Home Blog Page 92

កម្លាំងអូប័រល្បឿនលឿន GTVC របស់ឧកញ៉ា ទៀ វិចិត្រ ចេញអន្តរាគមន៍ សង្គ្រោះអ្នកនេសាទលើទូក២នា​ក់ ដែលជាប់គឿងនឹងថ្មច្រាំង នៅកោះថាស

ក្រុងព្រះសីហនុ៖ មនុស្ស២នា​ក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួសង្គ្រោះរួចផុត ពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍ សង្គ្រោះភ្លាមៗ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា​ ជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ទូកនេសាទ និងឈ្មោះ គាត សេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកូនដៃទូក អ្នកទាំងពីរស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាព នឹងបាននាំមកដល់កន្លែងសុវត្ថិភាពហើយ នៅព្រឹកថ្ងៃដដែល ។

សូមបញ្ជាក់ថា ទូកនេសាទ១គ្រឿងនេះ ពេលកំពុងធ្វើដំណើរនៅលើសមុទ្រ កំពុងតែមានភ្លៀងខ្យល់ខ្លាំង ហើយអ្នកបើកបរក៏ងក់មួយភាំង ធ្វើអោយទូកបើកសំដៅមកកោះថាស បុកថ្មជាប់គឿងតែម្តង និងថាមនុស្សដែលជាប់​ លើទូកទាំង២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

Grab ដាក់ដំណើរការ​ សាកល្បងសេវាកម្ម GrabFood ​ជាមួយយីហោល្បីៗជាង 200 ហាង

Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈ​ទូរស័ព្ទ ឈានមុខគេនៅ​អាស៊ី​អាគ្នេយ៍ កំពុង​ដាក់ដំណើរការ​សាក​ល្បង​សេវាដឹក​ជញ្ជូនអាហារ GrabFood នៅ​រាជធានី​ភ្នំពេញ។ ដំណើរការសាកល្បងនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ Grab នៅកណ្តាលទីក្រុងភ្នំពេញ នូវសេវាបញ្ជាទិញអាហារពីហាងល្បីៗ ​ទាំងក្នុងស្រុក ​និងអន្តរជាតិ​ជាច្រើន ជាង 200 ហាង ដូចជា KFC, The Pizza Company, Habit Burger Grill, Lotteria, Bonchon, Gongcha, Heekcaa, Chatime, Chatramue, Gloria Jean’s Coffee, Paris Baguette, Sakana Lab, Pong និង Potato Corner ជាដើម។ ឥឡូវនេះ តម្លៃដឹក​ជញ្ជូន​គឺត្រឹម​តែ 100​ រៀលតែប៉ុណ្ណោះ ទោះជាចម្ងាយណាក៏ដោយ។

លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មាន​ប្រសាសន៍​​​ថា៖ «នៅក្រុមហ៊ុន Grab ពួកយើងប្តេជ្ញាចិត្ត ក្នុងការផ្តល់​ជូននូវបទពិសោធ​ប្រើ​ប្រាស់​ដែលល្អបំផុត ទៅកាន់អ្នកប្រើប្រាស់ និងដៃគូសហការណ៍ រាល់សេវាកម្មទាំង​អស់​នៅក្នុង ស៊ូភើអេបរបស់យើង។ ដំណើរការ​សាក​ល្បងនៃសេវាកម្ម GrabFood នេះ នឹង​អនុញ្ញាត​ឱ្យយើងដកស្រង់និងស្វែងយល់ពីមតិយោបល់សំខាន់ៗ ពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរសហការណ៍មួយក្រុមតូច ដើម្បីឱ្យពួកយើងអាចយកមកពង្រឹងគុណភាពសេវាកម្ម មុនពេល​ពង្រីកតំបន់សេវាកម្មរបស់យើងទៅកាន់តំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។ គោលបំណងរបស់យើង គឺផ្សារភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ ហាងល្បីៗជាច្រើនជម្រើស ដែលជាដៃគូរសហការណ៍របស់យើង និងដឹកជញ្ជូនអាហារដែលប្រកបដោយគុណភាពខ្ពស់ លឿន និងប្រកបដោយទំនុកចិត្ត»។

