Home Blog Page 94

ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើង អាចចាប់ផ្តើមអាជីវកម្មលក់សម្ភារគ្រឿងសំណង់សាខា ហ៊ួត ជា បានហើយ

ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកនិងតំបន់អាស៊ានជះឥទ្ធិពលខ្លាំងក៏ពិតមែន ប៉ុន្តែក្រឡេកមកមើលកម្ពុជាវិញ ចំពោះក្រុមហ៊ុន ហួត ជា ស្ទើរគ្រប់សាខា នៅបន្តផ្គត់ផ្គង់សម្ភារគ្រឿងសំណង់ ហ៊ួត ជា អាចគ្រប់គ្រងបាននូវស្ថិរភាពអាជីវកម្មបានជាធម្មតា។

ឥឡូវនេះ លោកអ្នកគ្រាន់តែ ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើង គឺអាចចាប់ផ្តើមអាជីវកម្ម នឹងក្លាយជាម្ចាស់សាខា លក់សម្ភារគ្រឿងសំណង់ សាខា ហ៊ួត ជា បានហើយ ដោយមិនពិបាកទៀតទេ គឺគ្រាន់តែទំនាក់ទំនងមកក្រុមហ៊ុនរួចអ្នកជំនាញនឹងពន្យល់លម្អិតពីគោលការណ៍ចាំបាច់មួយចំនួន ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។

ដោយថ្មីៗនេះ ដោយមើលឃើញពីសក្តានុពលវិស័យសំណង់មានការរីកចម្រើនគួរអោយកត់សម្គាល់ ក្រុមហ៊ុន ហ៊ួត ជា បានប្រកាសជ្រើសរើសសាខាបន្ថែមទូទាំងប្រទេស ដើម្បីពង្រីកសាខាខ្លួនអោយដល់១០០ទីតាំង មុនបំណាច់ឆ្នាំ ២០២២ នេះ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារគ្រឿងសំណង់ ដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលកំពុងដំណើរការ ៧២ សាខាទូទាំងប្រទេសហើយ ឈរជើងលើទីផ្សារបានចំនួន១២ឆ្នាំហើយមកដល់ឆ្នាំ២០២២នេះ។

អត្ថប្រយោជន៍ជាច្រើនក្នុងអាជីវកម្មដ៏មានសុវត្ថិភាពមួយនេះដែលមានដូចជា ទទួលសិទ្ធិលក់ផ្តាច់មុខក្នុងតំបន់លោកអ្នកបទដ្ឋានស្តង់ដារអាជីវកម្មដែលមាននិរន្តរភាពតកូនតចៅ ការហ្វឹកហាត់អំពីផលិតផលច្បាស់លាស់ ការគាំទ្រយុទ្ធសាស្ត្រទីផ្សារ មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ មានអីវ៉ាន់សម្បូរបែបជាងគេ។

លោកអ្នកនឹងមានដៃគូផ្តត់ផ្គង់រួចស្រេច មានផ្តល់ជួនសម្ភារធ្វើទីផ្សារ មានផេកហ្វេសប៊ុក ១ ម៉ឺននាក់រួចជាស្រេច ជួយជ្រោមជ្រែងធ្វើទីផ្សារ និងលក់ផលិតផល រៀបចំផ្ទាំងស្លាកយីហោរ ជួយរៀបតាំងបង្ហាញទំនិញ ប្រឹក្សាពីការផ្តល់ទុនបន្ថែមដើម្បីចាប់ផ្តើមសម្រាប់អាជីវកម្ម នឹងទទួលបានវគ្គបណ្តុះបណ្តាលសហគ្រិនភាពជាប្រចាំ។

តោះទាក់ទងមកឥលូវនេះ៖ 077888810 / 087888820 / 0718888100

អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន និង​​ក្រុមហ៊ុន ហ៊ួត ជា រៀបចំវេទិការជំនួប ម្ចាស់អជីវកម្មនិងហ្វ្រេនឆាយ ដ៏ធំជាងគេប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន សហការ​ជាមួយក្រុមហ៊ុន ហ៊ួត ជា បាន​រៀបចំវេទិការជំនួបម្ចាស់អជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេមិន​ធ្លាប់​មាននៅកម្ពុជា ​ប្រចាំឆ្នាំ២០២២ ដែល​នឹងរៀបចំ​ឡើង​នៅ​​ថ្ងៃអាទិត្យទី២៦ ខែមិថុនាឆ្នាំ២០២២នេះ ក្នុង​សណ្ឋាគារសុខាស្ថិតនៅ​​ជ្រោយចង្វារ រាជធានីភ្នំពេញគឺ​​​ចាប់ពីម៉ោង ៨ព្រឹក​ ដល់ ៥រសៀល។

វាគ្មិនល្បីៗ​​នឹងចូលរួម​ក្នុងវេទិកា ធ្វើ​បទបង្ហាញ​​អំពីសហគ្រិនភាព​ ប្រេន ហ្រ្វេនឆាយ ការផ្គត់ផ្គង់ ការងារចែកចាយ ការបំលែងអាជីវកម្ម ការពង្រីកអាជីវកម្ម ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ស្តង់ដារអាជីវកម្ម និងទុនសម្រាប់អាជីវកម្ម។

សម្រាប់​​អ្នក​​ចូលរួមនឹងជួប​​ដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ១២០០ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន ៦ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម ៥​ស្ថាប័ន ជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ ។

