Home Blog Page 95

ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្ដ្រី Raveground ព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ធំបំផុតរបស់កម្ពុជា បានត្រលប់មកវិញ និងសន្យាផ្ដល់ជូននូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យ!

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២​​ – បន្ទាប់​ពីអវត្តមានអស់​រយៈ​ពេល​ពីរ​ឆ្នាំកន្លងមកនេះ ការប្រគុំតន្រ្ដី Raveground ​នឹង​ត្រលប់​មក​វិញ​ជាមួយ​នឹងស្រាបៀរ Heineken® ហើយនឹងផ្ដល់នូវបទពិសោធន៍លើសពីការរំពឹងទុក។ នៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ ការប្រគុំតន្រ្ដី Raveground នឹងបង្ហាញខ្លួនតាមឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិភពលោក និងតាមរយៈការរចនាឆាកដ៏អស្ចារ្យសម្រាប់ទទួលសិល្បៈករក្រុម  LNY TNZ និងមានការចូលរួមជាពិសេសដោយ DJ Mariana Bo ព្រមទាំងឌីជេ ល្បីៗក្នុងស្រុក និងក្នុងតំបន់ផងដែរ។

សហការជាដៃគូជាមួយក្រុមការងារ EDM Cambodia, ការប្រគុំតន្រ្ដី Raveground មិនមែនជារឿងចម្លែកសម្រាប់អ្នកគាំទ្រក្នុងប្រទេសកម្ពុជានោះទេ។ ព្រឹត្តិការណ៍តន្ត្រីដ៏ធំបែបនេះបានក្លាយជាកម្មវិធីប្រចាំ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ជារៀងរាល់ឆ្នាំ ស្រាបៀរ Heineken® និងក្រុមការងារ EDM Cambodia បន្តផ្តល់នូវបទពិសោធន៍ថ្មីៗដោយតែងនាំមកនូវភាពរំភើបរីករាយដល់អ្នកគាំទ្ររបស់ខ្លួន។

ឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិពភលោក នឹងពាំនាំអារម្មណ៍អ្នកគាំទ្រទៅកាន់ពិភពផ្សេងមួយទៀត និងគេចចេញពីការពិត ដែលយើងកំពុងស្ថិតនៅក្នុងរយៈពេលពីរបីម៉ោង នៃ​ការរំភើបចិត្តយ៉ាងអស្ចារ្យ។ សម្រាប់អ្នកចូលចិត្តតន្ត្រីអេឡិចត្រូនិច ដែលនឹករលឹកការរាំពេលរាត្រីជាមួយមួយមិត្តភ័ក្តិ និងបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយស្រាបៀរ Heineken® ត្រជាក់នៅក្នុងដៃ ការប្រគុំតន្រី្ត Raveground គឺជាព្រឹត្តិការណ៍មួយដែលមិនគួររំលងឡើយ។

ព្រឹត្តិការណ៍ដែលរំពឹងមានអ្នកចូលរួមដល់ទៅ ៤០០០នាក់ នៅក្នុងឆ្នាំនេះគឺការប្រគុំតន្ដ្រី EDM រួមជាមួយក្រុម LNY TNZ ។ ដោយមានដើមកំណើតមកពីប្រទេសហូឡង់, ក្រុម LNY TNZ បានសាងកេរ្ដិ៍ឈ្មោះនៅក្នុងឆាកតន្ត្រីរបស់ប្រទេសហូឡង់ជាមួយនឹងបទភ្លេងបែប underground remixes និង បទចម្រៀងនិពន្ធដោយពួកគាត់ផ្ទាល់ ដែលលាយបញ្ចូលគ្នានូវតន្ត្រីចម្រុះជាច្រើន ក្រោមការសហការជាមួយក្រុមសិល្បករអន្តរជាតិកំពូលៗ។ ក្រុម LNY TNZ ធ្លាប់បានសម្តែងនៅមហោស្រពតន្ត្រីដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនដូចជា Tomorrowland, EDC Vegas និង Defqon ព្រមទាំងព្រឹត្ដិការណ៍ធំៗផ្សេងទៀត។

ការប្រគុំតន្ដ្រី Raveground ក៏នឹងនាំមកនូវវត្តមានរបស់កញ្ញា Mariana Bo ដែលធ្វើដំណើរពីប្រទេសម៉ិកស៊ិក មកកាន់ក្រុងភ្នំពេញផងដែរ។ ជាតារាដែលកំពុងរះក្នុងឧស្សាហកម្មនេះ សំឡេងដ៏ក្រអូនរបស់កញ្ញា បានអង្រួនអារម្មណ៍ទស្សនិកជនតាមរយៈសំឡេងវីយូឡុងអមជាមួយនឹងចង្វាក់អេឡិចត្រូនិចដ៏កក្រើក ដែលនឹងពាំនាំមកនូវការលាយបញ្ចូលគ្នានូវតន្រ្ដីបែបអេឡិចត្រូនិច និងការរញ្ជួយឆាកនៅក្នុងព្រឹត្ដិការណ៍នេះ។ នៅក្នុងចំណាត់ថ្នាក់ទី ៤០ ក្នុងតារាង Top ១០០ របស់ DJ Mag, កញ្ញា Marina បានពង្រឹងខ្លួនឱ្យក្លាយជាជាឌីជេដែលពិភពលោកត្រូវការជាងគេ។

ក្រុម LNY TNZ និង កញ្ញា Mariana Bo នឹងទទួលបានការចូលរួមសហការរួមគ្នាដោយ Make You Freak គឺជា duo DJ មកពីប្រទេសថៃ និងឌីជេរបស់កម្ពុជាគឺ DJ Maily, Chill Bill & DJ Duo VxY ដើម្បីបង្កើតនូវបទពិសោធន៍ដ៏រំភើបអស្ចារ្យបន្ថែមទៀត សម្រាប់កម្មវិធីតន្ត្រីរយៈពេល ៧ម៉ោង។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “ស្រាបៀរ Heineken® គឺចង់នាំមនុស្សគ្រប់រូបមកចូលរួមជាមួយគ្នា និងបង្កើតអនុស្សាវរីយ៍សង្គមដែលមិនអាចបំភ្លេចបាន។ យើងមានក្តីរំភើបក្នុងការនាំយកនូវព្រឹត្តិការណ៍ប្រគុំតន្ត្រីលំដាប់ពិភពលោកត្រឡប់មកវិញ ដែលឆ្លើយតបទៅនឹងការចង់បានរបស់យើងបានយ៉ាងពិតប្រាកដ។ យើងនឹងរង់ចាំទទួលអ្នកគាំទ្រទាំងអស់ មករាំកម្សាន្ដនាពេលរាត្រី ដ៏រីករាយជាមួយស្រាបៀរ Heineken®។”

អ្នករៀបចំការប្រគុំតន្ដ្រី Raveground និងជាសហស្ថាបនិក EDM Cambodia លោក គីម សុភក្របុត្រ បានលើកឡើងថា៖ “សហការរួមគ្នាជាមួយស្រាបៀរ Heineken® យើងមានគោលបំណងបន្តលើកស្ទួយ និងវិវឌ្ឍឆាកតន្ត្រីរាំបែបអេឡិចត្រូនិកនៅកម្ពុជា។ យើងរង់ចាំលើកកម្ពស់បទពិសោធន៍ទាំងនេះ ឱ្យក្លាយជាអ្នកឈានមុខគេនៃព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យនេះ។”

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលគួរឱ្យចងចាំបំផុតនៃឆ្នាំ ២០២២ នេះ សូមកក់សំបុត្ររបស់អ្នកនៅថ្ងៃនេះនៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ឥឡូវនេះ។

តំណសម្រាប់ទាញយកយកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ៖ https://wonderpass.asia/download

ព័ត៌មានអំពីព្រឹត្តិការណ៍ និងសំបុត្រ៖

ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្រ្ដី Raveground ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ១១ យប់ នៅអគារ OCIC (F&G) ជ្រោយចង្វារ។

សំបុត្រទូទៅអាចទិញបានក្នុងតម្លៃ ២០ដុល្លារ និងមានលក់នៅមាត់ទ្វារចូលនៃព្រឹក្ដិការណ៍ ក្នុងតម្លៃ ៣០ដុល្លារ។ អ្នកអាចរកទិញសំបុត្របាននៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ទាំងប្រព័ន្ធ Android និង Apple app stores។

ព្រឹត្តិការណ៍នេះគឺសម្រាប់អ្នកចូលរួមដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយត្រូវតែចាក់វ៉ាក់សាំងគ្រប់ដូស។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងការកក់សំបុត្រ សូមចូលទៅកាន់៖ www.edmcambodia.com​ ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

ផ្ទះនិម្មិតជាង 1000 ផ្ទះ ត្រូវបានបង្កើតឡើងនៅព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះអ្នក” របស់ក្រុមហ៊ុន Meta

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា៖ ប្រជាជនកម្ពុជាជាងមួយពាន់នាក់បានមកចូលរួមយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta ដើម្បីសិក្សា និងបង្កើតផ្ទះនិម្មិតរបស់ពួកគេក្នុងអំឡុងពេល ព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីឯកជនភាពតាមរយៈគេហទំព័រ https://yourhome.fb.com/cambodia/

អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ និងអ្នកដែលបង្កើតផ្ទះឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត បានយល់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ក្នុងការធ្វើខ្លួនឲ្យក្លាយជាភ្លែតហ្វមដែលផ្តោត ការយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិឯកជនភាពជាសំខាន់ ហើយស្វែងយល់បានច្បាស់អំពីបរិបទនៃ ការធ្វើពាណិជ្ជកម្មរបស់ Meta។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក៏បានចូលរួមឆ្លើយសំណួរ ដែលពោរពេញដោយភាពសប្បាយរីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសអំពី Facebook ផងដែរ។

អ្នកចូលរួមម្នាក់នៅក្នុងព្រឹត្តិការណ៍នេះដែលមានឈ្មោះថា កេង បានលើកឡើងថា៖«ខ្ញុំបានរៀនយ៉ាងច្រើន អំពីមុខងារឯកជនភាព ដែលវាពិតជាមានប្រយោជន៍ខ្លាំងក្នុងការជួយការពារគណនីហ្វេសប៊ុករបស់ខ្ញុំ ព្រមទាំងធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតមានសុវត្ថិភាព។ ខ្ញុំបានបង្កើតផ្ទះឯកជនភាពអនឡាញនៅលើ គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។ វាជាបទពិសោធដ៏ល្អមួយដែលផ្តល់ទាំងភាពរីករាយ និងការអប់រំដល់ខ្ញុំ»។

គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាព របស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)ដែលមានន័យថាពួកគេអាចសាងសង់ផ្ទះ និម្មិតផ្ទាល់ខ្លួនតាមលក្ខណៈ ឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” (គ្មានការលាក់បាំង)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពី ប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមាន លក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើស ជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែល ពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

ក្នុងពិធីសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី10 ខែមិថុនា កន្លងទៅនេះ វិចិត្រករក្នុងស្រុកពីររូបគឺ លោក FONKI និង លោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍ទៅលើសារៈសំខាន់និង អត្ថប្រយោជន៍នៃ ឯកជនភាព និងសុវត្ថិភាព ដូចដែលបានបង្ហាញនៅក្នុងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”https://yourhome.fb.com/cambodia/.

ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងប្រទេស ដែលបានជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញ ហើយថែមទាំងនិយាយអំពីបទពិសោធ និងចំណូលចិត្តរបស់ពួកគេផ្ទាល់ទាក់ទងនឹងឯកជនភាព។

កញ្ញា ឡេង ឡេង ដែលជាអ្នកបង្កើតមាតិកាដ៏ល្បីមួយរូបបាននិយាយថា៖ «ខ្ញុំពិតសប្បាយរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុន Meta បានជ្រើសរើសផ្តោតទៅលើប្រធានបទសុវត្ថិភាព និងឯកជនភាពអនឡាញរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក សម្រាប់ការរៀបចំព្រឹត្តិការណ៍ដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាវាជាប្រធានបទដ៏មានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាចូលទៅកាន់គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដើម្បីទទួលបានបទពិសោធដ៏អស្ចារ្យនេះដែរ»។

អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាភាគច្រើនមិនបានដឹងថាពួកគេអាចគ្រប់គ្រងនិង កែសម្រួលកម្រិតនៃឯកជនភាពដែលពួកគេចង់បាននៅលើហ្វេសប៊ុកនោះទេ។ ដូច្នេះហើយ តាមរយៈយុទ្ធនាការនេះ ពួកយើងចង់លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Meta ព្រមទាំងចែករំលែកនូវមុខងារឯកជនភាពសំខាន់ៗ ដែលគ្រប់គ្នាអាចប្រើប្រាស់បាន»។

អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក្នងរយៈពេល 3 ថ្ងៃនេះនឹងទទួលបានចំណេះដឹងដូចខាងក្រោម-
លុបបំបាត់ការយល់ខុសជាទូទៅចំនួន៥ អំពីឯកជនភាពនៅលើ Facebook
នេះគឺជាការយល់ខុសជាទូទៅចំនួន៥ ដែលព្រឹត្តិការណ៍និងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” របស់ក្រុមហ៊ុន Meta មានបំណងលុបបំបាត់៖
●ការយល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួចយកការណ៍ពីការសន្ទនារបស់ខ្ញុំ។
●ក្រុមហ៊ុន Meta បានប្រញាប់ប្រញាល់លុបបំបាត់ការយល់ខុសនេះ ដោយលើកឡើងថា Facebook នឹងមិនប្រើមីក្រូហ្វូននៅលើទូរស័ព្ទ ដើម្បីលួចស្តាប់ការសន្ទនាក្នុងជីវិតពិតរបស់អ្នកប្រើប្រាស់ទេ។
●ការយល់ខុសទី២៖ ខ្ញុំមិនអាចកំណត់ថាតើអ្នកណាមើលឃើញមាតិកាដែលខ្ញុំចែករំលែកនៅលើ Facebook និង Instagram បានទេ។
●ការកំណត់ឯកជនភាពរបស់អ្នកអាចឱ្យអ្នកស្វែងរកថាតើអ្នកណាដែលអាចមើលឃើញមាតិកាដែលអ្នកចែករំលែកនៅលើបណ្តាញសង្គមដើម្បីការពារសុវត្ថិភាពគណនីផ្ទាល់ខ្លួនរបស់អ្នក។
●ការយល់ខុសទី៣៖ ខ្ញុំមិនមានលទ្ធភាពការពារខ្លួនឯងពីក្រុមវាយប្រហារតាមអ៊ីនធឺណិត (Hacker) បានទេ។
●ការបង្កើតពាក្យសម្ងាត់ខ្លាំង និងការផ្ទៀងផ្ទាត់ពីរជំហាន (2FA) គឺជាវិធីដ៏ល្អបំផុតមួយដែលអ្នកអាចធានាឱ្យគណនីបណ្តាញសង្គមរបស់អ្នកមានសុវត្ថិភាព។
●ការយល់ខុសទី៤៖ ខ្ញុំមិនធ្លាប់មានសុវត្ថិភាពពីការបោកប្រាស់តាមអ៊ីនធឺណិតឡើយ។
●ប្រសិនបើអ្នកទទួលបានសារ ឬតំណភ្ជាប់ដែលគួរឱ្យសង្ស័យដូចជា ការផ្ញើសារមកសុំលុយ ការនិយាយថាពួកគេចង់ផ្តល់អំណោយ ឬការគំរាមលុបឬបិទគណនី Facebook ឬ Instagram របស់អ្នក កុំងាយជឿគេពេក ឬកុំចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ ដើម្បីជៀសវាងការធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកបន្លំ។ ប្រសិនបើអ្នកគិតថាអ៊ីមែល ឬសារណាមួយមើលទៅរាងចម្លែក សូមរាយការណ៍វា។
●ការយល់ខុសទី៥៖ Newsfeed របស់ខ្ញុំត្រូវបានគ្រប់គ្រងដោយសម្ងាត់ដោយក្រុមហ៊ុន Meta។
●News Feeds មិនត្រូវបានគ្រប់គ្រង ឬកំណត់ចំនួនមិត្តភក្តិជាក់លាក់នោះទេ។
អនុសាសន៍អំពីឧបករណ៍ឯកជនភាពចំនួន៥ ដែលអ្នករាល់គ្នាគួរដឹង៖
●ពិនិត្យមើលឯកជនភាព (Privacy Checkup)៖ តាមរយៈការពិនិត្យមើលឯកជនភាព អ្នកប្រើប្រាស់អាចគ្រប់គ្រងថាតើអ្នកណាដែលអាចមើលឃើញអ្វីដែលពួកគេចែករំលែក ចាត់វិធានការដើម្បីរក្សាគណនីរបស់ពួកគេឱ្យមានសុវត្ថិភាព គ្រប់គ្រងរបៀបដែលអ្នកដទៃអាចស្វែងរកពួកគេនៅលើ Facebook និងគ្រប់គ្រងការកំណត់ទិន្នន័យរបស់ពួកគេ។
●ផ្លូវកាត់ចូលទៅកាន់ឯកជនភាព (Privacy Shortcuts)៖ នេះគឺជាទីកន្លែងមួយដើម្បីងាយស្រួលចូលទៅកាន់មុខងារគ្រប់គ្រងឯកជនភាព សុវត្ថិភាព និងការផ្សាយពាណិជ្ជកម្មរបស់អ្នក ក៏ដូចជាព័ត៌មាន Facebook របស់អ្នក។ វាផ្តល់ការពន្យល់កាន់តែច្បាស់អំពីរបៀបដែលឧបករណ៍ទាំងនេះ និងសេវាកម្មរបស់យើងដំណើរការ និងការចូលរហ័សទៅកាន់ការគ្រប់គ្រងដែលស៊ីគ្នា។
●គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍គ្រប់គ្រងសកម្មភាពរបស់យើងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើល និងគ្រប់គ្រងការបង្ហោះរបស់ពួកគេក្នុងចំនួនច្រើន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរៀបចំវត្តមានរបស់អ្នកនៅលើ Facebook ។
●ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថាតើអ្នកណានឹងមើលឃើញការបង្ហោះដែលពួកគេចែករំលែកនៅលើ Facebook ។
●តើអ្នកណាអាចស្វែងរកប្រូហ្វាលខ្ញុំក្នុងFacebookបាន? (Who can look me up?)៖ គ្រប់គ្រងថាតើអ្នកណាអាចស្វែងរកអ្នកនៅលើ Facebook ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងឧបករណ៍ឯកជនភាព សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ
https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ
https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងថ្មីចំនួន៤ ក្នុងទំហំទុនវិនិយោគជិត ២៤លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ២៦២ C ផ្លូវលេខ ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

២- “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៣- “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់។យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ប្រាប់តៗគ្នាផងអ្នកកំពត រកឃើញកន្លែងមើលព្រះអាទិត្យលិចនៅ ស្អាត​មួយកន្លែងទៀតហើយ

រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហរកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។

ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិចនៅ ជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបាន ថតរូបស្អាតៗ ជួបជជែកជាមួយមមិត្តភក្តិ​ឬ មនុស្សជាទីស្រលាញ់ទៀតរិតរិតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។

តោះមកស្គាល់ទីតាំងដ៏ថ្មីស្រឡាងដែលជះសម្រស់ និង​អំណោយទានសម្រាប់លំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក ផាក កាហ្វេ​ (Park Café) កំពត។ ផាក កាហ្វេ ជាភោជនីយដ្ឋាននបម្រើ អាហារ និងភេសជ្ជៈបែបសុខភាពដ៏ពេញនិយមនៅកម្ពុជាឥឡូវនេះបានពង្រីកមកដល់កំពតហើយ អ្វីដែលកាន់តែពិសេស គឺទីតាំងអំណោយទាន ស្ថិតនៅក្នុងក្រុង តាមបណ្តោយផ្លូវទៅរមនីយដ្ឋានទឹកឈូតែម្តង។

ជាពិសេស ផាក កាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពដូស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោកច្នេះសម្រាប់អ្នកចូលចិត្ត ផឹក កាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈមើលទេសភាពស្អាតៗនៅកំពតកុំភ្លេច ផាក កាហ្វេ​  ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖

ផាក កាហ្វេ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda WoW Now Nham24 ផងដែរ​​ ជាពិសេស​ដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp)

ឬ លេខទូរសព្ទ៖ 023 990 990។

វោ! វោ! មហារង្វាន់ ឈ្នះពិត! ចែកពិត! ពីក្រុមហ៊ុន សាមសុង…! អបអរសាទរដល់អតិថិជនមហាសំណាងទាំង 10 រូប នៅក្នុងសប្ដាហ៍ទី1 ដែលបានឈ្នះរង្វាន់ “ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022”…!