លោក កង សុវណ្ណារ៉ូត ប្រធាន​គ្រប់គ្រងផ្នែកសេវាកម្ម GrabFood បានបន្ថែមថា៖ «ពួក​យើង​ជឿជាក់ថា GrabFood នឹងលើកកម្ពស់ ឱកាសនៃការស្វែង​រកចំណូល​បន្ថែមដល់​ដៃគូ​បើកបរ និងដឹកជញ្ជូន ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មសម្រាប់ហាងដែលជាដៃគូផងដែរ។ ពួកយើងប្តេជ្ញាចិត្តក្នុងការ​ កសាងទីផ្សារដែលរីកដុះដាលល្អមួយ ដើម្បីគាំទ្រដៃគូទាំងអស់ ឱ្យរីក​ចម្រើនក្នុងសម័យបច្ចេកវិទ្យានេះ»។

ចាប់តាំងពីក្រុមហ៊ុន Grab ចូល​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា​នៅ​ចុង​ឆ្នាំ 2017 ​មក ក្រុមហ៊ុន​​បានក្លាយជាតួអង្គដ៏សំខាន់មួយក្នុង​ទីផ្សារ​កក់សេវាធ្វើដំណើរ និងដឹកជញ្ជូន​​អនឡាញ​។ Grab ក៏បាន​រួមចំណែកក្នុងគម្រោងជា​ច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ជួយ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ និងការគ្រប់គ្រងចរាចរណ៍ ព្រមទាំង​គាំទ្រ​គម្រោង​ចល័ត​ភាព​ទីក្រុង​ប្រកប​ដោយ​​និរន្តរភាព។ ការពង្រីកសេវាកម្មទៅក្នុងវិស័យដឹកជញ្ជូនអាហារ គឺផ្តោតសំខាន់ទៅលើការផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ ដើម្បី​បំពេញ​តម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ ដោយប្រើប្រាស់បច្ចេកវិទ្យានៅលើកម្មវិធី Grab ជាមួយនឹងបណ្តាញដៃគូដឹកជញ្ជូន។

​សេវា​កម្ម GrabFood ថ្មី​នេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់អ្នកស្រាប់ ឬ អ្នក​អាចដោនឡូតពី http://grb.to/GrabApp នៅលើ Google Play ​និង App Store។

សម្រាប់​ព័ត៌មាន​បន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហ​ទំព័រ  www.grab.com/kh ឬទំព័រ​ហ្វេសប៊ុក www.facebook.com/GrabKH

About Grab

Grab is Southeast Asia’s leading superapp based on GMV in 2021 in each of food deliveries, mobility and the e-wallets segment of financial services, according to Euromonitor. Grab operates across the deliveries, mobility and digital financial services sectors in 480 cities in eight countries in the Southeast Asia region – Cambodia, Indonesia, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Grab enables millions of people each day to access its driver- and merchant-partners to order food or groceries, send packages, hail a ride or taxi, pay for online purchases or access services such as lending, insurance, wealth management and telemedicine, all through a single “everyday everything” app. Grab was founded in 2012 with the mission to drive Southeast Asia forward by creating economic empowerment for everyone, and since then, the Grab app has been downloaded onto millions of mobile devices. Grab strives to serve a triple bottom line: to simultaneously deliver financial performance for its shareholders and have a positive social and environmental impact in Southeast Asia.

ស្វាគមន៏គ្រួសារ ត្រកូលGalaxy M Series!!! ជាមួយការថែមជូនកាដូរ ដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order នៅថ្ងៃនេះ!!

0

ភ្នំពេញ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៖ ពិសេស! កាន់តែពិសេសទៀតហើយ!! ដើម្បីស្វាមន៏គ្រួសារត្រកូលGalaxy M Series មកកាន់ទីផ្សារកម្ពុជា ក្រុមហ៊ុន សាមសុងបានដាក់ឲ្យអតិថិជនរបស់ខ្លួន ធ្វើការកម៉្មង់ទិញទុកមុននូវ Galaxy M53 5G| Galaxy M33 5G| Galaxy M23 5G នឹងទទួលបានការថែមជូននូវកាដូរយ៉ាងពិសេសអស់ស្ទះ! រាល់ការដាក់ Pre-Order នឹងថែមជូននូវ Samsung Power Bank ដែលមានថាមពលថ្មរហូតដល់ 10,000mAh និងកម្លាំងសាកថ្មបានល្បឿនលឿនដល់ទៅ 25W! នៅចាំអីទៀត…!! ប្រញាប់រួសរន់ឡើង! ធ្វើការដាក់កម៉្មង់ទិញឥឡូវនេះ! សម្រាប់សុពលភាពចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី 08 ខែកក្កដា ឆ្នាំ2022 តែប៉ុណ្ណោះ។

ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ! គឺ Galaxy M23 5G ដែលជាកូនពៅ តំលៃក៏សមរម្យ រីឯសមត្ថភាពវិញមិនចាញ់បងៗគេទេ។ កម្លាំងខ្លាំង កាមេរ៉ាកប់ ថ្មក៏ធំ រកឯណាទៀត!!!
តោះមកជីកឱ្យជ្រៅពីលក្ខណៈពិសេសៗរបស់ Samsung Galaxy M Series មានដូចជា៖

**Galaxy M23 5G:

  • អេក្រង់រហូតដល់ 6.6 FHD+, 120 Hz, Infinity-V
  • កាមេរ៉ាក្រោយ 3គ្រាប់ 50MP Ultra Wide: 8MP និង Macro 2MP
  • កាមេរ៉ាមុខ: 8MP
  • ដំណើរការដោយ Snapdragon 750G, 2.20Hz
  • RAM/ROM: 6GB / 128GB ថែម microSD បាន 1TB
  • ថាមពលថ្ម 5,000mAh សាកថ្មល្បឿនលឿនដល់ 25W

**Galaxy M33 5G:

  • អេក្រង់រហូតដល់ 6.6 FHD+, 120 Hz, Infinity-V
  • កាមេរ៉ាក្រោយ 4គ្រាប់ 50MP Ultra Wide: 5MP, Macro 2MP និង Depth 2MP
  • កាមេរ៉ាមុខ: 8MP
  • ដំណើរការដោយ Exynos 1280, 2.40Hz
  • RAM/ROM: 8GB / 128GB ថែម microSD បាន 1TB
  • ថាមពលថ្ម 5,000mAh សាកថ្មល្បឿនលឿនដល់ 25W

**Galaxy M53 5G:

  • អេក្រង់រហូតដល់ 6.7 FHD+, 120 Hz, SAMOLED+
  • កាមេរ៉ាក្រោយ 4គ្រាប់ 108MP Ultra Wide: 8MP, Macro 2MP និង Depth 2MP
  • កាមេរ៉ាមុខ: 32MP
  • ដំណើរការដោយ MediaTek D900, 2.40Hz
  • RAM/ROM: 8GB / 128GB ថែម microSD បាន 1TB
  • ថាមពលថ្ម 5,000mAh សាកថ្មល្បឿនលឿនដល់ 25W

អ៊ែមណាស់…! នៅចាំអីទៀត! បានទាំងកំពូលស្មាតហ្វូនយកទៅប្រើ បានទាំងកាដូរថែមដ៏ពិសេស! ឡូយអីយ៉ាងនេះ! ប្រញាប់រុសរាន់ទាំងអស់គ្នាណា..!! ព្រោះពេលវេលាមានកំណត់..!

បញ្ជាក់៖ សម្រាប់កាលបរិច្ឆេទមកទទួលយកទូរស័ព្ទ និងកាដូរថែម នៅថ្ងៃទី 11 ដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2022។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ហើយឡូយឡើងកប់!! ថតរូបបង្អួតសម្រស់ទីក្រុង ពេលរាត្រីជាមួយស្មាតហ្វូន Galaxy នឹងមានឱកាសឈ្នះរង្វាន់ធំ Galaxy S22 Ultra ពីក្រុមហ៊ុនសាមសុង!

0

តោះ! ទៅបង្អួតសម្រស់ទីក្រុង របស់អ្នកក្នុងពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung តិចមើល..!

ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២៖ ស្រឡាញ់ការថតរូបមែនទេ..? ហេតុអ្វីមិនសាកបញ្ចេញនូវស្នាដៃ និងភាពច្នៃប្រឌិតរបស់ខ្លួនសាកមើល? គ្រាន់តែថតរូបឬវីដេអូ សោះក៏អាចមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុងដែរ!! កាន់តែរំភើបរីករាយ ជាមួយកម្មវិធីកម្សាន្តសប្បាយៗ ពីទូរស័ព្ទដៃ Samsung ដែលលោកអ្នកគ្រាន់តែធ្វើការថតរូប ឬវីដេអូ ឡូយៗ អែម ស្អាត មានភាពលេចធ្លោ អមនឹងភាពច្នៃប្រឌិតនៃទឹកដៃរបស់អ្នក ដោយប្រើប្រាស់នូវទូរស័ព្ទ Samsung ស៊េរីណាមួយក៏បាន ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃទីក្រុងរបស់អ្នកក្នុងពេលរាត្រី។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃចេញប្រកាសនេះរហូតដល់ថ្ងៃទី 24 ខែកក្កដា ឆ្នាំ2022 លោកអ្នកនឹងមានឱកាសឈ្នះមហារង្វាន់ជាច្រើនដូចជា៖ ឈ្នះទូរស័ព្ទ Galaxy S22 Ultra, Galaxy Watch4, និង Galaxy Fits2 ជាច្រើន រង្វាន់ទៀតផងដែរដោយលោកអ្នកគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ ស្រួលៗដូចខាងក្រោម៖
**លក្ខខណ្ឌងាយៗក្នុងការចូលរួមៈ

