Home Blog Page 93

មិត្តហ្វូន បន្ត​ឧបត្ថម្ភ​​ដល់លីក បាល់ទាត់​កំពូល ​​របស់​កម្ពុជា

ភ្នំពេញ៖ មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២២ បានបន្ត​ការ​ឧបត្ថម្ភគាំទ្រ​របស់ខ្លួន​សម្រាប់​​ លីកកំពូល​កម្ពុជា (CPL) រយៈពេលបីឆ្នាំ​ទៀតចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែល​ក្នុងនោះ​ មិត្តហ្វូន​នឹង​ត្រូវ​ឧបត្ថម្ភ​ប្រាក់​ចំនួន ៥០ ម៉ឺនដុល្លារ​ក្នុង​មួយឆ្នាំ ។

ពិធីចុះហត្ថលេខា ស្ដីពីការឧបត្ថម្ភកម្មវិធីនេះ មានការ​ចូលរួមជាអធិបតី ពីសំណាក់លោក សៅ សុខា ប្រធានសហព័ន្ធកីឡា​បាល់ទាត់កម្ពុជា លោក Satoshi Saito អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) និង​លោក Phung Van Cuong អគ្គ​នាយក​ក្រុមហ៊ុន មិត្តហ្វូន។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ លោក Phung Van Cuong បាន​មានប្រសាសន៍ថា ការ​ឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយនៃការ​ប្ដេជ្ញាចិត្ត ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ក្នុងការ​អភិវឌ្ឍវិស័យកីឡា​នៅ កម្ពុជា ជាពិសេស​កីឡា​បាល់ទាត់ ។ លោក​បានបន្ថែមទៀតថា ការ​វិនិយោគលើវិស័យកីឡា គឺជា​ការ​វិនិយោគ​សម្រាប់អនាគត ។

លោក​ Phung Van Cuong មានប្រសាសន៍ថា “ការឧបត្ថម្ភ ដល់​វិស័យបាល់ទាត់កម្ពុជា គឺជា​ទំនួល​ខុស​ត្រូវ​មួយ​របស់ក្រុមហ៊ុនមិត្តហ្វូន ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ និងការលើក​កម្ពស់​គុណភាព​កីឡា​បាល់​ទាត់​ ក៏ដូចជា​កីឡាទូទៅ នៅកម្ពុជា​ផងដែរ” ។

លោក​បានបន្ថែមទៀតថា “តាមរយៈការ​ឧបត្ថម្ភនេះ គឺជា​ការ​បង្កើត​លក្ខខណ្ឌ​ សម្រាប់​ឲ្យកីឡា​ករ​បាន​អនុវត្ត និង​ប្រកួត​គ្នា​កាន់តែមាន វិជ្ជាជីវៈប្រសើរ​ជាងមុន ដែលរួមចំណែក​ដល់ការ​លើក​កម្ពស់​សមត្ថភាព ​របស់ក្រុមកីឡាបាល់ទាត់ ក៏ដូចជា​ជួយលើក​កម្ពស់​ដល់​កេរ្តិ៍ឈ្មោះ របស់លីក​កម្ពុជា​នៅក្នុង​តំបន់ និងនៅកម្រិតអន្តរជាតិ” ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានសម្ដែង​ការអរគុណចំពោះ​ក្រុមហ៊ុន មិត្តហ្វូន ដែលបានបន្ត​ការ​ឧបត្ថម្ភគាំទ្រ​ ដល់កីឡាបាល់ទាត់កម្ពុជា ។

លោក សៅ សុខា មានប្រសាសន៍ថា “យើងពិតជាមានក្ដីសោមនស្សរីករាយ និង​អរគុណ​ចំពោះ​ក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រ​ដល់វិស័យ​បាល់ទាត់កម្ពុជា ចាប់តាំងពី​យើង​បានចាប់ផ្ដើមដំណើការ​ ​លីក​ពីពេលដំបូង​មកម្លេះ ។ មិត្តហ្វូន បានចូលរួម និងជួយគាំទ្រ​ដល់​យើង​ខ្ញុំ​បើទោះ​បី​ជា​ខ្លួនមិនទាន់បានទទួលប្រាក់ចំណេញនៅឡើយ នៅពេលចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ដំបូង ។ ប្រសិនបើ​ពុំមានមិត្តហ្វូនទេនោះ លីកបាល់ទាត់របស់យើង​ ក៏​​ពុំបានឈានដល់​កម្រិតនេះដែរ ។ ខ្ញុំសូម​លើកទឹកចិត្ត​ដល់បណ្ដាក្រុមហ៊ុនវិនិយោគ ទាំងអស់ ​ក្រឡេកមកមើលក្រុមហ៊ុនមិត្តហ្វូនជា​គំរូ” ។