(ភ្នំពេញ) ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២៖ ពិតជាភ្ញាក់ផ្អើល និងរំភើបរីករាយអស្ចារ្យមែនទែន! ទីបំផុតយើងបានស្វែងរកឃើញអតិថិជន សាមសុង មហាសំណាងទាំង 10 រូប សម្រាប់មហារង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 ពីការទិញស្មាតហ្វូន Samsung Galaxy A Series ឆ្នាំ 2022 ហើយ!
សូមជម្រាបជូនផងដែរថាការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់ ដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ទាំង 10 រូប នេះនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់ ម៉ោង 2:00 រសៀល!

សូមបញ្ជាក់ថារាល់ការទិញទូរស័ព្ទ Galaxy A13| Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G ណាមួយរបស់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរី 2022 ដែលមានចំនួនសរុបរហូតដល់ 60 គ្រឿង!

តាមរយៈកម្មវិធីដ៏អស្ចារ្យ និងរំភើបរីករាយបំផុតក្នុងឆ្នាំ 2022 នេះ ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ ព្រមទាំង ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ អ្នកតំណាងចែកចាយផ្លូវការ ទាំងអស់ដែលបានគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង តាំងពីដើម រហូតមកដល់ពេលនេះ!

អតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 នៅក្នុងសប្ដាហ៍ទី1 ទាំង 10 រូប មានរាយឈ្មោះដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ទាំងអស់ត្រូវយកមកជាមួយនូវ Coupon អត្តសញ្ញាណប័ណ្ណ ទូរស័ព្ទដែលមានលេខ IMEI ត្រឹមត្រូវ ។ ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិបដិសេធមិនប្រគល់រង្វាន់ក្នុងករណីមិនមានឯកសារគ្រប់គ្រាន់ ហើយរង្វាន់នោះនឹងលើកយកទៅចាប់បន្ថែមក្នុងសប្តាហ៍បន្ទាប់។

ប្រញាប់ឡើងណា៎… សម្រាប់អតិថិជនដែលពុំទាន់បានទិញ Samsung Galaxy A Series ឆ្នាំ ២០២២ សម្រាប់ម៉ូឌែលជម្រាបជូនខាងលើ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…ព្រោះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 50 គ្រឿង ទៀតកំពុងរង់ចាំអ្នក! ឱកាសឈ្នះរង្វាន់នៅសប្ដាហ៍បន្ទាប់អាចជារូបអ្នកក៏ថាបាន..! សូមជូនពរសំណាងល្អទាំងអស់គ្នាណា៎!!
បញ្ជាក់៖ ការចាប់ឆ្នោតនៅក្នុងសប្ដាហ៍ទី2 នឹងធ្វើឡើងនៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ2022 ខាងមុខនេះ!! ប្រញាប់ឡើង..! កុំឱ្យឱកាសដ៏រំភើបអស្ចារ្យនេះកន្លងផុតទៅឱ្យសោះ..!!សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
  • សូមចុច Link នេះសម្រាប់លក្ខខណ្ឌរបស់កម្មវិធី៖ https://bit.ly/3MyMxLA

បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាព និងការអភិវឌ្ឍរបស់គម្រោង Takhmao Central Park ក្រោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន

គម្រោងលំនៅដ្ឋានបែបអាជីវកម្ម តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន បន្ទាប់ពីបើកការសាងសង់ កាលពីចុងឆ្នាំ២០២១ កន្លងទៅ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនៅក្នុងគម្រោង ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា បច្ចុប្បន្នគម្រោងនេះ សាងសង់បាន ១៥% ហើយ តែការលក់សម្រេចបានរហូតដល់ ៣៥% ឯណោះ ។ តាមរយៈការលក់នេះ លោកបានចាត់ទុកជាសញ្ញាវិជ្ជមានមួយ សម្រាប់ការលក់គម្រោងលំនៅឋានរបស់បុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ដោយផ្អែកលើកត្ដាចម្បង រួមមានកត្ដាគុណភាព សោភ័ណ្ឌភាព ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ប្រធានផ្នែកលក់ដដែលបន្ដថា «បន្ទាប់ពីស្ងប់ស្ងាត់កូវីដ-១៩ ធូរស្រាល ពិសេសក្រោយរាជរដ្ឋាភិបាល បានបើកដំណើរការប្រទេសឡើងវិញ យើងសង្កេតឃើញការលក់មានសន្ទុះកើនឡើងខ្លាំង ជាក់ស្ដែងនៅគម្រោង Takhmao Central Park ព្រោះអតិថិជនទិញគម្រោងនេះ មិនត្រឹមតែអាចរស់នៅបាននោះទេ ថែមទាំងអាចប្រកបអាជីវកម្មបានលើទីតាំងដ៏មានសក្ដានុពលទៀតផង ព្រោះជាគម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅផ្ទាល់តែម្ដង» ។

លោក លន់ ពិសិដ្ឋ ប្រធានវិស្វករប្រចាំគម្រោងខាងលើ បានបន្ថែមថា ពាក់ព័ន្ធការអភិវឌ្ឍលំនៅឋានរបស់បុរីភ្នំពេញថ្មី មិនត្រឹមយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់នោះទេ ពោលបុរីតែងគិតគូរ និងយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបម្រើឲ្យប្រយោជន៍សាធារណៈផងដែរ ជាក់ស្ដែងគម្រោង Takhmao Central Park ក្រុមហ៊ុនបានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធលូ និងសាងសង់ផ្លូវ ។

លោកបន្ដថា «សម្រាប់ការអភិវឌ្ឍ ទាំងក្នុង និងក្រៅគម្រោងនេះ មួយផ្នែកតូច សម្រាប់បម្រើឲ្យអតិថិជនរស់នៅក្នុងបុរី តែមួយផ្នែកធំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ ។ ចំពោះការអភិវឌ្ឍផ្លូវថ្មី នៅលើកំណាត់ផ្លូវលេខ២១០ និងផ្លូវលេខ២១ រួមទាំងការសាងសង់ផ្លូវមេ ២ខ្សែកាត់គម្រោង ដើម្បីតភ្ជាប់រវាងផ្លូវទាំងពីរ ក៏បានសាងសង់ស្ទើររួចរាល់ ១០០% និងគ្រោងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ» ។

សូមបញ្ជាក់ថា គម្រោង Takhmao Central Park គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី សាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ស្មើនឹង ៣៦៨ផ្ទះ ដែលសុទ្ធតែជាផ្ទះអាជីវកម្ម ។ គម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅនេះ មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ដែលស័ក្ដិសមបំផុត សម្រាប់បងប្អូនប្រកបអាជីវកម្មផ្សេងៗ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បង្កើនជើងហោះហើរពីភ្នំពេញ-បាងកក ដោយមានជើង ហោះហើរជាប្រចាំថ្ងៃ

(បាងកក,០៣ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២ ជើងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពី ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ ដែលនឹងភ្ជាប់ទំនាក់ទំនងប្រជាជន និងភ្ញៀវទេសចររវាងប្រទេសទាំងពីរជាមួយនឹងជម្រើសនៃការធ្វើដំណើរឱ្យកាន់តែភាពសម្បូរបែប និងងាយស្រួល។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដែលមានកាលវិភាគត្រឹមតែមួយជើងក្នុងមួយថ្ងៃ (ជើងហោះហើរប្រចាំថ្ងៃ) ដោយបច្ចុប្បន្នថៃ វៀតចេតបានបង្កើនការហោះហើរ ២ ដងក្នុងមួយថ្ងៃ ដូចទៅតាមកាលវិភាគហោះហើរខាងក្រោម៖

លោក Woranate Laprabang, នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏មានប្រសាសន៍ផងដែរថា “ផ្នែកឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍កំពុងស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញបន្ទាប់ពីការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានដកការរឹតបន្តឹងក្នុងការធ្វើដំណើរ ដោយបើកព្រំដែនរបស់ពួកគេឡើងវិញសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងការស្តារទីផ្សារមួយនេះឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការការបើកដំណើរការឡើងវិញនៃជើងហោះហើរអន្តរជាតិរបស់យើង។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក យើងបានបង្កើនជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរពីប្រទេសកម្ពុជា និងប្រទេសថៃ នូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាពរបស់យើងក្នុងតម្លៃសមរម្យ។”

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានសហការជាមួយមន្ទីរពេទ្យ Phyathai ដោយដាក់ចេញនូវកញ្ចប់ពិសេស ‘Buy 1 Get 1 Free’ ដែលរួមមានសេវាកម្មពិនិត្យសុខភាពដល់អតិថិជននៅមន្ទីរពេទ្យ Phyathai និងសំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃរបស់ថៃ វៀតចេត ពីភ្នំពេញទៅបាងកក ដែលជួយសម្រួលដល់ភ្ញៀវទេសចរពីកម្ពុជាទៅកាន់ប្រទេសថៃក្នុងការធ្វើដំណើរ និងពិនិត្យសុខភាព។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://skyfun.travel

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកដំណើរដែលចូលទៅកាន់ប្រទេសថៃមិនតម្រូវឱ្យមានវិញ្ញាបនបត្រធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចូលប្រទេស ឬពេលមកដល់នោះទេ។ លើសពីនេះ អ្នកដំណើរមិនតម្រូវឱ្យធ្វើចត្តាឡីស័កពេលមកដល់ ដោយសារការដកចេញនូវវិធានការ ‘Test & Go’ ចាប់តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២មក។

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានផ្តល់នូវសេវាកម្មឈានមុខគេដល់អ្នកដំណើរប្រកបដោយ កម្រិតសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើដំណើរអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ-១៩នេះ។ ក្រុមការងារអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការសម្លាប់មេរោគលើយន្តហោះទាំងអស់របស់ក្រុមហ៊ុនដោយអនុលោមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសថៃ និងសេចក្តីណែនាំរបស់ CAAT ដើម្បីកាត់បន្ថយហានិភ័យដែលអាចប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបុគ្គលិករបស់ក្រុមហ៊ុន។

អំពីក្រុមហ៊ុន ថែ វៀតចេត
ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។

ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា “ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច” ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។

បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់។ សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com

