន្តកិច្ចការស្រាវជ្រាវដើម្បីរិះរកបច្ចេកវិជ្ជាថ្មីៗដើម្បីអភិវឌ្ឃន៍ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕

កក្រើកអស់ហើយ! រំភើបស្ទើរហោះ ជាងម្ចាស់រង្វាន់ទៅទៀត! សម្រាប់អ្នកឈ្នះម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 ក្នុងម្មវិធី “មហារង្វាន់ស្រោចធរណី” សបា្តហ៍ទី 3!

(ភ្នំពេញ) ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២៖ សប្ដាហ៍នេះពិតជារំភើបជាងសប្ដាហ៍មុនទៅទៀត..!! ដូច្នេះប្រញាប់រុសរាន់ឡើងណា៎! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 30 គ្រឿងទៀតកំពុងរង់ចាំអ្នក.! សូមកុំឱ្យពេលវេលានេះកន្លងផុតទៅឱ្យសោះ..!

សប្តាហ៍ទី 3 ហើយណា ដែលកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង បានធ្វើការផ្តល់ជូននូវរង្វាន់ដល់អតិថិជនដែលបានធ្វើការទិញនូវ Samsung Galaxy A Series!  ឆាប់ឡើង! ទិញ Galaxy A13 | Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G ណាមួយរបស់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះនូវមហារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយសរុបចំនួន 60 គ្រឿង!

អតិថិជនមហាសំណាងរបស់យើងចំនួន 30 រូបហើយដែលបានឈ្នះមហារង្វាន់ពីក្រុមហ៊ុន សាមសង..! តោះមកមើលមើល! ថាតើអតិថិជនមហាសំណាងទាំង 10 រូបណាខ្លះដែលបានឈ្នះរង្វាន់បន្ទាប់ទៀតពី ក្រុមហ៊ុន សាមសុង នៅក្នុងសបា្តហ៍ទី 3 នេះ! សូមកុំឱ្យឱកាសមហាសំណាងនេះកន្លងផុតទៅឱ្យសោះ!! សូមធ្វើការរួសរាន់ឡើង! ឱកាសឈ្នះមហារង្វាន់នៅចាំលោកអ្នក!

សូមបញ្ជាក់ថារាល់ការប្រគល់រង្វាន់ និងការចាប់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់នឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់  ម៉ោង 2:00 រសៀល!

អ្នកស្រី ទេព សុភាព ដែលជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ក្នុងសប្តាហ៏ទី២ បានសម្តែង និងបញ្ជាក់នូវអារម្មណ៍ពិតថា “ខ្ញុំតែងតែជឿជាក់ និងចូលចិត្តប្រើប្រាស់នូវគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង មិនថាគុណភាព ឬក៏តម្លៃ ជាពិសេសគឺ ស្នាតហ្វូនដ៏ទំនើបដែលកំពុងតែល្បីល្បាញ! ដល់ឥឡូវនេះខ្ញុំមិននិកស្មានថាខ្ញុំមានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមុងនោះទេ ខ្ញុំពិតជាមានភាពរំភើប និងសប្បាយរីករាយខ្លាំងមែនទែន! ខ្ញុំស្រឡាញ់ និងគាំទ្រដល់ក្រុមហ៊ុន សាមសុង ខ្លាំងបំផុត!”

ហើយក្នុងឱកាសនេះដែលពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ (Dealers) អ្នកតំណាងចែកចាយផ្លូវការ (Distributor) និងអតិថិជនទាំងអស់ដែលបានការគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង តាំងពីដើម រហូតមកដល់ពេលនេះ!

* ខាងក្រោមនេះជាឈ្មោះអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 នៅក្នុងសប្ដាហ៍ទី 3 ទាំង 10 រូប មានរាយឈ្មោះដូចខាងក្រោម៖

ប្រញាប់ឡើងណា៎… សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy A Series ឆ្នាំ ២០២២ សម្រាប់ម៉ូឌែលជម្រាបជូនខាងលើ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…ព្រោះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 30 គ្រឿង ទៀតកំពុងរង់ចាំអ្នក! ឱកាសឈ្នះរង្វាន់នៅសប្ដាហ៍បន្ទាប់អាចជារូបអ្នកក៏ថាបាន..! សូមជូនពរសំណាងល្អទាំងអស់គ្នាណា៎!! 