លោក Satoshi Saito អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុនមិត្តហ្វូនសម្រាប់ការ​ឧបត្ថម្ភគាំទ្រ ដោយ​លោក​បានបន្ថែមទៀតថា តាមរយៈ​ការឧបត្ថម្ភ​នេះ លីក​បាល់ទាត់កម្ពុជា​ និង​បណ្ដា​ក្លឹបបាល់ទាត់នានា​ និង​មានការលូតលាស់ ហើយ​កីឡាបាល់ទាត់​កម្ពុជា នឹង​ក្លាយជា​ឧស្សាហកម្ម​មួយ ដូច​បណ្ដា​លីកផ្សេងទៀត​នៅ​ក្នុង​ពិភព​លោក​ផងដែរ ។

លោក​ Satoshi Saito បានឲ្យដឹងថា “មិត្តហ្វូន និង​ CPL ជឿថា នឹង​ជួយ​អភិវឌ្ឍ​លីក និងក្លឹប​បាល់ទាត់កម្ពុជា​ឲ្យ រីកចម្រើនលូតលាស់ ហើយធ្វើឲ្យ​ក្រុមជម្រើសជាតិ​​របស់យើង​កាន់តែ​រីកចម្រើនកាន់តែធំ និង​រឹង​មាំ ជាពិសេស ដើម្បីត្រៀម​សម្រាប់កីឡាស៊ីហ្គេម​នៅឆ្នាំក្រោយ និង​នៅពេលក្រោយៗទៀត”។

យោង​តាម​លោក Phung Van Cuong ក្រុមហ៊ុនមិត្តហ្វូន​បានជួយ​ឧបត្ថម្ភ វិស័យកីឡាបាល់ទាត់​កម្ពុជា ​ចាប់តាំងពីឆ្នាំ២០១០មក​ម្លេះ ជាមួយនឹង​ថវិកា​ចំណាយ​អស់ប្រមាណ ៦លានដុល្លារ​សហរដ្ឋ​អាមេរិក ។

ចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែល​ចាប់ផ្ដើម​ មានវត្តមាននៅកម្ពុជា ក្រុមហ៊ុន​ មិត្តហ្វូន​ក៏បាន​ប្រែក្លាយទៅជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថល ​ធំជាង​គេបំផុតនៅកម្ពុជា ដែលមាន​អ្នកប្រើប្រាស់​ចំនួន ៩ លាននាក់ ដែលស្មើនឹង ៥០% នៃ​ចំណែកទីផ្សារ ។ ក្រុមហ៊ុន​មិត្តហ្វូន​ផ្ដល់​សេវា ​បច្ចេក​វិទ្យា​ឌីជីថល និងទូរគមនាគមន៍​ ជា​ច្រើនប្រភេទ ដើម្បីជួយដល់​ការអភិវឌ្ឍ​សង្គម​ឌីជីថល ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចបាន៨០%ហើយ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) គិតមកទល់ពេលនេះសម្រេចបាន៨០%ហើយ ដែលគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង។ដោយឡែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global គិតរហូតមកទល់ពេលនេះសម្រេចបាន៨០%ហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋក្នុងការជួយថែទាំផ្លូវថ្នល់ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវសូមសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវ នាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឱ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមផងដែរសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រុងប្រយ័ត្នដោយសារ ឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន និងមិនត្រូវប្រើ ទូរសព្ទនៅពេលបើកបរដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានជម្រាបជូនផងដែរថា៖ បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានអំពាវនាវសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឱ្យមានការលំបាកដល់យុទ្ធនាការកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកថវិកាទាំងប្រាក់កម្ចី ទាំងថវិកាជាតិ និងជំនួយឥតសំណងមក កសាងប្រព័ន្ធផ្លូវថ្នល់របស់យើង ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញវិនិយោគិនមក ដាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ៕

បុរីភ្នំពេញថ្មី លើផ្លូវក្រវាត់ក្រុងទី២ តំបន់ព្រៃស លេចចេញជារូបរាង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតជាច្រើន

ភ្នំពេញ៖ បុរីភ្នំពេញថ្មី គម្រោង “រ៉េឌានផាក ឬ Radiant Park” ដែលមានទីតាំងស្ថិតលើផ្លូវក្រវាត់ក្រុងទី២ (ម្ដុំទួលពង្រ) នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលេចចេញជារូបរាងហើយ ក្រោយបើកគម្រោងសាងសង់ជិត ១ឆ្នាំ និងកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ។