ស្មាត នាំមុខគេក្នុងការអភិវឌ្ឍន៍ វិស័យបច្ចេកវិជ្ជា ជាមួយការប្រកាសផលិតផលថ្មីទាំង៥

កក្រើកទៀតហើយ! នេះជាថ្ងៃដ៏ពិសេសដែលយើងទទួលបានកម្មវិធីដ៏អស្ចារ្យជាមួយនឹង ផលិតផលថ្មីៗឡូយកប់ពី ក្រុមហ៊ុន ស្មាត នោះគឺកម្មវិធី Smart Consumers Events ដែលជាកម្មវិធីដំបូងគេ ដើម្បីបើកបង្ហាញផលិតផលជាផ្លូវការរបស់ ស្មាត។ ស្មាតបានបង្កើតកម្មវិធីដ៏ល្អឥតខ្ចោះនេះឡើងដោយសារការគាំទ្រ យ៉ាងពេញទំហឹងនិងតម្រូវការយ៉ាងសន្ធឹកសន្ធាប់របស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនស្មាតបានរិះរកគ្រប់វិធីដើម្បីឲ្យអតិថិជនខ្លួន ទទួលបាននូវបទពិសោធន៍ថ្មីៗ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ពីផលិផលនីមួយៗផងដែរ។

កម្មវិធី Smart Consumers Event នេះបានរៀបចំឡើងដោយក្រុមហ៊ុន Smart ពិតជារញ្ជួយអារម្មណ៍មែនទែន ដែលបានប្រព្រឹត្តឡើងនៅក្នុងសណ្ឋាគារ ផ្កាយប្រាំ សូហ្វីតែលភ្នំពេញនៅល្ងាចថ្ងៃអង្គារ៍ ទី០៧ ខែមិថុនា កន្លងទៅនេះ។ កម្មវិធីដ៏ឱឡារិកនេះគឺអធិកអធមខ្លាំងជាមួយនឹងវត្តមានតារាកិត្តិយសជាច្រើនដួងដូចជា៖ លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក Suly Pheng កញ្ញា Reth Sarita អ្នកនាង សារាយ សក្ខណា រួមទាំងតារាជើសចាស់ ថ្មី និងអ្នកបង្កើតមាតិកាជាច្រើនរូបទៀតផង។

សង្ខេបជាខ្លីយើងសង្កេតឃើញថាកម្មវិធីទាំងមូលដំណើរការ យ៉ាងគគ្រឹកគគ្រេងជាមួយការដាក់បង្ហាញផលិតផលថ្មី និងកម្មវិធីថ្មីមួយចំនួនដូចជា៖

-តាមប្រសាសន៍របស់កញ្ញា SIM Chansopak ជា Head of Customer Proposition & Devices បានលួចខ្សឹបប្រាប់អតិថិជនថាគម្រោងថ្មីនេះនូវមិនទាន់មានឈ្មោះនៅឡើយទេ តែកញ្ញាបន្តទៀតថាសេវាកម្មមួយនេះនឹងមានកញ្ចប់សេវាកម្មពិសេសៗជាងមុន។ គម្រោងមួយនេះត្រូវបានចំណាយពេលរៀងយូរបន្តិចដើម្បីឲ្យវាកាន់តែប្រសើរ។ សូមរង់ចាំប្រើប្រាស់គម្រោងនេះទាំងអស់គ្នា ដោយសារតែអតិថិជននឹងអាចឈ្នះរង្វាន់ពីដៃគូរបស់យើង គឺ ទូរសព្ទ Samsung Galaxy S22 Ultra និង Samsung A53 រាប់រយរង្វាន់។

បញ្ចូលលុយតាម E-Top Up ហើយឈ្នះ ឬ E-Top Up to WIN: អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ថាអ្វីទៅជា E-Top Up ហើយមែនទេ? ការបញ្ចូលលុយបែបឌីជីថល តាមធនាគារដែលជាដៃគូរសហការរបស់ Smart ដោយងាយគ្រាន់តែចុចពីរ បី ឃ្លីកតែប៉ុណ្ណោះ។ តែនៅថ្ងៃនេះវាមិនត្រឹមតែជា E-Top Up តែប៉ុណ្ណោះទេ! រាល់ការបញ្ជូលលុយតាម E-Top Up លោកអ្នកនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានជាងរាប់លានរង្វាន់។ “រង្វាន់ធំគឺទឹកប្រាក់សុទ្ធ 10,000 ដុល្លារ រហូតទៅដល់ 8 រង្វាន់” លុយសុទ្ធ 100 ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។លុយសុទ្ធ 100 ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។ ដើម្បីឈ្នះរង្វាន់ទាំងនេះ អតិថិជនរបស់យើងទាំងអស់អាចបញ្ចូលទឹកប្រាក់ក្នុងគណនីលេខរបស់ខ្លួនពី 1.25 ដុល្លារ ឬ 5,000 រៀល តាមរយៈកម្មវិធី ស្មាតណាស់ – គេហទំព័រ Smart App ធនាគារ ដែលជាដៃគូរបស់ ស្មាត ក៏ដូចជាការបញ្ចូលលុយពីអ្នកចែកចាយលក់រាយ នៅទូទាំងប្រទេស។

-Smart Hero II: ទូរស័ព្ទដែជំនាន់ថ្មីរបស់ក្រុមហ៊ុនស្មាតដែលជាប្រភេទស្មាតហ្វូន 4G ដែលទើបតែដាក់លក់ថ្មីៗនេះជាមួយតម្លៃដ៏សមរម្យត្រឹមតែ $139 តែប៉ុណ្ណោះ។ ទូរស័ព្ទមួយគ្រឿងនេះអេក្រង់ធំ ទំហំ 6.53 អ៊ីញ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 មានទំហំ RAM 4GB ទំហំផ្ទុកខាងក្នុងចំនួន 64GB MicroSD រហូតដល់ 128GB ផងដែរ។កាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខសែលហ្វីទំហំ 5MP ថតរូបស្អាតៗ។ ទំហំថ្មដ៏ធំរហូតដល់ 5,000mAh ជាមួយការប្រើប្រាស់លឿននៃ 4G របស់ Smart។

ស្មាតណាស់: លោក Yos Somnoup ដែលជា Acting Head of Customer Experiences & Digital Touchpoint បានឲ្យដឹងថា SmartNas បានអភិវឌ្ឈន៍កម្មវិធីរបស់ខ្លួនឲ្យកាន់តែងាយស្រួលទ្វេរដង។ ឥឡូវនេះលោកអ្នកដែលជាអតិថិជនអាចប្រើប្រាស់មុខងារពិសេសរបស់ខ្លួនបានជាមួយ “ការភ្ជាប់ គណនី និង កាតធនាគារចូលទៅកាន់ ស្មាតណាស់” ដែលនៅពេលនេះ អតិថិជនអាចដាក់បញ្ចូល គណនី ABA និង កាតធនាគារ ដែលប្រើប្រាសសេវា VISA, MasterCard, UnionPay និង JCB បានដោយគ្មានបញ្ហា។

-“Pleng Features and YG Entertainment library”: អ្នកទាំងអស់គ្នានៅចាំ PMA 2022 អត់? កម្មវិធីដែលប្រព្រឹត្តទៅយ៉ាងកក្រើក ក៏ដូចជាមុខងារថ្មីទាំង 4 របស់ Pleng Appដែលបានដាក់ឲ្យដំណើរការថ្មីៗនេះ! នៅមិនទាន់អស់ស៊ុបប្រាយទេថ្ងៃនេះក្នុងកម្មវិធី Smart Consumers Event ក៏បានបង្ហាញពីការសហការគ្នារវាង Pleng និង ផលិតកម្មយក្សដ៏ធំមួយគឺ YG Entertainment ដើម្បីបន្ថែមនូវបញ្ជីបទចម្រៀងK-pop ជូនដល់អ្នកប្រើប្រាស់បន្ថែមទៀត។ វ៉ោវ! អស្ចារ្យខ្លាំងមែនទែន ចាប់ពីពេលនេះតទៅលោកអ្នកអាចស្តាប់បទចម្រៀងទាំងអស់របស់ផលិតកម្ម YG បានដោយសេរី ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។ អ្នកណាជា YG Stand ហើយញញឹមអត់បិទមាត់ពេលលឺដំណឹងនេះ? ហើយអ្នកណាខ្លះកំពុងតែទន្ទឹងរង់ចាំកម្មវិធីដ៏កក្រើក Pleng Music Awards កើតមានឡើងម្តងទៀត?

កម្មវិធី Smart Consumers Event ប្រព្រឹត្តឡើងដោយរលូននិងពិសេសអស្ចារ្យខ្លាំងមែនទែន នៅយប់នេះទាំងផលិតផលថ្មី ទាំងកម្មវិធីដាក់ឲ្យប្រើប្រាស់ថ្មីសុទ្ធសឹងតែទាក់ចិត្តទាក់អារម្មណ៍។ សង្ខឹមថា Smart Axiata នឹងពាំនាំអ្វីដែលពិសេសៗដូចនេះជាបន្តបន្ទាប់ទៀតដើម្បីទស្សនិកជនទាំងអស់គ្នា!

