Home Blog Page 98

ធំជាងគេក្នុងខេត្តព្រៃវែង! គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរី, ភូមិលម្ហែ ធំជាងគេ ទី១ ក្នុងខេត្តព្រៃវែង បើកសម្ពោធជាផ្លូវការ

ភ្នំពេញ៖ គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរី និងភូមិលម្ហែធំជាងគេទី១ ក្នុងខេត្តព្រៃវែង បានសម្ពោធ ចាប់ផ្តើមសាងសង់ជាផ្លូវការ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចម្ងាយ៥០០ម៉ែត្រខាងលិចរង្វង់មូលស្វាយអន្ទរ ក្រោមអធិបតីភាពលោក ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីនៃរដ្ឋបាលខេត្ត អាជ្ញាធមូលដ្ឋាន ឃុំ-ស្រុក ,លោក ឌិន សុមេធារិទ្ធ និងសមាជិកនៃក្លឹបសេដ្ឋធុរជន ព្រមទាំងមានការចូលរួមពីសំណាក់ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់។

បុរីមង្គលវីឡា ព្រៃវែងបុរីនេះ មានហេដ្ឋារចនាសម្ព័ន្ធប្រៀបបាននឹងក្រុងរណបមួយរបស់ខេត្តព្រៃវែង ដោយបុរីនឹងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនដូចជា សាលារៀន ក្លឹបកីឡា ផ្សារ កន្លែងបោះដុំអីវ៌ាន់ មន្ទីពេទ្យ សណ្ឋាគារ ធនាគារ សួនច្បារ អាហារដ្ឋានចម្រុះ សួនកម្សាន្ត រមណីយដ្ឋាន និងបឹងធម្មជាតិដ៍ធំសម្រាប់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរសម្រាកលម្ហែកាយ។ គម្រោងទី១ដែលដាក់សម្ពោធការសាងសង់ជាផ្លូវការទីនេះ មានទំហំ៤០ហិចតា ដែលក្នុងនោះផ្ទៃបឹងនិងសួន កម្សាន្តមាន ១០ហិចតា។

លោកជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍគម្រោងមង្គលវីឡា ព្រៃវែងបុរីនេះ។ លោកមានប្រសាសន៍ថា គម្រោងនេះ នឹងលើកមុខមាត់សម្រស់ខេត្តព្រៃវែង ជាពិសេសគឺស្រុកស្វាយអន្ទរនេះតែម្តង ហើយតំបន់រង្វង់មូលស្វាយអន្ទរនេះជាតំបន់សេដ្ឋកិច្ចចម្រុះភ្ជាប់ទៅខេត្តជាច្រើនទៀត។ គម្រោងមង្គលវីឡា ព្រៃវែងបុរីនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសផ្តល់ឱកាសមុខរបរនិងការងារជាច្រើនដល់ប្រជាពលរដ្ឋ។

លោក ឌិន សុមេធារិទ្ធ ស្ថាបត្យករ និង ដឹកនាំអភិវឌ្ឍគម្រោងនេះផ្ទាល់ និងជាស្ថាបនិកភូមិផ្កាត្រកួន ហើយជាម្ចាស់សណ្ឋាគារ Frangipani បានថ្លែងថា ក្នុង នាមលោក ជាស្ថាបត្យករខ្លួនឯង និងមានចំណេះដឹងលើការអភិវឌ្ឍទីក្រុង លោកសម្លឹងឃើញថា តំបន់រង្វង់មូលស្វាយអន្ទរនេះ នឹងក្លាយជា តំបន់ សេដ្ឋកិច្ចចម្រុះនិងកណ្តាលសម្រាប់ខេត្តជាច្រើន ដែលរួមមានខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី ព្រមទាំងប្រទេសវៀតណាមផងដែរ។

ក្នុងឱកាស នាថ្ងៃសម្ពោធបើកគម្រោងជាផ្លូវការនេះ ក៏មានការចុះហត្ថលេខារវាងមង្គលវីឡា ព្រៃវែងបុរី ជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេស្ហិន គ្រុប ដើម្បីសាងសង់និងអភិវឌ្ឍសាលារៀននៅក្នុងបុរីនេះផងដែរ។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីនេះ នឹងទទួលបានការផ្តល់ជូនពិសេស សម្រាប់ការសិក្សារបស់បុត្រធីតា។

ប្រជាជនក្នុងឃុំស្វាយអន្ទរ ដែលបានអញ្ជើញមកចូលរួមកម្មវិធីសម្ពោធគម្រោងមង្គលវីឡា ព្រៃវែងបុរីនេះបានសម្តែងអំណរសាទររីករាយជាខ្លាំងដែលគម្រោងនេះ នឹងរួមចំណែកអភិវឌ្ឍន៍តំបន់រង្វង់មូលស្វាយអន្ទរនេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ជាសហគមន៍រស់នៅទំនើបនិងជាកន្លែងប្រមូលផ្តុំ នូវកន្លែងកំសាន្តដ៏ធំមួយបែបនេះ។

គួរឱ្យកត់សម្គាល់ថា ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ជាពិសេសការអភិវឌ្ឍលំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចនានា ដែលធានាបាននូវការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាជន។

គួរបញ្ជាក់ផងដែរថា គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរីនេះ ចាប់ផ្តើមសាងសង់ជាផ្លូវការចាប់ពីថ្ងៃ២២ ខែឧសភា ឆ្នាំ២០២២ តទៅ ហើយគ្រោងនឹងបញ្ចប់ការអភិវឌ្ឍក្នុងរយៈពេល៣ឆ្នាំ។ អតិថិជនដែលចាប់អារម្មណ៍ទិញផ្ទះអាជីវកម្ម លំនៅដ្ឋានបែបទំនើប និងដីឡូ អាចទំនាក់ទំនងសាកសួរព័ត៌មានពីថ្ងៃនេះតទៅ៕