បញ្ជាក់៖ ការចាប់ឆ្នោតនៅក្នុងសប្ដាហ៍ទី4 នឹងធ្វើឡើងនៅថ្ងៃទី 23  ខែកក្កដា ឆ្នាំ2022! ប្រញាប់ឡើង..! កុំឱកាសដ៏រំភើបអស្ចារ្យនេះកន្លងផុតទៅឱ្យសោះ..!! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

* សូមចុច Link នេះសម្រាប់លក្ខខណ្ឌរបស់កម្មវិធី៖ https://bit.ly/3MyMxLA

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្ត​ប្តេជ្ញាជួយ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​ តាមរ​យៈ​​​ការ​​ដាំដើម​កោង​កាង​នៅសហគមន៍​ ក្នុង​​ខេត្ត​កំពត

ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បី​អបអរសាទរ​រុក្ខទិវា​​ឆ្នាំ២០២២ ក្រុម​ហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២​ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើម​កោងកាងនេះ​​​ ក៏គាំទ្រ​ផង​ដែរ​ដល់​គម្រោង​អភិរក្ស​ដែលកំពុង​បន្តធ្វើឡើង​​​របស់​​ក្រសួង​បរិស្ថាន​កម្ពុជា​​ ដើម្បីការពារ​និងស្តារ​ព្រៃកោងកាងដ៏​សំខាន់នេះ​ឡើង​វិញ​នៅ​តាម​តំបន់​​ឆ្នេរ​សមុទ្រ​នៃ​ព្រះ​​រាជា​​ណា​ចក្រ​កម្ពុជា។

គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត​នេះ​ គឺ​ជាផ្នែក​មួយ​នៃការប្តេជ្ញាចិត្ត​រយៈ​ពេលវែង​របស់​​ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការ​អភិវវឌ្ឍ​ប្រទេស​​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាព​បៃតង ​សម្រាប់​មនុស្ស​ជំនាន់​​បច្ចុប្បន្ន និង​​អនាគត ខណៈ​ពេល​ដែល​គម្រោងនេះនឹងជួយ​ដល់​សហគមន៍មូលដ្ឋានយោង​តាម​​​ពាក្យ​ស្លោក​ “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ” របស់​ខ្លួនផងដែរ។

ព្រៃ​កោងកាង​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា គឺ​ជា​តំបន់​ដែល​សម្បូរ​ដោយជីវ​ចម្រុះ​ដែល​ប្រជា​​ពលរដ្ឋ​​ក្នុង​​មូលដ្ឋាន​​ជាច្រើន​គ្រួសារពឹង​ផ្អែក​លើ​ព្រៃ​ទាំង​នេះ​ ដើម្បីចិញ្ចឹមជីវិត​របស់​ពួក​គេ​តាម​រយៈ​ការ​នេសាទ ធ្វើ​ជា​​សម្ភារ​សំណង់ និង​ទេសចរណ៍​ធម្មជាតិ​ជា​ដើម។ ការការពារ និង​ការស្តារព្រៃ​​កោងកាង​ឡើងវិញ ក៏ផ្តល់​ជា​របាំង​​ការពារ​​ធម្មជាតិ​ដ៏​ល្អបំផុត​​មួយ​ផង​ដែរ​ទៅ​នឹង​បម្រែ​​បម្រួល​​អាកាសធាតុ ព្រោះ​វា​ចូល​រួមចំណែក​ដល់​ការ​ស្រូប​យក​កាបូន និង​កាត់​បន្ថយ​ភាព​សឹក​រិចរឹល​នៅ​តាម​​​ច្រាំង​សមុទ្រ​​​​ ដែល​ជួយ​​ការពារ​សហគមន៍​​នៅតំបន់​សមុទ្រ​ពី​​ការ​ជន់​លិច​តាម​តំបន់​ឆ្នេរ ខ្យល់​បក់​ខ្លាំង និង​រលក​ធំៗ​ជា​ដើម។

ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងលោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការសាជីវកម្ម​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួម​ជា​គណអធិបតី​នៅក្នុង​​ក្នុង​​ពិធីដាំ​ដើម​កោងកាង​នេះ។

