Home Blog Page 96

ពិតជាអស្ចារ្យមែន!!! អតិថិជនទទួលបានរង្វាន់ឡានទំនើបពិតៗ ”TOYOTA RAZE 2022” បន្ទាប់ពីធ្វើការកក់គម្រោងបុរី ដឹរ៉េស៊ីដិន

បុរី ដឹរ៉េស៊ីដិនTHE RESIDENCE កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ឡាន សេរីទំនើបដល់អតិថិជនរបស់ខ្លួន បន្ទាប់ពីអតិថិជនបានធ្វើការកក់ផ្ទះនៅ ក្នុងឱកាសតាំងពិពណ៍លក់របស់ បុរី ដឹរ៉េស៊ីដិន ស្ថិតនៅផ្សារទំនើប Aeon Mall សែនសុខ កាលពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

សូមរំលឹកថា កាលពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ បុរី ដឹរ៉េស៊ីដិនTHE RESIDENCE បានរៀបចំកម្មវិធីតាំងពិព័រណ៌ដ៏ធំមួយ ស្ថិតនៅផ្សារទំនើប Aeon Mall សែនសុខ មានការអញ្ជើញចូលរួមដោយសេរី ក្នុងឱកាសតាំងពិពណ័លក់របស់បុរី ដឹ រ៉េស៊ីដិននោះផងដែរ ក៏មានប្រូម៉ូសិនពិសេសៗ រួមទាំងការបញ្ចុះតម្លៃយ៉ាងច្រើនផងដែរ។

បុរី ដឹ រ៉េស៊ីដិនបានបង្ហាញសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវវត្តមានរបស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ដែលបានចូលរួមយ៉ាងអធិកអធមក្នុងកម្មវិធី តាំងពិពណ៍លក់របស់បុរី ដឹ រ៉េស៊ីដិនយើងខ្ញុំថ្មីៗនេះ។

សូមជម្រាបថាបុរី បុរី THE RESIDENCE ជាសហគមន៍ចម្រុះនៃការអភិវឌ្ឍន៍ដ៏សម្បូរបែបដែលមាន លំនៅដ្ឋានច្រើនប្រភេទ អាគារខុនដូ និងអាគារពាណិជ្ជកម្មដែលជម្រុញឲ្យលំហូរចរាចរណ៍ក្នុងបុរីមានភាពមមាញឹក និងផ្ដល់ភាពងាយស្រួលក្នុងការប្រកបនូវអាជីវកម្មច្រើនប្រភេទ ។ លើសពីនេះបុរី ដឹ រ៉េស៊ីដិនបានគិតគូរពីរចនាបទខាងក្នុងយ៉ាងល្អិតល្អន់នៃផ្ទះ ដើម្បីធានាបានការរស់នៅប្រកបដោយផាសុខភាព និង ល្អឥតខ្ចោះផងដែរ ។ នៅក្នុងបុរី THE RESIDENCE មានសួនលំហែធម្មជាតិ មានកន្លែងហាត់ប្រាណសាធារណៈ ដែលធ្វើឲ្យការរស់នៅរបស់លោកអ្នកផ្សារភ្ជាប់នឹងធម្មជាតិ និងមានបរិស្ថានរស់នៅល្អផងដែរ។

📍ទីតាំងគម្រោង ស្ថិតនៅលើផ្លូវ 50ម៉ែត្រ កៀកនឹង មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ#shophouse#Shophouse៦០ម៉ែត្រ)
Google Map : https://goo.gl/maps/fST6qkebnJ1kHH4AA
📞សមទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖
078 31 32 33 | 088 9 31 32 33 | 096 8 31 32 33
លោកអ្នកអាចស្វែងរក Daline Property Development នៅលើ Telegram ឫ ចុចlinkខាងក្រោម
https://t.me/TheResidencebyDalineDevelopment

ឱកាសអាជីវកម្មតាមអនឡាញ នឹងនៅតែមានជាបន្ត សម្រាប់អ្នកលក់រាយនៅកម្ពុជា បើទោះជាកូវីដ១៩ត្រូវបញ្ចប់ទៅក្ដី

ឱកាសអាជីវកម្មតាមអនឡាញនិងប្រព័ន្ធឌីជីថល ត្រូវបានគេរំពឹងថា នឹងនៅតែមាន សម្រាប់អាជីវករនៅកម្ពុជា ពីព្រោះអតិថិជននិងអ្នកលក់រាយ គឺមានការយល់ដឹងកាន់តែខ្ពស់​ទៅលើបច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជា របស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook, TikTok និងSpotify

ជាមួយនឹងទីផ្សារអនឡាញក្នុងស្រុកដែលមានតម្លៃរាប់ពាន់លានដុល្លារ Httpoolកំពុងផ្ដល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយ ឲ្យត្រៀមខ្លួនរួចជាស្រេច ពីព្រោះថា ពាណិជ្ជកម្មអេឡិចត្រូនិច និងអាជីវកម្មតាមអនឡាញ នឹងស្ថិតនៅគង់វង្ស ជាបន្តទៀត។

ការរាតត្បាតនៃវីរុសកូវីដ១៩ គឺជិតកន្លងផុតទៅហើយ។ ចំណែកឯប្រជាពលរដ្ឋវិញ ក៏កំពុងមានកម្លាំងចិត្តឡើងវិញ ដើម្បីដើរឆ្ពោះទៅមុខ។ ជាបន្តបន្ទាប់ គេសង្កេតឃើញថា ករណីឆ្លងថ្មី គឺកាន់តែថយចុះជាលំដាប់។ រីឯការរស់នៅប្រចាំថ្ងៃវិញ ក៏ហាក់បីដូចជាត្រលប់មកជាប្រក្រតីវិញហើយ។ ហើយវិស័យអាជីវកម្មវិញ ក៏កំពុងមានសភាពរស់រវើកវិញហើយ ដូចជាវិស័យបដិសណ្ឋារកិច្ច ទេសចរ និងលក់រាយជាដើម។ ក៏ប៉ុន្តែ វាប្រហែលជាមិនងាយស្រួលទេ ក្នុងការដែលយើងត្រលប់ទៅធ្វើប្រតិបត្តិការអាជីវកម្មដូចពីមុនវិញ និងមានក្ដីរំពឹងថា អាជីវកម្មរបស់យើងនឹងកាក់កបខ្លាំង ដូចកាលពីជំនាន់មុនកូវីដនោះ។

ជាការពិតណាស់ថា ពិភពលោកសព្វថ្ងៃ គឺពិតជាមិនដូចមុនឡើយ ហើយវិធីប្រកបអាជីវកម្ម ក៏មិនដូចមុនទៀតដែរ។ ការដើរទិញទំនិញនៅតាមដងផ្លូវ និងនៅតាមផ្សារទំនើបដែលមានមនុស្សកកកុញ ប្រហែលជាត្រូវបាត់បង់ប្រជាប្រិយភាពហើយ។ អតិថិជនជាអ្នកប្រើប្រាស់ កំពុងតែមានទំនោរកាន់តែខ្ពស់​ទៅលើ ពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញទំនិញតាមអនឡាញ។

ប៉ុន្តែ សំណួរសួរថា តើគេត្រូវពង្រឹងនិងវិនិយោគទៅលើវត្តមាននៅលើអនឡាញនៃម៉ាកយីហោ ក្រោយពីចប់កូវីដឬ?

ប្រជាប្រិយភាពនៃការទិញទំនិញតាមអនឡាញ

ជាការពិតណាស់ថា ការរាតត្បាតវីរុសកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក តាមរយៈបំរាមនិងការបិទខ្ទប់ ដែលបណ្តាលឲ្យមនុស្សជាច្រើន ត្រូវបាត់បង់ការងារធ្វើ ហើយអ្នកវិនិយោគទុន ក៏កាត់បន្ថយការវិនិយោគផងដែរ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ នៅខណៈដែលយើងកំពុងចាកចេញពីបញ្ហានេះ ថាតើយើងអាចប្រើការផ្លាស់ប្ដូរទាំងនេះ ដើម្បីជាប្រយោជន៍ពង្រឹងសមត្ថភាពរបស់យើង ឲ្យកាន់តែរឹងមាំដែរឬទេ?

ដូចពាក្យចាស់ពោលថា នៅពេលដែលទ្វាមួយបិទ ទ្វាមួយទៀតប្រហែលជាបើក។ នៅពេលដែលហាងជាលក្ខណៈអគារថយចុះ ហាងជាលក្ខណៈថ្មីមួយទៀត ក៏លេចធ្លោឡើង ពោលគឺការកើនឡើងនៃការប្រើប្រាស់សេវាតាមអនឡាញ។ ចាប់តាំងពីមានការបិទខ្ទប់មក ពាណិជ្ជកម្មអេឡិចត្រូនិច និងពាណិជ្ជកម្មតាមទូរស័ព្ទ បានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ហើយទីផ្សារវិញ ក៏យល់ដឹងភ្លាមៗថា បើទោះជាគេមិនមានហាងជាលក្ខណៈអគារក្ដី ក៏គេនៅតែអាចបន្តលក់ទំនិញតាមអនឡាញ បានដដែល។ ហេតុដូច្នេះហើយ ទើបបានជា អ្នកវិនិយោគ និងអ្នកប្រើប្រាស់ មើលឃើញនូវកំណើនដ៏​ខ្លាំងក្លា​នៃភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិច ដែលទ្រទ្រង់ដល់ការវិលត្រលប់មកវិញ នៃដំណើរការអាជីវកម្មនៅទូទាំងសកលលោក។

ឧទាហរណ៍ជាក់ស្ដែងដូចជា ទីផ្សារអាស៊ីខាងកើត គេសង្កេតឃើញនូវកំណើនដ៏ខ្ពស់នៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ ប្រទេសចិន ដែលគេចាត់ទុកថា ជាទីផ្សារដ៏ធំបំផុតនៅអាស៊ី មានការលក់រាយតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច សរុបជាទឹកប្រាក់​ចំនួន​ជាង២៧០០លានដុល្លារ។ ម្យ៉ាងទៀត ប្រទេសជិតខាងរបស់ចិន ពោលគឺប្រទេសជប៉ុន ក៏មានការលក់ក្នុងទំហំទឹកប្រាក់ជិត១៧០ពាន់លានដុល្លារផងដែរ លើផ្នែកលក់រាយ។ ករណីទាំងពីរប្រទេសនេះ ឆ្លុះបង្ហាញឲ្យឃើញថា បើទោះជាការរាតត្បាតកូវីដ១៩បានវាយលុកធ្វើឲ្យរាំងស្ទះសកម្មភាពរស់នៅរបស់យើង អស់រយៈពេល២ឆ្នាំក្ដី ក៏ដំណើរការ​អាជីវកម្ម មិនដែល​នៅ​ទ្រឹងឡើយ ពោលគឺវាបាន​បត់បែន​ ដើម្បីឆ្លងផុតពី​ឧបសគ្គផ្សេង ជាបន្តបន្ទាប់។

នាពេលបច្ចុប្បន្ននេះ វាពិតជាចាំបាច់និងបន្ទាន់ ក្នុងការដែលអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនលំដាប់ពិភពលោក ត្រូវកសាងវត្តមានឲ្យបានរឹងមាំនៅលើអនឡាញ។