ក្រុមហ៊ុន Meta ប្រមូលផ្តុំសិល្បករក្នុងស្រុកដាក់ ដំណើរការយុទ្ធនាការ លើកកម្ពស់ឯកជនភាព និងសុវត្ថិភាពអនឡាញ

0

ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។

ព្រឹត្តិការណ៍ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅ Factory Phnom Penh ដែលមានអាសយដ្ឋាននៅអគារលេខ ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានការចូលរួមពីវិចិត្រករដែលមានទេព្យកោសល្យក្នុងស្រុក ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែលនឹងដាក់បង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ពួកគាត់ដូចដែលមានបង្ហាញក្នុងគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។

ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមផងដែរពីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដាន (Follower) ច្រើនក្នុងប្រទេសកម្ពុជា ដែលនឹងជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញនេះ។

គេហទំព័រនេះអនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហរខ្លាំង” (សៀវភៅបើកចំហរ)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជនតាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

អ្នកនាង Arianne T. Jimenez ប្រធានផ្នែកគ្រប់គ្រងឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។

វិចិត្រករក្នុងស្រុកនឹងបង្ហាញការបកស្រាយរបស់ពួកគេដែលតំណាងឱ្យកម្រិតផ្សេងៗគ្នានៃឯកជនភាពនៃប្រូហ្វាល Facebook ដែលកម្រិតឯកជនភាពនេះមានចាប់ពី “ឯកជនខ្លាំង” រហូតដល់ “សាធារណៈខ្លាំង”។ អ្នកទស្សនាក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសកម្មភាពជាច្រើន ដូចជាការថតរូបកម្សាន្ត (Photobooth) ដ៏រីករាយ លេងហ្គេមទំនាក់ទំនង និងឆ្លើយសំណួរ និងការទទួលបានអំណោយពីក្រុមហ៊ុន Meta ជាដើម។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈ Facebook ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជានិងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Meta នៅទីនេះក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ»។

ព្រឹត្តិការណ៍ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នឹងបើកចំហរស្វាគមន៍សាធារណជនចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមានចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។

កុំស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឯកជនភាពអនឡាញ របៀបភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ជួបជាមួយវិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត រីករាយជាមួយសកម្មភាពសប្បាយៗ និងឈ្នះរង្វាន់ផ្សេងៗ។

ការតាំងពិព័រណ៍និងសកម្មភាពទាំងអស់នេះចូលរួមដោយមិនគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ផ្សេងៗទៀត សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក។

អំពីវិចិត្រករ៖
វិចិត្រករគំនូរតាមដងផ្លូវដ៏ឆ្នើម FONKI បានទទួលជោគជ័យក្នុងអាជីពជាវិចិត្រករគំនូរនៅលើឆាកអន្តរជាតិមុនពេលមកដល់ប្រទេសកម្ពុជា។ FONKI កើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាជនជាតិខ្មែរ។ សិល្បៈរបស់លោកគឺជាគំនូរបែបប្រពៃណីខ្មែរ។
កេត មុន្នីរ័ក្ស បានទាក់ទាញឱ្យមានការតាមដាន (followering) នៅលើ Instagram ដោយសារស្នើដៃការងាររចនារបស់គាត់សម្រាប់ម៉ាកយីហោ និងស្ថាប័នល្បីៗមួយចំនួននៅក្នុងប្រទេស។ មុន្នីរ័ក្ស និង FONKI នឹងបង្ហាញចំណាប់អារម្មណ៍សិល្បៈរបស់ពួកគាត់ ដើម្បីពន្យល់បង្ហាញពី “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក”៕

ក្រុមហ៊ុន AdColony៖ ឱកាស​ផ្សាយ​ពាណិជ្ជកម្ម​ទៅ​កាន់​អ្នក​លេង​​ហ្គេម លើ​​ឧបករណ៍​​​ចល័ត អ្នក​ទីផ្សារ​កម្ពុជា​គួរ​តែ​ផ្តោត​លើ​ការ​លេង​ហ្គេម​ លើ​​ឧបករណ៍​ចល័ត​

អ្នក​ទីផ្សារ​នៅ​កម្ពុជាគួរតែផ្តោត​លើការលេងហ្គេមលើឧបករណ៍​ចល័ត ដើម្បី​ពង្រីក​វិសាល​ភាព​ម៉ាក​យីហោ​របស់​ពួកគេ។ នេះ​បើ​យោងតាមការឱ្យដឹង​ពី​ក្រុមហ៊ុន Httpool ដែល​ជា​ក្រុមហ៊ុន​​តំណាង​ផ្លូវការ​នៅ​កម្ពុជា​របស់​ភ្លែតហ្វម​​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook, TikTok និង Spotify។ នៅ​ក្នុងការបង្ហោះនាពេលថ្មីៗនេះ ក្រុមហ៊ុន Httpool ពន្យល់អំពី​របៀប​ដែល​អ្នក​ទីផ្សារ​​អាច​ពង្រីក​ទស្សនិកជន​គោលដៅ​ របស់​ពួកគេ​ដោយ​ប្រើប្រាស់​​ឱកាស​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ជូន​ដោយ​ការ​លេង​ហ្គេមលើ​ឧបករណ៍​ចល័ត។

ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​យ៉ាង​ឆាប់រហ័ស​ បាន​ធ្វើ​ឱ្យ​សមត្ថភាព​​ទូរស័ព្ទ​​របស់​​យើង​មាន​ភាព​​ប្រសើរ​​ឡើង​​យ៉ាង​​ខ្លាំង។ វា​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេល​វេលា​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​​ផលិត​ហ្គេម​ត្រូវការ​ ដើម្បីតាមឱ្យទាន់​បច្ចេកវិទ្យា​ទាំង​នេះ ​ដោយ​ផលិត​ហ្គេមលើ​ឧបករណ៍​ចល័តដ៏អស្ចារ្យ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ​របស់​ទស្សនិកជន​​​នៅ​ទូទាំង​ពិភព​លោក។ បច្ចុប្បន្ន​នេះ ហ្គេមលើ​ឧបករណ៍ចល័ត​សន្សឹមៗ​កំពុង​ក្លាយ​​ជា​ជម្រើស​ដ៏ពេញ​និយម​បំផុតមួយ ​នៃ​ការ​កម្សាន្ត។ អ្វី​ដែល​​គួរឱ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​​មិន​មាន​ការ​កំណត់​​អាយុ​ក្នុងការលេង​ហ្គេមឡើយ។  ស្ថិតិ​បង្ហាញ​ថា មនុស្ស​គ្រប់​ជំនាន់​រីករាយ​នឹង​ការ​ចំណាយ​ពេល​វេលា​ក្នុងការ​​​ដោះស្រាយ​ល្បែង​ផ្គុំ​រូប និង​ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​ក្នុង​ហ្គេម​ឌីជីថល​ដែល​ពួកគេ​ចូល​ចិត្ត។ ហ្គេម​ដែល​អាច​លេង​ដោយ​ឥត​គិត​ថ្លៃ​គឺ​ជា​ជម្រើស​ដ៏ពេញ​និយម​បំផុត​ក្នុង​ចំណោម​អ្នក​លេង ហើយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​អ៊ែប​​បាន​ក្លាយ​ជា​ទិដ្ឋភាព​សំខាន់​នៃ​ការ​ធ្វើ​ទីផ្សារ។

អ្នកទីផ្សារ​ជំនាញ​នឹង​ស្វែងរក​ឱកាសផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​និន្នាការ​ណា​មួយ ហើយ​វា​ច្បាស់​ណាស់​ថា ហ្គេម​លើឧបករណ៍​ចល័ត​បង្ហាញ​នូវ​ឱកាស​ដ៏អស្ចារ្យ​មួយ​ដើម្បី​ឈាន​ទៅ​ដល់​ទស្សនិកជន​កាន់តែ​ទូលំ​ទូលាយ​នៅ​គ្រប់​ក្រុម​អាយុ​ផ្សេងៗ​គ្នា។ លើស​ពី​នេះទៀត ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​អ៊ែប​ត្រូវ​បាន​បង្ហាញ​​រួចហើយថាជាយុទ្ធសាស្ត្រធ្វើ​ទីផ្សារដ៏​ជោគជ័យ។ អ៊ែប​កំពុង​បង្កើត​ប្រាក់​ចំណេញ​យ៉ាងច្រើន​សម្រាប់​អ្នក​បង្កើត​អ៊ែប​។ ក្នុង​ឆ្នាំ២០២០ ប្រាក់​ចំណូល​សរុប​​ពី​អ៊ែប​ទូរស័ព្ទ​បាន​កើនឡើង​​ដល់ ៥៨២​ពាន់​លាន​ដុល្លារ។ លើស​ពី​នេះ ការ​ផ្សាយ​ពាណិជ្ជកម្ម​​ក្នុងអ៊ែប​មាន​សារៈ​សំខាន់​សម្រាប់​​​អ្នក​​​​អភិវឌ្ឍន៍អ៊ែប។ ដោយ​សារ​ហ្គេម​លើ​ឧបករណ៍​​ចល័ត និង​​អ៊ែប​ទូរស័ព្ទ​ស្មាតហ្វូន​ភាគ​ច្រើន​អាច​ទាញ​យក​បាន​ដោយ​មិន​គិត​ថ្លៃ អ្នក​បង្កើត​អ៊ែប​​ចាំបាច់​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​ចំពោះ​ផលិផល។ ម្យ៉ា​ង​វិញ​​ទៀត អ្នក​ទីផ្សារ​ពឹង​ផ្អែក​លើឱកាស​​ប្រជាសាស្រ្ត​​និង​​​ទស្សនិកជន​ដ៏​ធំ​សម្បើម​​នៅ​ក្នុង​សហគមន៍​​ហ្គេម និង​ឌីជីថល។

ជាមួយ​នឹង​អ្វីដែល​បានលើក​ឡើង​នេះ ហ្គេម​លើ​ទូរស័ព្ទ​ចល័ត​មាន​សក្តានុពល​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ក្នុង​ការ​ឈាន​ដល់​ទស្សនិកជន​គ្រប់​ក្រុម​អាយុ​ពី​ប្រជាសាស្រ្ត​ផ្សេងៗ។ ដូច្នេះ​ហើយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ភ្លែតហ្វម​ឧបករណ៍​ចល័ត​មាន​លទ្ធភាព​ឈាន​ដល់​អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់ និង​អភិវឌ្ឍ​មូលដ្ឋាន​អតិថិជន​ដ៏​រឹងមាំ។ ភាព​ពេញ​និយម​របស់​​ហ្គេម​លើ​ឧបករណ៍​​ចល័ត​​កំពុង​កើន​ឡើង​ដល់​កម្រិត​ថ្មីៗ។ កត្តា​នេះ​បង្កើត​ឱ្យ​មាន​ឱកាស​មួយ​សម្រាប់​អ្នក​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​យីហោ ព្រឹត្តិការណ៍ និងផលិតផល​នៅ​ក្នុង​កម្រិត​​សកល​លោក។

ការផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន AdColony

ក្រុមហ៊ុន AdColony ផ្តល់​ជូន​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​នូ​វវីដេអូ HD ដែល​ចាក់​ភ្លាមៗ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដោយ​ធានាថា​​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់។ លទ្ធផល​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​​ក្នុង​ហ្គេមលើ​ឧបករណ៍ចល័ត​​គឺជា​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​ដ៏អស្ចារ្យ ដោយ​បង្កើន​ការ​យល់​ដឹង​អំពី​ម៉ាក​យីហោ និង​​ផ្តល់​​​ព័ត៌មាន​ពាណិជ្ជកម្ម។ លើស​ពីនេះ ក្រុមហ៊ុន AdColony បង្ហាញ​ទម្រង់​ផ្សាយពាណិជ្ជកម្ម​ជា​ច្រើន​សម្រាប់​អ្នក​ទីផ្សារធ្វើការ​​​ជ្រើស​រើស។ វីដេអូ​ពេញ​អេក្រង់​ដែល​​ដំណើរ​ការ​លើ​ឧបករណ៍​ចល័ត​គឺជា​ជម្រើស​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ម៉ាកយីហោ​នានា។ លើសពីនេះ​ទៀត មុខងារ​បន្ថែម «Dynamic end card» បន្ថែម​ស្រទាប់​ច្នៃប្រឌិត​នៅ​ចុង​បញ្ចប់​នៃ​វីដេអូ ដែល​ទំនាក់ទំនង​របស់​អ្នក​ប្រើប្រាស់​ជា​មួយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​កើន​ឡើង​យ៉ាង​ខ្លាំង។ ឱកាស​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន AdColony រួម​មាន Aurora HD, Aurora HD Playable’s, Interstitial displays និង​ផ្ទាំង​​ប៊ែននឺ។ ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​​របស់ក្រុមហ៊ុន AdColony អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​យុទ្ធនាការ​​​របស់​អ្នក។

វីដេអូ​ទំនាក់ទំនង​​គុណភាព​ខ្ពស់​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់​ភាគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា ការ​សិក្សា​បង្ហាញ​ថា វីដេអូណា​ដែល​វែង​ជាង ១០​វិនាទី នឹង​បាត់​បង់​ចំណាប់​អារម្មណ៍​របស់​អ្នក​មើល។ ទាំង​នេះ​គឺ​ជា​ឧបសគ្គ​ដ៏លំបាក​ក្នុង​ការ​ឆ្លង​ផុត​ពីទស្សនៈ​របស់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម។ ទោះ​បី​ជា​យ៉ាង​ណា​ ​លទ្ធផល​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​អាច​​ចាក់​​បាន​ ត្រូវ​បាន​បង្ហាញ​ថា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ជំរុញ​ប្រាក់​ចំណូល។ លើស​ពី​នេះ​ទៀត បច្ចេកវិទ្យា​ផ្សាយ​ពាណិជ្ជកម្ម​ដែល​អាច​ចាក់​​បាន មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ទិដ្ឋភាព​ជា​ច្រើន​នៃ​ឧស្សាហកម្ម​នេះ។ ផលចំណេញ​ពី​ការ​វិនិយោគ (RoI) ការ​បំប្លែង ​និង​ចំនួន​នៃ​ការ​ទាញ​យក​គឺ​គ្រាន់​តែ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ប៉ុណ្ណោះ។

ទម្រង់​ដ៏មាន​ប្រជាប្រិយភាព​បំផុតនៃការ​ធ្វើ​ទីផ្សា​រ​​គឺ​ការ​ប្រើ​ប្រាស់​វីដេអូ​ពេញ​អេក្រង់។ ដោយ​សារ​ការ​វិវឌ្ឍ​របស់​បច្ចេក​វិទ្យា​​ដែលអាច​វាស់​វែង​ការ​ផ្សារ​ភ្ជាប់ទំនាក់​ទំនង​​​​ជាមួយ​វីដេអូ​បាន អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អាច​ចូល​ប្រើ​ទិន្នន័យ​ពី​ក្រុម​ផ្សេងៗ​ដូច​ជា អ្នក​លេង​ហ្គេម អ្នក​ចូល​ចិត្ត​បច្ចេក​វិទ្យា និង​អ្នក​ប្រើប្រាស់​ឧបករណ៍​ចល័ត​ជាដើម។ នេះ​គឺ​ជា​ទិដ្ឋភាព​សំខាន់​នៃ​ការ​ធ្វើ​ទីផ្សារ​ឌីជីថល ហើយ​ព័ត៌មាន​មាន​សារៈ​សំខាន់​ក្នុង​ការ​បង្កើត​មាតិកា​ដែល​ទាក់​ទាញ។ ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន AdColony រួម​ជាមួយ​នឹងទិន្នន័យ​វិភាគ​លម្អិត ផ្តល់ជូន​​អ្នក​ទីផ្សារ​នូវ​អត្ថប្រយោជន៍​មួយ​ក្នុង​ការ​ឈាន​ដល់​ទស្សនិកជននៅ​​ទូទាំង​ពិភពលោក​តាម​រយៈ​បណ្តាញ​លេង​ហ្គេម។

ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ជួយ​ម៉ាក​យីហោ​នានា​ឱ្យ​ផ្សារ​​ភ្ជាប់​ជា​មួយ​អ្នក​ប្រើ​ប្រាស់ ដែល​នៅ​ទីបំផុត​ជួយ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ការសម្រេច​បាន​គោលដៅ​របស់​ពួកគេ។ ម្យ៉ាង​វិញ​ទៀត ការផ្សាយ​ពាណិជ្ជកម្ម​ក្នុង​អ៊ែប (in-app commercials) ជំរុញ​ប្រាក់​ចំណូល​សម្រាប់​អ្នក​បង្កើត​អ៊ែប។ ការ​ចំណាយ​លើ​អ៊ែប​ទូរស័ព្ទ (mobile apps) និង​ការ​ផ្សាយពាណិជ្ជ​កម្មជា​វីដេអូ​បាន​កើន​ឡើង​ដល់​ជាង ១៨​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ២០២១ ដែល​កើនឡើង ១១% បើ​ធៀប​នឹង​ឆ្នាំ​មុន។ កត្តា​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ឧស្សាហកម្ម​នេះ​យ៉ាង​ខ្លាំង ដែល​បណ្តាញ​ទំនាក់​ទំនង​សង្គមធំៗ ​និង​ភ្លែតហ្វម​ផ្សាយ​​បន្ត​ផ្ទាល់​​​​​ពេញ​​និយមនានា​​​កំពុង​ចាប់​​ផ្តើម​​ផ្សាយ​ពាណិជ្ជកម្ម​ជា​មួយ​នឹង​វីដេអូខ្លីៗ។ ក្រុមហ៊ុន Snapchat បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​លើ​ទំព័រ​របក​គំហើញ​របស់​ខ្លួន​ដែល​បង្កើត​បាន​ជា​ទីតាំង​​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ផ្សាយ​​ពាណិជ្ជកម្ម​ជាវីដេអូ​ទំនាក់ទំនង​ ហើយ​ក្រុមហ៊ុន YouTube បាន​សម្រេច​ចិត្ត​រុញ​​មាតិកា​ពាណិជ្ជកម្ម​ទៅ​កាន់​​បណ្តាញ​ដែល​មិន​មែន​ជា​ដៃគូ។ ក្រុមហ៊ុន​បាន​ដឹង​ថា អនាគត​នៃ​ការ​ផ្សាយ​​ពាណិជ្ជកម្ម​ស្ថិត​​នៅក្នុងដៃ​របស់​វីដេអូទំនាក់​ទំនង​​ខ្លីៗ។

គួរកត់សម្គាល់ថា អ្នក​ទីផ្សារ​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី “បញ្ជីមិនរាប់បញ្ចូល” ដើម្បី​ធានា​បាន​នូវ​គោលការណ៍​សុវត្ថិភាព​ម៉ាកយីហោ​នៅ​លើ​ភ្លែតហ្វម។ ក្រុមហ៊ុន AdColony គឺ​ជា​ប្រព័ន្ធ​ដែល​គួរ​ឱ្យ​គោរព ដោយ​ធានាថា ម៉ាក​យីហោ​ណា​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​មាតិកា​សម្រាប់​មនុស្ស​ពេញ​វ័យ​ នឹង​មិនត្រូវ​បាន​បង្ហាញ​ឱ្យ​​អនីតិជនឃើញ​​ទេ។ ក្រុមហ៊ុន AdColony ផ្តល់​ដំណោះ​ស្រាយ​ដើម​ដល់​ការ​ផ្សាយ​ពាណិជ្ជកម្មនានា ដូចជា​មាតិកា​ទំនាក់ទំនង​ ដែល​អ្នក​ប្រើប្រាស់​អាច​ភ្ជាប់​អារម្មណ៍​ជា​មួយ​ផលិតផល ឬ​សេវាកម្ម។ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក្រុមហ៊ុន AdColony ពង្រីក​វិសាលភាព​នៃ​យុទ្ធនាការផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ឱ្យ​បានខ្លាំង​តាម​ដែលអាច​ធ្វើបាន​ ជាមួយ​នឹង​វីដេអូ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ។

មិនមានដែនកំណត់ចំពោះភាពពេញនិយមនៃហ្គេមលើឧបករណ៍ចល័ត

ឧស្សាហកម្ម​ហ្គេម​លើឧបករណ៍​ចល័ត​កំពុង​កើន​ឡើងប្រជាប្រិយភាព​​ជា​បន្តបន្ទាប់​ ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ។ យោង​តាម​ការ​ស្រាវ​ជ្រាវ ៧៧​% នៃ​​​មនុស្សជំនាន់ Gen Z ​(​​​​កើត​ពី​ឆ្នាំ​១៩៩៧ដល់២០១២) កំពុង​លេង​ហ្គេម​វីដេអូ​នៅ​លើ​ឧបករណ៍​ចល័ត​របស់​ពួកគេ។ កត្តា​នេះ​មិន​កើត​ឡើង​តែ​​ចំពោះ​មនុស្សជំនាន់​ Gen Z ទេ ដោយ​មាន​ទិន្នន័យ​បង្ហាញ​ថា មនុស្ស​​ជំនាន់​​អ្នក​ផ្សេង​ទៀត​ក៏​លេង​ហ្គេម​ដែរ ដោយ​ជាង ៧០​% នៃ​មនុស្ស​ជំនាន់ millennials (កើត​​ពីឆ្នាំ១៩៨២ ដល់​១៩៩៦) ក៏​ជា​អ្នកចូលចិត្ត​លេង​ហ្គេម​ផង​ដែរ។ លើស​ពី​នេះ ជាង ៥០​% នៃមនុស្ស​ជំនាន់​ Gen X (កើត​​ពី​ឆ្នាំ​១៩៦៥ ដល់ ១៩៨០) បាន​កម្សាន្ត​អារម្មណ៍​ដោយ​ការ​លេង​ហ្គេម​​លើ​ឧបករណ៍​ចល័ត​របស់​ពួកគេ ហើយ ៣០​% នៃ​មនុស្ស​ជំនាន់ Baby boomers (កើត​ពីឆ្នាំ១៩៤៦ ដល់ ១៩៦៤) ក៏មាន​ចំណាប់​អារម្មណ៍​​ដូច​គ្នា​ដែរ។