  1. Like page “Samsung” & Share post នេះ https://www.facebook.com/SamsungCambodia/photos/a.552924541582044/1995612523979898
  2. ថតរូប ឬវីដេអូបង្ហាញពីសម្រស់ទីក្រុងជាមួយនឹងទូរស័ព្ទ Galaxy ណាមួយរបស់អ្នក ចាប់ពីថ្ងៃប្រកាសនេះរហូតដល់ថ្ងៃ 24 ខែកក្កដា ឆ្នាំ2022
  3. បង្ហោះរូបឬវីដេអូដែលអ្នកថត ជា Public និង Tag មិត្តចំនួន 5 នាក់
  4. ដាក់ Hashtag #MakeNightsEpic #withGalaxy #PhnomPenh (ឬឈ្មោះទីក្រុងរបស់អ្នក) #GalaxyS22KH
  5. Screenshot post របស់អ្នករួច Comment ខាងក្រោម Post នេះ ជាការស្រេច សម្រាប់រូបថត ឬវីដេអូដែលត្រូវតាមលក្ខខណ្ឌក្នុងការផុសនឹងត្រូវដាក់ពិន្ទុតាមរយៈកា Reaction 30% និង 70% លើគណៈកម្មការជាអ្នកដាក់ពិន្ទុ ដោយយោងតាមភាពច្នៃប្រឌិត និងតិចនិចក្នុងការថត និងក្រុមហ៊ុនតម្រូវអោយអ្នកដែលត្រូវបានឈ្នះរង្វាន់ផ្ញើរូបភាព ឬវីដេអូដើម ដើម្បីផ្ទៀងផ្ទាត់។

**អ្នកឈ្នះនឹងទទួលបានរង្វាន់ដូចខាងក្រោម៖
• ជ័យលាភីលេខ 1៖ Galaxy S22 Ultra មួយគ្រឿង
• ជ័យលាភីលេខ 2៖ Galaxy Watch4 មួយគ្រឿង
• ជ័យលាភីលេខ 3 – 5៖ Galaxy Fits2 ម្នាក់មួយគ្រឿង

តោះនៅចាំអីទៀត!! ងាយៗ សប្បាយៗ បង្ហាញពីទឹកដៃនៃភាពច្នៃប្រឌិតរបស់អ្នកតាមរយៈការថតរូប ឬវីដេអូស្អាតៗ ដើម្បីឈ្នះមហារង្វាន់ទាំងអស់គ្នាណា៎!

ក្រុមហ៊ុន សាមសុង តែងតែផ្តល់នូវកម្មវិធីសប្បាយៗ ឈ្នះៗសម្រាប់អតិថិជនជាមួយផលិតផលដែលមានគុណភាពខ្ពស់ផងដែរ។ លក្ខខណ្ឌងាយៗ តែបើនិយាយពីរង្វាន់វិញ គឺអ៊ែមហួស!

ចូលរួមទាំងអស់គ្នាណា៎… អ្នកឈ្នះ អាចជាលោកអ្នកក៏ថាបាន!
សម្រាប់រាល់ចម្ងល់ ឬសំណួរពាក់ព័ន្ធកម្មវិធី សូមឆាតតាមរយៈ Facebook page របស់យើងខ្ញុំ។

បញ្ជាក់៖ អ្នកឈ្នះនឹងត្រូវប្រកាសនៅលើផេកសាមសុង នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ2022! ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការកែរប្រែលក្ខខណ្ឌដោយពុំចាំបាច់ជម្រាបជាមុន។

សម្រាប់ព័ត៌មានលម្អិតពីផលិតផលបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ចំណេញ​រហូត​ដល់ ៥​ដុល្លារ​នៅផ្សារ​ម៉ាក្រូ នៅ​ពេល​ទូទាត់​ថ្លៃ​ទំនិញ​​​តាម​ TrueMoney Wallet