ក្រុមហ៊ុនstart-upជំនាន់ថ្មីៗនេះ ក៏បានយកចិត្តទុកដាក់ខ្លាំង ទៅលើការរៀបចំយុទ្ធសាស្ត្រឌីជីថលផងដែរ ដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ពួកគេ ឲ្យបានជោគជ័យ។ បើនិយាយចំពោះប្រទេសឥណ្ឌាវិញ ក្រុមហ៊ុន Amazon កំពុងផ្ដល់ឱកាសមួយដល់ហាងលក់ទំនិញក្នុងស្រុក ឲ្យមានលទ្ធភាពលក់ផលិតផលគ្រឿងទេសនៅលើភ្លែតហ្វមរបស់ក្រុមហ៊ុនបាន។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការ​កាលពី​ឆ្នាំ​២០២០​ និងពង្រីក​បន្ថែម​រយៈពេល​មួយឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២១​។ បច្ចុប្បន្ន​ កម្មវិធី​របស់​Amazon​មានអ្នក​ចូលរួម​មក​ពី​ជាង​១០០​លាន​ហាង​នៅ​៤៥០ទីក្រុង​ ហើយ​កម្មវិធី​នេះ​កំពុង​មាន​គម្រោង​ពង្រីក​ចំនួន​អាជីវកម្ម​​ដែល​ចូលរួម​ ឲ្យ​ឈាន​ដល់​១លានអាជីវកម្ម​ត្រឹមឆ្នាំ​២០២៥។​

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ប្រទេស​ឥណ្ឌា​ គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ ការលក់​រាយតាម​អន​ឡាញបាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ពី​ចំនួន​៦៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ ឡើងមកចំនួន​៨០​ពាន់​លាន​ដុល្លារ​នាឆ្នាំ២០២២​នេះ។ ការព្យាករណ៍​ជាច្រើន​ក៏​ចង្អុល​បង្ហាញ​ថា​ តួលេខនេះ​នឹង​កើន​ដល់​១៤៥​ពាន់លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​២០២៥។ នៅក្នុង​អត្រា​នេះ​ ឥណ្ឌា​កំពុង​វិវឌ្ឍ​ខ្លួន​ ក្លាយ​ទៅជា​​ប្រទេស​ដែល​រីក​ចម្រើន​លឿន​ជាង​គេ​លំ​ដាប់​ទី​២​នៅ​អាស៊ី​ ដោយសារ​តែមាន​វត្តមាន​ដ៏រឹងមាំ​នៅ​លើ​ពាណិជ្ជកម្ម​អេឡិច​ត្រូ​និច។

ការចាប់យកពិភពឌីជីថល នៅទូទាំងពិភពលោក

បើយោងតាមសន្និបាតអង្គការសហប្រជាជាតិស្ដីអំពីរបាយការណ៍ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ការលក់រាយតាមអនឡាញ បានកើនឡើងយ៉ាងខ្លាំង នៅតាមបណ្ដា​ប្រទេសជឿន​លឿន​។ ការ​លក់​នៅ​ចក្រ​ភព​អង់គ្លេស​ បាន​កើន​ឡើង​ពី​ចំនួន​៨៩​ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ មក​ចំនួន​១៣៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ នៅ​សហ​រដ្ឋ​អាមេរិក​ក៏​មាន​កំណើន​ដ៏​ខ្លាំង​ក្លា​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៩​ ដោយក្នុងនោះ​ ប្រាក់​ចំណេញ​ពី​ការ​លក់​តាម​អនឡាញ​ ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា​ស្ថិត​ក្នុង​ទំ​ហំ​៥៩៨​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​ទី​មួយ​នៃ​ការ​រាត​ត្បាត​វីរុស​កូវីដ​១៩​ ប្រាក់ចំណេញ​បាន​កើន​ឡើង​ចំនួន​២០០​ពាន់​លាន​ដុល្លារ​។​

លើសពីនេះ Amazon និង Alibaba ដែលជាភ្លែតហ្វមពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកនោះ សុទ្ធ​តែ​មាន​កំណើន​ប្រាក់​ចំណេញ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ នាអំឡុង​ពេល​ដែល​កូវីដ​១៩​ចាប់​ផ្ដើម​រាត​ត្បាត​ដំបូង​ៗ​។ Amazon ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជ​កម្ម​អេឡិចត្រូនិច​យក្ស​របស់​អាមេរិក​ មាន​កំណើន​នៃ​ការលក់​សរុប​ចំនួន​១៧%​នៅ​ចន្លោះ​ឆ្នាំ​២០១៩​និង​២០២០​។ រីឯ Alibaba ​ដែល​ជា​គូ​ប្រជែង​យក្ស​មកពី​ប្រទេសចិន​វិញ ​ក៏មានកំណើន​១០%​ផងដែរ។​ ម្យ៉ាង​ទៀត​ ​សូម្បី​តែ​Shopify ដែលជា​ភ្លែតហ្វម​ពាណិជ្ជកម្ម​អេឡិច​ត្រូ​និច​ដ៏ពេញ​និយម​ដែល​មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ដល់​ទៅ​ជាង​១លាន​នាក់​ ក៏​ទទួល​បាន​កំណើន​ប្រាក់​ចំណេញ​ដ៏​ច្រើន​លើសលប់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០២​០​ផងដែរ។​ ភ្លែតហ្វម​នេះ រក​ប្រាក់​ចំនូល​បាន​រហូត​ដល់​ទៅ​ជិត​៦០​ពាន់​លានដុល្លារ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​។

នៅ​ខណៈ​ដែល​សេវាកម្ម​របស់​អាជីវកម្ម​ជាច្រើន​ត្រូវ​បាន​រារាំង​នា​អំ​ឡុង​ពេល​បិទ​ខ្ទប់​​ ​វត្តមាន​អាជីវកម្ម​នៅលើ​អន​ឡាញ ក៏​​បានអភិវឌ្ឍ​ឈាន​ដល់​កម្រិត​ថ្មី​មួយ។ មិនយូរ​មិន​ឆាប់​នោះទេ​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និច​ នឹងក្លាយ​ទៅ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​វិស័យ​លក់​រាយ​ជាមិន​ខាន​។ អ្នក​ប្រើ​ប្រាស់​នឹងប្រា​កដ​ជា​ជ្រើ​ស​រើស​យក​វិធី​ទិញ​ទំនិញ​តាម​អនឡាញ​ដែល​មាន​ភាព​ងាយស្រួល​ជាងមុន ​ជាក់​ជាមិនខាន។ ​ហើយ​ការរាត​ត្បាត​នៃ​កូវីដ​១៩​ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​ព្យាករណ៍​នេះ​ កាន់​តែ​ប្រាកដ​ជាក់​ច្បាស់​ប៉ុណ្ណោះ​។​ នា​ពេល​សព្វថ្ងៃនេះ​ ដំណើរការ​អាជីវកម្ម​ជា​ទូទៅ​ ស្ទើរ​តែ​មិន​អាចប្រ​ព្រឹត្តិ​ទៅ​បាន​ទៅ​ហើយ ប្រសិន​បើ​មិនមាន​វត្តមាន​ដ៏​រឹង​មាំ​នៅលើ​អនឡាញ។ ការ​ធ្វើ​យុទ្ធ​នាការ​ទីផ្សារ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ និង​ការធ្វើ​ប្រូម៉ូសិន​នៅ​តាម​បណ្ដាញ​​ប្រព័ន្ធ​ឌីជីថល​ផ្សេងៗ​ គឺ​ពិត​ជា​ចាំ​បាច់​ដើម្បី​ឲ្យ​អាជីវកម្មខ្នាត​តូច​និង​មធ្យម​ ​រីកចម្រើន​ទៅ​បាន​ និង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​លំដាប់​សកល​ អាច​រក្សា​បាន​នូវ​ប្រាក់​ចំនូល​ខ្ពស់។

ភាព​រីក​លូត​លាស់​នៃ​អាជីវកម្ម​ ក្រោយ​ពេល​កូវីដ​បញ្ចប់​ទៅ​

វា​គឺ​ជា​​មិន​ងាយ​ស្រួល​ទេ​ក្នុងការ​បង្កើត​និង​រក្សា​អាជីវកម្ម​មួយ​ឲ្យ​ជោគជ័យ​ ​ជាពិសេស​គឺ​នៅ​ក្រោយ​ពេល​កូវីដ​១៩​បញ្ចប់​ទៅ​តែ​ម្ដង​ ពី​ព្រោះ​ថា​ទីផ្សារ​នៅ​តែ​ផុយ​ស្រួយ​និង​ងាយ​រង​គ្រោះ​។​

ក្រុមហ៊ុនជាច្រើន បានបិទទ្វាដោយសារកូវីដ១៩ ហើយក្រុមហ៊ុនខ្លះទៀត ក៏ពិបាករកប្រាក់ចំណេញ​ឲ្យ​បាន​ដូច​កាលពី​សម័យ​មុនកូវីដ​។ ម្យ៉ាងវិញទៀត ប្រជាប្រិយភាព​ថ្មីៗ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ អាជីវកម្ម​ជាច្រើន​ ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​ការ​កសាងវត្តមាន​លើ​អនឡាញ​ ជាពិសេស​គឺវត្ត​មាន​នៅលើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​តែម្ដង​។ ទីផ្សារ​អ៊ឺរ៉ុប​ខាង​លិច​ មាន​កំណើន​ដ៏​ខ្លាំង​ក្លា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។ នាឆ្នាំ​២០១៥​ វិស័យ​នេះ​មានចំណូល​ត្រឹមតែ​រង្វង់​២០០​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​កូវីដ​១៩​ឈាន​ដល់​ចំនុច​កំពូល​ ការទិញ​ទំនិញ​តាម​អនឡាញ​ មានទំហំ​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជាង​៤៥០​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន។​

ទំនោរ​ទាំង​នេះ​បង្ហាញ​ថា​ អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​កាន់តែ​ច្រើន​ជាង​ពេលណា​ទាំងអស់​។ ហេតុផល​ចំបង​មួយនោះ​​ គឺ​ដោយសារ ​នាសម័យ​កូវីដ​១៩​ គេកាន់តែ​ងាយ​ស្រួល​ទិញ​ទំនិញ​តាម​អនឡាញ​ ​ដោយមិន​ចាំ​បាច់​​ក្រោក​ពីគ្រែ​ឬ​ស្លៀក​ពាក់​ ដើម្បី​ចេញ​ទៅ​ទិញ​ទំនិញ​ទៀត​ទេ​។ ដូច្នេះ​ វា​ច្បាស់​ណាស់​ថា​ វិស័យ​លក់​រាយ​តាម​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ ពិត​ជា​មាន​ប្រៀប​ជាង​ ​និង​បន្ត​មាន​ប្រៀបកាន់​តែ​ខ្លាំង​ នា​ពេល​អនាគត​។ ភាពរីកចម្រើន​នៃបច្ចេកវិទ្យា​ទំនាក់ទំនង​ ធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​លទ្ធភាព​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​របស់ពួកគេ​បាន​កាន់​តែ​ងាយ​ស្រួល​។ ​ឧទាហរណ៍ដូចជា​ នៅ​ប្រទេស​ឥណ្ឌា​ ៨០%​នៃ​ការលក់​តាម​អនឡាញ​ ប្រ​ព្រឹត្ត​ទៅ​តាម​ទូរស័ព្ទ​ដៃ​។ ​ហេតុ​ដូច្នេះ​ វិស័យ​អាជីវកម្ម​ឌីជីថល​ កំពុង​មើល​ឃើញ​នូវ​កំណើន​នៃ​ពាណិជ្ជ​កម្ម​តាម​ទូរស័ព្ទ​ដៃ។​ គួរ​កត់​សម្គាល់​ថា​ ជាង​៥០%​នៃ​ការលក់​សរុប​នៅ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​អតិថិជន​។ វិស័យ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ក្មេងខ្ចី​នៅឡើយ​ ព្រម​ទាំង​មាន​សក្ដា​នុពល​ឥត​ដែន​កំណត់​សម្រាប់​អភិវឌ្ឍ​។ ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​លក់​តាម​ពាណិជ្ជ​កម្ម​ទូរស័ព្ទ​ដៃ​សរុប​ បាន​កើន​ឡើង​ចំនួន​៤០%​។

ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ​ ក៏​បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​នឹង​កន្លែង​ដោយ​ផ្ទាល់​ផង​ដែរ​។ គេ​សង្កេត​ឃើញ​ថា​ អ្នកប្រើប្រាស់​បច្ចុប្បន្ន​និយម​ទូទាត់​ប្រាក់​ដោយ​ប្រើ​ទូរស័ព្ទដៃ​ ជា​ជាង​ឆូត​កាត​ក្រេឌីត​។ Apple Pay ​ដែលជា​អ្នក​បង្កើត​បច្ចេក​វិទ្យា​នេះ​មុន​គេ​ មានអ្នក​ប្រើប្រាស់​ចំនួន​ជាង​៣៨០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​ ចំនួននេះ​ គឺ​ច្រើន​ជាង​ចំនួន​ប្រជាជន​សរុប​នៅ​ចក្រ​ភព​អង់គ្លេស​ទៅ​ទៀត​។ សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ ​ផ្ដល់​ជូន​អ្នក​ប្រើ​ប្រាស់​ទាំង​ភាព​ងាយ​ស្រួល​និង​សុវត្ថិភាព​ ក្នុងការ​រក្សា​ទុក​កាត​ដេបីដ​និង​កាត​ក្រេឌីដ​ផងដែរ។

មនុស្ស​ជាច្រើន​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ​នា​អំឡុង​កូវីដ​កំពុង​រាត​ត្បាត​។ ​ហើយ​ក្រុមហ៊ុន Lidl ​ដែល​ជា​ផ្សារ​ទំនើប​ដ៏ធំ​ បាន​ចាប់​យក​ឱកាស​នេះ​ ដើម្បី​បង្កើត​មុខងារ​ថ្មី​សន្លាង​មួយ។ គេ​បាន​ហៅ​មុខ​ងារ​នេះ​ថា​ Lidl Plus ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ទិញ​ទំនិញ​ តាម​ទូរស័ព្ទ​ស្មាត​ហ្វូន​។ ​បើយោង​តាម​ទិន្នន័យ​ពី​Google Play និង​ Apple Store, Lidl Plus មាន​គេ​ទាញ​យក​ចំនួន​ជាង​១៣០០​លាន​ដង​ ក្នុង​ខែ​កញ្ញា​។

បើសង្ខេប​មកវិញ​ ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​និងពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ​ មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​តួអង្គ​ឯក​​នៅ​ក្នុង​វិស័យ​លក់​រាយ​។ ពាណិជ្ជ​កម្ម​ទាំង​២​ប្រភេទ​នេះ​ សុទ្ធ​តែ​នៅ​ក្មេង​ខ្ចី​ និង​ទទួល​បាន​ប្រាក់​ចំនូល​ក្នុង​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន។ យូរ​ៗ​ទៅ​ អ្នក​ទិញ​ទំនិញ​នឹង​ធ្វើ​ការ​ទិញ​តាម​ឌីជីថល​ទាំង​ស្រុង​តែ​ម្ដង​។ បណ្ដាញ​សង្គម​និង​ការផ្សព្វផ្សាយ​ទំនិញ​តាម​អនឡាញ​ គឺ​ជា​ផ្នែក​ដ៏​សំ​ខាន់​សម្រាប់​ជួយ​ឲ្យ​ម៉ាក​យីហោ​ទាំង​ឡាយ​ ទទួល​បាន​ជោគ​ជ័យ​ និង​ទំនុក​ចិត្ត​ទៅលើ​ផលិតផល​របស់​ពួក​គេ​។ ឧទាហរណ៍​ថា​ ក្រុមហ៊ុន​មួយ​អាច​ផលិត​ឡាន​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​ ប៉ុន្តែ​ប្រសិន​បើ​គេ​មិន​ផ្សព្វផ្សាយ​វា​នៅលើ​បណ្ដាញ​សង្គម​ទេ ក្រុមហ៊ុន​នោះ​ប្រហែល​ជា​លក់​បាន​តែ​នៅ​ក្នុង​តំបន់​ដែល​គេ​តាំង​នៅ​តែ​ប៉ុណ្ណោះ​។ ការ​ធ្វើ​ទីផ្សារ​ឌីជីថល​ ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ទាំង​ឡាយ​ អាច​ផ្សព្វ​ផ្សាយ​ទៅ​កាន់​អតិថិជន​ដែល​ស្រលាញ់​ក្រុមហ៊ុន​របស់​ខ្លួន​ បាន​កាន់តែ​ទូលំទូលាយ​។ អតិថិជន​ទាំង​នេះ​ គឺ​ពិត​ជា​ចាំ​បាច់​ណាស់​សម្រាប់​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​ ហើយ​នេះ​គឺជា​ការ​ពិត​។

១ទល់នឹង០ រវាង​ការទិញ​ទំ​និញ​តាម​អនឡាញ​និងទិញ​នៅ​កន្លែង​ដោយ​ផ្ទាល់​

ការពិត គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាមរយៈ​លទ្ធផល​នេះ​ឯង​។ ជាក់ស្ដែង​ ទិន្នន័យ​នៅទូទាំងពិភពលោក​បង្ហាញថា​ ក្រោយពេល​កូវីដ​បញ្ចប់​ទៅ​ វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រូ​និច​ នឹងកាន់​តែ​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​ពាណិជ្ជ​កម្ម​ដែល​តម្រូវ​ឲ្យ​ទៅ​ទិញ​នៅ​នឹង​កន្លែង​។ លើស​ពី​នេះ​ ការ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ ចំណាយ​ប្រាក់​តិច​ជាង​ និង​មាន​ប្រសិទ្ធ​ភាព​ជាង​ការបើក​ហាង​ជា​លក្ខណៈ​អគារ​។ ការធ្វើ​អាជីវ​កម្ម​អនឡាញ​ អនុញ្ញាត​ឲ្យម្ចាស់​អាជីវកម្ម​ តាម​ដាន​ការ​ចូល​មើល​របស់​អតិថិជន​មកកាន់​គេហទំព័រ​របស់​ខ្លួន​ និង​អាច​វិភាគ​ដឹង​ថា​ ផលិតផល​មួយ​ណា​ លក់​ដាច់​ជាង​។ ទិន្នន័យ​ឌីជីថល​ ផ្ដល់​ព័ត៌មាន​និង​តម្រុយ​បាន​ទូលំទូលាយ​ជាង​។

ភាព​ជោគជ័យ​នៃ​Fashion Nova ដែលជា​ក្រុមហ៊ុន​លក់​រាយសម្ភារ​ស្ត្រី​ បង្ហាញ​ថា​ អាជីវកម្មមួយអាចរីកចម្រើន​ទៅបាន​ ចាំបាច់​ត្រូវ​មាន​វត្តមាន​រឹងមាំ​នៅលើ​អនឡាញ។​ ក្រុមហ៊ុន​នេះ​មាន​ហាង​ជា​លក្ខណៈ​អគារ​ ត្រឹមតែ​៥​កន្លែង​ នៅក្នុង​រដ្ឋ​មួយ​នៃ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​កាលពីឆ្នាំទៅ​ ក្រុមហ៊ុននេះ​រកចំណូល​បាន​រហូត​ដល់​ទៅ​ ៥២០​លាន​ដុល្លារ​។ សំណួរ​សួរ​ថា​ តើ​គេធ្វើ​បែប​នេះ​បាន​ ដោយ​របៀប​ណា​ទៅ​?​ Fashion Nova ដឹកជញ្ជូន​ផលិតផល​របស់​ខ្លួន​ទៅ​ទូទាំង​ពិភពលោក​។ មានន័យថា​ ក្រុមហ៊ុន​មិនត្រឹមតែ​លក់​ផលិតផល​ឲ្យ​អតិថិជន​ដែល​រស់នៅ​រដ្ឋ​កាលីហ្វញ៉ា​ប៉ុណ្ណោះ​ទេ​ តែក៏​លក់ទៅឲ្យមនុស្សគ្រប់​គ្នា​នៅ​ទូទាំងពិភពលោក​ផងដែរ។ ពាណិជ្ជកម្មអេឡិចត្រូនិច​និង​ឌីជីថលកម្ម​នៃ​អាជីវកម្ម​ អនុញ្ញាត​ឲ្យ​សហ​គ្រិន​ទាំង​ឡាយ​អាច​ផ្សព្វ​ផ្សាយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​បាន​កាន់​តែ​ទូលំ​ទូលាយ​។ ប៉ុន្តែ​ ដើម្បី​រក​ប្រាក់​ចំនូល​ឲ្យ​បាន​ខ្ទង់​លាន​ដុល្លារ​​ ការ​ដែល​មាន​ត្រឹម​តែ​ហាង​អនឡាញ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ គេ​ចាំបាច់​ត្រូវ​ធ្វើ​យុទ្ធនាការ​ទីផ្សារ​តាម​បណ្ដាញ​សង្គម​ ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៅកាន់​អតិថិជន​គោលដៅ​ ធ្វើ​ប្រូម៉ូសិន​អន​ឡាញ និង​ការផ្ញើ​អ៊ីមែល​ទៅ​កាន់​អតិថិជន​គោលដៅ​ ដើម្បី​ធ្វើ​ឲ្យ​មហាជន​បាន​ស្គាល់​ច្បាស់​អំពី​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​នោះ​។

ភាពងាយស្រួល​និង​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ពាណិជ្ជកម្ម​អេឡិចត្រូ​និច​ ជួយ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំនូល​ដ៏​ល្អ​។ គួបផ្សំ​ជាមួយ​នឹង​ការផ្សព្វផ្សាយ​ម៉ាក​យីហោ ​ និង​ការធ្វើ​ប្រម៉ូសិន​តាម​បណ្ដាញ​សង្គម​ដ៏​ល្អ ក្រុមហ៊ុន​ទាំង​ឡាយ​ នឹង​មាន​ឱកាស​ជោគជ័យ​កាន់តែ​ខ្ពស់។

សេចក្ដីសន្និដ្ឋានអំពីឥទ្ធិពលរបស់ពាណិជ្ជកម្មអេឡិចត្រូនិច ទៅលើវិស័យ​អាជីវកម្ម

ពាណិជ្ជកម្មអេឡិច​ត្រូ​និច​ ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ អាច​រក​ប្រាក់​ចំនូល នៅ​ក្រោយ​ពេល​កូវីដ១៩​បញ្ចប់​ទៅ។ ពិភព​ឌីជីថល​មាន​ឱកាស​ឥតដែនកំណត់​ សម្រាប់អតិថិជននិង​ក្រុមហ៊ុន​។ ពិភពលោក គឺជា​កន្លែង​មួយ​ដែល​មិន​អាច​ព្យាករណ៍​ទុក​ជា​មុន​បាន​។ កាលពី​២ឆ្នាំ​មុន​ ការរាតត្បាត​ជា​សកល​នៃកូវីដ១៩ បានផ្ដួល​អាជីវកម្ម​ជាច្រើន​។ ហាងផ្សេងៗ​ត្រូវ​បាន​គេ​បំ​ផ្លាញ​ដោយ​ការ​បាញ់​ស្ព្រៃគំនូរ ចោរកម្ម​ និង​គ្រោះ​ធម្មជាតិ​ដូចជា​ព្យុះ​ឬ​រញ្ជួយ​ដី​ជាដើម។ ពាណិជ្ជកម្មអេឡិចត្រូនិច​ បានលេចរូប​រាង​ឡើង​ ក្នុងនាម​ជា​ពន្លឺ​នៃក្ដី​សង្ឃឹម សម្រាប់មនុស្ស​ជាច្រើន។ ម្យ៉ាងវិញទៀត​ វាក៏ផ្ដល់មុខ​ងារ​វិភាគ​ល្អៗ​ជាច្រើន​ផងដែរ​ សម្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​តាម​ដាន​ទំនោរ​និងចំណាប់​អារម្មណ៍​របស់​អតិថិជន​របស់ពួកគេផងដែរ ដូច្នេះ​ក្រុមហ៊ុន​ទាំងនោះ​អាចបត់​បែន​ទៅ​តាម​ស្ថានការ​ជាក់​ស្ដែង​។