វេទិកានេះ​​ នឹង​មានការចូលរួមពី1,200 – 1,500 ស្ថាប័ន/នាក់មកពី​តំណាង ដេប៉ូអាជីវករស្ថាបត្យករប្រធានកម្មករអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្ចាស់គម្រោង ក្រុមហ៊ុន​សាងសង់ ម្ចាស់ហាងលក់រាយ អ្នកវិនិយោគ ធនាគារម្ចាស់កម្មសិទ្ធិបញ្ញា   ម្ចាស់ម៉ាកយីហោ អ្នកចែកចាយ/លក់បន្ត អ្នកនាំចូលផ្តាច់មុខរោងចក្រអ្នកផ្គត់ផ្គង់។

សម្រាប់អ្នកចង់ចូលរួម៖អ្នកចូលរួម៖ ហ្រ្វីសំបុត្រចូលរួមដោយគ្រាន់តែខលមក អោយបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមលេខទូរសព្ទសម្រាប់ចុះឈ្មោះ៖ ០77 8888 20 / 066 6789 01 / 096 88 73 339 ។

លោកឪពុកដឹកជញ្ជូនដ៏អស្ចារ្យ ទទួលរង្វាន់ពិសេសពី foodpanda

រាជធានីភ្នំពេញ – ក្នុងថ្ងៃទិវាឪពុកអន្តរជាតិ ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] បានប្រារព្ធកម្មវិធី “foodpanda Rider Father’s Day” ជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន ក្រោមបរិយាកាសដ៏រីករាយ។

ទិវាឪពុកអន្តរជាតិគឺជាថ្ងៃ ដែលមនុស្សជាច្រើនទូទាំងពិភពលោក រំលឹកពីវីរៈភាពមិនអាចកាត់ថ្លៃបានរបស់ ឪពុកពិភពលោក ដែលតែងតែខិតខំប្រឹងប្រែងតស៊ូ និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះក្រុមគ្រួសារ ក្នុងនាមជាឪពុក និងស្វាមីដ៏ល្អម្នាក់។ ដើម្បីចូលរួមអបអរសាទរទិវាដឹងនៃការដឹងគុណនេះ ក្រុមហ៊ុន foodpanda បានប្រារព្ធកម្មវិធី “foodpanda Rider Father’s Day” ជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន ក្នុងគោលបំណង បង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូដឹកជញ្ជូន និងក្រុមគ្រួសារតាមរយៈ សកម្មភាពសប្បាយរីករាយជាច្រើនដូចជា ការលែងល្បែងកំសាន្ត ការចាប់រង្វាន់ ការច្រៀងចម្រៀងគុណឪពុក និងសកម្មភាពផ្សេងទៀត ក្នុងបរិយាកាសដ៏រីករាយ។

នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda លោកស្រី ឡាយ ស៊ីវហួង បង្ហាញចំណាប់អារម្មណ៍ថា “foodpanda តែងតែយកចិត្តទុកដាក់លើដៃគូដឹកជញ្ជូន ដូចនេះពួកយើងរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យដៃគូដឹកជញ្ជូនអាចមានឱកាសជួបជុំគ្រួសារ បន្ទាប់ពីការខិតខំដឹកជញ្ជូនរកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ។ ពួកយើងយល់ថានៅប្រទេសកម្ពុជា ពុំសូវបានផ្តោតលើការបើកចិត្ត និយាយជាមួយលោកឪពុកទេ ឆ្លៀតក្នុងឱកាសនេះ ពួកយើងបានជម្រុញលើកទឹកចិត្ត ឲ្យពួកគាត់និយាយពាក្យក្នុងចិត្តទៅកាន់ឪពុករបស់ពួកគាត់។ លើសពីនោះទៅទៀត ពួកយើងក៏បានរៀបចំកម្មវិធីចែករង្វាន់ដល់ ដៃគូដឹកជញ្ជូនឆ្នើមដែលផ្តល់សេវាកម្មល្អជាងគេ និងទទួលការកុម្ម៉ង់ច្រើនជាងគេផងដែរ ដែលរង្វាន់រួមមានទូរទស្សន៍ LCD ទូរទឹកកក ទូរស័ព្ទដៃ កាស JBL លិខិតសរសើរ និងរង្វាន់ជាច្រើនទៀត។ សូមថ្លែងអំណរគុណដល់ ដៃគូដឹកជញ្ជូនទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម។ ពួកយើងនឹងបន្ត រៀបចំកម្មវិធី និងផ្តល់នូវរង្វាន់ ក៏ដូចជាប្រាក់លើកទឹកចិត្តបន្ថែមដល់ដៃគូដឹកជញ្ជូន។”

គួរបញ្ជាក់ថា ក្រុមហ៊ុន foodpanda មិនត្រឹមតែជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេស្ទើរគ្រប់ទិសទីនៅកម្ពុជានោះទេ foodpanda ក៏ជាក្រុមហ៊ុន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ដៃគូដឹកជញ្ជូនរបស់ខ្លួនផងដែរ។ ក្លាយជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda ឥឡូវនេះតាមរយៈ https://rider.foodpanda.com.kh/

សហគ្រិនខ្មែរ បើកយុទ្ធនាការបណ្តុះបណ្តាល សហគ្រិនភាពចល័តដំបូងបង្អស់ ជាកាដូដល់សិស្សវិទ្យាល័យទាំង៥ នេះ

ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៖ ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីសហគ្រិនភាព និងការអភិវឌ្ឍខ្លួនក្នុងវិស័យនេះ សហគ្រិនខ្មែរ ឬហៅថា Khmer Enterprise (KE) ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងពីក្រសួងអប់រំយុវជននិងកីឡា បើកគម្រោងកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយដែលមានឈ្មោះថា «សហគ្រិនជំនាន់ថ្មី NextGen Enterprise» ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ និងខេត្តសំខាន់ៗចំនួន ៤ ។