ឥស្សរជន​ផ្សេងទៀត​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​រួមមាន ​ ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន; លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន; ឯកឧត្តម នៃ គង់ អភិបាលរង​នៃ​គណៈអភិបាល​ខេត្តកំពត; ឯកឧត្តម ឡេង គឹមស្រុង អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ទេស សំណាង អគ្គនាយករង​រដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុ; លោក ដាញ់ សេរី ប្រធាន ស.ស.ស.យ.ក វិស័យ​បរិស្ថាន; លោក ជួប ស៊ីវុត្ថា អនុ​ប្រធាន ស.ស.យ.ក វិស័យ​បរិស្ថាន; លោក ហែម សុចិត្ត អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ម៉ឺន មករា អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថានលោក សុខ ថាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង; លោក សុខ អូរ័រ អនុប្រធាន​នាយកដ្ឋាន; លោក អេង ប៉ូឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​​កំពត; លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ និងលោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ។

បុគ្គលិក​​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងប្រជាពលរដ្ឋនៅ​​សហគមន៍​ត្រពាំងសង្កែ​ក៏​បាន​​ចូល​រួមដាំ​ដើមឈើ​ក្នុង​កម្មវិធី​នេះ​ផងដែរ។

ថ្លែង​ក្នុង​ពិធីនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បានមាន​ប្រសាសន៍​​​ថា៖ «យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែល​កំពុង​​នាំមុខ​ក្នុង​ការ​​សហការ​លើក​កម្ពស់​និរន្តរភាព និង​ការ​យល់ដឹង​អំពី​បរិស្ថាន​ជាមួយ​សហគមន៍​មូលដ្ឋាន​របស់​យើង ដូចជាត្រពាំងសង្កែ​នេះ​ជាដើម។ គំនិតផ្តួច​ផ្តើម​បែ​ប​នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន​​​កម្ពុជា ក៏​ដូចជា​​​លើក​កម្ពស់​និរន្តរភាព​សម្រាប់​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង សហគមន៍​ផ្សេងៗ​ទៀត»។

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​ត្រពាំង​សង្កែ​បាន​ថ្លែង​​ថា៖ «យើង​មាន​កិត្តិយស​ណាស់​ដែល​​​​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ជ្រើសរើសសហគមន៍​​ត្រពាំង​សង្កែ​សម្រាប់​គំនិត​ផ្តួច​ផ្តើម​ដ៏មាន​តម្លៃ​​​នេះ។ នៅ​​​ត្រពាំងសង្កែ យើងផ្តល់គុណ​តម្លៃដល់​សហគមន៍​របស់​យើង និង​ថែរក្សា​បរិស្ថាន​ដ៏ស្រស់​ស្អាត​របស់​យើង។ ដោយមានការគាំទ្រពី​ក្រុមហ៊ុន ហ៊ិននីគែន យើង​ដឹង​ថា យើង​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីកម្មវិធី​​បរិស្ថាន​ប្រកប​​​ដោយ​និរន្តរភាព​នេះ»។

លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការសាជីវកម្ម​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​មាន​ប្រសាសន៍​ថា៖ «យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ដល់​គំនិត​ផ្តួច​ផ្តើម​​របស់​ក្រសួង​បរិស្ថាន ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏សំខាន់​​​សម្រាប់​ប្រជាជន​ឃុំ​ត្រពាំង​​សង្កែ និង​​​អនាគត​កម្ពុជា។ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃកោង​កាង​រង​ការ​​គំរាម​កំហែង​ខ្លាំង​​ដោយ​សារ​សកម្មភាព​របស់​មនុស្ស ហើយ​ការ​បាត់បង់​​ព្រៃនេះ​​បង្កការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការ​ការពារ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​នេះ​ឡើង​វិញ​មាន​សារៈ​សំខាន់​ណាស់។ យើង​ទទួល​ស្គាល់ថា ការដាំ​ដើមកោង​កាង​សព្វថ្ងៃនេះ​គ្រាន់​តែជា​ទឹក​មួយ​ដំណក់​​​ប៉ុណ្ណោះ ប៉ុន្តែ​រាល់​ដំណក់​ទឹក​នីមួយៗ​នេះ​រួម​បញ្ចួលគ្នា ​អាចបង្កើត​ឱ្យ​មាន​តុល្យភាព​រវាង​សកម្មភាព​របស់​មនុស្ស និង​​ការការពារធម្មជាតិមិន​ឱ្យ​មាន​ការបំផ្លិចបំផ្លាញបរិយាកាស។ មហិច្ឆតា​របស់​យើង​​ចង់​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ។ ឱកាស​បែបនេះ​​ជា​អ្វីដែល​ញ៉ាំង​​ទឹក​ចិត្ត​​​យើង​ឱ្យបន្ត​បង្កើត​ផល​វិជ្ជមាន​ជា​បន្ត​បន្ទាប់ទៀត»។