កំណើននៃឥទ្ធិពលនិង​ប្រជាប្រិយភាព​​របស់​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ បាន​ជួយ​ទំនប់​បម្រុង​ដល់​អាជីវកម្ម​ពិភពលោក​ នាអំឡុងពេល​កូវីដ​នេះ​ ហើយបច្ចុប្បន្ន​វាមាន​លក្ខណៈ​គ្រប់​គ្រាន់​ ដើម្បី​កសាង​អនាគត​ឌីជីថល​ដែល​កាន់តែ​រឹងមាំ ទៅ​ថ្ងៃមុខ។​ បន្ទាប់ពី​មាន​ការ​បិទ​ខ្ទប់​ សហគ្រិន​ទាំង​ឡាយ​បាន​មើល​ឃើញ​ថា​ ការ​ធ្វើ​ឌីជីថល​កម្ម​ហាង​របស់​ពួកគេ​ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​គួរ​វិនិយោគ។​

ការ​ពិត​និង​តួ​លេខ​ មិន​កុហក​យើង​ឡើយ​ ហើយពេលនេះ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ទិដ្ឋ​ភាព​រួម​នៃ​វិស័យ​នេះ​។ អ្នកប្រើប្រាស់​ និយម​ចាយលុយ​តាម​អនឡាញ​ ជាង​ចាយនៅនឹង​ហាង​។ ចំណែក​ឯ​របាយការណ៍​លក់​នារយៈពេល​២​ឆ្នាំ​នេះ​វិញ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូច្នេះ​ដែរ​។

ការវិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​នឹង​ជួយ​ពន្លឿនឲ្យ​អតិថិជន ​ងាកមក​ទិញទំនិញ​តាម​អនឡាញ​។ កាលពីម្ភៃ​សាមសិប​ឆ្នាំ​មុន​ គេកម្រ​ឮពាក្យ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ណាស់​។ តែ​សព្វថ្ងៃ​ គេធ្វើ​ការ​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ ដូចជា​ធ្វើ​កិច្ច​ការ​សាមញ្ញ​ៗទៅហើយ​។ ហើយ​ស្ថានភាព​នេះ​ ត្រូវ​បាន​ជម្រុញ​បន្ថែម​កាន់​តែ​ខ្លាំង​ ពី​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​បណ្ដាញសង្គម​ នាពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុមហ៊ុន​ទាំង​ឡាយ​អាច​ប្រើប្រាស់​ភ្លែតហ្វម​ទាំង​នេះ​ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ ក៏ដូចជា​ពង្រីក​អាជីវកម្ម​របស់ពួកគេ​ឲ្យឈានឡើង​មួយ​កម្រិត​ទៀត​។ ដល់ពេល​ហើយ​ ដែល​អ្នក​ត្រូវ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មីនេះ​ ជាមួយ​នឹង​ភាព​រឹងមាំ​កាន់តែ​ខ្លាំង​៕

គម្រោងថ្មីចំនួន៤ ត្រូវបានអនុម័ត មានទុនវិនិយោគជាង១៧លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៦៨កន្លែង។

២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៨២កន្លែង។

៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៥កន្លែង។

៤. JI SHUN YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រាំ៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៥កន្លែង។ យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

លើកបង្កើនកែលម្អ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី អភិរក្សនិងលើកតម្កើង អត្តសញ្ញាណវប្បធម៌ប្រពៃណី នៃជនជាតិខ្មែរនៅ វៀតណាម

នៅតំបន់ភាគខាងត្បូងនៃប្រទេស វៀតណាម នាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិខ្មែរជាង ១, លាននាក់ដែលភាគច្រើនរស់នៅតាមបណ្ដាខេត្ត ទីក្រុងនៅតំបន់វាលទំនាបទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋ វៀតណាម បានដាក់ចេញគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិខ្មែរតាមបណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិខ្មែរត្រូវបានលើកបង្កើន កែលម្អឥតឈប់ឈរដោយមានជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ជាច្រើន។

លើកបង្កើន កែលម្អជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើននាភាគខាងត្បូងនៃប្រទេស វៀតណាម ត្រូវបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងដើម្បីរៀបចំដាក់ដំណើរការគម្រោងកសាងផ្សេងៗ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍន៍ផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាលនិងសហគមន៍ សាងសង់លំនៅឋានជាង ៩ ម៉ឺនខ្នងហើយ ជួយឧបត្ថម្ភដីបង្កបង្កើនផលនិងដីលំនៅឋានអោយប្រជាជនជាង ៣ ម៉ឺនគ្រួសារ ជួយឧបត្ថម្ភបណ្តុះបណ្តាល ផ្លាស់ប្តូរមុខរបរ បង្កើតការងារធ្វើជូនកម្មករជាង ២ ម៉ឺននាក់។ល។ មកទល់ពេលនេះ អត្រាភាពក្រីក្រនៃបងប្អូនជនជាតិខ្មែរមានត្រឹមតែប្រហែលជា ២៥% ប៉ុណ្ណោះ ធ្លាក់ចុះ ៣% ក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមនៅតាមបណ្ដាខេត្តក្រុងដែលមានប្រជាជនខ្មែររស់នៅច្រើនបានកើនឡើងពី ៩% ទៅដល់ ១១,៧% ក្នុងមួយឆ្នាំ។ វិស័យសេដ្ឋកិច្ច​ក្នុងតំបន់​ជនជាតិ​ខ្មែរ​មាន​ការ​អភិវឌ្ឍ ជីវភាព​ខាង​សម្ភារៈនិង​ស្មារតី​របស់បងប្អូនជនរួមជាតិបានលើកបង្កើន កែលម្អ​​កាន់តែ​ប្រសើរ​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ​។

ទន្ទឹមនឹងការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ រដ្ឋ វៀតណាម ក៏មានគោលនយោបាយអនុគ្រោះជាច្រើនសម្រាប់សិស្សានុសិស្ស និស្សិតជនជាតិខ្មែរដូចជា ការជ្រើសរើសអោយចូលរៀនមហាវិទ្យាល័យបម្រុងដោយមិនឆ្លងកាត់ការប្រឡង  ផ្ដល់អាហារូបករណ៍ លើកលែងឬបញ្ចុះថ្លៃសិក្សា គោលនយោបាយទាក់ទាញសម្រាប់គ្រូបង្រៀននិងកម្មាភិបាលមកធ្វើការក្នុងវិស័យអប់រំនៅតំបន់ឆ្ងាយដាច់ស្រយាលត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព។ ប្រព័ន្ធសាលាចំណេះទូទៅ សាលាអន្តេវាសិកជនជាតិនិងសាលាបង្រៀនវិជ្ជាជីវៈសម្រាប់កូនក្មួយបងប្អូនជនជាតិខ្មែរបានពង្រីកដល់ ១០០% នៃស្រុកដែលមានប្រជាជនខ្មែររស់នៅច្រើន​ អត្រា​កុមារ​ខ្មែរ​ក្នុង​វ័យ​សិក្សា​បានចូលសាលាឡើង​ដល់​ជាង ៩០%។

គិតដល់ដំណាច់ឆ្នាំ ២០១៨ ទូទាំងតំបន់មានសាលាចំណេះទូទៅអន្តេវាសិកជនជាតិចំនួន ៣០ នៅថ្នាក់ស្រុកនិងខេត្ត។ ការ​បង្រៀន​ពីរ​ភាសា​ (វៀតណាម និង ខ្មែរ) នៅ​តាម​សាលារៀន​ក្នុង​តំបន់​បងប្អូនជនជាតិ ​ខ្មែរ​ត្រូវ​បាន​ពង្រីក​ពីមួយជំហានទៅមួយជំហាន។ នា​ពេល​បច្ចុប្បន្ននេះ នៅតាមបណ្ដាខេត្ត​ដែល​មានបងប្អូនជនជាតិ​ខ្មែររស់នៅ​ច្រើន​​មាន​សាលាបង្រៀន​ពីរ​ភាសា​ (វៀតណាម និង ខ្មែរ) រាប់រយ​កន្លែងហើយ ដោយឡែកនៅ​ខេត្ត​ សុកត្រាំង ​មានសាលារៀនចំនួន​ ១៥៨ ដោយមានមាន​ ១.៦៧២ ​ថ្នាក់និងកូន​សិស្សចំនួន ​៤២.៩៨៨​ នាក់។

ការងារគិតនឹកថែទាំសុខភាពជូនបងប្អូនជនរួមជាតិខ្មែរ តែងតែត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ បណ្តាញសុខាភិបាលមូលដ្ឋានត្រូវបានបណ្តាក់ទុននិងពង្រឹងជាប្រចាំ។ គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺត្រូវបានកែលម្អពីមួយជំហានទៅមួយជំហាន។ ការងារការពារ ទប់ស្កាត់ជំងឺរាតត្បាត ថែទាំសុខភាពត្រូវបានអនុវត្តដោយព្រមៗគ្នា និងទូលំទូលាយ។ អត្រា​​កុមារ​ដែលកង្វះ​អាហារូបត្ថម្ភ​បាន​ថយ​ចុះ​មក​នៅ​ក្រោម ៣០% ។ ជារៀងរាល់ឆ្នាំ មានប្រជាជនជាង ៧ ម៉ឺននាក់បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។

ក្រៅពីនោះ នៅតាមខេត្តក្រុងដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើន បានបង្កើនម៉ោងផ្សាយនៃកម្មវិធីវិទ្យុជាភាសាខ្មែរ បោះពុម្ពនិងចែកផ្សាយសារព័ត៌មានជាភាសាខ្មែរនិងជាពីរភាសា វៀតណាម-ខ្មែរ ដូចជាកាសែតជនជាតិនិងភ្នំរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ជាដើម។ មានខេត្ត​ខ្លះ​បាន​កសាងអគារប្រពៃណី​ខ្មែរ។ រីឯខេត្ត ត្រាវិញ និង ខេត្ត សុកត្រាំង បានកសាងសារមន្ទីជនជាតិខ្មែរដោយបានប្រមែប្រមូលនិងដាក់តាំងបង្ហាញវត្ថុតឹកតាងវប្បធម៌រូបីនិងអរូបីដ៏មានតម្លៃផ្សេងៗ។ កេរដំណែល​ប្រវត្តិសាស្ត្រនិង​វប្បធម៌​ទាំងឡាយរបស់​បងប្អូនជនជាតិ​ខ្មែរត្រូវបានផ្ដោតការយកចិត្តទុកដាក់ទៅលើការ​ថែរក្សា ​ជួសជុលឡើងវិញ​ ធ្វើអោយល្អប្រសើរជាងមុន​។ បណ្តាញវិទ្យុបានផ្សាយដល់ ១០០% នៃភូមិឋាន អ៊ិនធឺណិតត្រូវបានភ្ជាប់មកដល់ទីកន្លែងជាច្រើន បង្កលក្ខណៈងាយស្រួលអោយបងប្អូនជនរួមជាតិក្នុងការទទួលព័ត៌មានអោយបានកាន់តែច្រើនឡើងៗ ។ អត្រាគ្រួសារជនជាតិខ្មែរដែលមានវិទ្យុ ទូរទស្សន៍ កើនឡើងយ៉ាងខ្ពស់ សម្រេចដល់អត្រាជាមធ្យម ៩៨% ដូចជានៅបណ្ដាខេត្ត សុកត្រាំង ត្រាវិញ វិញឡុង ហើយមានខេត្តជាច្រើនទៀតសម្រេចបានទៅដល់ ១០០% ដូចជា គៀនយ៉ាង និង កឹនធើ។