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា​ កំពុង​ផ្តល់​ជូន​​អ្នកទិញទំនិញ​ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវ​​​ប្រាក់​ត្រលប់មកវិញរហូត​ដល់ ៥ដុល្លារ​ សម្រាប់​រាល់​ការ​ចំណាយ​ចាប់ពី ២៥​​ដុល្លារ​ឡើងទៅ ពី​កិច្ចសហប្រតិបត្តិការ​របស់​ ក្រុមហ៊ុន​​ជា​មួយ​នឹង​​ផ្សា​​ម៉ាក្រូ (Makro)។

ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ជា​ការ​ចាប់ផ្តើម​នៃ​កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារ​ម៉ាក្រូ ដែល​ក្រុមហ៊ុនទាំង​ពីរ​នេះ​មានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺ​​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន CP Group។ អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ធ្វើការ​ទូទាត់​ប្រាក់​សម្រាប់​រាល់​ ការ​ទិញ​ទំនិញ​របស់​ពួកគេ​នៅផ្សារ​ម៉ាក្រូ​ ដោយ​​ប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Wallet មាន​សិទ្ធិ​ទទួល​បានទឹក​ប្រាក់រហូតដល់ ៥​ដុល្លារ ត្រលប់មកវិញនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការ​ផ្តល់​ជូន​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះតទៅ​​រហូត​ដល់​ថ្ងៃ​ទី៣១​ ខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​ផ្សារ​ម៉ាក្រូ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​២០២២។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​​​ផ្តល់ជូន​​​​គុណ​តម្លៃ និងអត្ថប្រយោជន៏ក្នុងការចំណេញ​ប្រាក់ (value for money) សម្រាប់​អតិថិជន​របស់​យើង។ ជា​មួយ​នឹង​កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុតនេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី​កំពុងផ្តល់ជូន​​នូវដំណោះស្រាយក្នុងការទិញទំនិញនៅ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលបោះដុំ ទំនិញជាច្រើនមុខនៅ​​ក្នុង​ប្រទេស។ ដោយអត្ថប្រយោជន៏មួយដែលទ្រូម៉ាន់នី ផ្តល់ជូនអតិថិជននោះគឺ ការចំណេញសាច់ប្រាក់មកវិញពេលទិញទំនិញនៅ Makro ដោយធ្វើការ​ទូទាត់តាម​ TrueMoney Wallet»។

លោក JARERNSUK Yuttapoom នាយកគ្រប់គ្រងក្រុមហ៊ុន ​ម៉ាក្រូ​ ខេមបូឌា ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ដឹង​អំ​ពី​ការ​រីក​ចម្រើន​ដ៏​គួរឱ្យ ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ហើយ​​យើង​មាន​សេចក្តីសោមនស្សរីករាយ ដែលអាចផ្តល់ជូន​ផលិតផលមាន​គុណភាព ​របស់​​ផ្សារ​ម៉ាក្រូ​ដល់​​អតិថិជន TrueMoney ដែលស្ថិត​ក្រោម​កិច្ចព្រមព្រៀងពិសេសនេះ»។

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្នផ្សារម៉ាក្រូបានបើកដំណើរការ ចំនួនពីរសាខាររួចមកហើយ ដែលសាខាទី១មានទីតាំង​នៅខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ និងសាខាទី២​នៅ​ខេត្តសៀមរាប។ ហើយក្រុមហ៊ុននឹងបន្តបើកដំណើរការ ជាច្រើនសាខាបន្ថែមទៀតនាពេលខាងមុខ។ ផ្សារ​ម៉ាក្រូ​គឺជា​មជ្ឈមណ្ឌល​លក់​ទំនិញ បោះដុំ​សម្រាប់អ្នក​ប្រកប​អាជីវកម្ម​ជំនាញ និង​ផ្តល់​ជូនផលិតផល​តម្លៃ​ បោះដុំ​ទៅកាន់​សហគ្រិន ភោជនីយដ្ឋាន អ្នក​ផ្តល់សេវាផ្គត់​ផ្គង់​ម្ហូប​អហារ​ដល់​សណ្ឋាគារ ស្ថាប័ន​ផ្សេងៗ និង​ហាក់​លក់ទំនិញខ្នាតតូច។

ក្រុមហ៊ុន ទ្រូម៉ាន់នី ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឈាន​មុខ​គេ​មួយ​នៅ​​កម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្កើន​ចំនួន​គណនី​ថ្មីទ្វេដង​ ក្នុង​ឆ្នាំ២០២១ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ និង​បង្កើន​ប្រតិបត្តិការ​របស់​អតិថិជន ៤០​ភាគរយ ​ក្នុង​រយៈ​ពេល​ដូចគ្នា ។