នៅ​​ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដាំ​និងផ្តល់​​ដើមឈើជាង ២០០០​ដើម​ដល់សហគមន៍​មូលដ្ឋាន​នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំង​បាន​ដំឡើង​​បង្គោល​ភ្លើង​បំភ្លឺផ្លូវ​ពន្លឺថាមពល​ព្រះអាទិត្យចំនួន ១០០ បន្ថែមទៀត​នៅ​តាមដង​ផ្លូវ​ក្នុង​សហគមន៍នេះ។ ដោយសារ​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ខ្លួនខាង​ផ្នែក​បរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន កាល​ពី​ឆ្នាំ​មុន​ទទួល​បាន​ពានរង្វាន់​ផ្នែក​បរិស្ថាន “Eurocham CSR Environmental Award” ហើយក្រុមហ៊ុន​ក៏​បាន​ឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជាលើក​ដំបូង​កាល​ពី​​ឆ្នាំ២០២១ទៀត​ផង។

ដោយ​សម្លឹង​ឆ្ពោះទៅមុខ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថា​នឹង​​ឈាន​​ដល់​​ដំណាក់កាល​​សំខាន់​​​​មួយ​​ទៀត​សម្រាប់សសរស្តម្ភ​បរិស្ថាន​របស់​ខ្លួន នៅពេល​ដែល​រោងចក្រ​ជីវម៉ាស់​​ធំ​​ដំបូងគេ​​នៅ​​កម្ពុជា​ដាក់​ដំណើរការ​​នៅ​ឆ្នាំ​២០២២​នេះ ដែល​រោងចក្រ​នេះ​នឹង​អាច​ឱ្យ​ក្រុមហ៊ុន​ផលិត​​ស្រាបៀរ​មួយ​នេះ​សម្រេច​បាន​ការ​ប្រើប្រាស់​​ថាមពល​កំដៅ​កកើត​ឡើង​វិញ ១០០%​។ នេះ​គឺជា​ផ្នែកមួយ​នៃ​មហិច្ឆតារបស់​ក្រុមហ៊ុន​ក្នុង​ការ​សម្រេច​បាន​​អព្យាក្រឹតកាបូននៅក្នុង​ផលិត​កម្ម​របស់ខ្លួន​​នៅត្រឹម​ឆ្នាំ​២០៣០ និងនៅទូទាំងខ្សែច​ង្វាក់តម្លៃទាំងមូលនៅត្រឹម​ឆ្នាំ២០៤០៕

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ក្នុងគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា​ដើម្បី​បំផុស​ឱ្យ​ពិភព​លោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន​បង្កើត​ភាពជឿជាក់​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​ជាតិ​និង​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយសក្តានុពលរបស់ខ្លួននៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០នាក់​​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យប្រទេស​​កម្ពុជា​​កាន់តែ​​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​ការងារ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសាដោយ​ការ​ទទួល​ខុសត្រូវ​ ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​​ដែលមានអព្យាក្រិតភាពនៃ​កាបូន​ កាន់តែស្មើភាព និងពិភពលោក​កាន់​តែ​ស្រស់បំព្រង។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អន្តរជាតិ​ល្បី​ឈ្មោះ​បំផុត​ក្នុងពិភពលោក៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

គេហទំព័ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.heinekencambodia.com/

ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.facebook.com/HEINEKENCambodia/