កម្មវិធី «សហគ្រិនជំនាន់ថ្មី» ជាកម្មវិធីបណ្តុះបណ្តាលសិស្សានុសិស្ស ជំរុញលើកទឹកចិត្ត ក៏ដូចជា ផ្តល់ពត៌មានបន្ថែមជូនពួកគាត់ដែលជាពន្លកថ្មី ឱ្យមានការស្វែងយល់កាន់តែច្បាស់អំពីសហគ្រិនភាព និងអភិវឌ្ឍខ្លួននៅក្នុងវិស័យនេះ ដែលរដ្ឋាភិបាលកំពុងផ្តោតសំខាន់និងគាំទ្រ។ វិស័យសហគ្រិនភាព រួមចំណែកយ៉ាងខ្លាំងក្នុងការជួយបង្កើនសេដ្ឋកិច្ចជាតិ ដែលចាំបាច់ត្រូវមានការផ្សព្វផ្សាយ ការបណ្តុះបណ្តាល ឱ្យមានការយល់ដឹងទូលំទូលាយទៅលើវិស័យនេះ ដើម្បីជួយជំរុញនិងបង្កើនចំនួនពន្លកសហគ្រិនថ្មី ដែល សហគ្រិនខ្មែរ រំពឹងទុកថា ថ្ងៃអនាគតនឹងមានសហគ្រិនវ័យក្មេងឆ្នើមជាច្រើនជួយបង្កើន និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។​​​

កម្មវិធីនេះ នឹងរៀបចំឡើងក្នុងរយៈពេលពេញមួយព្រឹក ដែលបណ្តុះបណ្តាលដោយគ្រូបង្គោល លោក ដួង តារា ដោយរៀបចំជាពិសេសនូវមេរៀនគោលសំខាន់ៗដូចជា សារៈសំខាន់នៃវិស័យសហគ្រិនភាព មូលដ្ឋានគ្រឹះនៃវិស័យសហគ្រិនភាព ការស្វែងរកគំនិតថ្មី និងចេះស្វែងរកដំណោះស្រាយបែបថ្មី។ ក្នុងនោះ នៅក្នុងវិទ្យាល័យនីមួយៗ នឹងមានការចូលរួមពីសិស្សានុសិស្សគោលដៅចំនួន ២០០នាក់ ជាមួយនឹងការរំពឹងទុកថា មានសិស្សានុសិស្សយល់ដឹងពីសហគ្រិនភាពប្រមាណ ១០០០ នាក់ សម្រាប់វិទ្យាល័យទាំង5។

ទីតាំង និងពេលវេលា នៃកម្មវិធីបណ្តុះបណ្តាលជាមួយនឹងវិទ្យាល័យទាំង៥ មានដូចជា វិទ្យាល័យបាក់ទូក នៃរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា វិទ្យាល័យក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមិថុនា វិទ្យាល័យសម្តេចឪ នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា វិទ្យាល័យកំពង់ធំ នៃខេត្តកំពង់ធំ នៅថ្ងៃទី១១​ ខែកក្កដា និង វិទ្យាល័យហ៊ុនសែនសៀមរាប នៃខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ។

គួរបញ្ជាក់ផងដែរថា កម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise គឺជាកម្មវិធីបណ្តុះវប្បធម៌ សហគ្រិនភាព មួយក្នុងចំណោមសកម្មភាពជាច្រើនទៀត នៃកម្មវិធីគោលរបស់សហគ្រិនខ្មែរ។ 

សហគ្រិនខ្មែរ ជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ អ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។​ ចក្ខុវិស័យរបស់ សហគ្រិនខ្មែរ គឺក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់ វិស័យសហគ្រិនភាពនៅក្នុងស្រុក ក្នុងគោលបំណងបង្កើតចំនួនធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈចក្ខុវិស័យខាងលើ សហគ្រិនខ្មែរ បានជ្រើសរើសយកកម្មវិធីធំៗគោលចំនួន 4 ជាយន្តការក្នុងការអនុវត្តសកម្មភាពកន្លងមក ដែលរួមមាន៖ កម្មវិធីបណ្តុះវប្បធម៌សហគ្រិនភាព កម្មវិធីអភិវឌ្ឍសមត្ថភាព កម្មវិធីកសាងបណ្តាញ និងកម្មវិធីមូលធនគាំទ្រ៕

ការវិនិយោគលើ សុខុមាលភាពឌីជីថល របស់សហគមន៍ TikTok នៅកម្ពុជា

ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពថ្នៃប្រឌិត និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីថែរក្សាសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok ក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។ ការបង្ហោះសារនាពេលថ្មីៗនេះរបស់ TikTok បានពន្យល់អំពីមុខងារចុងក្រោយបំផុតរបស់ភ្លែតហ្វមនេះ៖