អ្នកនាង ជួន សុផានី បុគ្គលិកផ្នែកលក់ នៃគម្រោងបុរីភ្នំពេញថ្មីខាងលើ បានបញ្ជាក់ថា សម្រាប់គម្រោង Radiant Park មកទល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ ៣០% និងលក់អស់ ៥៥% ហើយ ក្នុងចំណោមផ្ទះអាជីវកម្ម (Shop House) និងផ្ទះវីឡាសរុបចំនួន ២៩៦ផ្ទះ ដែលសាងសង់លើផ្ទៃដី ៧ហិចតា ។

អ្វីដែលគួរឲ្យកត់សម្គាល់ សម្រាប់ផ្ទះ Shop House ដែលមានទីតាំងនៅលើផ្លូវក្រវាត់ក្រុងទី២ ផ្ទាល់ បានទទួលការគាំទ្រខ្លាំងពីអតិថិជន ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនលក់់នៅសល់តែ ៤ផ្ទះទៀតប៉ុណ្ណោះ ។ រីឯផ្ទះវីឡាវិញ ក៏លក់ដាច់ខ្លាំងដែរ សម្រាប់លំនៅឋានរស់នៅបែបស៊ីវិល័យក្នុងបុរីដ៏ប្រណិតនេះ ។

ទន្ទឹមជាមួយការអភិវឌ្ឍលំនៅដ្ឋាននេះ ក្រុមហ៊ុនក៏បានរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងក្នុង និងក្រៅគម្រោងផងដែរ ជាក់ស្ដែងគម្រោង Radiant Park ក្រៅពីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ៨០ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្លូវ ១ខ្សែ (ផ្លូវថ្មីសាគូរ៉ា) ចម្ងាយ ៨០០ម៉ែត្រ តភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី២ ទៅផ្លូវភ្លោះទួលពង្រ ដោយរៀបប្រព័ន្ធលូមានមុខកាត់ធំៗ ២ម៉ែត្រ គុណនឹង ២ម៉ែត្រ ចំនួន ៣ជួរ ដើម្បីរំដោះទឹកនៅតំបន់នោះទៀតផង ។ អ្នកនាង ជួន សុផានី បន្ថែម ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់នៃបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ដោយសារគម្រោង Radiant Park មានទីតាំងល្អ ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ អាចប្រកបអាជីវកម្មបាន ជាតំបន់ដ៏មានសក្ដានុពល មានផ្លូវខ្វាត់ខ្វែង ដែលអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ លេខ៣ និងជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង មានគម្រោងធំៗជាច្រើន ដូចជាគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ ជាដើម ទើបធ្វើឲ្យគម្រោងមួយនេះ ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ។

លោកបន្ដថា អ្វីដែលពិសេសរាល់គម្រោងរបស់បុរីភ្នំពេញថ្មី ក្រុមហ៊ុនបានផ្ដោតសំខាន់ ទី១-លើគុណភាពសំណង់ ទី២-សោភ័ណ្ឌភាព និងទី៣-ហេដ្ឋារចនាសម្ព័ន្ធ ។ ជាក់ស្ដែងគម្រោង Radiant Park ក៏មានរៀបចំនូវសួនច្បារ និងក្លិបហាត់ប្រាណដ៏ស្រស់ស្អាត ។ លើសពីនេះ គម្រោងទី១៤ របស់បុរីនេះ គឺជាគម្រោងដំបូង ដែលក្រុមហ៊ុននឹងសាងសង់គ្រប់ផ្លូវក្នុងបុរី ដោយអ៊ុតកៅស៊ូ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើការដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មទៀតផង ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលទិញលំនៅឋានក្នុងគម្រោង Radiant Park នឹងទទួលបានការបញ្ចុះតម្លៃពី ៥,០០០ដុល្លារ រហូតដល់ ៣% ។ ចំពោះព័ត៌មានលម្អិត បងប្អូនអាចអញ្ជើញទៅទស្សនានៅគម្រោងផ្ទាល់ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 012933666, 012719559, 012260123, 012210123 និង 092410123 ៕

ខួបអនុស្សាវរីយ៍លើកទី ៥៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម៖ ប្រកៀកស្មាគ្នា ជំនះរាល់ឧបសគ្គ រួមចិត្តគំនិតគ្នាដើម្បីអនាគត

កាលពី ៥៥ ឆ្នាំមុន គឺនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយគ្នា។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់បំផុតដែលបានបើក សករាជថ្មីសម្រាប់ដំណាក់កាលនៃការពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរនិងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដើម្បីរំដោះជាតិ កសាងនិងការពារមាតុភូមិ នៃប្រទេសរៀងៗ ខ្លួន។