កិច្ចសហការថ្មីរវាង NHAM24 និងក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អតិថិជន

ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។

កិច្ចសហប្រតិបត្តិការថ្មីនេះគឺជាការសហការមួយក្នុងចំណោមការសហការជាច្រើនរបស់ទ្រូម៉ាន់នីដែលត្រូវបាន​បង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់ TrueMoney Wallet នូវប្រព័ន្ធទូទាត់ប្រាក់ថ្មីដែលរំពឹងថានឹងអាចធ្វើឱ្យអតិថិជន ធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ និងទូទាត់​ប្រាក់បានយ៉ាង​ទូលំទូលាយ​​តាមអនឡាញ។  ការចងសម្ពន្ធភាពជាមួយ Nham24 គឺជាការចុះអនុស្សរណៈថ្មីមួយទៀតក្នុងការចូលរួមទូទាត់តាមប្រព័ន្ធអនឡាញ​របស់ទ្រូម៉ាន់នី។​

ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុងសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ ដើម្បីពង្រីកបន្ថែមនូវវិធីទូទាត់ប្រាក់ដែលអតិថិជនត្រូវចំណាយលើការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន  ទ្រូម៉ាន់នី​ នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022។

ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានផ្តល់ជូនអតិថិជន Nham24 នូវប្រូម៉ូសិនពិសេស។ អតិថិជន Nham24 ដែលទូទាត់ប្រាក់តាម TrueMoney Wallet នឹងទទួលបានប្រាក់ត្រឡប់ទៅវិញ 3$ ភ្លាមៗ។ ប្រូម៉ូសិនពិសេសនេះត្រូវបានអនុវត្តចំពោះអតិថិជនដែលចំណាយចាប់ពី 10$ លើការបញ្ជាទិញរបស់ពួកគេចាប់ពីថ្ងៃទី 18 ខែឧសភា ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022។

​លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា “នេះគឺជាអនុស្សរណៈនៃការយោគយល់គ្នា​ថ្មីមួយដែលពួកយើងកំពុងអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងគឺអតិថិជនរបស់ ទ្រូម៉ាន់នី និងអតិថិជនរបស់ Nham24”។ គាត់បានបន្តទៀតថា “Nham24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App)ដ៏ធំបំផុតមួយ ក៏ដូចជាក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយផងដែរ។​ យើងនឹងរួមគ្នាផ្តល់សេវាកម្មដ៏មានតម្លៃដល់អតិថិជនរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើង។”

ការសហការគ្នានេះត្រូវបានគេរំពឹងថានឹងបើកឱកាសឱ្យអតិថិជនជាច្រើន ដើម្បីធ្វើការទូទាត់ប្រាក់តាមអនឡាញដោយប្រើ TrueMoney Wallet លើសពីនេះទៅទៀត ក៏បានជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ​ជម្រុញការទូទាត់តាមអនឡាញកាន់តែមានជម្រើសច្រើនសម្រាប់អតិថិជនផងដែរ។

លោក ចាន់ បូរីម៉ា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 បានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលអាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនដ៏ល្បីឈ្មោះ និងគួរឱ្យទុកចិត្តដូចជា ក្រុមហ៊ុន  ទ្រូម៉ាន់នី” ។ លោកបានបន្តទៀតថា “ក្នុងនាមជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) យើងបានជួយអាជីវកម្មរាប់មឺុនកន្លែងនៅពេលដែលអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ19។ ឥឡូវនេះ យើងចង់ជួយអាជីវកម្មទាំងនោះ ដោយផ្តល់ជូននូវវិធីបង់ប្រាក់ឱ្យបានច្រើនជម្រើសតាមតែអាចធ្វើទៅបាន តាមរយៈស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេដូចជាក្រុមហ៊ុន  ទ្រូម៉ាន់នីជាដើម។ ”

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

អំពី Nham24

Nham24​ គឺជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) ដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ហើយចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ 2016 ដែលឥលូវកំពុងតែមានប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ Nham24 បានអភិវឌ្ឍន៍ខ្លួនពីភ្លែតហ្វមដឹកជញ្ជូនអាហារទៅជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) ដ៏ធំមួយ ដែលរំពឹងទុកថានឹងបង្កើតនូវសេវាថ្មីៗទៀតជាច្រើននាពេលខាងមុខ សម្រាប់អតិថិជនរបស់ខ្លូន។ Nham24 មានអ្នកដឹកជញ្ចូនដែលមានវិជ្ជាជីវៈច្បាស់លាស់ជាង 2,000នាក់ និងពាណិជ្ជករ ឬហាងដ៏ល្បីៗ ដែលជាដៃគូរាប់មុឺនកន្លែង។ បច្ចុប្បន្ន Nham24 មានចំនួនអតិថិជនសកម្មកំពុងប្រើប្រាស់សេវាកម្មដ៏ សម្បូរបែបរបស់ខ្លួនជាង ៦ សែននាក់ហើយចំនួននេះត្រូវបានរំពឹងទុកថានឹងកើនឡើងយ៉ាងរហ័សនាពេលអនាគត៕

ស្ថាប័ន្ធពាក់ព័ន្ធ រួមគ្នាកំណត់អាទិភាព ដើម្បីដោះស្រាយបញ្ហា AMR

ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR បង្កឡើងដោយសារលទ្ធភាព របស់អតិសុខុមប្រាណកាយវិវត្ដ ទៅជាស៊ាំទៅនឹងឱសថ សង្រ្គោះជីវិតជាច្រើនប្រភេទ ដែលប្រើសម្រាប់ប្រឆាំងនឹងជំងឺឆ្លង ធ្វើឲ្យឱសថទាំងនោះបាត់បង់ ប្រសិទ្ធិភាពក្នុងការ ការបង្ការ និងព្យាបាលរោគដែល បង្កឡើងដោយបាក់តេរី វីរុស បារ៉ាស៊ីត និងផ្សិតទាំងនោះ។