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។

បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

ក្រុមហ៊ុន ឧកញ៉ា ទៀ វិចិត្រ ធ្វើបច្ចុប្បន្នភាព បញ្ជាទិញអូរប័រល្បឿនលឿន ស៊េរីថ្មីទំនើបបន្ថែមទៀត សម្រាប់តម្រូវការទំនើបកម្ម ខាងវិសយ័ទេសចរណ៍ តំបន់សមុទ្រនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ថា ដើម្បីបំពេញបន្ថែមតម្រូវការទំនើបកម្ម​ ខាងវិសយ័ទេសចរណ៍ តំបន់សមុទ្រ ក្នុងប្រទេសកម្ពុជាយើង ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត ក្នុងនោះក្រោយពីជំនួបប្រជុំ អស់រយៈពេលជាង 3 ម៉ោង ជាមួយក្រុមហ៊ុន អូប័រ នៅប្រទេសថៃ លោកឧកញ៉ាទៀ វិចិត្រ ឲ្យដឹងថា ទទួលបានលទ្ធផល​ជាផ្លែផ្កាជាវិជ្ជមាន ដោយក្រុមហ៊ុម GTVC SPEEDBOAT នឹងនាំយក អូរប័រថ្មីប្រណីត ទំនើប មានប្រពន្ធ័សុវត្ថិភាពខ្ពស់​ សម្រាប់អតិជនក្នុងប្រទេសកម្ពុជាយើង ដែលធ្វើដំណើរកម្សាន្ត​ តាមផ្លូវសមុទ្រ និងតាមកោះទេសចរណ៍ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន៕

ពេលនេះកាន់តែកក្រើក! កាន់តែរញ្ជួយទូទាំងប្រទេសហើយ សម្រាប់កម្មវិធី “មហារង្វាន់ស្រោចធរណី” ឈ្នះម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 សបា្តហ៍ទី 2 នេះ!

(ភ្នំពេញ) ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២៖ ឱ្យលឿនឡើង! រង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ 40 គ្រឿងទៀតកំពុងរង់ចាំអតិថិជនទាំងអស់ទូទាំងប្រទេស!

នេះជាសប្តាហ៍ទី 2 ហើយដែលកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង ធ្វើការផ្តល់ជូនដល់អតិថិជនទូទាំងប្រទេសដែលបានធ្វើការទិញស្មាតហ្វូន Galaxy A13 | Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G ណាមួយរបស់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះនូវមហារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយដែលមានសរុបចំនួន 60 គ្រឿង!

ឥឡូវនេះយើងបានរកឃើញអតិថិជនមហាសំណាងរបស់ សាមសុង ទូទាំងប្រទេសកម្ពុជាបានចំនួន 20 រូប ហើយ! យើងនៅសល់រង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 40 គ្រឿងទៀត! សូមរួសរាន់ឡើង! បានស្មាតហ្វូនគុណភាពខ្ពស់ ល្អហួសលើសពីតម្លៃហើយមានឱកាសឈ្នះមហារង្វាន់ដ៏អស្ចារ្យទៀត!

សូមបញ្ជាក់ថារាល់ការប្រគល់រង្វាន់ និងការចាប់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់នឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់  ម៉ោង 2:00 រសៀល! 

លោក ហាប់ លី ដែលជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022ក្នុងសប្តាហ៏ទី១ មកពីខេត្តពោធិ៍សាត់បានសម្តែង និងបញ្ជាក់នូវអារម្មណ៍ពិតថា “ក្រុមគ្រួសារខ្ញុំ និងកូនៗទាំងអស់តែងតែជឿជាក់លើទូរស័ព្ទក្រុមហ៊ុន សាមសុងរហូតមក! ដល់ឥឡូវក្រុមហ៊ុន សាមុង មិនគ្រាន់តែផ្តល់ទំនុកចិត្តដល់ខ្ញុំទេ ថែមទាំងផ្តល់នូវភាពរំភើប រីករាយបែបនេះជូនខ្ញុំទៀត! ខ្ញុំស្រឡាញ់ និងគាំទ្រក្រុមហ៊ុន សាមសុង ជានិច្ច!”