ទំនាក់ទំនងការទូតរវាង វៀតណាម និង កម្ពុជា ត្រូវបានបង្កើតឡើងក្នុងបរិបទដែលប្រជាជន វៀតណាម កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការតស៊ូយ៉ាងខ្លាំងក្លាប្រឆាំងនឹងការឈ្លានពាន ពីសំណាក់បរទេស។  នេះជាការសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការគាំទ្រយ៉ាងពេញទំហឹងនិងប្រកបដោយអត្ថន័យ របស់ កម្ពុជា ចំពោះរដ្ឋនិងប្រជាជនវៀតណាមក្នុងបុព្វហេតុដើម្បីរំដោះនិងបង្រួបបង្រួមប្រទេស វៀតណាម  ក្រោមការដឹកនាំរបស់ លោកប្រធាន ហូ ជីមិញ និងក៏ជាការបញ្ជាក់ពីការគាំទ្រដ៏ស្មោះស្ម័គ្រនិងយ៉ាង ពេញទំហឹងរបស់វៀតណាម ចំពោះការតស៊ូដើម្បីការពារឯករាជ្យភាព អព្យាក្រឹតភាពរបស់ព្រះរាជាណា ចក្រ កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ នរោត្តម សីហនុ។

ក្នុងអំឡុងពេល ៥៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលនៃប្រវត្តិសាស្ត្រជាច្រើន ហើយបើទោះបីជាមានបញ្ហាខ្វែងគំនិតគ្នាជាច្រើនបានកើតមានឡើងក៏ដោយ  ក៏ប្រទេសទាំងពីរ បាន ពុះពារជំនះលើបញ្ហាប្រឈមធំៗ ទាំងនោះ និងបានធ្វើអោយនាក់ទំនងមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ សម្រេចបានសមិទ្ធផលដ៏មានអត្ថន័យជា ប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលមិនអាចកាត់ថ្លៃបាន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា បានបោះជំហានទៅមុខយ៉ាងស្វាហាប់និងប្រកបទៅដោយវឌ្ឍនភាព ជាមួយនឹងចំណុចលេចធ្លោ ជាច្រើន តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ការពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

ទំនាក់ទំនងផ្នែកនយោបាយត្រូវបានបន្តថែរក្សា និងបានដើរតួនាទីជាស្នូលក្នុងការតម្រង់ទិសរួម នៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបាន បានវាយតម្លៃខ្ពស់លើសារៈសំខាន់ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជា ប្រពៃណីរវាងរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។ ថ្មីៗ កន្លងទៅ ដំណើរទស្សន កិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា របស់ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ន់ភុកនិង គណៈប្រតិភូ ជាន់ ខ្ពស់ វៀតណាម ក្នុងខែ ធ្នូ ឆ្នាំ ២០២១ ទទួលបានលទ្ធផលជាផ្លែផ្កាសំខាន់ៗ ជាច្រើនក្នុងវិស័យ សហប្រតិបត្តិការ។

ក្នុងជំនួបបន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការដែលបានប្រារពធ្វើឡើងនៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រ កម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា៖ ដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋ វៀតណាម លោក ង្វៀន ស៊ន់ភុក  បានបង្ហាញពីការផ្តល់តម្លៃខ្ពស់របស់​ប្រទេស វៀតណាម ក៏ដូចជាលោកប្រធានរដ្ឋផ្ទាល់ ចំពោះ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា និង វៀតណាម និងជាការបញ្ជាក់បន្ថែមទៀត ទៅលើចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរទាំងនាពេលបច្ចុប្បន្ននិងក្នុងថ្ងៃអនាគត។

ក្នុងជំនួបជាបន្ទាប់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ លោកប្រធានរដ្ឋ វៀតណាម ង្វៀន ស៊ន់ភុក  និង នាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពគ្នាក្នុងការអនុវត្តឱ្យបានពេញលេញ និង ម៉ឹងម៉ាត់នូវសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានាពាក់ព័ន្ធនិងបញ្ហាព្រំដែន ដែលបានចុះហត្ថលេខាដោយ ប្រទេសទាំងពីរ។

ក្នុងចំណោមនោះ មានពិធីសារគតិយុត្តចំនួនពីរ ដែលកត់ត្រានិងទទួលស្គាល់អំពីសមិទ្ធិផលនៃការ កំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកប្រមាណ ៨៤% នៃខ្សែបន្ទាត់ព្រំដែនគោករវាងប្រទេស ទាំងពី វៀតណាម និង កម្ពុជា ហើយបន្តដោះស្រាយជាជំហានៗ ឈានទៅបញ្ចប់ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោប្រមាណ ១៦% ដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ខាមុខ។ ប្រទេសទាំងពីរបានបញ្ចប់ជាស្ថាពរ ការកំណត់ខណ្ឌសីមាខ្សែបន្ទាត់ព្រំដែនគោកប្រវែង ១.០៤៥ គីឡូម៉ែត្រ កសាងបង្គោលព្រំដែនចំនួន ២.០៤៧​បង្គោល នៅលើទីតាំងចំនួន ១.៥៥៣។ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍលើ គ្រប់វិស័យនិងកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេលជិត ៥៥ ឆ្នាំកន្លងទៅនេះ។

លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណៈរដ្ឋ សង្គមនិយម វៀតណាមប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។

«ដូចអ្វីដែលយើងធ្លាប់ដឹងរួចមកហើយថា វៀតណាម និង កម្ពុជា គឺជាអ្នកជិតខាងគ្នា ជាបងប្អូននឹងគ្នា ដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីយូរអង្វែង។ ថ្វីត្បិតតែមានបញ្ហាខ្វែងគំនិតគ្នាមួយ ចំនួនបានកើតមានឡើងក្នុងដំណាក់កាលប្រវត្តិសាស្ត្រក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លងកាត់ការសាកល្បង លត់ដុំ និងបានឈានទៅដល់ការរីកចម្រើន កាន់តែស៊ីជម្រៅ  ដែលមាន ប្រសិទ្ធភាពលើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួមដែល មិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំង ពីរ។ នេះបើយោងតាមប្រសាសន៍របស់ លោក ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំង។ 

លោក ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំង ក៍បានបន្ថែមថា សមិទ្ធផលទាំងឡាយនៃទំនាក់ទំនង វៀតណាម-កម្ពុជា ក្នុងរយៈពេល ៥៥ ឆ្នាំ កន្លងមកនេះ មិនត្រឹមតែជាជ័យជំនះនៃការតស៊ូរំដោះជាតិនៃ ប្រទេស នីមួយៗ ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការអភិវឌ្ឍលើគ្រប់មុខវិស័យ រួមចំណែកជាវិជ្ជមានដល់ ការអភិវឌ្ឍរបស់ ប្រទេសរៀងៗ ខ្លួន និងបានចូលរួមចណែកយ៉ាងសំខាន់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងរវាង វៀតណាម និង កម្ពុជា អោយកាន់តែរឹងមាំថែមទៀត ក្រោមពាក្យស្លោក “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

យោងតាមស្ថានតំណាងពាណិជ្ជកម្ម វៀតណាម ប្រចាំនៅ កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ វៀតណាម មានគម្រោងវិនិយោគនៅ កម្ពុជា ចំនួន ១៨៨ គម្រោងដែលមានទុនវិនិយោគដែលបានចុះ បញ្ជីសរុបប្រមាណ ២,៨៥ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យកសិកម្មនិងព្រៃឈើ ស្ថិតក្នុង ចំណោមក្រុមប្រទេសអាស៊ានដែលនាំមុខគេ ដែលបានដាក់ទុនវិនិយោគនៅប្រទេស កម្ពុជា។ ការវិនិយោគ របស់ កម្ពុជា នៅប្រទេស វៀតណាម ក៏មានការកើនឡើងផងដែរ ដែលក្នុងនោះ មាន គម្រោងចំនួន ១៨ មានទុនវិនិយោគសរុបចំនួន ៥៨,២ លានដុល្លារអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសទាំងពីរបន្តរក្សាសន្ទុះកំណើនជាបង្គួរ៖ នៅឆ្នាំ ២០២០ សម្រេចបានទំហំ ៥,៣ ពាន់លានដុល្លារអាមេរិក ឆ្នាំ ២០២១ សម្រេចបានជាង ៩,៥ ពាន់លាន ដុល្លារអាមេរិក កើនឡើង ៧៩% បើធៀបនឹងឆ្នាំ ២០២០។

លោកអនុបណ្ឌិត អ៊ុច លាង អនុប្រធាននាយកដ្ឋានដ្ឋានសិក្សាអាស៊ី អាហ្វ្រិកនិងមជ្ឍិមបូព៌ា នៃ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃ កម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានមានប្រសាសន៍អោយដឹងថា៖ គិតមកទល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជា និង វៀតណាម បានគម្រប់ ៥៥ ឆ្នាំគត់។ ក្នុង កំឡុង ៥៥ ឆ្នាំនេះ  ថ្វីត្បិតតែមានបញ្ហាខ្វែងគំនិតគ្នាមួយចំនួនបានកើតមានឡើងក៏ដោយ ក៏ទំនាក់ទំនង កម្ពុជា-វៀតណាមនៅតែមានភាពរីកចម្រើនទៅមុខ។ 

ជាពិសេសចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ ១៩៩៣ ទំនាក់ទំនង រវាង ប្រទេសទាំងពីរបានឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍ក្នុងស្មារតីនៃភាពជាអ្នកជិតខាងគ្នា គោរព ឯករាជ្យ អធិបតេយ្យភាពគ្នានិងដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ចាប់តាំងពី ឆ្នាំ ២០០៥ ទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ត្រូវបានលើកកំពស់ ក្រោមបាវចនា “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។ 

ជាមួយនឹងបាវចនានេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនកាន់តែទូលំទូលាយ កាន់តែ ស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។ យើង សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំ ខាងមុខនឹងកាន់តែល្អប្រសើរឡើងដោយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុង ការលើកកម្ពស់សន្តិភាព ស្ថិភាពនិងការអភិវឌ្ឍនៃប្រទេសទាំងពីរ និយាយដោយឡែកនិងអាស៊ីអាគ្នេយ៍ទាំងមូល និយាយជារួម។ អ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យ សភាកម្ពុជារូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

យោងតាមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទំនាក់ទំនង វៀតណាម-កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានជំហររឹងមាំ ក្នុងនិន្នាការនៃទំនាក់ទំនងជាមិត្តភាពនិង កិច្ចសហប្រតិបត្តិការ ហើយកំពុងត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរថែរក្សានិងលើក កម្ពស់ ហើយត្រូវបានយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ យល់ដឹងយ៉ាងច្បាស់លាស់និងបន្តកសាង ស្ពានមិត្តភាពនេះបន្ថែមទៀត។

 “ជាមួយនឹងការតម្រង់ទិសនិងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រួមជាមួយនឹងការ ប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីវិជ្ជមានសកម្ម បត់បែន ច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាព ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ទំនាក់ទំនងរវាង វៀតណាម និង កម្ពុជា នឹងអភិវឌ្ឍឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីភាពរីកចម្រើននៃប្រទេស និមួយៗ ដើម្បីជីវិត រុងរឿងនិងសុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។”  លោកឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំងបានគូស បញ្ជាក់យ៉ាងដូច្នេះ៕

សម្ដេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រី វៀតណាម អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ ។ រូបថត៖ AKP
នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍ខួប ៥៥ ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម និង កម្ពុជា។ រូបថត៖​ VNA
កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ សមាគមមិត្តភាព វៀតណាម-កម្ពុជា បានផ្តល់អាហារូបករណ៍ដែលមានតម្លៃសរុបចំនួណ ៥០០ លានដុងដល់និស្សិត កម្ពុជា ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង ហូ ជិមិញ ប្រទេស វៀតណាម។ រូបថត៖ VNA

លក់ផ្ទះវីឡាភ្លោះ កាច់ជ្រុង ស្ថិតនៅបុរីប៉េងហ៊ួត ស្ទឹងមានជ័យ

ក្រុមហ៊ុន ឆៃ លីន ស៊ា រៀលធី សូមប្រកាស់លក់ផ្ទះ

បុរីប៉េងហ៊ួត ស្ទឹងមានជ័យ

ផ្ទះវីឡាភ្លោះកាច់ជ្រុងសំរាប់លក់ តម្លៃ 27 ម៉ឺន

  • ស្ថិតនៅកាច់ជ្រុង
  • បែរមុខទៅទិសខាងត្បូង
  • 4 បន្ទប់គេង
  • 5 បន្ទប់ទឹក
  • ទំហំដី 7 x 22
  • ទំហំផ្ទះ 6 x 12
  • ប្លង់រឹង

សូមទំនាក់ទំនង 078 7000 77

https://goo.gl/maps/HK6CH3wjE26Ciqfh6

ផ្ទះល្វែងលក់ ស្ថិតនៅតំបន់ OCIC ជ្រោយចង្វារ


ក្រុមហ៊ុន ឆៃ លីន ស៊ា រៀលធី សូមប្រកាស់លក់ផ្ទះល្វែង ស្ថិតនៅតំបន់ OCIC ជ្រោយចង្វារ

  • ទំហំផ្ទះ : 4.2m x 18m
  • បន្ទប់គេង 05
  • បន្ទប់ទឹក 06
  • ដាក់លក់ក្នុងតម្លៃ : 35 ម៉ឺនដុល្លារ

សូមទំនាក់ទំនង 078 7000 77

ឆៃលីន ស៊ា រៀលធី ខូ អិលធីឌី ប្រកាសជ្រើសរើសបុគ្គលិក ភ្នាក់ងារអចលនទ្រព្យ JOB ANNOUCEMENT FOR THE POSITION REAL ESTATE AGENT