ភាពសុំានឹងឱសថប្រឆាំងមេរោគ (AMR) ត្រូវបានចាត់ទុកដោយអង្គការ សុខភាពពិភពលោក (WHO) ជាការគំរាមកំហែងមួយចំពោះសុខភាពសាធាណៈ និងការអភិវឌ្ឍន៍នៅក្នុងពិភពលោក ប៉ុន្តែមានមនុស្សជាច្រើននាក់ មិនបានយល់ច្បាស់ពីហានិភ័យ ដែលបង្កឡើងដោយ AMR ទេ។ តាមការសិក្សាស្រាវជ្រាវថ្មីៗនេះ បានបង្ហាញអោយឃើញថា ក្នុងឆ្នាំ២០១៩ ភាពសុំានឹងឱសថប្រឆាំងមេរោគ (AMR) បានបណ្តាលឲ្យមានមនុស្សស្លាប់ ១,២៧ លាននាក់ក្នុងសកលលោក ដែលតួលេខនេះមានចំនួនច្រើនជាង អ្នកស្លាប់ដោយសារជំងឺអេដស៍ និងគ្រុនចាញ់ទៅទៀត។

ឯកឧត្តម​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង

ក្រុមការងារក្រុមការងារដើម្បីទប់ស្កាត់ នូវភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក នៃក្រសួងសុខាភិបាលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង និងបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាសុំានឹង ឱសថប្រឆាំងមេរោគ ដោយបានរៀបចំ សិក្ខាសាលា នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ចាម ស្តីពី “ការកំណត់យុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់នូវភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ នៅក្នុងប្រទេសកម្ពុជា” ក្រោមអធិបតីលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រធានក្រុមការងារដើម្បីទប់ស្កាត់ នូវភាពស៊ាំនឹងឱសថប្រឆាំង មេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក និងជាទីប្រឹក្សាក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត Sarika Patel តំណាងពីអង្គការ WHO

សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន៦០នាក់ ពីនាយកដ្ឋានផ្សេងៗនៃក្រសួងសុខាភិបាល សមាជិកក្រុមការងារបច្ចេកទេស AMR និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ក្នុងគោលបំណងបង្កើនការយល់ដឹងរួមគ្នា ក្នុងចំណោមអ្នកពាក់ព័ន្ធសំខាន់ៗ រួមមានការសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹង AMR និងកំណត់អាទិភាព ដែលស្ថាប័ន្ធពាក់ព័ន្ធអាចធ្វើការសហការគ្នា ដើម្បីដោះស្រាយបញ្ហា AMR ក្នុងប្រទេសកម្ពុជា។

លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសនៃអង្គការ PSI

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកអំពីការខ្វះខាតទិន្នន័យ និងព័ត៌មានវិទ្យាសាស្រ្ត ដែលជាឧបសគ្គក្នុងការបង្កើតដំណោះស្រាយ និងស្វែងរកការគាំទ្រដល់កិច្ចការស្តីពី ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR នេះ ។ លោកក៏បានគូសបញ្ជាក់ពី សារៈសំខាន់នៃការអប់រំ ទាំងអ្នកផ្តល់សេវាសុខភាពនិងប្រជាជនទូទៅ អំពីការប្រើប្រាស់ឱសថប្រឆាំងមេរោគត្រឹមត្រូវ និងហានិភ័យនៃភាពសុំានឹងឱសថទាំងនេះ ដោយលើកឧទាហរណ៍ជាក់ស្តែងពី ជោគជ័យនៃការប្រយុទ្ធនឹងកូវីដ-១៩ ដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអប់រំអំពីវិធានការការពារ និងចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាស្ថិតក្នុងបណ្តាប្រទេស ឈានមុខគេក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ សម្រាប់បញ្ហា AMR យើងក៏អាចសម្រេច លទ្ធផលបានយ៉ាងវិជ្ជមាន ប្រសិនបើមានការសហការល្អ។

លោកវេជ្ជបណ្ឌិត ប៊ុន ស្រេង តំណាងពីទីភ្នាក់ងារ US-CDC

ដូច្នេះហើយទើបឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានលើកទឹកចិត្តឲ្យមានការចូលរួម ពីអង្គការដៃគូផ្សេងៗនៅក្នុងកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងភាពសុំា នឹងឱសថប្រឆាំងមេរោគ ដែលកន្លងមកមានទីភ្នាក់ងារ US-CDC និងអង្គការ WHO ហើយថ្មីៗនេះក៏មានការចូលរួមរបស់អង្គការ PSI ដែលបានឧបត្ថម្ភដល់សិក្ខាសាលានេះ និងធ្វើយុទ្ធនាការអប់រំផ្សេងៗ។

លោកវេជ្ជបណ្ឌិត ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម

លោកសង្ឃឹមថា នឹងមានដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ចូលរួមក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹង ភាពសុំានឹងឱសថប្រឆាំងមេរោគនេះ ក្នុងពេលអនាគត ៕

ពិព័រណ៍ THAIFEX –​ Anuga Asia 2022 នឹងរៀបចំស្វាគមន៍ភ្ញៀវ ដើម្បីទស្សនាការផ្លាស់ប្តូរម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសថៃ  ជាមួយនឹងងឱកាសបង្ហាញខ្លួនរបស់អ្នកច្នៃប្រឌិតក្នុងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

ចាប់យកឱកាសតាមរយៈពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈក្នុងពិភពលោកក្រោយបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាត៖ ទីតាំងម្ហូបអាហារចំនួន១១ កន្លែង  ស្តង់ពិព័រណ៍ចំនួន១ ២០០ ស្តង់ សាលពិព័រណ៍ចំនួន ៩ សាល អ្នកទិញទំនិញចំនួន២ ៥០០ នាក់ ព្រមទាំង​ពាណិជ្ជករនិងភ្ញៀវទស្សនាចំនួនប្រមាណ ៧៥ ០០០ នាក់ ត្រៀម​ខ្លួន​​ទទួល​យក​បទពិសោធ​​ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតនៅតំបន់អាស៊ី ដែលរៀបចំឡើងដើម្បីបង្ហាញផ្នត់គំនិតច្នៃប្រឌិតរបស់សហគ្រិននៃថ្ងៃស្អែក!