«នៅ TikTok យើងជឿថា បទពិសោធន៍ឌីជីថលរបស់យើងគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ការតភ្ជាប់ទំនាក់ទំនង និងការធ្វើឱ្យមានភាពប្រសើរឡើង។ ការមានទំនាក់ទំនងជាវិជ្ជមានជាមួយឧបករណ៍ឌីជីថល និងអ៊ែប មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងពេលវេលាសម្លឹងមើលអេក្រង់សរុបក្នុងកម្រិតមិនប៉ះពាល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីការគ្រប់គ្រងបទពិសោធអនឡាញរបស់អ្នកប្រើប្រាស់ និងរបៀបដែលឧបករណ៍និងអ៊ែបទាំងនោះធ្វើឱ្យពួកគេទទួលអារម្មណ៍ផងដែរ។ នោះហើយគឺជាមូលហេតុដែលយើងកំពុងចាត់វិធានការមួយចំនួននៅថ្ងៃនេះ ដើម្បីជួយគាំទ្រដល់សុខុមាលភាពឌីជីថលរបស់សហគមន៍យើង នៅពេលដែលពួកគេបង្កើត និងរកឃើញនៅលើ TikTok។

នៅពេលដែលយើងលើកទឹកចិត្តមនុស្សឱ្យគិតបានច្បាស់លាស់អំពីការបង្កើតទម្លាប់ឌីជីថលវិជ្ជមាន យើងកំពុងដាក់ឱ្យដំណើរការឧបករណ៍អនុវត្តថ្មីចំនួនពីរ ដើម្បីជួយឱ្យមានភាពកាន់តែងាយស្រួលសម្រាប់សហគមន៍របស់យើងក្នុងការគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេ។ យើងដាក់កម្រិតកំណត់រយៈពេលសម្លឹងមើលអេក្រង់ប្រចាំថ្ងៃរួចហើយ ដែលជួយអ្នកប្រើប្រាស់ឱ្យសម្រេចចិត្តថា តើពួកគេចង់ចំណាយពេលវេលាយូរប៉ុណ្ណានៅលើអ៊ែបរបស់យើងក្នុងមួយថ្ងៃៗ។ ឥឡូវនេះ យើងកំពុងដាក់ដំណើរការឧបករណ៍មួយទៀតដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថា តើពួកគេចំណាយពេលវេលារយៈពេលប៉ុន្មាននៅលើ TikTok ក្នុងពេលមួយលើក ដោយបើកដំណើរការមុខងារសម្រាកសម្លឹងមើលអេក្រង់ជាប្រចាំ (regular screen time breaks)។ មុខងារទាំងនេះនឹងរំឭកអ្នកប្រើប្រាស់ឱ្យឈប់សម្រាកបន្ទាប់ពីពួកគេសម្លឹងមើលអេក្រង់ឥតឈប់ក្នុងរយៈពេលជាក់លាក់មួយ ដែលពួកគេអាចកំណត់តាមត្រូវការរបស់ខ្លួនបាន។

ផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់ថ្មីរបស់យើងក៏នឹងផ្តល់ទិន្នន័យសហគមន៍របស់យើងអំពីថា តើអ្នកប្រើប្រាស់ចំណាយពេលប៉ុន្មានលើ TikTok ផងដែរដោយផ្តល់ជូនព័ត៌មានសង្ខេបអំពីពេលវេលាប្រចាំថ្ងៃរបស់ពួកគេដែលបានចំណាយលើអ៊ែប ចំនួនដងដែលពួកគេបើកអ៊ែប និងកាវិភាគអំពីការប្រើប្រាស់នៅពេលថ្ងៃ និងនៅពេលយប់។ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសបានផងដែរសម្រាប់ការជូនដំណឹងប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលផ្ទាំងគ្រប់គ្រងម៉ោងសម្លឹងមើលអេក្រង់របស់ពួកគេ។

ដើម្បីគាំទ្រសហគមន៍របស់យើងក្នុងការគិតអំពីទម្លាប់ឌីជីថលរបស់ពួកគេ យើងក៏បានបោះពុម្ពសៀវភៅមគ្គុទ្ទេសក៍ថ្មីមួយផងដែរស្តីពី តើខ្ញុំអាចមើលសុខុមាលភាពឌីជីថលរបស់ខ្ញុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដោយរបៀបណា? ដែលអាចរកបាននៅទំព័រមជ្ឈមណ្ឌលសុវត្ថិភាព (Safety Centre) របស់យើង។ សៀវភៅមគ្គុទ្ទេសក៍នេះលើកទឹកចិត្តសហគមន៍របស់យើងឱ្យសម្លឹងមើលកាន់តែទូលំទូលាយអំពីរបៀបដែលពួកគេចំណាយពេលវេលារបស់ខ្លួនលើអ៉ីនធឺណិត មិនថានៅលើ TikTok ឬភ្លែតហ្វមផ្សេងទៀតនោះទេ និងរបៀបដែលពួកគេទទួលអារម្មណ៍ នៅពេលដែលពួកគេកំណត់ព្រំដែនដែលសាកសមបំផុតសម្រាប់ខ្លួនឯង។

យើងក៏នឹងដាក់ដំណើរការមុខងាររំឭកអំពីសុខុមាលភាពឌីជីថលប្រចាំសប្តាហ៍ផងដែរសម្រាប់សមាជិកវ័យក្មេងនៃសហគមន៍របស់យើង។ នៅពេលដែលនរណាម្នាក់មានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំបានប្រើប្រាស់អ៊ែបលើសពី ១០០នាទីក្នុងមួយថ្ងៃ យើងនឹងរំឭកពួកគេអំពីឧបករណ៍កំណត់ម៉ោងសម្លឹងមើលអេក្រង់របស់យើង នៅពេលពួកគេបើកកម្មវិធីលើកក្រោយ។