ដោយឡែកសម្រាប់ លោក អ៊ា ភក្ត្រា ជាអ្នកគ្រប់គ្រងផ្នែកលក់មកពី KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់នូវចំណាប់អារម្មណ៍ផ្ទាល់ពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ពីសាមសុង យ៉ាងដូច្នេះថា “តាមពិតទៅអ្វីដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននាពេលនេះគឺមិនគ្រាន់តែលភាពរំភើប សប្បាយ រីករាយប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ជូននូវបទពិសោធន៍នៃកំពូលបច្ចេកវិទ្យាថ្មីៗ ទំនើបចុងក្រោយបំផុតដែលបំពាក់លើស្មាតហ្វូន និងផលិតផលរបស់ខ្លួនជូនអតិថិជន” 

ឆ្លៀតក្នុងឱកាសនៃកម្មវិធីនេះ “មហារង្វាន់ស្រោចធរណី” ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ (Dealers) អ្នកតំណាងចែកចាយផ្លូវការ (Distributor) និងអតិថិជនទាំងអស់ដែលបានការគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង តាំងពីដើម រហូតមកដល់ពេលនេះ!

* ខាងក្រោមនេះជាឈ្មោះអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 នៅក្នុងសប្ដាហ៍ទី2 ទាំង 10 រូប មានរាយឈ្នោះដូចខាងក្រោម៖

ប្រញាប់ឡើងណា៎… សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy A Series ឆ្នាំ ២០២២ សម្រាប់ម៉ូឌែលជម្រាបជូនខាងលើ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…ព្រោះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 40 គ្រឿង ទៀតកំពុងរង់ចាំអ្នក! ឱកាសឈ្នះរង្វាន់នៅសប្ដាហ៍បន្ទាប់អាចជារូបអ្នកក៏ថាបាន..! សូមជូនពរសំណាងល្អទាំងអស់គ្នាណា៎!! 

បញ្ជាក់៖ ការចាប់ឆ្នោតនៅក្នុងសប្ដាហ៍ទី3 នឹងធ្វើឡើងនៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ2022! ប្រញាប់ឡើង..! កុំឱកាសដ៏រំភើបអស្ចារ្យនេះកន្លងផុតទៅឱ្យសោះ..!! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

* សូមចុច Link នេះសម្រាប់លក្ខខណ្ឌរបស់កម្មវិធី៖ https://bit.ly/3MyMxLA

កម្ពុជាមានហ្រ្វេនឆាយ ជាង១០០ កំពុងដំណើរការក្នុងស្រុក និងមានខ្លះត្រូវបានលក់ ទៅក្រៅប្រទេស

ភ្នំពេញ៖ ប្រទេសកម្ពុជា មានហ្រ្វេនឆាយរបស់ខ្លួន ដែលមានភាពល្បីល្បាញ់ជាង ១០០ហើយ ដូចជាប្រភេទអាហារ និងរបស់ប្រើប្រាស់ជាដើម កំពុងដំណើរការនៅក្នុងប្រទេស ខណៈមានហ្វ្រេនឆាយមួយចំនួន ត្រូវបានលក់ទៅក្រៅប្រទេស និងគ្រោងពង្រីកបន្ថែមទៀត ទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។

ក្នុងវេទិកាជំនួបអាជីវកម្ម និងហ្រ្វេនឆាយ២០២២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ហួត ជា ប្រធានក្រុមហ៊ុនហួតជា បានលើកឡើងថា នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ហ្វ្រេនឆាយកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយសារតែគំរូធ្វើអាជីវកម្មហ្វ្រេនឆាយ មានស្ដង់ដារនៃការធ្វើការ និងរបៀបធ្វើការរបស់បុគ្គលិកជាដើម ហើយចង់ឲ្យពលរដ្ឋខ្មែរ សិក្សាស្វែងយល់ពីហ្វ្រេនឆាយនេះ និងអំពាវនាវគាំទ្រហ្រ្វេនឆាយក្នុងស្រុក ជាជាងចំណាយច្រើនទៅលើហ្វ្រេនឆាយបរទេស ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្នហ្រ្វេនឆាយរបស់ខ្មែរ កំពុងមាននៅប្រទេសឡាវ និងមីយ៉ាន់ម៉ា ហើយក្រុមហ៊ុនហួតជាកំពុងសិក្សាទីផ្សារបន្ថែម នៅប្រទេសអូស្ត្រាលី ខណៈមានហ្វ្រេនឆាយ ជាង ១០០ក្រុមហ៊ុនហើយ កំពុងដំណើរការក្នុងស្រុក ។