មជ្ឈមណ្ឌល សន្និបាត និងសាលពិពណ៌ IMPACT Muang Thong Thani បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ និងភេសជ្ជៈ THAIFEX – Anuga Asia 2022 ជា​លើកដំបូង​របស់​ប្រទេសថៃ ដែល​ជា​ព្រឹត្តិការណ៍​ដ៏ធំបំផុត​ក្នុង​តំបន់​អាស៊ីរបស់យើងដែលត្រូវបានរៀបចំឡើង​ដើម្បីបំពេញតម្រូវការ​របស់ប្រតិបត្តិករ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហា និងភេសជ្ជៈ និង​អ្នកច្នៃ​ប្រឌិត​ផលិតផលថ្មីៗ។

ពិព័រណ៍នេះក៏នឹងផ្តល់ភាពសប្បាយរីករាយផង​ដែរ​សម្រាប់សាធារណជន​ឲ្យទទួល​បានបទពិសោធន៍ដ៏អស្ចារ្យ ដែល​អនុញ្ញាត​ឲ្យ​ពួក​ចូលរួម​​ផ្សងព្រេងស្វែងរកពិភពម្ហូប​អាហារ​នៃអនាគត ហើយក៏នឹងអាចស្វែររកបាននាពេលខាងមុខផងដែរ ទាំងនៅ​​ក្នុង​ព្រះរាជាណាចក្រថៃ និង​​លើសពីនេះទៀត!  ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា អ្នកច្នៃប្រឌិតឆ្នើមៗដែល​បាន​បង្កើត​ផលិតផល​ដែលធ្វើឲ្យមានការរីក​​ចម្រើនលូតលាស់ក្នុងចំណីអាហារដូចជា កាហ្វេ តែ ភេសជ្ជៈ អាហារល្អៗ សេវាកម្មម្ហូបអាហារ បច្ចេកវិទ្យាអាហារ អាហារកក ផ្លែឈើ បន្លែ សាច់ អង្ករ អាហារសមុទ្រ និងបង្អែម និងនំផ្អែម នឹង​បង្ហាញ​ វិធីសាស្រ្តពិសេសរបស់ពួកគេក្នុងការរចនា និងការ​ផលិត​ផលិតផលដែលនឹងបំពេញតម្រូវការអតិថិជន។

ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារបានបង្ខំចិត្ត​សម្របអាជីវកម្មរបស់ពួកគេទៅនឹងទីផ្សារសេវាកម្មម្ហូបអាហារ និង        ភេសជ្ជៈ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំង​ដោយសារ​ជំងឺរាតត្បាតកូវីដ១៩។ ឥឡូវនេះ ខណៈ​ដែល​ឧស្សាហកម្ម​នេះ​កំពុង​ប្រឹង​ប្រែង​វិល​ត្រឡប់ទៅរកការរីកចម្រើន​​និងទទួលបាន​ជោគ​ជ័យ ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ស្វែងរកតួរនាទីរបស់ខ្លួន​ដើម្បី​ឈរ​ជើង​​ក្នុង​វិស័យ​ ផ្គត់​ផ្គងចំណីអាហារ  ក​ម្មវិធីពិព័រណ៍THAIFEX – Anuga Asia 2022 នឹងភ្ជាប់ទំនាក់​ទំនង​ប្រតិបត្តិករនៅ​ទូទាំងខ្សែចង្វាក់ម្ងូបអាហារ និង​ភេសជ្ជៈ  ដើម្បីអាចផ្លាស់ប្តូរគំនិត​យោបល់គ្នា និងភ្ជាប់ភ្លែតហ្វម​ពាណិជ្ជកម្ម​ដែល​មានប្រសិទ្ធភាពខ្ពស់។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ​គឺពិតជាអស្ចារ្យ​ក្នុងនាមជាកម្មវិធីពិព័រណ៍ចំណីអាហារឈានមុខគេក្នុងតំបន់អាស៊ី ដែល​រៀបចំ​ឡើង​​ដើម្បីទទួលភ្ញៀវក្នុងស្រុក និងអន្តរជាតិ ខណៈក៏បង្ហាញពីតួនាទីឈាន​មុខគេរបស់ប្រទេសថៃ​​​ខាង​ផ្នែក​ច្នៃប្រឌិត​ចំណី​អាហារ​ដ៏​អស្ចារ្យ​និង​គួរឱ្យភ្ញាក់​ផ្អើលផងដែរ ដែលបាននិង​កំពុងបង្កើតឧស្សាហកម្ម​ម្ហូបអាហារ​និងភេសជ្ជៈឡើងវិញ​ឆ្ពោះទៅ​រកអនាគត​ដ៏​ភ្លឺស្វាង។