ខេត្តកំពង់ស្ពឺ កំពុងមានសក្តានុពលខ្លាំង លើវិស័យចម្រុះ

ជាខេត្តមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័យដូចជា ឧហ្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។​ តួយ៉ាងបច្ចុប្បយើងសង្តេតឃើញវត្តមានរោងចក្រសហគ្រាសធំៗ រមណីយដ្ឋាននិងហាងល្បីៗ ជាច្រើនបាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តនេះជាបន្តបន្ទាប់។

ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។

អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅរមណីយដ្ឋាន រឺខេត្តផ្សេងឆ្លងកាត់ខេត្តកំពង់ស្ពឺកាន់តែងាយស្រួលក្នុងការទទួលទានអាហារឆ្ញាញ់និងភេសជ្ជៈសុខភាពជាមួយជម្រើសសំបូរបែប។

ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនៈវិស័យក្នុងការចូលរួមក្នុង ការអភិវឌ្ឍ សហគមន៏តាមរយៈការបង្កើត ការងារព្រមទាំងបំរើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាព។

ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ កំពង់ស្ពឺ

ផាកកាហ្វេសាខាកំពង់ស្ពឺ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda ផងដែរ​​ ជាពិសេស​ដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ PARK CAFE ឬ លេខទូរស័ព្ទ៖ 023 990 990។

  • តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត
  • ហ្វេសបុកផេក៖​ Park Café

ក្រុមគ្រួសារ Ford Territory Club Cambodia នាំយកសម្ភារៈសិក្សាមួយចំនួន ចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាកងមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារ Ford Territory Club Cambodia (FTCC) និងមានការចូលរួមពីសប្បុរសជនទូទៅ បានរៀបចំកម្មវិធីសប្បុរសធម៍លើកទី១ ដោយនាំយកនូវ សម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា កងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន ២៥០នាក់ ដោយម្នាក់ៗទទួលបាន ៖
កាតាប ១, សៀវភៅសរសេរ ៣ ក្បាល, ខ្មៅដៃ ៣ ដើម,ប៊ិច ១ ដើម,ខួងខ្មៅដៃ ១,ជ័រលុប ១ ដុំ,បន្ទាត់ ១ ដើម,ក្ដារឆ្នួន ១ ឈុត,នំ ១ កញ្ចប់,វីតាមីន C ១០ គ្រាប់និងស្បែកជើង ១ គូរ។

លើសពីនេះ ដោយបានឃើញពីការលំបាករបស់ក្មួយស្រី ០២នាក់ ត្រូវធ្វើដំណើរផ្លូវឆ្ងាយជិត១០គីឡូម៉ែត្រដើម្បីឆ្ពោះមកសាលារៀនជារៀងរាល់ថ្ងៃ សមាជិកក្រុមគ្រួសារ FTCC ក៏សម្រេចមូលមតិគ្នា ជូនបន្ថែមកង់ចំនួន ០២ គ្រឿងទៅដល់ក្មួយស្រីទាំង ០២ នាក់ ។

ក្រុមគ្រួសារ FTCC យើងក៏មានថវិកាជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ០៥នាក់ និងលោកមេភូមិកងមាស ០១នាក់ ជាទឹកប្រាក់ ៥០,០០០រៀល សម្រាប់ម្នាក់ៗ សរុប ៣០០,០០០រៀល និងអាវយឺត អាវភ្លៀង ក៏ដូចជាប្រគេន បច្ច័យ តេយ្យទានព្រះសង្ឃដែលគង់នៅវត្តក្បែរសាលាកងមាស។ ក្នុងឱកាសនោះផងដែរ ក្រុមយើងក៏បានបង្កើតជាសកម្មភាព ការដាំកូនឈើនៅតាមទីធ្លាសាលារៀន ដើម្បីលើកស្ទួយបរិស្ថាន។

លោកស្រីនាយិកាសាលា បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ FTCC និងសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាអំណោយដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកងមាស ដែលកំពុងជួបការលំបាក និងខ្វះខាត។ លោកស្រីនាយិកាសាលាបានប្រសិទ្ធិពរជ័យជូនដល់សមាជិកក្រុម និងសប្បុរសជនទាំងអស់ជួបតែ សេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