ជាង​នេះ​​ទៀត ផ្នត់​គំនិត​យេនឌ័ពាក់​ព័ន្ធ​នឹង​ការ​លេង​ហ្គេម​ឥឡូវនេះ​ត្រូវ​បាន​បំបាត់​​ចោល​ហើយ​​ ដោយ​លទ្ធផលនានា​បាន​​​បង្ហាញឱ្យឃើញ​​ថា ស្ត្រីជាង ៥០% លេង​ហ្គេម​កម្សាន្ត​ធៀប​នឹង​ ៤៩​% កាល​​ពី​មុន។

ការ​ផ្សាយ​​ពាណិជ្ជកម្ម​តាម​ហ្គេមលើ​​ឧបករណ៍​ចល័ត​បើក​ទ្វារ​ទៅ​កាន់​ពិភព​នៃ​លទ្ធភាព​ថ្មី សម្រាប់​ការ​ឈាន​ទៅ​ដល់​ទស្សនិកជន​នៅ​ទូទាំង​ពិភព​លោក ឆ្លង​កាត់​ក្រុម​អាយុ​ផ្សេងៗ​គ្នា និង​ផ្តល់​ជូន​ទិន្នន័យ​សំខាន់ៗ​អំពី​អ្នក​ប្រើ​ប្រាស់។

គ្រាន់តែ​កាល​ពី​ឆ្នាំមុន អ្នក​លេងហ្គេម​បាន​ទាញ​យក​ហ្គេម​លើឧបករណ៍ចល័ត ៨២,៩៨​ពាន់​លាន​ហ្គេម! ការទាញ​យក​នេះ​​បង្កើត​​​ប្រាក់ចំណូល​​​ច្រើន​ជាង​ពាក់​កណ្តាល​​នៃ​ប្រាក់​ចំណូល​សម្រាប់​ Google Play និង Apple Store។ ដោយ​គ្មានអ្វីដែលត្រូវ​ឆ្ងល់ ហ្គេម​លើ​ឧបករណ៍​ចល័ត​មាន​លទ្ធភាព​ដ៏ធំ​សម្បើម ហើយ​អ្នក​ទីផ្សារ​អាច​ប្រើ​ប្រាស់​ទិដ្ឋភាព​ដ៏​សំខាន់នេះ ដើម្បី​ទាក់​ទាញ​ទស្សនិកជន​គោលដៅ​របស់​ពួកគេ។

ប្រើប្រាស់ហ្គេមលើឧបករណ៍ចល័តសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម

កាល​ពីពីរឆ្នាំមុនក្រុមហ៊ុននានា​ដូចជា​ក្រុមហ៊ុន AdColony បាន​ដាក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​វីដេអូ​ជាង ២,៤​លាន​វីដេអូ​ ហើយ​ជិត​មួយ​ឆ្នាំ​ក្រោយ​មក ចំនួន​នោះ​បាន​កើនឡើង​ដល់ ៦​លាន​វីដេអូ។ ច្បាស់​ណាស់ កំណើន ៧៣​% នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ហ្គេម​លើ​ឧបករណ៍​ចល័ត​បង្ហាញ​ថា ការ​ធ្វើការ​ផ្សាយ​​ពាណិជ្ជកម្ម​​​លើទូរស័ព្ទ​ស្មាតហ្វូន​ដំណើរ​ការ​យ៉ាង​អស្ចារ្យ​សម្រាប់​អ្នក​​ទីផ្សារ។

ជា​មួយ​នឹង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន AdColony អ្នក​ប្រើ​ប្រាស់​អាច​សម្រេច​ចិត្ត​ថា តើ​ត្រូវមើល​ពាណិជ្ជកម្ម​ពេញលេញ​ដែល​មាន​គុណភាព​ខ្ពស់​ឬ​អត់។ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​នេះ​ផ្តល់​ជូន​​​បន្ថែម​នៅ​ក្នុងហ្គេម ដូច្នេះ​វា​ជា​ស្ថាន​ភាព​ឈ្នះ-ឈ្នះ​រៀងៗ​ខ្លួន​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម និង​អ្នក​លេង​ហ្គេម។ ជាង​នេះ​​ទៀត វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​បាន​ចាក់​ផ្សាយ​មុន ​ដែល​​មាន​ន័យថា អ្នក​ប្រើប្រាស់​ត្រូវ​មើល​យ៉ាង​ហោច​ណាស់​ផ្នែក​តូច​មួយ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​មុន​ពេល​អាច​បិទ​វា​បាន។ ដូច​ទៅនឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ឧបករណ៍​ចល័ត​ភាគ​ច្រើន​ដែរ ការ​ចាប់​ផ្តើម​​វីដេអូ​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​ធានា​ថា អ្នក​មើល​បាន​ចូល​រួម និចង់​ផ្សារ​ភ្ជាប់ទំនាក់ទំនងនឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​។

ការ​រក​ប្រាក់​ពី​ហ្គេមលើ​ឧបករណ៍​ចល័ត​គឺ​ជា​ជម្រើស​ដែល​ចង់​បាន​បំផុត​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម។ ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន AdColony បាន​បង្ហាញ​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នកទីផ្សារ​​​ចូល​ចិត្ត​វីដេអូ​ក្នុង​អ៊ែប និង IAPS បើ​​​ធៀប​ជា​មួយ​ការ​រក​ប្រាក់។ គំនិត​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ហ្គេមលើឧបករណ៍​ចល័តគឺ​ការ​​ផ្តល់ជូន​​​ជា​កម្មវិធី​ផ្តល់​រង្វាន់​​។ នៅ​ពេ​លដែល​អ្នក​ប្រើប្រាស់​មើល​វីដេអូ​រហូត​ដល់​ចប់ ពួកគេ​នឹង​ទទួល​បាន​រង្វាន់​ក្នុង​ហ្គេម​ដោយ​អាស្រ័យ​លើ​អ៊ែប​នោះ ដែល​រង្វាន់​នោះ​អាច​ជា​វត្ថុ ឬ​ឧបករណ៍​ដែល​បង្កើត​​ឡើង​ដើម្បី​បង្កើន​បទពិសោធ​​លេង​ហ្គេម​របស់​ពួកគេ។

ពីមុនអ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ការ​ផ្សាយពាណិជ្ជកម្មក្នុង​អ៊ែប ប៉ុន្តែ​តាម​រយៈ​​ការ​ដាក់​ដំណើរការ​​គោល​គំនិត «មើល​ការផ្សាយ​ពាណិជ្ជកម្ម​នេះ​រួច​​នឹង​​ទទួល​បាន​មាតិកា​ដែល​មាន​​គុណភាព» អ្នក​ប្រើប្រាស់​កំពុង​ហាក់​រៀនចូលចិត្ត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មានការ​ធ្វើ​សមាហរណកម្ម​។ ទិន្នន័យ​ដែល​ប្រមូល​ដោយ​ក្រុមហ៊ុន​ Google Ad បាន​បង្ហាញ​ពី​កំណើន ៤០០% នៃ​ការ​​ប្រាស្រ័​យទាក់​ទង​ជាមួយ​​ការផ្សាយ​ពាណិជ្ជកម្ម និង​តម្រូវការ​ឱ្យ​មាន​វីដេអូ​ដែល​មាន​រង្វាន់​កាន់​តែ​ច្រើន។ អ្វី​ដែល​គួ​រឱ្យចង់​ដឹង​នោះ អ្នកលេង​ជា​ច្រើន​ចូលចិត្ត​មាតិកា​ផ្សាយ​ពាណិជ្ជកម្ម ប្រសិន​បើ​ពួកគេ​អាច​ទទួល​បាន​រង្វាន់​ក្នុង​ហ្គេម​ដោយ​គ្រាន់តែ​​​មើល​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម។ អ្នក​ប្រើប្រាស់​ជាង ៧០% នៅ​សហរដ្ឋ​អាមេរិក​បាន​សារភាព​ដោយ​បើក​ចំហ​ថា ពួកគេ​មិន​ប្រកាន់​​ទៅ​​​នឹង​ការ​មើល​​​វីដេអូ​ពេញ​ជា​​ថ្នូ​រ​​នឹង​ការ​ទទួល​​រង្វាន់​ទេ។

ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​នានា​បាន​ចំណាយ​ដើម​ទុនដ៏ធំ​សម្បើម​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅ​លើ​ឧបករណ៍​ចល័ត។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន​បាន​ចំណាយ​ប្រហែល ២៤០ ពាន់​លាន​ដុល្លារ ហើយ​ការ​វិនិយោគ​នោះ​បាន​កើន​ឡើង​ដល់ ២៩៨ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។ ការ​ព្យាករ​នាពេល​អនាគត​បង្ហាញ​​ពី​កំណើន​ប្រចាំឆ្នាំ​ចំនួន ២២% ក្នុង​ការ​ចំណាយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាមឧបករណ៍​ចល័ត​នៅដំណាច់​​ឆ្នាំ២០២២។ សរុប​មក នេះ​គឺ​ជា​វិស័យ​ដែល​អ្នក​ទីផ្សារ​អាច​ធ្វើ​ឱ្យ​មានភាព​ត្រចះ​ត្រចង់​ជាមួយ​នឹងមាតិកា​​របស់ពួកគេ។ ឧស្សាហកម្ម​ហ្គេម​លើ​ឧបករណ៍​ចល័ត​តំណាង​ឱ្យ​គ្រប់​ទិដ្ឋភាព​ដែល​ចង់បាន​ទាំងអស់​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម ដោយ​​មាន​សក្តានុពលកំណើន​​ដ៏ធំធេង​ ការ​បង្កើត​ទស្សនិកជន និង​សន្តិសុ​ហិរញ្ញវត្ថុ។ លើស​ពី​នេះ​​ទៀត ហ្គេមលើ​ឧបករណ៍​​ចល័ត​​​មានចំណែក ៥០% នៃ​អ្នក​លេង​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក។ នោះ​ពិតជា​ទីផ្សារ​រក​ប្រាក់​ចំណេញ​ដ៏​កាក់កប​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម ហើយទិន្នន័យ​ស្ថិតិ​បង្ហាញថា វា​គួរតែ​ត្រូវបាន​វិនិយោគ​យ៉ាង​ច្រើន។