អ្នករៀបចំកម្មវិធីក៏បានដាក់ឱ្យដំណើរការ​ផ្នែក​ដែលទើបបង្កើតថ្មីមួយ​ឈ្មោះថា «ទីផ្សារអាហារនៅពេលអនាគតនៃ THAIFEX – Anuga» ឫ THAIFEX – Anuga Future Food Market។ ផ្នែកនេះ​មានការដាក់បង្ហាញពិព័រណ៍ផ្សេងៗ  ដែល​បង្ហាញ​ពី​ភាព​រីក​ចម្រើន​​នៃផលិតផល​និងសេវាកម្ម​ប្រកបដោយមានសក្តានុពល ដែល​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់​អ្នក​ទិញ​នូវ​ការច្នៃ​ប្រឌិត​ថ្មី​ដែល​នឹង​មាន​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​ឧស្សាហកម្ម​ដែលរីកចម្រើន​យ៉ាងឆាប់​រហ័សនេះ។ កម្មវិធី Hosted Buyer Programme and Priority Buyer Club នៅ​ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​នេះ​​បានវិញ​ត្រលប់មកវិញដោយទទួលបាន​​ប្រជាប្រិយភាពខ្ពស់ជា​មុន (ធៀប​នឹង​កម្មវិធី​​ដែលទទួលបានជោគជ័យពីមុន)។

ពិព័រណ៍ពានរង្វាន់ «រសជាតិច្នៃប្រឌិតនៃកម្មវិធី THAIFEX Anuga Asia 2022» ឫ (THAIFEX – Anuga Asia 2022 TASTE INNOVATION SHOW Awards) ដែល​ជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីនេះ បានប្រកាសឈ្មោះជ័យលាភី និង​អ្នក​ឈ្នះ​​​ចូល​​​វគ្គ​ផ្តាច់ព្រ័ត្រ​នៃកម្មវិធី​ប្រគល់រង្វាន់​ក្នុង​ឆ្នាំ​នេះ។

ក្នុងចំណោមអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាង ១ ​៣០០នាក់ ក្រុមហ៊ុនចំនួន ៥៨១​ ក្រុមហ៊ុនបាន​បញ្ជូន​ផលិតផល​​ប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់ពួកគេ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ហើយ​អ្នកឈ្នះចំនួន ៥៧ ក្រុមហ៊ុន​ទទួល​បាន​ការ​ទទួល​ស្គាល់ការ​ច្នៃ​ប្រឌិត​របស់ពួកគេ ខណៈដែល​​​ក្រុមហ៊ុន​ទាំង​នោះ​ដាក់បង្ហាញ​ផលិតផល​ប្រកប​ដោយ​​ការ​ច្នៃប្រឌិត​ឈានមុខគេ​បំផុត​របស់ខ្លួន​​នៅឯពិព័រណ៍ THAIFEXAnuga Taste Innovation Showcase។

ផលិតផលនីមួយៗត្រូវបានបែងចែកនៅទីតាំងបង្ហាញ​ផ្សេងៗគ្នា ជាមួយ​នឹងប្រភេទ​មុខ​ទំនិញ​ជាច្រើន​តំណាង​ឱ្យផ្នែក​ផ្សេងៗ​គ្នា​នៃ​កម្មវិធី​ពិព័រណ៍។ អ្នក​ទស្សនា​ពិព័រណ៍​នេះ​នឹង​មាន​ឱកាស​ភ្លក់​​​ផលិតផល​ដ៏​អស្ចារ្យ​ទាំងនេះ ខណៈដែល​ពួកគេ​ដើរ​ទស្សនា​ពិព័រណ៍ដែលរៀបចំតាំង​បង្ហាញនៅ​សាល​ពិព័រណ៍ទាំង ៩សាល ហើយ​​ម្ហូបអាហារទាំងអស់​នេះ​នឹងធ្វើឱ្យ​ពួកគេ​ភ្ញាក់​ផ្អើល។

Mathias Kuepper នាយកគ្រប់គ្រងក្រុមហ៊ុន Koelnmesse បានឲ្យដឹងថា៖ «ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្ម​​ម្ហូបអាហារ និង​ភេសជ្ជៈ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នេះគឺជាកាតព្វកិច្ចរបស់យើងក្នុងនាមជាអ្នកថែរក្សា ដើម្បីរៀបចំសករាជថ្មី ដោយ​ភ្ជាប់ក្រុមហ៊ុនដែល​មាន​ភាពច្នៃប្រឌិតជាមួយនឹងភ្ញៀវ ពាណិជ្ជករ អ្នកទិញ និងអ្នកតាំងពិព័រណ៍ ហើយ​អាចឱ្យ​ពួកគេសម្រេច​បាន​ភាព​ជោគជ័យក្នុងបរិយាកាសអាជីវកម្មប្រកបដោយសុវត្ថិភាព។»

នៅក្នុងការអំពាវនាវចុងក្រោយទៅកាន់​ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែល​មាន​បំណង​ចង់​តាំង​បង្ហាញ​ផលិតផល​ចុង​ក្រោយ​បំផុត​របស់​ពួកគេ និង​ទាញយកប្រយោជន៍​ពីសក្តានុពល​អាជីវកម្ម និង​ចង់បាន​ឱកាស​ទទួល​បាន​លំហូរ​ប្រាក់​ចំណេញ​ថ្មី ពិព័រណ៍ THAIFEX – Anuga Asia 2022 សូម​អ្នក​ចូលរួម​ថ្មី​ទាំង​អស់អញ្ជើញចូលទៅកាន់គេហទំព័រ  https://thaifex-anuga.com/en/for-visitors/become-a-visitor​​

សូមមេត្តារួសរាន់យកកាតសំគាល់អេឡិចត្រូនិចសម្រាប់អ្នកទស្សនារបស់អ្នក ហើយទាញយកអត្ថប្រយោជន៍ពី ពិព័រណ៍ THAIFEX – Anuga Asia 2022 ដោយផ្ទាល់ និងតាមអនឡាញដែលត្រូវបានរៀបចំរួចរាល់ ដើម្បី​បើក​ឱកាស​ឲ្យមាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ជាងពេលណាទាំងអស់!