ក្រុមហ៊ុន ឆៃលីន ស៊ា រៀលធី ខូ អិលធីឌី បានចុះបញ្ជីពាណិជ្ជកម្ម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលវិញ្ញាបនបត្របញ្ជាក់ពីការចុះឈ្មោះជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ។ ក្រុមហ៊ុន ឆៃលីន ស៊ា រៀលធី ខូ អិលធីឌី បាននិងកំពុងប្រតិបត្តិ ធុរៈកិច្ចលើវិស័យអចលនទ្រព្យ (កម្រៃជើងសារលើការ ទិញ លក់ ជួល គ្រប់គ្រង និងវាយតម្លៃ)។

សេចក្តីប្រកាស៖ សូមប្រកាសជ្រើសរើសបុគ្គលិកចំនួនប្រាំ (០៥) រូបសម្រាប់មុខដំណែងជា ភ្នាក់ងារអចលនទ្រព្យ (REAL ESTATE AGENT)។

លក្ខខណ្ឌ៖ កាយសម្បទាមាំមួន និងសុខភាពល្អ មានមធ្យោបាយធ្វើដំណើរ (ម៉ូតូ) ផ្ទាល់ខ្លួន ភេទប្រុស អាយុចន្លោះពី ២០ ទៅ ៣០ឆ្នាំ។ កំរិតវិជ្ជា៖ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬសកលវិទ្យាល័យ ។ ចេះប្រើកុំព្យូទ័រ MS Office 2010 បានល្អ ។ ចេះនិយាយភាសារអង់គ្លេស ឬចិន នឹងមានអាទិភាព។ ត្រូវធ្វើការងារជាក្រុម។

កិច្ចការដែលត្រូវធ្វើ៖
1.ធ្វើការជាមួយប្រធានផ្នែកទិញ លក់ និងជួល អចលនទ្រព្យ
2.ប្រមូលព័ត៌មានអចលនទ្រព្យ លក់ និងជួល ក្នុងទីផ្សារ
3.ជួយលក់ ឬជួលអចលនទ្រព្យ និងនាំអតិថិជនទិញ លក់ ឬជួលអចលនទ្រព្យ
អត្ថប្រយោជន៍៖ ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ខ្ពស់

បេក្ខជន៖ បើលោកអ្នកចាប់អារម្មណ៍ចង់ធ្វើការក្នុងវិស័យអចលនទ្រព្យ សូមទាក់ទងទូរស័ព្ទ ឬតេឡេក្រាម៖ ០១២ ៩០២ ០៧៤ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ការិយាល័យ៖ ផ្ទះលេខ#៣៦Eo ផ្លូវ ៤២៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បញ្ជាក់៖ សេចក្តីប្រកាសចាប់ផ្តើមពីថ្ងៃ ទី១៥ ដល់ថ្ងៃ ទី១៥ ខែកក្កដា វាលាម៉ោង ៣:០០ រសៀល

ក្រុមហ៊ុនអាកាសចរណ៍ថៃ វៀតចេត សូមណែនាំពីកញ្ចប់ហោះហើរពិសេស ‘Phnom Penh Power Pack’

(បាងកក ១៥ មិថុនា​ ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការ កញ្ចប់ហោះហើរពិសេស “Phnom Penh Power Pack” ដើម្បីផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។ Phnom  Penh Power Pack មានកញ្ចប់ហោះហើរពិសេសជាច្រើនទៀតកំពុងបើកការកក់ទុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥​ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ការហោះហើរចន្លោះពីថ្ងៃទី ១៥ ខែមិថុនា ២០២២​ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ធ្វើការកក់កញ្ចប់ពិសេសនេះតាមរយៈ https://gift.th.vietjetair.com

Phnom Penh Power Pack គឺជាកញ្ចប់សំបុត្រហោះហើរ ដែលអ្នកធ្វើដំណើរអាចប្រើប្រាស់ជាសំបុត្រដែលបង់ប្រាក់រួចរាល់ សម្រាប់ការហោះហើរតាមក្រុមហ៊ុន ថៃ វៀតចេត ក្នងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ និងមានសុពលភាពរហូតដល់ឆ្នាំ ២០២៦។ កញ្ចប់ទាំងនោះមាន ៤ប្រភេទ រួមមាន កញ្ចប់សំបុត្រហោះហើរចំនួន ៦ តម្លៃ ៦,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ១២ តម្លៃ ១២,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ២៤ តម្លៃ ២៤,០០០បាត និងកញ្ចប់សំបុត្រហោះហើរចំនួន ៥០ តម្លៃ ៤៨,០០០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម)។ បន្ទាប់ពីទិញកញ្ចប់ហោះហើរណាមួយក្នុង Phnom Penh Power Pack អ្នកដំណើរអាចប្តូរយកសំបុត្រហោះហើរដែលបង់ប្រាក់រួចរាល់ ក្នុងតម្លៃ ០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម) សម្រាប់ការហោះហើរទៅមក ឬការហោះហើរត្រង់ ក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។