ហ្គេមដែលជាជម្រើសរបស់សាធារណៈជន

ប្រភេទ​ហ្គេម​លើ​ឧបករណ៍​ចល័ត​​ដែល​ពេញនិយម​បំផុត​​គឺ​ល្បែង​ផ្គុំ​​រូប (២១,១៨%) បន្ទាប់​មក​គឺ​ហ្គេម​​កាស៊ីណូ (១៨,៩%) និង​ហ្គេម​យុទ្ធសាស្ត្រ (១៧,១៧%) ។ ប្រភេទហ្គេម​ទាំង​នេះ​ផ្តល់​ឱកាស​​​ចម្បង​សម្រាប់​អ្នកផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ការ​ប្រមូល​ផ្តុំ​មាតិកា​ពាណិជ្ជកម្ម​របស់​ពួកគេ។ ហ្គេម​លើ​ឧបករណ៍​ចល័ត កំពុង​ក្លាយ​ជា​ម៉ូឌុល​លេច​ធ្លោ​កាន់​តែខ្លាំង​ឡើង​នៃ​ឧស្សាហកម្ម​ហ្គេម​ដែល​កាល​ពី​មុន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ហ្គេម​លើ​កុំព្យូទ័រ និង​ហ្គេមលើ​ឧបករណ៍​លេងហ្គេម​(console)។ បច្ចុប្បន្ន​យើង​កំពុង​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​គំរូ​ប្រាក់​ចំណូល។ ឥឡូវ​នេះ ហ្គេម​លើ​ឧបករណ៍​ចល័ត​មាន​ច្រើន​ជាង ៥២% នៃ​ការ​លក់​រាយ​ហ្គេម​ទូទាំង​ពិភព​លោក។ ជាង​នេះ​ទៀត ហ្គេម​វីដេអូ​ដែល​រចនាឡើង​សម្រាប់ទូរស័ព្ទ​ស្មាតហ្វូន​បាន​បង្កើត​ប្រាក់​ចំណេញ​ជាង ៩០ ពាន់​​លាន​ដុល្លារ​ក្នុងឆ្នាំ២០២១។ ការ​ព្យាករ​នេះ​បង្ហាញ​ថា នៅ​ចុង​ឆ្នាំ២០២២ ប្រាក់​ចំណូល​នឹង​កើន​ឡើង​ដល់ ១២០​ពាន់​លាន​ដុល្លារ។

អ្វី​ដែល​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នោះ ហ្គេម​លើ​ឧបករណ៍ចល័ត​មាន​ប្រជាប្រិយ​ភាព​ក្នុង​ចំណោម​ស្ត្រី​ជាង​បុរស ដោយ ៦៥% នៃ​ស្ត្រី​​អាយុ​ពី ១០ ទៅ ៦៥​ឆ្នាំ លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ពួកគេ។ ស្រ្តី ៤៥% ជ្រើស​រើស​ការ​កម្សាន្ត​បែបនេះច្រើនជាង ៥​ដង​ក្នុង​មួយ​សប្តាហ៍​បើ​ធៀប​​នឹង​បុរស​ដែលមានតែ ៣៨%។ តាម​ទស្សនៈ​ទីផ្សារ កត្តា​នេះ​បង្ហាញ​ពី​ការ​វិនិយោគ​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្តោត​លើ​ចំណាប់អារម្មណ៍​​របស់​ស្ត្រី។

ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនងទៅនឹង​​វីដេអូ​​ពាណិជ្ជកម្ម និង​​ការ​ផ្សាយពាណិជ្ជ​ តាម​ទ្រឹស្តី​គួរតែ​នាំមក​​នូវ​​ការ​​ចាប់​អារម្មណ៍​​កាន់​តែ​ច្រើន​​លើ​​ស្ត្រី។ ដូច្នេះ ការ​​កំណត់​​ទិសដៅ​​ទស្សនិកជន​​ជាក់​​លាក់​នេះ គួរ​តែទទួលបាន​មកវិញ​នូវ​កំណើន​​ប្រាក់​ចំណេញ​ ដោយ​សារ​​ស្ត្រី​​មានចំណែក​​ភាគ​រយ​​ដ៏ច្រើន​​នៃ​​អ្នក​លេងហ្គេម។ ទោះ​ជា​យ៉ាង​ណា​ ពួកគេ​ជា​ច្រើន​មាន​អារម្មណ៍​ថា អ្នក​បង្កើត​អ៊ែប​​មើល​​រំលង​តម្រូវ​ការ​​​របស់​ពួកគេ។ ជាង ៦០% នៃ​​អ្នក​​លេង​ហ្គេម​ជា​ស្ត្រី​មាន​អារម្មណ៍​ថា ហ្គេម​ភាគ​ច្រើន​ត្រូវ​បាន​បង្កើត​ឡើងដោយ​​​ផ្តោត​ខ្លាំង​ទៅ​លើ​​បុរស។ ប៉ុន្តែ​​ ហ្គេម​ដែល​មាន​ឈ្មោះ​ថា Animal Crossing ឬ Candy Crush Saga គឺ​ជា​ហ្គេម​ដ៏​ជោគ​ជ័យ​ខ្លាំង​មួយ។ កត្តា​នេះ​បង្ហាញ​ថា ការ​វិនិយោគ​លើ​មាតិកា​សម្រាប់​ស្ត្រី​មាន​សក្តានុពល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​​គួរតែ​ត្រូវ​បាន​ពិនិត្យ​មើល។

អត្ថប្រយោជន៍នៃការផ្សាយពាណិជ្ជកម្ម​​​ក្នុងហ្គេមលើឧបករណ៍ចល័ត

អ្នក​ទីផ្សារ​តែង​តែ​ស្វែងរក​វិធី​ច្នៃប្រឌិត​ថ្មី ដើម្បី​ឈាន​ទៅ​ដល់​ទស្សនិកជន​កាន់តែ​ទូលំ​ទូលាយ​នៅ​ទូទាំង​ពិភព​លោក ហើយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ហ្គេម​លើ​ឧបករណ៍​ចល័ត អាច​គ្រាន់​​​តែ​​ជា​​សំបុត្រ​​មាស​​ប៉ុណ្ណោះ។ វា​ជា​មធ្យោបាយ​ប្រកប​ដោយ​​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល​មួយ​​ក្នុង​​ការ​ផ្សារ​ភ្ជាប់​សារ​របស់​ម៉ាកយីហោ​​មួយ​ទៅ​កាន់​អ្នក​ប្រើប្រាស់។ ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​អ៊ែប​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នានា​នូវ​ទិន្នន័យ និង​ការ​វិភាគ​​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​បង្កើត​លទ្ធផល​យុទ្ធនាការ។

ការ​​សិក្សា​​បាន​​បង្ហាញ​រួច​ហើយ​​​ពី​​សមត្ថភាព និង​​ផលិត​ភាព​​នៃ​​ការ​ផ្សាយ​​ពាណិជ្ជកម្ម​​នៅ​​ក្នុង​ហ្គេម​លើ​ឧបករណ៍​ចល័ត។ ជា​មួយ​នឹង​ការ​អនុវត្ត​កម្មវិធី​ផ្តល់​រង្វាន់ អ្នក​ប្រើប្រាស់​កំពុង​បើក​​ចំហរ​​​ចិត្ត​ទៅ​កាន់​ការ​​ផ្សាយ​ពាណិជ្ជកម្ម​បែប​លក្ខណៈ​លេចចេញ​​​ឡើង (pop-up ads) ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដល់​ការ​លេង​ហ្គេម។ ការ​ស្រាវ​ជ្រាវ និង​ទិន្នន័យ​បង្កើត​អំណះ​អំណាង​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​សម្រាប់​ហេតុផល​ថា​តើហេតុ​​អ្វី​បាន​ជា​​ម៉ាកយីហោ​នានា​គួរ​តែ​ផ្តោត​លើ​មាតិកា​ផ្សាយ​​ពាណិជ្ជកម្ម​របស់​ពួកគេ​​នៅក្នុង​​ហ្គេមលើ​ឧបករណ៍​ចល័ត។ ច្បាស់​ណាស់ ទីផ្សារ​​ហ្គេម​នឹង​​បន្ត​​រីក​​ចម្រើន ហើយ​ឧស្សាហកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ការ​ប្រកួត​ប្រជែង​​រួច​ហើយ​នោះ ចង់​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ជា​មួយ​នឹង​មាតិកា​ពាណិជ្ជកម្ម។ ដោយ​សារ​​ការ​ពិត​នេះ វា​ចាំបាច់​ណាស់​ដែល​អ្នក​ទីផ្សារ​ទទួល​ស្គាល់ និង​យល់​ពី​ឱកាស​ដ៏​កាក់​កប​​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​អ៊ែប។

ដោយ​សារឧស្សាហកម្មផ្សាយពាណិជ្ជកម្មមានភាព​ចង្អៀត​ខ្លាំង ម៉ាក​យីហោ​នានា​នឹង​ចាំបាច់​ត្រូវ​​បង្ហាញ​ភាព​ច្នៃ​ប្រឌិត និងនវានុវត្ត​ដ៏ល្អឯក​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ប្រើ​ប្រាស់​ទាំងអស់។ ជា​មួយ​នឹង​ប្រព័ន្ធរបស់​ក្រុមហ៊ុន AdColony និង​ធ្វើ​អោយ​មាតិកា​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់​​មានភាពទាក់ទាញ ចូរ​ធានា​ថា ម៉ាក​យីហោ​របស់​អ្នក​នឹង​ដើរ​ទៅមុខ​បាន។ ជា​ចុង​ក្រោយ ការ​ផ្សាយ​​ពាណិជ្ជកម្ម​នៅ​ក្នុង​​ហ្គេម​លើ​ឧបករណ៍​ចល័ត បង្ហាញ​ពី​ឱកាស​ចំណេញ​​សម្រាប់​ម៉ាក​យីហោ។ ទោះ​បី​ជា​យ៉ាងណា អ្នក​ទីផ្សារ​គួរ​តែ​​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកួត​​​ប្រជែង​ដ៏ធំ ហើយ​ធានាថា ពួកគេ​កំពុង​បង្កើត​ទាំង​មាតិកា​ដែល​គួរឱ្យ​ចាប់​អារម្មណ៍ និង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​​ឱកាស​ដែល​កំពុង​កើន​ឡើង និង​ទទួល​បាន​មក​វិញនូវ​ផល​ចំណេញ​ដ៏ច្រើន​ពី​ការវិនិយោគ៕