យើងសង្ឃឹមថា ឧបករណ៍សុខុមាលភាពឌីជីថលថ្មីទាំងនេះបន្តគាំទ្រសហគមន៍របស់យើងក្នុងការជម្រុញទំនាក់ទំនងវិជ្ជមានជាមួយ TikTok។ យើងនឹងបន្តវិនិយោគលើការការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ដើម្បីឱ្យសហគមន៍របស់យើងអាចគ្រប់គ្រងបទពិសោធន៍ TikTok របស់ពួកគេបាន និងផ្តល់សិទ្ធិអំណាចដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្តទៅតាមវប្បធម៌។

ដៃគូរបស់យើងនិយាយអ្វី៖

វេជ្ជបណ្ឌិត Nina Vasan និងវេជ្ជបណ្ឌិត Sara Johansen ទីប្រឹក្សាមកពី Brainstorm: The Stanford Lab for Mental Health Innovation នៅសាកលវិទ្យាល័យ Stanford University School of Medicine, ដេប៉ាតឺម៉ង់វិកលចរិតវិទ្យាបានឱ្យដឹងថា៖ «អារម្មណ៍នៃការគ្រប់គ្រង គឺជាទិដ្ឋភាពសំខាន់មួយនៃសុខុមាលភាពក្នុងលំហរឌីជីថល។ អ្នកប្រើប្រាស់ត្រូវការឧបករណ៍ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រុងប្រយ័ត្នចំពោះរបៀប ពេលវេលា និងមូលហេតុដែលត្រូវប្រើភ្លែតហ្វមទាំងនេះ។ មុខងារពិសេសដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការវិភាគលម្អិតអំពីម៉ោងសម្លឹងមើលអេក្រង់ និងអនុញ្ញាតឱ្យពួកគេកំណត់បទពិសោធន៍អនឡាញរបស់ខ្លួនប្រកបដោយភាពបត់បែន ដើម្បីផ្តោតលើគុណភាពជាងបរិមាណនោះ អាចជួយផ្តល់អារម្មណ៍នៃការគ្រប់គ្រងនេះ និងគាំទ្រដល់ការគិតពិចារណា»៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ គម្រោងថ្មីចំនួន៦ បានអនុម័តក្នុងទំហំទុនវិនិយោគជិត ៨០លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។

៤. ECKL PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៤កន្លែង។

៥. KONDA FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។

៦. K FINE (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវពៅរតនា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ប្រាប់ហើយតើថា Galaxy S22 Series អស្ចារ្យខ្លាំងណាស់… ពិសេសខ្លាំងណាស់… អ៊ែមកប់ខ្លាំងណាស់!

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២៖ គិតទៅថាមិនចង់ខ្សឹបដាក់មេក្រូ ឬប្រព័ន្ធផ្សព្វផ្សាយទេ!ប៉ុន្តែវាជាអ្វីដែលត្រូវលាតត្រដាងឱ្យច្បាស់ដើម្បីឱ្យអតិថិជន សាមសុង ទាំងអស់កាន់តែមានទំនុក ចិត្ត ជឿជាក់ និងបង្ហាញភាពលេចធ្លោដ៏អស្ចារ្យរបស់ខ្លួនជាមួយ Galaxy S22 Series! 

ក្រុមហ៊ុន សាមសុង បានបង្ហើបប្រាប់ទាំងមោទនភាពថា តាំងពីដើមឆ្នាំ 2022 នៃការបង្ហាញវត្តមានជាផ្លូវការកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានពីរក្នុងលោក Galaxy S22 Series ឃើញថាចំនួននៃការលក់ …ចំនួននៃការគាំទ្របានហក់ឡើងខ្ពស់បំផុតលើសពីផែនការដែលបានគ្រោងទុកឆ្ងាយខ្លាំងណាស់!សារភាពដោយស្មោះត្រង់ទៅគ្រប់អតិថិជនទាំងអស់ដែលត្រូវការកំពូលទូរស័ព្ទដ៏ល្អឯកដែលធ្វើឱ្យ ជីវិត និងការងារប្រចាំថ្ងៃរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាព កាន់តែមានផលិតភាពខ្ពស់ កាន់តែលេចធ្លោ កាន់តែទាក់ទាញ កាន់តែទំនើបទាន់សម័យគឺពួកគាត់តែងតែអញ្ជើញមកកាន់ហាងផ្ទាល់ តេស្តប្រើដោយផ្ទាល់ មើលផ្ទាល់ និងទទួលបទពិសោធផ្ទាល់! ហើយឱ្យតែបានកាន់តេស្ត និងឃើញ ផ្ទាល់ហើយគឺដឹងតែពេញចិត្ត លង់ស្នេហ៍ ប្រែចិត្តពុំរួចតែម្តង! នេះជាការពិតមែន! មិនមែនជាការផ្សព្វផ្សាយនោះទេ!

តើលក្ខណៈពិសេសអ្វីខ្លះទៅហ្ន៎ដែលធ្វើឱ្យទាក់ចិត្តអតិថិជនដ៏ច្រើនលើសលុបបែបនេះ! បើតាមការស្ទាបស្ទង់ និងសាកសួរផ្ទាល់ពួកគាត់បានបង្ហាញនូវចំណុចដែលពិសេសអស្ចារ្យបំផុតមិនធ្លាប់មាន និងមិនអាចរកបាននៅលើស្មាតហ្វូនដទៃលើទីផ្សារឡើយក្រៅពី ក្រុមហ៊ុន សាមសុង ! ចំណុចទាំងអស់នោះរួមមានដូចជា៖

* កាមេរ៉ា៖ (ថតរូប & វីដេអូ) និយាយពីថាថតស្អាតច្បាស់ណាស់ច្បាស់រហូតស្ទើរមិនគួរជឿទាល់តែសោះ 

* អេក្រង់៖ ធំ ភ្លឺ ច្បាស់ ត្រជាក់ភ្នែក ជះពណ៌បានដិតស្រស់ល្អបំផុត(ទោះមើលក្រោមពន្លឺថ្ងៃខ្លាំងប៉ុណ្ណា ឬកន្លែងខ្សោយពន្លឺយ៉ាងណាក៏នៅតែឃើញច្បាស់)

* ប៊ិកវេទមន្ត៖ ងាយស្រួលកត់ត្រា កែតម្រូវ file ឯកសារការងារបានងាយស្រួល និងរហ័សទាន់ចិត្ត!