អភិរក្សនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី

យោងតាមក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាម នាពេលបច្ចុប្បន្ននេះ នៅឯបណ្តាខេត្ត ក្រុងនៅភាគខាងត្បូង មានវត្តខ្មែរជាង ៤៦០ វត្ត ដោយមានព្រះសង្ឃប្រហែលជា ១ ម៉ឺនអង្គ ស្មើនឹងមួយភាគបួននៃចំនួនព្រះសង្ឃនិងដូនជីនៃព្រះពុទ្ធសាសនាក្នុងប្រទេស។ ក្នុងចំណោមនោះ មានវត្តចំនួន ១៤ ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិ វត្តចំនួន ២៩ ត្រូវបានទទួលស្គាល់ជាកេរដំណែលលំដាប់ថ្នាក់ខេត្ត  វត្តចំនួន ១៥០ វត្តត្រូវបានទទួលស្គាល់ លើកសរសើរជាវត្តមានគុណបំណាច់ចំពោះបដិវត្តន៍ក្នុងសម័យកាលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងបារាំង អាមេរិក ក៏ដូចជាការកសាងនិងការពារមាតុភូមិ។

ជាមួយនឹងគោលនយោបាយសាមគ្គីភាពរវាងសាសនា ជនជាតិទាំងឡាយរបស់បក្សនិងរដ្ឋវៀតណាម ក្នុងរយៈពេលកន្លងមក ព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរបានបោះជំហានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងទិសដៅត្រឹមត្រូវ បង្កើតឱ្យមានជំនឿទុកចិត្តរបស់ព្រះសង្ឃនិងសាសនិកជនចំពោះបក្សនិងរដ្ឋ វៀតណាម។ នាពេលបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាទក្ខិណនិកាយត្រូវបានបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋានទាំងឡាយនៅ វៀតណាម ដើម្បីអភិវឌ្ឍគំរូអប់រំក្នុងវត្ត ដោយបើកថ្នាក់បង្រៀនធម៌ទេសនាជាច្រើន ភាសាអង់គ្លេស ព័ត៌មានវិទ្យា បើកសាលាបណ្ដុះបណ្ដាលបាលីកម្រិតបឋមសិក្សា មធ្យមសិក្សានៅតាមខេត្តក្រុងនិងបាលីជាន់ខ្ពស់នៅវិទ្យាស្ថានព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ កកើតឡើងប្រព័ន្ធអប់រំព្រះពុទ្ធសាសនាពេញលេញ សុក្រឹតភាពជាបង្គួរ។

យោងតាមលោកអនុបណ្ឌិត យ៉ាញ់មេន សាស្ត្រាចារ្យនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ មានប្រសាសន៍អោយដឹងថា៖ បើនិយាយដល់ជនជាតិ ខ្មែរ គឺនិយាយដល់ពុទ្ធសាសនាទក្ខិណនិកាយ។ សម្រាប់បងប្អូនជនរួមជាតិខ្មែរនៅភាគខាងត្បូង វត្តអារាមមិនត្រឹមតែជា “បេះដូង” របស់ភូមិស្រុកប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សាលារៀន កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងសប្បុរសធម៌ជួយអ្នករាល់គ្នាដែលជួបការលំបាកលំបិន កុមារកំព្រា។ល។ ក្រៅពីនោះ វត្តអារាមក៏ជាសារមន្ទីរវប្បធម៌ ស្នាដៃស្ថាបត្យកម្ម ទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជនជាតិខ្មែរ។

លោកអនុបណ្ឌិត ឡឹម ក្វាងវិញ អនុប្រធានដេប៉ាតឺម៉ង់ភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរ ណាមបូ (មហាវិទ្យាល័យ ត្រាវិញ)  មានប្រសាសន៍អោយដឹងថា៖ បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម មានពិធីបុណ្យបុណ្យទានប្រពៃណីជាច្រើន ស្ទើរតែទាំងអស់ផ្សារភ្ជាប់ ឬក៏មានជាប់ទាក់ទិនដល់ព្រះពុទ្ធសាសនាដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតា (ភ្ជុំបិណ្ឌ) អកអំបុក វិសាខបូជា កឋិនទាន ចូលព្រះវស្សា ចេញព្រះវស្សា។ល។ ពិធីបុណ្យទានសាសនានិងប្រពៃណីទាំងអស់របស់ជនជាតិ ខ្មែរ សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងវត្តអារាម។ ពិធីបុណ្យ ពុណ្យទានជាប្រពៃណី ទំនៀមទំលាប់ដែលមានគុណតម្លៃវប្បធម៌ល្អផូរផង់ទាំងនេះ តែងតែត្រូវបានបងប្អូនជនជាតិខ្មែរថែរក្សានិងលើកតម្កើងដោយបានរៀបចំឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

ជាកូនក្មួយនៃបងប្អូនជនជាតិខ្មែរ លោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង បានចែករំលែកថា៖ គោលនយោបាយអភិរក្ស លើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិរបស់បក្សនិងរដ្ឋកាន់តែពិពិធភាព ស៊ីជម្រៅ ទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបបានតម្រូវការនៃកម្មាភិបាល ព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរនៅភូមិភាគខាងត្បូងនៃ វៀតណាម។ ឆ្លងតាមរយៈគោលនយោបាយទាំងនេះ ប្រព័ន្ធវត្តអារាមត្រូវបានស្ថាបនាអោយល្អប្រសើរជាងមុន សាងសង់វត្តអារាមថ្មីនៅច្រើនកន្លែង ទំនៀមទម្លាប់ ជំនឿទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ នៅ វៀតណាម ខាងត្បូងត្រូវបានអភិរក្ស លើកតម្កើងនិងអភិវឌ្ឍ  

ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ វៀតណាម សាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិខ្មែរ សង្ឃឹមថា នឹងពាំនាំមកការអភិវឌ្ឍន៍កាន់តែលេចធ្លោថែមទៀត រួមចំណែកបន្ថែមពណ៌សម្បុរដ៏ស្រស់ស្អាតចូលក្នុងផ្ទាំងគំនូរវប្បធម៌ពិពិធភាព ចម្រុះពណ៌របស់សហគមន៍ជនជាតិជាបងប្អូនទាំង ៥៤ នៅ វៀតណាម៕

វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង (ភាគខាងត្បូង វៀតណាម) ជាវត្តមួយក្នុងចំណោមវត្តដែលមានទេសភាពស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អឯករបស់បងប្អូនជនជាតិ ខ្មែរ នៅ វៀតណាម។ រូបថត៖ VNA
ពុទ្ធសាសនាទក្ខិណនិកាយបានរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម ដែលបង្ហាញតាមរយៈភាសារបស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ VNA
រាំរបាំស្គរឆៃយ៉ាំ ក្នុងទិវាបុណ្យទានរបស់បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម។ រូបថត៖ VNA
មាន ១០០ % ឃុំក្នុងស្រុក មីស្វៀន ខេត្ត សុខត្រាំង​(ភាគខាងត្បូង វៀតណាម) សម្រេចលក្ខណៈវិនិច្ឆ័យខាងចរាចរណ៍ក្នុងការកសាងជនបទថ្មី បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិខ្មែរ។ រូបថត៖ VNA

ផ្ទះលក់បន្ទាន់ សម្រាប់បងប្អូនចង់រស់នៅ ជ្រោយចង្វារ ដែលជាតំបន់ កំពុងមានការរីកចម្រើនខ្លាំង

ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអិលធីឌី ហៅកាត់ ( CL REALTY) សូមប្រកាស
ផ្ទះវីឡាកូនកាត់ កែងកាច់ជ្រុង ដាក់លក់ ស្ថិតនៅក្នុង បុរី ប៉េង ហួត ផ្លូវជាតិលេខ6A

  • ទំហំដី 7m x 15m
  • ទំហំផ្ទះ 5m x 12m
  • បន្ទប់គេង 04
  • បន្ទប់ទឹក 05
  • ប្លង់រឹង
  • ដាក់លក់ក្នុងតម្លៃ : 210,000$

*ទីតាំងផ្ទះស្ថិតនៅកែងកាច់ជ្រុង ក្នុងបុរី មានសុវត្ថិភាពខ្ពស់ មានផាសុខភាព ក្នុងការរស់នៅ។

Telephone:
@ Cellcard : 077 900 800
@ Smart : 096 8 500 400

Link Telegram: 077 900 800
https://t.me/SEARDAVID

“អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បើកសម្ពោធជាផ្លូវការ សាខាហ្រ្វេនឆាយ ដំបូងគេរបស់ខ្លួននៅ សែនសុខ រាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ ២០២២ “អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន” បានបើកសម្ពោធដំណើរជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនដែលស្ថិតនៅលើបណ្តោយមហាវិថីមិត្តភាព ភ្នំពេញ ហាណូយ កែងនិងផ្លូវ ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទីតាំង Google Map : https://goo.gl/maps/D936iL2xjVcM3SvQ7)។ កម្មវិធីបានប្រព្រឹត្តិទៅយ៉ាងអធិកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

អ៊ីអ៊ែនអឹម សាខាសែនសុខ គឺជាសាខាទី៣ ស្ថិតនៅលើផ្លូវធំ មានចំណតទូលាយ ងាយចេញចូល បរិយាកាសក្នុងហាងមានផាសុខភាព លំអរដោយសួនច្បារធម្មជាតិ និងអាងត្រីនៅចំកណ្តាលហាងជាទីមនោរម្យ។

សាខាថ្មីនេះក៏មានបម្រើជូនអតិថិជននូវជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់និងសំបូរបែបដែលជាអាហារប្រចាំហាង ដូចជាបាយ គុយទាវច្រើនជម្រើសសម្រាប់អាហារពេលព្រឹក ម្ហូបបែបអាស៊ី ម្ហូបខ្មែរ សម្រាប់អាហារថ្ងៃត្រង់ អាហារសម្រន់ និងអាហារពេលល្ងាច ជាមួយនិងភេសជ្ជៈ កាហ្វេ ទឹកផ្លែឈើស្រស់ ។ល។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការសាខាថ្មីនេះផងដែរ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា និង ជាស្ថាបនិកក្រុមហ៊ុន បានប្រាប់អោយដឹងថា ដោយមើលឃើញពីសក្កានុពលនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេសកម្ពុជា និងទទួលបានការគាំទ្រដ៏លើសលប់ពីសំណាក់អតិថិជនរបស់ខ្លួន អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋាន កំពុងតែពង្រឹង និង ពង្រីកខ្លួនទៅគ្រប់ទីតាំងយុទ្ធសាស្រ្តនានាដើម្បីបំពេញតម្រូវការរបស់ អតិថិជនអោយកាន់តែទូលំទូលាយ ជាក់ស្តែង សាខាហ្វេ្រនឆាយពីរទៀតនឹងកំពុងត្រូវដាក់បើកដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ គឺអ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានសាខាស្គន់ ដែលស្ថិតនៅលើបណ្តោយជាតិ លេខផ្លូវ6A ជាទីប្រជុំជនស្រុកស្គន់ រីឯសាខាហ្វ្រេនឆាយទី៣ នឹង ស្ថិតនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញផងដែរ។