កញ្ចប់សំបុត្រទាំងអស់អាចប្រើប្រាស់សម្រាប់ការធ្វើដំណើរ ពីថ្ងៃទី ១៥ មិថុនា ២០២២ ដល់ថ្ងៃទី ២៣​ ធ្នូ ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន និងរយៈពេល Blackout)។ អ្នកដំណើរអាចកក់ជើងហោះហើរ ៣ម៉ោងមុនពេលចេញដំណើរ តាមរយៈគេហទំព័រ th.vietjetair.com ។ លើសពីនេះទៅទៀត សំបុត្រដែលមាននៅក្នុងកញ្ចប់ហោះហើរ អាចផ្ទេរទៅកាន់អ្នកដំណើរផ្សេងទៀតបាន ព្រោះឈ្មោះរបស់អ្នកដំណើរអាចផ្លាស់ប្តូរបានគ្រប់ពេលនៃការកក់ជើងហោះហើរ។​ សេវាកម្មនេះ អាចប្រើប្រាស់បានចំពោះអ្នកដំណើរដែលពេញវ័យតែប៉ុណ្ណោះ (មិនរាប់បញ្ចូលកុមារ)។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត​ កំពុងដំណើរការជើងហោះហើរប្រចាំថ្ងៃក្នុងទិសដៅទៅមក បាំងកក​-​ភ្នំពេញ ហើយក្រុមហ៊ុននឹងបង្កើនជើងហោះហើរប្រចាំថ្ងៃនេះចំនួនទ្វេដង នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បាននាំមុខគេលើការផ្ដល់សុវត្ថិភាពជូនអ្នកដំណើរ ដែលបានធ្វើដំណើរក្នុងអំឡុងពេលមានការរាតត្បាតពីជម្ងឺ COVID-១៩ ។​ ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តយ៉ាងតឹងរឹងលើវិធានការសម្លាប់មេរោគក្នុងយន្តហោះ ដោយអនុវត្តទៅតាមការណែនាំពីក្រសួងសុខាភិបាលសាធារណៈថៃ និង CAAT ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានលើអ្នកដំណើរ និងបុគ្គលិករបស់ខ្លួន។

អំពីក្រុមហ៊ុន ថែ វៀតចេត

ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលៈទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា “ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច” ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។

បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com

Nitro Cold Brew ចាប់បើកលក់នៅ Luna Prime ហើយ!

កាន់តែមានឱជារស… កាន់តែស្រទន់… នោះគឺ “កាហ្វេណាយត្រូ ខូលព្រូ” (Nitro Cold Brew) ដែលធានាផ្ដល់ជូនអតិថិជននូវបទពិសោធន៍នៃការពិសាកាហ្វេដ៏ថ្មី និងមិនអាចបំភ្លេចបាន។

Nitro Cold Brew បានឆ្លងកាត់ដំណើរការឆុងបែបត្រជាក់ជាមួយ ណាយត្រូជែន (Nitrogen) រហូតដល់ 24ម៉ោង ដែលធានាផ្តល់ជូននូវរសជាតិកាហ្វេកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន និងផ្អែមជាងមុន ដោយពុំតម្រូវការឲ្យមានការបន្ថែមសាជាតិផ្អែមនានានោះឡើយ។

កាហ្វេនេះសាកសមបំផុតសម្រាប់អ្នកចូលនិយមពិសាកាហ្វេខ្មៅ  ចំណែកឯ “ណាយត្រូ ខ្លោត ខូលព្រូ” (Nitro Cloud Cold Brew) ផ្តល់ជូននូវជម្រើសកាហ្វេស្រាល ជាមួយរសជាតិ វ៉ាន់នីឡា (Vanilla) ឬ បាត់ធឺស្កត់ (Butterscotch)។

កាហ្វេណាយត្រូ ទាំង 3 មុខនេះបានចាប់ផ្ដើមលក់នៅ​ ហាង​ Luna Prime តែមួយគត់​ ចាប់ពីថ្ងៃនេះតទៅហើយ។

លេខទូរសព្ទ÷ 081 888 868

អាសយដ្ឋាន÷ #197 មហាវិថីព្រះនរោត្តម (ក្បែរផ្សារទំនើប Chip Mong Noro Mall)

ផែនទី Google÷ http://shorturl.at/hBEVY

Facebook÷ www.facebook.com/lunaprime.kh