* ថាមពលថ្ម៖ អាចប្រើបានរហូតដល់ 2 ថ្ងៃ ផុយ មិនបាច់បន្តោងខ្សែដោតសាកថ្មបណ្តើរ ប្រើបណ្តើរឡើយ!

អ្វីដែលកាន់តែពិសេស និងគួរទុកចិត្តបំផុតនោះគឺសូម្បីតែខាងប្រព័ន្ធផ្សព្វផ្សាយ (Media) និងអ្នក Review ស្មាតហ្វូនអាជីព (ទាំងក្នុងប្រទេស និងក្រៅប្រទេស) ក៏បានធ្វើការកោតសរសើរ និងស្ញប់ស្ញែង ពីអានុភាពដ៏អស្ចារបំផុតរបស់ Galaxy S22 Series នេះដែរ! លោកអ្នកអាចចុច Link នេះ៖ https://www.youtube.com/watch?v=2Jdpwb_0F5w​​ 

ដើម្បីដឹងថា Galaxy S22 Series វាពិតជាពិសេសអស្ចារ្យកម្រិតណា!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ផ្លាស់ប្តូរ​ទៅ​កាន់​​ឌីជីថល​ឥឡូវនេះ បើ​មិន​ចង់​ដើរ​ចេញ​ពី​​​ទីផ្សារ​អនឡាញ​ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ

ផ្លាស់​ប្តូរ​​ទៅ​កាន់​​​ឌីជីថល​ឥឡូវនេះ បើ​មិនដូច្នេះ​ទេ​ ​ត្រៀម​​ខ្លួន​ចាញ់​​គេ​ឱ្យហើយ​ទៅ​ក្នុង​ពេល​​អនាគត។ នេះ​គឺ​ជា​សារ​មួយ​ពី​អ្នក​ជំនាញ​ទីផ្សារ​អនឡាញ​នៃ​ក្រុមហ៊ុន Httpool។

យោង​តាម​តួលេខ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Httpool ដែល​ជា​ដៃគូលក់​ទទួល​បានសិទ្ធិ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​​បណ្តាញ​ទំនាក់ទំនង​​សង្គម Facebook ​នៃ​ក្រុមហ៊ុន Meta​ បាន​ឱ្យដឹងថា ការចំណាយលើប្រតិបត្តិការ​​ឌីជីថលមានសរុបជាង ​​ ៦០​ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ក្នុង​ប្រទេស​​កម្ពុជា​។ យោង​តាម​តួលេខ​ដដែល​នេះ ចំនួន​ប្រតិបត្តិការ​ឌីជីថល​បាន​កើន​ឡើង​ទ្វេដង​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ​២០២០ ដែល​បង្ហាញ​ថា ទីផ្សារ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើងជា​លំដាប់​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លើស​ពី​នេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ពី​គោល​​បំណង​ក្នុងការ​​អភិវឌ្ឍ​សហគ្រិន​ភាព​និង​ប្រព័ន្ធ​អេកូ​ឌីជីថល​ឱ្យក្លាយ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿ​ជាក់​ថា អាជីវកម្ម​ខ្នាត​​តូច​និង​មធ្យម (SMB) នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​ក្នុង​ស្ថានភាព​ដ៏ល្អឥត​ខ្ចោះ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារនេះ។

ក្នុង​នាម​ជា​ដៃគូលក់​ដែល​ទទួលបានសិទ្ធិ​​នៅ​កម្ពុជា​របស់​​បណ្តាញ​សង្គមរបស់​ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុង​ផ្តល់​ដំបូន្មាន​ដល់​អាជីវកម្ម​ខ្នាតតូច និងមធ្យមឱ្យ “ត្រៀម​លក្ខណៈ” សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទីបួន ដែល​ស្ទើរ​តែ​មានមូលដ្ឋាន​ទាំង​ស្រុង​លើ​ប្រព័ន្ធ​អេកូឌីជីថល។

ទោះ​ជា​យ៉ាង​ណា ដោយសារ​​បច្ចេកវិទ្យា​​មាន​ភាព​​ច្នៃប្រឌិត និងមាន​ការ​វិវឌ្ឍ​ស្ទើរតែ​រាល់​ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់​​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​​​​ស្វែង​រក​សេវាកម្ម​និង​ដំបូន្មាន​ពី​ក្រុមហ៊ុន​ទាំង​នោះ ដូចជា​ក្រុមហ៊ុន Httpool ជា​ដើម ដែល​បាន​​ធ្វើ​ឱ្យ​ការ​បង្កើតទីផ្សារ​តាម​បណ្តាញ​សង្គម​មាន​ភាព​សាមញ្ញ និង​​បង្កើន​​ផល​ចំណេញ​ពីការ​វិនិយោគ (ROI) លើបណ្តាញ​សង្គម​​ដោយ​សារ​ជំនាញ​ឯកទេស​របស់ពួកគេ។