ទន្ទឹមនិងការតាំងចិត្តយ៉ាងមុតមាំ ការត្រៀមខ្លួនបានយ៉ាងល្អ អ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានក៏បានប្រកាសជាផ្លូវការចាប់ផ្តើមទទួលពាក្យស្នើសុំចង់ក្លាយជាដៃគូរសហការហ្វ្រេនឆាយបន្តបន្ទាប់ទៀតចាប់ពីពេលនេះតទៅ
សម្រាប់ពត៌មានលម្អិតលោកអ្នកអាចទាក់ទងទៅកាន់ក្រុមការងារអ៊ីអ៊ែនអឹម កាហ្វេ និង ភោជនីយដ្ឋានតាមរយៈ

ទូរស័ព្ទ ៖ 012 95 45 78 / 010 95 45 78
Facebook Page: E&M Coffee & Restaurant

ផ្ទះលំហែ មានដីចំការនៅខាងក្រោយផ្ទះនិង មានអូរនៅជាប់ដីផ្នែកខាងក្រោយ សម្រាប់លក់ ទីតាំងស្ថិតនៅ ម្តុំរមណីយដ្ឋានកៀនស្វាយក្រៅ

-ទំហំដី: 1800 ម៉ែត្រការ៉េ
-មានកូនផ្ទះលំហែ មួយ
-ធ្វើប្លង់រឹងជូន
លក់ក្នុងតម្លៃ 185,000$ (ចរចារបាន)

*លក្ខណៈពិសេសរបស់ផ្ទះលំហែ៖
+មានដីចំការនៅខាងក្រោយ
+មានអូរនៅខាងក្រោយ
+ជាទីប្រជុំជនអាចប្រកបអាជីវកម្មបាន
+ជាតំបន់កំពុងអភិវឌ្ឍ
+មានគម្រោងបុរី និង ដីឡូតិ៍នៅក្បែរ
+ដីភូមិមានប្រជាពលរដ្ឋរស់នៅកុះករ
+នៅក្បែរតំបន់កម្សាន្ត
សម្រាប់ព័ត៌មានលំអិត: 095 600 400 (Cellcard)
096 500 6 500 (Smart)
Telegram Account: 095 600 400
Website : www.cl-realty.com
Email: chailin@cl-realty.com
Company Address : #36E0,St.426, Tuol Tompoung II,
Chamkamorn, Phnom Penh, Cambodia

បរិច្ចាគពិតៗ! Smart និងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូបបាននាំយកថវិការពីការបោះឆ្នោតពានអ្នកបង្កើតមាតិកាប្រចាំឆ្នាំជូនមន្ទីរពេទ្យកុមារអង្គរហើយ

កម្មវិធី Pleng Music Awards 2022 ដែលជាកម្មវិធីដ៏អស្ចារ្យនិងធំជាងគេនៅកម្ពុជា ជាមួយនឹងវត្តមានតារាជើងចាស់ ថ្មី ជាច្រើនដួង បានដំណើរការទៅយ៉ាងរលូននាថ្ងៃទី​19 ខែ មីនា ឆ្នាំ 2022 នេះ។ ពានរង្វាន់ទាំង 14 បានរកឃើញម្ចាស់ ដែលក្នុងនោះក៏មានពានរង្វាន់មួយដែលជាពានរង្វាន់សប្បុរសធម៌ដើម្បីជាជំនួយ ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរផងដែរ។

ជាគំនិតសប្បុរសធម៌ដ៏មោះមុតរបស់ក្រុមហ៊ុនSmart Axiata ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ»  បានបញ្ចូលការបោះឆ្នោតមួយសម្លេងស្មើនឹង​ 2 ដុល្លារ ដែល 1 ដុល្លារ បរិច្ចាគទៅមូលនិធិគន្ធបុប្ផា រីឯ 1 ដុល្លារទៀតផ្តល់ទៅឲ្យ​មន្ទីរពេទ្យកុមារអង្គរ។ គិតត្រឹម 9 ថ្ងៃនៃការបោះឆ្នោត ពានរង្វាន់នេះទទួលបានការបោះឆ្នោតរហូតដល់ 31, 832 សម្លេង ដែលស្មើនឹង 63, 664 ដុល្លារ។

ជាមួយថវិការសរុប គឺបរិច្ចាគចេញពី Smart Axiata ផ្ទាល់តែម្តង ដែលបែងចែកជា 2 សម្រាប់មន្ទីរពេទ្យនីមួយៗគឺទទួលបាន​ 31, 832 ដុល្លារ​ ដែលមានអ្នកតំណាង Smart Axiata ក៏ដូចជាអ្នកបង្កើតមាតិកាជាច្រើនរូប ចូលរួមដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីប្រគល់ជូលផ្ទាល់ទៅដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។ នេះមិនមែនជាលើកទីមួយទេដែល Smart Axiata ធ្វើឡើងនៅកម្មវិធីសប្បុរសធម៌បែបនេះ។ យើងមាន​ “ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម” “រត់ជាមួយសាយ”  និងថ្មីៗនេះគឺ ការបោះឆ្នោតសម្រាប់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរ​ពេទ្យ​គន្ធបុប្ផា។

ការរួមដំណើរទៅកាន់ខេត្តសៀមរាប​គឺ មានអ្នកបង្កើតមាតិកាជាច្រើនដូចជា លោក Khemra ដែលជាម្ចាស់ពាន កញ្ញាសៀនាង លោកAthika លោក Zamba លោក Veasna Vee កញ្ញា Lin Vee លោក Bola Vee កញ្ញា Jennie Vee និងលោក Soy Senghour ផងដែរ។ អ្នកទាំងអស់គ្នាបានដើរ​ទស្សនកិច្ច​ជុំវិញ​មន្ទីពេទ្យ​ ដើម្បី​ដឹង​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុងមន្ទីរពេទ្យ​ផ្ទាល់ ក៏​ដូចជា​សកម្មភាព​ទូទៅ​នៅ​ក្នុង​មន្ទីរពេទ្យ​ប្រចាំ​ថ្ងៃ ដែលមានការដឹកនាំដោយលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ដែលជាប្រធានអង្គការមន្ទីរពេទ្យកុមារផ្ទាល់តែម្តង។​

ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ក៏បានថ្លែងនូវអំណរគុណ និងទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ Smart Axiata ដែលតែងតែផ្តួចផ្តើមនៅក្នុងកម្មវិធីសប្បុរសធម៌ទាំងអស់នេះ។ លោកក៏មានប្រសាសន៍បន្តទៀតថា៖ “មន្ទីរពេទ្យត្រូវការទឹកប្រាក់ប្រមាណជាង 6 លានដុល្លារ​ក្នុងមួយឆ្នាំដើម្បីដំណើរការប្រតិបត្តិការទាំងមូល ហើយទឹកប្រាក់នេះគឺពឹងផ្អែកទាំងស្រុងពីការបរិច្ចាគ”។​ ដូចនេះការបរិច្ចាគមួយនេះគឺជាជំនួយដ៏ធំសម្រាប់មន្ទីរពេទ្យទាំងមូល។

ដើម្បីកុមារតូចៗរបស់យើងលោកអ្នកក៏នៅតែអាចចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរបានដែរតាមរយៈ

១. ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843 (Angkor Hospital for Children)

២. ភ្នាក់ងារវេរប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122

៣. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)

តោះ…នាំគ្នាមកយកកាដូពិសេស Free! Free! Free…! ពី សាមសុង ទាំងអស់គ្នា! សាមសុង សម្ពោធហាងសាខាថ្មីភ្លាម…ផ្តល់កម្មវិធីដ៏រំភើបភ្ញាក់ផ្អើលភ្លាមៗ!

(ភ្នំពេញ) ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២៖ ក្នុងឱកាសសម្ពោធសាខាហាងផលិតផលសាមសុង ថ្មីនៅផ្សារទំនើប Chipmong សែនសុខ ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 03 ខែមិថុនា ឆ្នាំ 2022 នេះ ក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវភាពរំភើបរីករាយ និងភ្ញាក់ផ្អើលមិនធ្លាប់មានយ៉ាងច្រើនដូចជា៖

  • ចែកមួកសុវត្ថិភាព ឥតគិតថ្លៃ! (គ្រប់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលទៅទស្សនា)
  • បញ្ចុះតម្លៃ 5% គ្រប់ផលិតផល សាមសុង ទាំងអស់ពេលទិញក្នុង Showroom (ក្នុងកាលបរិច្ឆេទខាងលើ! សម្រាប់តែរយៈពេល 3 ថ្ងៃប៉ុណ្ណោះ)
  • ចំណាយចាប់ពី 500 ដុល្លារ ឡើងទៅ អាចទិញ Galaxy Fit2 ក្នុងតម្លៃត្រឹមតែ 1 ដុល្លារ ប៉ុណ្ណោះ!
  • និងកម្មវិធីពិសេសៗយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត!

គួរបញ្ជាក់ផងដែរថាសាខាហាងលក់ផលិតផល សាមសុង ថ្មីនេះ មានលក់នូវផលិតផល សាមសុង ជាច្រើនដូចជា៖ ស្មាតហ្វូនទំនើបៗស៊េរីចុងក្រោយ ឆ្នាំ 2022 , ថេប៊្លេតស៊េរីចុងក្រោយឆ្នាំ 2022, កាសអេឡិចត្រូនិក, smart watch, និងគ្រឿង Accessory ដ៏ទំនើបទាន់សម័យយ៉ាងច្រើនសម្បូរបែបទៀត!

ពិតជាពិសេស ពិតជារំភើប និងអស្ចារ្យខ្លាំងមែនទែន! ដូច្នេះសម្រាប់អតិថិជនទាំងអស់ដែលកំពុងត្រូវការផលិតផល សាមសុង ដែលមានគុណភាពខ្ពស់ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេសគឺដល់ពេលហើយ! ប្រញាប់រួសរាន់ឡើង…ការផ្តល់ជូនដ៏អស្ចារ្យនេះគឺមានរយៈពេលតែ 3 ថ្ងៃប៉ុណ្ណោះ!

សូមបញ្ជាក់ម្តងទៀតថាស្តុកមានកំណត់! មកមុនបានមុន…មកក្រោយអត់ទាន់ហ៊ានធានាទេ! រកឯណាបានទៅ…គ្រាន់តែ Check-in សោះ ក៏នឹងទទួលបាន មួកសុវត្ថិភាព Free! Free! ដ៏ស្រស់ស្អាត និងកាដូជាច្រើនទៀត!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ឬតាមរយៈ Facebook: https://www.facebook.com/samsungbrandshop.cambodia/ ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ
តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

របៀបដែលអាចធ្វើឲ្យក្រុមហ៊ុន នៅកម្ពុជា ការពារម៉ាកយីហោរបស់ខ្លួន ពីការខូចខាត ដែលបណ្តាលមកពីការបង្កើត គណនីក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់ លើអ៊ីនធឺណិត

នៅពេលដែលក្រុមហ៊ុននៅកម្ពុជាជាច្រើនបានចាប់ផ្តើមធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេលើអ៊ីនធឺណិត ក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការនៅកម្ពុជាដូចជា Facebook, TikTok និង Spotify កំពុងណែនាំម៉ាកយីហោទាំងនោះឱ្យការពារខ្លួនពីចេតនាព្យាបាទដែលបង្កឡើងដោយអ្នកបង្កើតគណនីក្លែងក្លាយ និងព័ត៌មានមិនពិត។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ Httpoolបានរៀបរាប់ពីអ្វីដែលត្រូវប្រុងប្រយ័ត្ន និងវិធីតបតនៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ៖

ប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃ តំណាងឱ្យសក្តានុពលដ៏ធំទូលាយដែលជាប្រយោជន៍សម្រាប់ការធ្វើទីផ្សារ និងការផ្សព្វផ្សាយម៉ាកយីហោ។ ភ្លែតហ្វមអនឡាញមិនត្រឹមតែមានសមត្ថភាពជួយដល់ការពង្រីកទំនាក់ទំនងទៅកាន់អតិថិជនថ្មី និងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនទៀតផង។ ជាអកុសល បញ្ហានៅតែអាចកើតមានក្នុងករណីខ្លះ ឧទាហរណ៍ដូចជា សកម្មភាពបង្ខូចកេរ្តិ៍ឈ្មោះដែលធ្វើឡើងដោយគណនីក្លែងក្លាយដែលបណ្តាលឱ្យមានការខូចខាតដល់ម៉ាកយីហោ។