លោកឧកញ៉ា ហួត ជា បន្ថែមថា សម្រាប់វេទិកាជំនួបអាជីវកម្ម និងហ្រ្វេនឆាយ២០២២ រៀបចំអ្នកជំនាញមកពីឥណ្ឌូចិន សហការជាមួយក្រុមហ៊ុនហួតជា មានម្ចាស់អាជីវកម្មជាង ៦០ចូលរួមនេះ ក្នុងគោលបំណងទី១. ពញាក់ស្មារតីអ្នកធ្វើអាជីវកម្ម ចាប់ផ្ដើមធ្វើអាជីវកម្មឡើងវិញ ក្រោយពីជួបវិបត្តិជំងឺកូវីដ-១៩, ទី២. ការចែករំលែកបទពិសោធន៍ធ្វើអាជីវកម្ម និងទី៣. ការណាត់ជួបអ្នកមានចំណាប់អារម្មណ៍ធ្វើអាជីវកម្ម អាចជួបជាមួយម្ចាស់ហ្វ្រេនឆាយផ្សេងៗ ។

លោកឧកញ៉ា បានបញ្ជាក់ថា ការជួបជុំនេះ អាចធ្វើឲ្យអ្នកធ្វើជាអីវកម្មទៅតាមស្ដង់ដារនៃពិភព លោក និងប្រទេសយើង ខណៈហ្វេនឆាយនៅកម្ពុជា កំពុងមានការរីកដុះដាល ព្រោះបានធ្វើត្រូវចិត្តរបស់អតិថិជន ៕

BIC markets រៀបចំ គម្រោងចែករំលែកក្ដីស្រលាញ់ ដល់កុមារកំព្រាប្រមាណ ១១៧នាក់

ដោយមើលឃើញពីបញ្ហានិងកង្វះខាតមួយចំនួនលោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិ ក្រុមហ៊ុន BIC markets បានរៀបចំ គម្រោងចែករំលែកក្ដីស្រលាញ់ដល់កុមារកំព្រាសរុប ១១៧នាក់ នៅមណ្ឌលមែកឈើ ដែលកំពុងជួបការលំបាក ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ចម្ងាយប្រមាណ20km ពីរាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញមានមតិសំណេះសំណាលជាមួយក្មេងៗ លោកស្រី ប៊ុន សុវ៉ាត់ឌី បានបង្ហាញពីសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ក្ដីសង្ឃឹម និងធ្វើជាកូនល្អ ដល់កុមារកំព្រានៅមណ្ឌលមែកឈើផងដែរ។

លោក ផន ផល្លា ប្រធានអង្គការនិយាយពីប្រវត្តិអង្គការថា «មណ្ឌលមែកឈើ» មានក្មេងកំព្រាសរុប ១១៧នាក់។ មណ្ឌលមែកឈើ បានជួយសង្រ្គោះក្មេងកំព្រា ក្មេងអនាថា ក្មេងពិការ ក្មេងត្រូវបានគេរំលោភបំពាន ព្រមទាំងក្មេងរងគ្រោះផ្សេងៗទៀត ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិ-ភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារព្រមទាំងបញ្ជូនឲ្យទៅសិក្សាជាដើម។

នាឱកាសនោះលោកស្រី ប៊ុន សុវ៉ាត់ឌី បានប្រគល់អំណោយមួយចំនួនផងដែរ ព្រមទាំងលេងកម្សាន្តសប្បាយៗ ជាមួយក្មេងៗ និទានរឿង បង្រៀនពីអនាម័យ ពិសេសការលាងដៃ និងញ៉ាំអាហារជុំគ្នាផងដែរ។

“គម្រោង ចែករំលែក ក្ដីស្រលាញ់ ដល់កុមារ” នេះ រៀបចំដោយក្រុមហ៊ុន BIC Markets មានសប្បុរសជន ដែលបានចូលរួមមានជាង ៣០នាក់ និងមាន sponsors ចូលរួមជាច្រើនក្រុមហ៊ុន ដូចជា BIC Bank, Global Liquidity Exchange, J7 Partners Law Firm, JFT Jet, Field of Dreams, Hout Chea Group, ហាងជ្រូកខ្វៃ ទាខ្វៃ សុខវ៉ា 36, Oukten Law Office, និង Natural Beauty Lounge៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ក្រសួងបានខិតខំស្វះស្វែងរក គ្រប់មធ្យោបាយ តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ចំពោះវិស័យស្រូវអង្ករ

ភ្នំពេញ៖លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យស្រូវអង្ករនៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា,រាជធានីភ្នំពេញ លោកប៉ាន សូរស័ក្តិ ឲ្យដឹងថា “ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ”។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។

លោកបន្តថា ពូជស្រូវសែនក្រអូបបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់០៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។ ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

លើសពីនេះ ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ល។ ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួមពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូរអនុស្សាវរីយ៍ផ្តល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ៕