ពិព័រណ៍ THAIFEX – Anuga Asia 2022 ត្រូវបានរៀបចំឡើងដោយ DITP, TCC និង Koelnmesse។ សម្រាប់ព័តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/en/។ ដើម្បីចូលមើលព្រឹត្តិការណ៍ផ្សាយផ្ទាល់ សូមតាមដានគេហទំព័រ https://www.facebook.com/thaifexanugaasia/

THAIFEX – Anuga Asia 2022 to address the needs of food industry operators as they adapt to a critically changed F&B market

The event will feature 11 food segments, 1200 exhibitors, 2,500 high-profile buyers, some 40,000 trade visitors, as well as special shows dedicated to entrepreneurs, product innovation and responding directly to buyer needs

Bangkok (28 April 2022) —THAIFEX – Anuga Asia 2022 preparation is in full swing as Asia’s leading food trade fair gears up to host local and international participants at IMPACT Muang Thong Thani, Bangkok, Thailand, from 24-28 May 2022. This is the most comprehensive event dedicated to the food and beverage industry in the region. The event will bring together key leaders, exhibitors and buyers from the F&B sector to discuss new products, market segments and opportunities, rising levels of product innovation, and emerging & growing trends in the post-pandemic era.

This year, THAIFEX – Anuga Asia is focused on catering to food exporters’ and importers’ needs, providing them with a standout networking and high-quality business exchange platform. The event will feature 11 food segments, approximately 1200 exhibitors, c.2,500 high-profile buyers, some 40,000 trade visitors, as well as sessions dedicated to entrepreneurs, product innovation and responding directly to buyer needs.

Besides the wide range of F&B products and solutions across 9 halls at THAIFEX – Anuga Asia, the organisers have also launched a newly created segment, THAIFEX – Anuga Future Food Market. This segment is made up of exhibits that feature potentially revolutionary products and services that address buyers’ needs for ground-breaking innovations that will influence and positively impact this fast-paced industry.

The Hosted Buyer Programme and the Priority Buyer Club are back by popular demand. “In the last Hosted Buyer Programme, our buyers seized up 1.7 million ÚSD worth of purchases from new suppliers alone. And they have also forecasted 27 million USD in sales revenue for the next financial year. We are expecting no less this year! With 2,500 top buyers from companies like BGF Retail and Circle K who have already registered, we anticipate some exciting news to unfold at this year’s event!” said General Manager of Food Tradeshow, Koelnmesse Singapore, Wendy Lim.

Riding on the theme of ‘Hybrid Edition’, the physical trade fair will be enhanced by digital elements. This includes an online networking platform for attendees to network even before the show begins, and remote booths and hosted buyer meetings for exhibitors and buyers who are not able to join in person. There will also be live streaming sessions from our Future Food Experience stage, where key industry experts, regional and global thought leaders and trade professionals will gather to exchange ideas and provide actionable insights. This year’s topics include the top 11 F&B trends, digital transformation, sustainability, and so on. The stage will also be supplemented with THAIFEX – Anuga Start-Up pitches, where entrepreneurs pitch their innovations to a captive audience such as venture capitalists, investors, and future business partners. Several of these sessions will be live-streamed on social media channels (details below).

To make the show a safe and successful business platform for all physical participants, the organisers have also introduced new measures in accordance with rules and regulations issued by the Centre for COVID-19 Situation Administration (CCSA).

THAIFEX – Anuga Asia 2022 is organised by Koelnmesse, DITP and TCC. For more information, please visit https://thaifex-anuga.com/en/. To view the Live Stream during the event cast, please follow https://www.facebook.com/thaifexanugaasia/.

-ENDS-

Koelnmesse – Global Competence in Food and FoodTec

Koelnmesse is an international leader in organising food fairs and events regarding food and beverage processing. Trade fairs such as the Anuga, ISM and Anuga FoodTec are established world leaders. Koelnmesse not only organises food and food technology trade fairs in Cologne, Germany, but also in further growth markets around the globe, for example, in Brazil, China, Colombia, India, Italy, Japan, Thailand, the United States and the United Arab Emirates, which have different focuses and contents. These global activities enable us to offer our customers a network of events, which in turn grant access to different markets and thus create a basis for sustainable and stable international business. Further Information is available at: https://www.koelnmesse.com/current-dates/all-trade-fairs/

About the Department of International Trade Promotion, Ministry of Commerce, Thailand

The Department of International Trade Promotion is committed to providing excellent service to Thai entrepreneurs in international business, including trade facility, cost reduction, value creation of goods and services, providing consultation for overseas market access and maintenance, as well as close cooperation with the private sector to promote Thailand as a major gateway of Asia. http://www.ditp.go.th/

About the Thai Chamber of Commerce

The Thai Chamber of Commerce plays a proactive role in representing the interests of the local Thai business community. https://www.thaichamber.org/

Note for editorial offices:

Press information is available at: https://thaifex-anuga.com/en/for-media/media. If you reprint this document, please send us a sample copy.