យោង​តាម​ក្រុមហ៊ុន Httpool បាន​ឱ្យ​ដឹងថា ផ្អែក​​លើ​ការ​​ស្ទង់មតិ​​​មួយទៅ​លើ​អ្នក​​​ឆ្លើយ​​តប​​ចំនួន​១៥៥​នាក់ ៣,៨​ភាគរយនៃ​​ប្រជាជន​កម្ពុជាទិញទំនិញ​​តាមអ៊ីនធឺណិត។ ការស្ទង់មតិ​ដដែលនេះ​បាន​រក​ឃើញ​ថា ៤០​​ភាគ​រយ​​​នៃ​ការទិញ​ទំនិញ​តាមអ៊ីនធឺណិតប្រើ​ប្រាស់បណ្តាញសង្គម Facebook ហើយ ២២​ភាគរយ​ប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេស​ចិន​មាន ១៨ភាគរយ។

លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ២០២១ អាហារ​និងគ្រឿងទេស​មានចំណែក ៣០​ភាគរយ​នៃ​ការ​លក់​តាម​អនឡាញ បន្ទាប់​មកគឺ​ផលិតផល​ម៉ូដ​និង​​សម្លៀក​​បំពាក់​​ដែលមាន​រហូត​ដល់ ២៨ភាគរយ​នៃ​ការ​លក់។

លោក Matthieu Laporte អនុ​ប្រធាន​ក្រុមហ៊ុន Httpool ទទួល​បន្ទុក​អាជីវកម្ម​ខ្នាតតូច និងមីក្រូ មាន​ប្រសាសន៍​​ថា៖ «សេដ្ឋកិច្ច​ឌីជីថល ដែល​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រីក​ចម្រើន​លឿន​យ៉ាង​ឆាប់​រហ័ស។ សេដ្ឋកិច្ច​ឌីជីថល​​បែបនេះ​​នឹង​​ផ្តល់​ឱកាស​​​ដ៏​ប្រសើរ​​​សម្រាប់​​កម្ពុជា​​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ»៕

អំពី​ក្រុមហ៊ុន Httpool

ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding ដែលវិនិយោគ​លើ​​​ភ្លែតហ្វម​ផ្សព្វ​ផ្សាយ​​ឌីជីថល​ឈានមុខ​ជាគេ​ច្រើន​​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី។ ក្រុមហ៊ុនគាំទ្រ​​ដល់​កំណើន​របស់​ភ្លែតហ្វមទាំង​នេះ និង​ជំរុញ​ឱ្យមាន​លទ្ធផល​អាជីវកម្ម​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បែប​ប្រពៃណី និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បង់ប្រាក់​នៅទូទាំង​ទីផ្សារ​ជាង​៣០​។ ដោយផ្អែក​លើបច្ចេក​វិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​​​និង​ដំណោះស្រាយលទ្ធផលការងារ ក្រុម​ការងារ​ដែល​មានបទ​ពិសោធ និង​បទពិសោធ​ទីផ្សារ​ដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាច​ជួយ​ឱ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ភ្ជាប់​​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​​ពួកគេ​បាន​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ដែល​បង្កើន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ឥត​ឈប់ឈរ។

ភ្លែត​ហ្វម​ផ្សព្វ​ផ្សាយ​ឈាន​មុខគេ​នានា​ដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំង​ក្រុមហ៊ុន Httpool ឱ្យ​ធ្វើជា​ដៃគូ​លក់​ផ្តាច់​មុខ​របស់​ពួកគេ​នៅទូទាំង​ទីផ្សារ​អឺរ៉ុប និង​អាស៊ី​មួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅ​ចក្រភពអង់គ្លេស ដោយ​មានការិយាល័យ​ជាច្រើនកន្លែង​​​នៅ​ទូទាំង​តំបន់អឺរ៉ុប​កណ្តាល តំបន់ណូឌិក​ (Nordics) តំបន់​បាល់​ទិច​និង​បាល់​កាន (Baltics and Balkans) ប្រទេស​រុស្ស៊ី​និង CIS និង​អាស៊ីប៉ាស៊ីហ្វិក។ ​ក្រុមហ៊ុន Aleph ក្តោប​ក្តាប់ភ្លែតហ្វម​លំដាប់ពិភលោកធំៗ​ជាង ២០​ ក្នុងទីផ្សារ​ជាង ៥០ នៅ​ទូទាំង​ពិភព​លោក៕

គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២២ – នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ៨ ខែមិថុនា ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីម្តងទៀតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការជំរុញការអភិវឌ្ឍ​ន៍វិស័យទូរគមនាគមន៍ និងឌីជីថលរបស់ប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ និងសក្តានុពលនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ក្នុងការពន្លឿន និងពង្រីកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ ភាគីទាំងអស់បានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ការបង្កើនជំនាញឌីជីថល និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍គឺជាមធ្យោបាយដ៏សំខាន់ក្នុងការពង្រឹងចក្ខុវិស័យឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។

តំណាងក្រុមហ៊ុន Axiata Group Berhad ក៏បានពិភាក្សាលើរបៀបដែលក្រុមហ៊ុនពង្រីកវិសាលភាពឌីជីថលទៅក្នុងសហគមន៍នានាទូទាំងប្រទេសចំនួន ១១ ក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូង ស្របតាមគោលបំណងរបស់ខ្លួនក្នុងការជំរុញសក្ដានុពលក្នុងតំបន់អាស៊ី ខណៈបង្ហាញបំណងប្រាថ្នាដើម្បីប្រើប្រាស់អនុភាពរបស់ខ្លួនក្នុងតំបន់ និងសហការជាមួយក្រសួងក្នុងគោលបំណងផ្លាស់ប្តូរគំនិត ក៏ដូចជាសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលអនាគត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រចាំតំបន់ បានបម្រើសេវាដល់អតិថិជនដែលកំពុងប្រើប្រាស់ទូរសព្ទចល័តចំនួន ១៦៣.១ លាននាក់ និងបានផ្តល់ឱកាសការងារប្រមាណ ៧០០ ០០០ កន្លែងនៅក្នុងតំបន់ផងដែរ។