ដោយសារតែមានការកើនឡើងនៃគណនីក្លែងក្លាយដែលមានចេតនាមិនល្អចំពោះម៉ាកយីហោមួយចំនួន គេចាំបាច់ត្រូវការពារឈ្មោះម៉ាកយីហោ ដើម្បីចាប់ផ្តើមមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាក់ស្តែង វាជារឿងចាំបាច់ក្នុងការស្វែងយល់ពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃការដែលមានវត្តមាននៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ម៉ាកយីហោនីមួយៗ។

នៅពេលមានបញ្ហានៅលើភ្លែតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមហ៊ុននីមួយៗ គួរតែផ្តល់អាទិភាពខ្ពស់ទៅលើការធានាសុវត្ថិភាពលើម៉ាកយីហោរបស់ខ្លួន ។ ជាក់ស្តែង គណនីក្លែងក្លាយ ការភូតកុហក និងការបរិហារកេរ្តិ៍គឺគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះនៃបញ្ហាដែលអាចកើតមាននៅលើអ៊ីនធឺណិត។ បុគ្គលមួយចំនួនបានប្រើប្រាស់ជំនាញដែលខ្លួនមានក្នុងការធ្វើឱ្យខូចរូបភាពក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬភ្លែតហ្វមអ៊ីនធឺណិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហើយការអភិវឌ្ឍសមត្ថភាពដើម្បីសិក្សាស្វែងយល់ពីការគំរាមកំហែងលើបណ្តាញសង្គម និងគោលគំនិតទាំងនេះគឺជារឿងដ៏ចាំបាច់ក្នុងការការពារឈ្មោះម៉ាកយីហោ។ ពីព្រោះថា ដើម្បីអាចដោះស្រាយបញ្ហាបាន យើងត្រូវស្គាល់បញ្ហានោះឲ្យច្បាស់សិន ត្រូវទេ?

មានវិធីជាច្រើនដើម្បីដោះស្រាយការខូចខាតដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។ ភ្លែមហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា LinkedIn កំពុងដំណើរការយ៉ាងសកម្មដើម្បីបញ្ឈប់ការរីករាលដាលនៃគណនីក្លែងក្លាយ និងប្រវត្តិរូបក្លែងក្លាយ ។ LinkedIn គឺជាគេហទំព័រទំនាក់ទំនងដ៏មានឥទ្ធិពលបំផុតមួយ ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានក្លាយជាបណ្តាញទំនាក់ទំនងកំពូលសម្រាប់ទាំងក្រុមហ៊ុន និងការប្រើប្រាស់ផ្ទាល់ខ្លួន។ នៅក្នុងយុគសម័យនៃការកើនឡើងនៃការផ្សព្វផ្សាយតាមអ៊ីនធឺណិត យើងទាំងអស់គ្នាបានឃើញគណនីក្លែងក្លាយ និងព័ត៌មានជាច្រើនជុំវិញការឈ្លានពានអ៊ុយក្រែន។ LinkedIn បានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងដែលអាចកើតមាននៃព័ត៌មានមិនពិតដែលរីករាលដាលនៅលើភ្លែមហ្វមរបស់ពួកគេ និងបានបិទគណនីក្លែងក្លាយយ៉ាងសកម្ម។ តាមគំរូដ៏រឹងមាំពី LinkedIn ខាងក្រោម យើងបានរាយបញ្ជីគន្លឹះមួយចំនួនដើម្បីជួយការពារម៉ាកយីហោតាមអ៊ីនធឺណិត។

សេចក្តីជូនដំណឹង និងឆ្លើយតបចំពោះការក្លែងបន្លំតាមអ៊ីនធឺណិត
អ៊ីនធឺណិតត្រូវបានចាត់ទុកជាប្រភពព័ត៌មានគ្មានដែនកំណត់ ចាប់តាំងពីការណែនាំ និងការពិនិត្យឡើងវិញ ទៅលើម៉ាកយីហោ និងផលិតផលយ៉ាងច្រើន។ វាចាំបាច់ណាស់ក្នុងការឈរនៅលើកំពូលនៃបណ្តាញទំនាក់ទំនងទាំងនេះដែលកើតឡើង តាមដានការអត្ថាធិប្បាយ និងមតិដែលទាក់ទងនឹងឈ្មោះរបស់ក្រុមហ៊ុន ក៏ដូចជាសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការរកប្រាក់បែបនេះនឹងមិនត្រឹមតែអនុញ្ញាតឱ្យអ្នកកំណត់សម្គាល់អំពីនិន្នាការ និងទាញយកអត្ថប្រយោជន៍ពីការសន្ទនាដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យអ្នកឆ្លើយតបកាន់តែប្រសើរឡើងចំពោះខ្លឹមសារមិនពិត និងព័ត៌មានមិនពិតផងដែរ។ នៅពេលដែលគណនីក្លែងក្លាយបានផ្សព្វផ្សាយខ្លឹមសារដែលមិនពិត កិត្យានុភាពនៃម៉ាកយីហោគឺស្ថិតនៅក្នុងហានិភ័យ ហើយក្រុមការងារផ្នែកទំនាក់ទំនងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយការខូចខាតដល់កេរ្តិ៍ឈ្មោះ តាមដែលអាចធ្វើទៅបាន។

គណនីក្លែងក្លាយអាចកំណត់គោលដៅវាយប្រហារកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោនៅលើអ៊ីនធឺណិត និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីពួកគេ។ ដោយសារហេតុនេះ ការកសាងក្រុមទំនាក់ទំនងសាធារណៈដ៏រឹងមាំ មានសមត្ថភាព និងមានការទទួលខុសត្រូវគឺចាំបាច់ណាស់ក្នុងការទប់ស្កាត់វិបត្តិដែលអាចកើតមាន។ ជាទូទៅគេឃើញអ្នកក្លែងបន្លំបង្កើតគណនីក្លែងក្លាយក្នុងនាមម៉ាកយីហោ ដោយសន្យាថាមានការផ្ដល់ជូនពិសេសដែលមានកំណត់ដើម្បីទាក់ទាញអតិថិជន ហើយបន្ទាប់មកលួចព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ គួរកត់សម្គាល់ថា Capital One ធ្លាប់ជាមុខសញ្ញាដ៏ពេញនិយមមួយរបស់ក្រុមឆបោក។ ប្រវត្តិរូបក្លែងក្លាយរបស់ Capital One នៅលើ Twitter បានបង្ហោះតំណភ្ជាប់ក្លែងបន្លំ ដែលសន្យាថានឹងធ្វើបច្ចុប្បន្នភាពគណនីធនាគារថ្មី របាយការណ៍ត្រួតពិនិត្យ និងមុខងារផ្សេងៗទៀត។ ជាអកុសលសម្រាប់អ្នកប្រើប្រាស់ដែលមិនបានឃើញទង់ក្រហម ពួកគេប្រឈមមុខនឹងការខាតបង់ថវិកាដែលអាចកើតមាន។ សំណាងល្អ Capital One អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន និងចំណេះដឹងពាក់ព័ន្ធនឹងការក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះប្រកបដោយភាពរហ័សរហួន និងវិជ្ជមាន។

ការថយចុះនៃការគម្រាមកំហែងក្លែងបន្លំ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនរបស់អ្នកនៅខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោថែមទៀតផង។ ម៉ាកយីហោ និងអង្គភាពដែលចំណាយពេលវេលាការពារអតិថិជនពីការគំរាមកំហែង ទីបំផុតនឹងយកឈ្នះលើទំនុកចិត្តរបស់អតិថិជនបាន។

សកម្មភាពក្លែងបន្លំធ្វើឱ្យខូចខាតដល់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាបណ្តាញទំនាក់ទំនងទីផ្សារដ៏សំខាន់សម្រាប់ម៉ាកយីហោទូទាំងពិភពលោក។ ចំនួនអ្នកប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ឱកាសដល់ការផ្សាយពាណិជ្ជកម្មដែលមិនអាចរកអ្វីប្រៀបផ្ទឹមបាន។ ម្យ៉ាងវិញទៀត នេះជាឱកាសសម្រាប់អ្នកក្លែងបន្លំ ដើម្បីក្លែងបន្លំក្រោមឈ្មោះយីហោ និងបោកប្រាស់អតិថិជន។ ក្រុមហ៊ុននានាកំពុងចំណាយប្រហែល 20% នៃថវិកាប្រចាំឆ្នាំរបស់ពួកគេលើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះហើយគណនីក្លែងក្លាយទាំងនោះ ជាការគំរាមកំហែងពិតប្រាកដចំពោះតម្លៃនៃយុទ្ធនាការទាំងនេះ។ គួរកត់សម្គាល់ថា អ្នកបោកប្រាស់ និងសិល្បករក្លែងក្លាយកំពុងផ្តោតជាពិសេសទៅលើខ្លឹមសារផ្សាយពាណិជ្ជកម្ម ហើយប្រហែលជា 67% នៃសកម្មភាពក្លែងបន្លំត្រូវបានរកឃើញនៅក្នុងពាណិជ្ជកម្មផ្សព្វផ្សាយ។
ដើម្បីទប់ស្កាត់បញ្ហានេះ និងកាត់បន្ថយការគំរាមកំហែងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ម៉ាកយីហោត្រូវតែតាមដាន និងពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលក្លែងបន្លំក្រុមហ៊ុនរបស់ពួកគេ។ ការរាយការណ៍នឹងមានលទ្ធផលក្នុងការទប់ស្កាត់គណនីបែបនេះពីការបង្ហោះខ្លឹមសារដែលខូចខាត។ ពេលវេលាក្នុងការប្រតិកម្មតបតគឺសំខាន់ខ្លាំង វាចាំបាច់ណាស់ក្នុងការទប់ស្កាត់ការខូចខាតពីការបំផ្លាញកេរ្តិ៍ឈ្មោះ។

ឆ្លើយតបទៅនឹងសកម្មភាពក្លែងបន្លំ
ក្នុងករណីណាក៏ដោយ ការនៅស្ងៀមគឺប្រហែលជាប្រតិកម្មដ៏អាក្រក់បំផុតដែលម៉ាកយីហោអាចផ្តល់ឱ្យសាធារណៈជន។ ការវិភាគស្ថានភាព និងការចេញសេចក្តីថ្លែងការណ៍គឺជាគន្លឹះនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃវិបត្តិ។ ម៉ាកយីហោដែលជួបប្រទះការវាយប្រហារតាមអ៊ីនធឺណិត ការផ្សាយព័ត៌មានមិនពិតដោយប្រវត្តិរូបក្លែងក្លាយ ឬការបង្កាច់បង្ខូចទាំងស្រុងគួរតែដឹងថាការសរសេរសេចក្តីថ្លែងការណ៍ជាសាធារណៈគឺមានសារៈសំខាន់ក្នុងការរក្សាទុកកេរ្តិ៍ឈ្មោះរបស់ពួកគេ។