More information about the event is available here:

Website: www.thaifex-anuga.com Facebook: THAIFEX-Anuga Asia Instagram: @thaifexanugaasia LinkedIn: THAIFEX-Anuga Asia

ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្នុងខែឧសភានេះ មានរៀបចំប្រូម៉ូសិន ដ៏ពិសេសសម្រាប់ អតិថិជន

0

ប្រេន LG TRADE IN PROMOTION ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គោរពជំរាបសួរអតិថិជន របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូទាំងអស់គ្នានៅក្នុងខែឧសភានេះ យើងខ្ញុំមានរៀបចំប្រូម៉ូសិន ដ៏ពិសេសសម្រាប់អតិថិជន ដែលជារដូវក្តៅផងដែរ ជាមួយLG មាន TRADE IN PROMOTION ពិសេសដោយអតិថិជន អាចយកម៉ាស៊ីនបោកចាស់គ្រប់ម៉ូឌែល យកមកប្តូរម៉ាស៊ីនបោកគក់ថ្មី ដែលលក់ក្នុងតម្លៃទាបជាងគេនឹងមានការថែមជូនច្រើនជាងគេ។

កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី៦ ខែ ឧសភា រហូតដល់ថ្ងៃទី៣១ ខែ ឧសភាឆ្នាំ២០២២នេះប៉ុណ្ណោះ។
រួសរាន់ឡើងកុំអោយឪកាសដ៏ពិសេសនេះ កន្លងផុតទៅអោយសោះ សូមអតិថិជនអញ្ជើញទៅកាន់សាខា របស់ក្រុហ៊ុនស៊ុនស៊ីមិចកូ ដែលនៅក្បែរលោកអ្នកបំផុត។

អតិថិជនក៏អាចធ្វើការបញ្ជាទិញតាមរយៈវេបសាយ www.sunsimexco.com ឬទំនាក់ទំនងលេខទូរស័ព្ទ 016/061/067 353 660

សាខារាជធានីភ្នំពេញ

  1. ផ្ទះលេខ 60 មហាវិថីព្រះមុនីវង្ស Tel: 085 567 806 ( Telegram : 069 266 188 )
    Map : https://goo.gl/A5mhui
  2. ផ្ទះលេខ 278-280 មហាវិថីម៉ៅសេទុង Tel: 070 909 697 ( Telegram : 089 525 286 )
    Map : https://goo.gl/RRwrsy
  3. ផ្ទះលេខ 36 មហាវិថីម៉ៅសេទុង Tel: 089 778 536 ( Telegram : 096 232 1853 )
    Map : https://bit.ly/2ZpKKCl
  4. ផ្ទះលេខ 35 មហាវិថី មុនី្នរ៉េត Tel: 016 816 281 ( Telegram 011 781 213)
    Map : https://goo.gl/qtPxTF
  5. ផ្ទះលេខ 89 មហាវិថីព្រះសីហនុ Tel: 086 277 633 ( Telegram : 078 257 799)
    Map : https://goo.gl/5CbxUJ
  6. ផ្ទះលេខ 105 មហាវិថីកម្ពុជាក្រោម Tel: 077 478 502 ( Telegram : 069 22 56 60 )
    Map : https://goo.gl/FHokjN
  7. 117 សាលា សាមគ្គី Tel: 017 667 864 ( Telegram : 081 708 943 )
    Map : http://bit.ly/38r1Mnb
  8. ផ្ទះលេខ 46-48 ផ្លូវលេខ 53-130 Tel: 086 200 491 ( Telegram : 012 858 360 )
    Map : https://goo.gl/UCXr6v
  9. ផ្ទះលេខ 654 ផ្លូវជាតិលេខ 2 ចាក់អង្រែក្រោម Tel: 078 58 68 94 ( Telegram : 069 58 68 94 )
    Map : https://bit.ly/2Cu2LXs
  10. ផ្ទះលេខ 144 ស្ទឹងមានជ័យ Tel: 010 606 581/ 012 303 784 ( Telegram : 078 230 536 )
    Map : http://bit.ly/2KU7B4G
  11. ផ្លូវ 6A ជ្រោយចង្វា Tel: 010 776 396 ( Telegram : 089 671 166 )
    Map : https://goo.gl/maps/66HC7UTKCYS9V6gQ9
  12. 610 ច្បារអំពៅ Tel: 098 51 52 71 ( Telegram : 089 52 52 71 )
    Map : https://bit.ly/2Z0ItzU
  13. ផ្ទះលេខ 27 ផ្លូវ1003 សែនសុខ Tel: 010 557 627 ( Telegram : 089 452 227 )
    Map : https://bit.ly/3iEOvL1
  14. 678 ផ្លូវជាតិលេខ4 សាខាអូដឹម Tel: 086 386 678 / 086 386 678
    ( Telegram : 066 386 678 )
    Map : http://bit.ly/3bLA7Ay
  15. 19 ផ្លូវ592 ទួលគោក Tel: 016 975 540 ( Telegram : 012 361 120 )
    Map : http://bit.ly/2LYzZDr
  16. ផ្ទះលេខ206 ផ្លូវ598 កាំកូ Tel: 070 991 206 ( Telegram : 085 991 206)
    Map : https://goo.gl/maps/4MwjZ5BogdSXfxoq8
    សាខាបណ្ដាខេត្ដ
  17. ផ្ទះលេខ 0735 ផ្លូវ 06 ខេត្ដសៀមរាប Tel: 097 28 28 318 ( Telegram : 098 68 90 38)
    Map : http://bit.ly/3ojfjTG
  18. ផ្ទះលេខ 103-105 ផ្លូវ 03 ខេត្ដបាត់ដំបង Tel: 086 953 730 ( Telegram : 017 509 003 )
    Map : https://bit.ly/3lzwwbm
  19. ផ្លូវមិត្តភាព ខេត្ដព្រះសីហនុ Tel: 098 908 842 ( Telegram : 017 702 084)
    Map : https://bit.ly/3jXlXxT
  20. ផ្ទះលេខ 66 ផ្លូវ 03 ខេត្ដកំពត Tel: 097 599 3678 ( Telegram : 016 351 050 )
    Map : https://bit.ly/3gRtlbC
  21. ផ្លូវ ព្រះមុនីវង្ស ក្រុងកំពង់ចាម Tel: 031 4299 789 ( Telegram : 061 499 789 )
    Map : http://bit.ly/2LomRXR
  22. ក្រុងច្បារមន ខេត្តកំពង់ស្ពឺ Tel: 087 599 889 / 011 599 889
    Map: https://bit.ly/3BrIoDu

បងប្អូនខលមកកម្ម៉ង់ក៏បាន ឆាតមកក្រុមហ៊ុនក៏បាន តាមហ្វេសបុក ឬតេឡេក្រាមក៏បាន
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានលក់ផលិតផលអេឡិចត្រូនិចជាច្រើនដូចជា: ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនបោកខោអាវ មីក្រូវ៉េវ ម៉ាស៊ីនលាងចាន ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារផ្ទះបាយរាប់ពាន់មុខទៀត។
ព័ត៌មានលំអិតសូមឆាតមកតាមផេក : http://bit.ly/3tfDkyI
Telegram : 016 35 36 60 / 061 35 36 60

តើមានអារម្មណ៍ថា ការប្រើស្រោមអនាម័យ រំខានណាស់មែនទេ?