លើសពីនេះ ក្នុងនាមជាបុត្រសម្ព័ន្ធមួយក្នុងតំបន់របស់ក្រុមហ៊ុន Axiata ការរួមចំណែកចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata ដល់សេដ្ឋកិច្ចកម្ពុជា មានចំនួន ៤១៦ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យ ១,៦ភាគរយនៃផលិតផលជាតិសរុប (GNP) របស់កម្ពុជា ដែលទឹកប្រាក់ជាង ១០០ លានដុល្លារ បានបង់ចូលកាតព្វកិច្ចពន្ធ​អាករ ហើយទឹកប្រាក់៨០លានដុល្លារបន្ថែមទៀតត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Axiata Group បានរំលឹកឡើងវិញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍តាមរយៈការវិនិយោគផ្ទាល់ និងកម្មវិធីសង្គម។

ក្រុមហ៊ុន Smart Axiata ចំណាយជាង ១ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅក្នុងវិស័យអប់រំ បរិស្ថាន និងនវានុវត្តន៍បច្ចេកវិទ្យា។ តាមរយៈ មូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (មូលនិធិ ស.អ.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីនាំយកកម្មវិធីដែលបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានភាពធន់ ខណៈជួយបំប៉ងជំនាញនិងចំណេះដឹងសំខាន់ៗដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ  ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។

តាមរយៈ មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) ក្រុមហ៊ុនក៏បានបង់វិភាគទាន២ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនពីសេវាចល័តដល់គម្រោងនានាជាច្រើនរៀងរាល់ឆ្នាំ ដែលជួយជំរុញការពង្រីកនិងធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងគុណភាពនៃបណ្តាញ ។  

ក្រុមហ៊ុន Smart Axiata គឺជាអ្នកគាំទ្រដំណើរការប្រព័ន្ធអេកូឌីជីថល និងគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបង្កើតឌីជីថលកម្ពុជា ដោយក្រុមហ៊ុន Smart គាំទ្រយ៉ាងសកម្ម និងបណ្ដុះបណ្ដាលអាជីវកម្មឌីជីថលទើបបង្កើតថ្មី និង សហគ្រិនបច្ចេកវិទ្យារបស់កម្ពុជា ហើយបន្តពង្រីក និងការអភិវឌ្ឍន៍អ្នកដឹកនាំឌីជីថលដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនឌីជីថលរបស់ប្រទេសកម្ពុជា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នាពេលខាងមុខ។

ជាកិច្ចចុងក្រោយតំណាងក្រុមហ៊ុន Axiata Group និងតំណាងក្រុមហ៊ុន Smart Axiata បានថ្លែងអំណរគុណដល់ក្រសួង ដែលបន្តការគាំទ្រ និងកិច្ចសហការក្នុងគោលបំណងរួមគ្នា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឆ្ពោះទៅមុខ ខណៈលុបបំបាត់គម្លាតឌីជីថល និងបន្តផ្តល់ស្ថិរភាពនៃបណ្ដាញទំនាក់ទំនងសម្រាប់ប្រជាជនកម្ពុជា៕

អ្នកដឹកជញ្ជូន foodpanda ទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញ ចរាចរណ៍ផ្លូវគោក

រាជធានីភ្នំពេញ – ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” ដល់ដៃគូដឹកជញ្ជូន របស់ខ្លួននៅ សាលអង្គរ-គីហ្សូណា (CJCC) ពីថ្ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ។

ជាលើកទីពីរហើយដែលក្រុមហ៊ុន foodpanda សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោក“ ក្នងគោលបំណងលើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តច្បាប់ ដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ វគ្គបណ្តុះបណ្តានេះ បានធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីដៃគូដឹកជញ្ជូន foodpanda ប្រមាណជាង ៦០០ នាក់ និងក្រោមការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន foodpanda មានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលនេះបង្កេីតឡេីង ជារៀងរាល់ឆមាសក្នុងគោលបំណង បង្កើនសម្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់ដៃគូដឹកជញ្ជូន ក្នុងគោលដៅរួមគ្នា លុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ជាពិសេស រក្សាសុវត្ថិភាពក្នុងការបើកបរទាំងអស់គ្នា»។

អ្វីដែលគួរឲ្យកត់សំគាល់ផងដែរនោះ វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ”នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការចូលរួមសហការដោយផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយផ្ទាល់ពី លោកវិរសេនីយ៍ទោ ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត មន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានមានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលនេះ គឺជាជំនួយពញ្ញាក់ស្មារតីបន្ថែម ដល់ក្រុមអ្នកដឹកជញ្ជូនដែលតែងតែប្រើប្រាស់ដងផ្លូវ ឱ្យ បន្តការប្រុងប្រយ័ត្ន និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ» ។

ក្រុមហ៊ុន foodpanda ប្តេជ្ញាបន្គចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត ច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ទៅកាន់ដៃគូដឹកជញ្ជូនទូរទាំង រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងទាំង១៥ ដែល foodpanda កំពុងបំពេញប្រតិបត្តិការ ៕

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ www.foodpanda.com.kh ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/