បើគ្មានការឆ្លើយតបត្រឹមត្រូវ និងសមរម្យទេ សាធារណជនអាចនឹងមិនដឹងពីព័ត៌មានមិនពិត ហើយបង្កើតជាមតិអវិជ្ជមានលើម៉ាកយីហោ។ ក្នុងករណីមានការបង្កាច់បង្ខូចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគណនីក្លែងក្លាយ ម៉ាកយីហោគួរតែមានតម្លាភាព និងជូនដំណឹងដល់អតិថិជនរបស់ពួកគេអំពីរឿងរ៉ាវទាំងមូល។ លើសពីនេះ សាជីវកម្មត្រូវជូនដំណឹងដល់សាធារណជនអំពីជំហានដែលក្រុមហ៊ុននឹងចាត់វិធានការដើម្បីគ្រប់គ្រងវិបត្តិ និងទប់ស្កាត់ឧប្បត្តិហេតុនាពេលអនាគត។ ការធ្វើបែបនេះនឹងបន្ត ទទួលបានមកវិញនូវទំនុកចិត្ត និងជំនឿរបស់អតិថិជនក្នុងដំណើរដ៏វែងឆ្ងាយខាងមុខទៀត។ តើអ្នកធ្លាប់ឮថា ភាពស្មោះត្រង់គឺជាគោលនយោបាយដ៏ល្អបំផុតទេ? ត្រូវហើយ វាគឺជាការពិត វាត្រូវបានចាត់ថ្នាក់ថាជាបុគ្គលិកលក្ខណៈមួយក្នុងចំណោមបុគ្គលិកលក្ខណៈដែលគួរឱ្យគោរពបំផុត ដូច្នេះហើយម៉ាកយីហោគួរប្រើវាឱ្យមានប្រយោជន៍។

ភាពស្មោះត្រង់ការពារកេរ្តិ៍ឈ្មោះ
ការកសាងកេរ្តិ៍ឈ្មោះរឹងមាំ និងគួរឱ្យជឿជាក់គួរតែជាអាទិភាពសម្រាប់ក្រុមហ៊ុនទាំងនោះ ខណៈពេលដែលចាប់ផ្តើមមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាក់ទងនឹងការបរិហារកេរ្តិ៍ ករណីសិក្សាបង្ហាញថា អតិថិជនស្មោះត្រង់ តែងតែរកឃើញភាពខុសគ្នា និងបង្ហាញឈ្មោះគណនីក្លែងក្លាយ មុនពេលដែលពួកគេអាចទទួលរងការខូចខាតណាមួយ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចរាយការណ៍ពីសកម្មភាពក្លែងបន្លំនៃគណនីក្លែងក្លាយ និងផលប៉ះពាល់ដែលអាចឈានដល់ការបិទគណនីដែលបង្កគ្រោះថ្នាក់។ ដូច្នេះហើយ គ្មានការងឿងឆ្ងល់ទេថា ការកសាង និងរក្សាបាននូវអតិថិជនដែលស្មោះស្ម័គ្រ ពិតជាជួយដល់ម៉ាកយីហោដើម្បីការពារឈ្មោះរបស់ពួកគេតាមអ៊ីនធឺណិត។

អ៊ីនធឺណិតមានអ្នកប្រើប្រាស់ 4.5 ពាន់លាននាក់ តាមទស្សនៈអាជីវកម្ម នេះជាអតិថិជនសក្តានុពលដ៏ធំសម្បើម។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតហើយបន្ទាប់មករក្សាកេរ្តិ៍ឈ្មោះដ៏គួរឱ្យទាក់ទាញឲ្យនៅគង់វង្ស មិនមែនជាកិច្ចការងាយស្រួលនោះទេ។ យោងតាមការសិក្សានៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក អតិថិជនជាង 60% ជៀសវាងក្រុមហ៊ុនដែលត្រូវបានវាយប្រហារដោយគណនីក្លែងក្លាយ។ ប្រសិនបើអ្នកណាម្នាក់ស្វែងរកគេហទំព័ររបស់ក្រុមហ៊ុនអនឡាញ ហើយឃើញកំណែក្លែងក្លាយរបស់វា នោះអាចបង្កឱ្យមានការសង្ស័យចំពោះម៉ាកយីហោនាពេលអនាគត។ វាគួរឱ្យភ្ញាក់ផ្អើលត្រង់ថា នេះមិនមែនជាព្រឹត្តិការណ៍ដ៏កម្រនោះទេ។ ជាងមួយភាគបួននៃអតិថិជនដែលស្មោះស្ម័គ្រនៅសហរដ្ឋអាមេរិកបានជួបប្រទះគេហទំព័រក្លែងក្លាយរបស់ក្រុមហ៊ុនស្របច្បាប់។ លើសពីនេះទៅទៀត 54% នៃអ្នកប្រើប្រាស់នឹងមិនទុកចិត្តម៉ាកយីហោនេះទៀតទេ ប្រសិនបើពួកគេឃើញការបង្ហោះក្លែងក្លាយអំពីម៉ាកទាំងនោះ។ ទោះបីជាយ៉ាងនេះក្តី ម៉ាកយីហោដែលមានជំនាញ អាចស្វែងរកវិធីទាញយកផលប្រយោជន៍ពីបាតុភូតនេះបាន។

ការផ្តួចផ្តើមក្រុមអ្នកជំនាញដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះគណនី និងគេហទំព័រក្លែងក្លាយ អាចជួយម៉ាកយីហោវាយប្រហារចំគោលដៅ និងបិទគណនី ឬ គេហទំព័រក្លែងក្លាយប្រកបដោយប្រសិទ្ធភាពបាន។ លើសពីនេះ នាយកដ្ឋានទំនាក់ទំនង ឬទំនាក់ទំនងសាធារណៈអាចប្រើប្រាស់ស្ថានភាពនេះសម្រាប់ការផលិតអត្ថបទ បង្កើនការយល់ដឹងសម្រាប់ម៉ាកយីហោផ្សេងទៀត និងការចែករំលែករឿងរ៉ាវរបស់ក្រុមហ៊ុននៅក្នុងស្ថានភាពថ្មីមួយ។ ជាក់ស្តែង ប្រភេទនៃការឆ្លើយតបបែបនេះអាចលើកទឹកចិត្តសាធារណជនឱ្យតាមដានអត្ថបទ ដើម្បីឃើញថាក្រុមហ៊ុនកំពុងព្យាយាមសម្របសម្រួលការផ្លាស់ប្តូរ ដូច្នេះក្រុមហ៊ុននឹងទទួលបានមកវិញនូវជំនឿចិត្ត និងភាពស្មោះត្រង់។

មានការប្រុងប្រយ័ត្ន ពិនិត្យឡើងវិញ និងធ្វើការឆ្លើយតប
សរុបសេចក្តីមក វាជារឿងអកុសលដែលវត្តមាននៃការវាយប្រហារតាមអ៊ីនធឺណិត និងសកម្មភាពក្លែងបន្លំគឺជៀសមិនរួច ដូច្នេះម៉ាកយីហោត្រូវតែធានាថាពួកគេត្រូវបានបំពាក់ដោយចំណេះដឹងពាក់ព័ន្ធ និងមានផែនការឆ្លើយតបយ៉ាងត្រឹមត្រូវ។ ជាសំណាងល្អ យើងបានរកឃើញគន្លឹះ និងគំនិតមួយចំនួនដើម្បីជួយទប់ស្កាត់ការបោកបញ្ឆោតតាមអ៊ីនធឺណិត និងធ្វើឱ្យវិបត្តិនេះអាចគ្រប់គ្រងបានប្រសើរជាងមុន។

●សង្កេតមើលសកម្មភាពរបស់ម៉ាកយីហោនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ អ្នកក្លែងបន្លំត្រូវបានគេស្គាល់ថាជាទូទៅបានក្លែងបន្លំជាក្រុមហ៊ុនល្បីល្បាញដែលគេទទួលស្គាល់ ដើម្បីបោកប្រាស់អតិថិជនដែលមិនបានដឹងពីបញ្ហានេះ។ ការពិនិត្យមើលនិន្នាការ និង hashtags ជុំវិញឈ្មោះក្រុមហ៊ុនរបស់អ្នកនឹងក្លាយជាជំនួយយ៉ាងសំខាន់ក្នុងការរកឃើញការក្លែងបន្លំផ្សេងៗ និងការបោកប្រាស់តាមអ៊ីនធឺណិត។ ការរកឃើញការក្លែងបន្លំព័ត៌មានមិនពិតមុនពេលវាទៅដល់សាធារណជនអាចរក្សាទុកកេរ្តិ៍ឈ្មោះដ៏មានតម្លៃរបស់ក្រុមហ៊ុនបាន ហើយមានន័យថាវិបត្តិដែលអាចកើតមានគឺអាចគ្រប់គ្រងបានល្អជាងមុន។

●ឆ្លើយតបទៅនឹងមាតិកាដែលមិនពិត និងក្លែងបន្លំ៖ គោលបំណងនៃការក្លែងបន្លំជាញឹកញាប់គឺដើម្បីទាញយកកេរ្តិ៍ឈ្មោះម៉ាកយីហោ ដើម្បីបញ្ឆោត និងលួចព័ត៌មានពីអតិថិជន។ ដូច្នេះ ការត្រួតពិនិត្យសកម្មភាពអនឡាញ និងភាពចាំបាច់នៃក្រុមទំនាក់ទំនងសាធារណៈគឺមានសារៈសំខាន់ណាស់។

●យុទ្ធនាការទីផ្សារគោលដៅអ្នកក្លែងបន្លំ៖ យើងបានឃើញឱកាសជាច្រើននៅពេលដែលគណនីក្លែងបន្លំបានលួចយកយុទ្ធនាការទីផ្សារសម្រាប់ចេតនាឧក្រិដ្ឋរបស់ពួកគេ។ ដូច្នេះ ខណៈពេលដែលចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម ត្រូវធានាថាអ្នកមានការប្រុងប្រយ័ត្នបន្ថែម ដោយវិភាគរាល់ ការគំរាមកំហែងតាមអ៊ីនធឺណិតដែលអាចកើតមាន។

●រៀបចំសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីទទួលបានទំនុកចិត្តពីអតិថិជន៖ ភាពឆ្លាតវៃក្នុងការយល់ច្បាស់ពីស្ថានភាពដែលកើតឡើង គឺជាបុគ្គលិកលក្ខណៈដែលគេត្រូវការបំផុត។ ម៉ាកយីហោអាចអភិវឌ្ឍសមត្ថភាពដ៏ពិបាកនេះក្នុងការប្រែក្លាយស្ថានភាពលំបាកទៅជាព្រឹត្តិការណ៍ដែលមានប្រយោជន៍។ ដើម្បីបញ្ចុះបញ្ចូលអតិថិជនថាម៉ាកយីហោរបស់អ្នកមានការការពារ និងគាំទ្រក្នុងអំឡុងពេលការវាយប្រហារពីអ្នកបោកប្រាស់ សូមបញ្ចេញសេចក្តីថ្លែងការណ៍ប្រកបដោយតម្លាភាពដែលទទួលស្គាល់បញ្ហា និងគូសបញ្ជាក់ពីជំហាននាពេលអនាគតដើម្បីការពារការកើតឡើងបែបនេះម្តងទៀត។

●ទោះជាយ៉ាងណាក៏ដោយ ដំបូន្មានដ៏ល្អបំផុតដែលយើងអាចផ្តល់ឱ្យអ្នកគឺរក្សាភាពស្ងប់ស្ងាត់ និងស្មោះត្រង់ជានិច្ច។ ជាចុងក្រោយ អតិថិជននឹងរកឃើញការពិត ហើយពួកគេនឹងដឹងថាម៉ាកយីហោរបស់អ្នកនៅតែគាំទ្រពួកគេជានិច្ច។ ជាថ្មីម្តងទៀត ចូរចងចាំថាត្រូវតែរក្សាការប្រុងប្រយ័ត្ន ពិនិត្យមើលឱ្យបានលម្អិត និងដោះស្រាយយ៉ាងត្រឹមត្រូវចំពោះការក្លែងបន្លំ៕