មនុស្សម្នាក់ៗខំប្រឹងធ្វើការរកស៊ីប្រចាំថ្ងៃ ដើម្បីចញ្ចឹមជីវិត​ និងគ្រួសារ ចង់មានកិត្តិយស កេរ្ត៍ឈ្មោះ និងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកគេក៏មិនភ្លេចគឺការរួមភេទ។​ ការរួមភេទ ត្រូវបានមនុស្សភាគច្រើននិយាយថា​ ជារឿងមិនអាចខ្វះបាន វាហាក់បីដូចជាការញាំអាហារប្រចាំថ្ងៃផងដែរ។ ដៃគូសង្សារ ប្តីប្រពន្ធក៏ដោយ សុទ្ធតែប្រាថ្នាចង់បានសុភមង្គល រីករាយសប្បាយចិត្ត ជាពិសេសចង់ឲ្យដៃគូដែលរស់នៅជាមួយគ្នាកាន់តែមានភាពផ្អែមល្ហែម អារម្មណ៍ស្និទ្ធស្នាល ហើយពួកគេភាគច្រើនតែងតែបារម្ភខ្លាចនៅពេលពួកគេរួមភេទ​មិនអាចបំពេញចិត្ត​របស់ដៃគូឲ្យបានសប្បាយរីករាយ និងឈានដល់ចំណុចកំពូលបាន។ មនុស្សភាគច្រើនតែងគិតថាការប្រើប្រាស់ស្រោមអនាម័យ គឺមានអារម្មណ៏រំខាន​ មិនដូចធម្មជាតិ ឆាប់ធុញ មិនមានភាពស្និទ្ធស្នាល និងមិនអាចធ្វើឲ្យដៃគូពេញចិត្ត ឬក៏ខ្លួនឯងពេញចិត្ត។

ជាទូទៅយើងបានដឹងហើយថា ស្រោមអនាម័យ មានអត្ថប្រយោជន៍ក្នុងការបង្ការការចម្លងមេរោគអេដស៍ ការឆ្លងជំងឺកាមរោគ និងការមានផ្ទៃពោះតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ស្រោមអនាម័យមានសារប្រយោន៍ច្រើនណាស់លើសពីនេះទៀត ដោយសារស្រោមអនាម័យត្រូវបានគេបង្កើតឡើងដោយបន្ថែមនូវ ក្លិន ពណ៌ រសជាតិ និងមុខងារផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើដែលពួកគេចង់បានទៅតាមអារម្មណ៍របស់ដៃគូ ដែលនឹងធ្វើឲ្យការរួមភេទឈានទៅ​ដល់ចំណុចសុខស្រួល ក៏ដូចជាសំរាប់ខ្លួនអ្នកប្រើផងដែរ។ មានមនុស្សមួយចំនួនបានយល់ច្រឡំថា ការប្រើប្រាស់ស្រោមអនាម័យ នាំឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយចំណង់ផ្លូវភេទ និងរលាកប្រដាប់បន្ដពូជ មូលហេតុទាំងនេះសុទ្ធជាមូលហេតុដែលគ្មានមូលដ្ឋានច្បាស់លាស់។ ស្រោមអនាម័យមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងឡើយ តែយើងក៏ត្រូវជ្រើសរើស និងស្វែងយល់ពីស្រោមអនាម័យប្រភេទមួយណាដែលមានស្ដង់ដាត្រឹមត្រូវ គុណភាពជាទីទុកចិត្ត ដែលធ្វើឲ្យយើងមាន​អារម្មណ៍ថាមានសុវត្ថិភាព និងប្រសិទ្ធភាព វាមិនរំខានដល់យើង និងជួយឲ្យយើងពេញចិត្តនិងព្រឹតិ្តការណ៏នៃការរួមភេទ ដូចជាប្រភេទ​ស្រោមអនាម័យ​ស្តើងហើយស្វិតមិនងាយបែក ស្រោមអនាម័យ​​ពន្យារពេលរួមភេទបានយូរជាងមុន ស្រោមអនាម័យដែលមានផ្ទៃគ្រើមហើយមាន​ទំហំមុខកាត់ធំ សមស្រប​ទៅនឹងទំហំរបស់លឹង្គ អាចធ្វើឲ្យដៃគូមានអារម្មណ៏ត្រេកត្រអាល រោលរាល​ និងឈានដល់ចំណុចកំពូលលឿន  កាន់តែរំភើប កាន់តែពេញចិត្ត។

ស្រោមអនាម័យ Number One ពិសេស មាន សំបកកញ្ចប់ភ្លឺចាំងផ្លេកៗ ៧ពណ៌ កាលីប​ ល្អ​ប្រណីត គុណភាពស្តង់ដាអន្តរជាតិ ISO ផលិតដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ ឆ្លងកាត់ធ្វើតេស្តពីរដងតាមប្រព័ន្ធអេឡិចត្រូនិច 100% ​ ដោយមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក និងចុះបញ្ជិការត្រឹមត្រូវនៅក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា នាំចូលនិងចែកចាយដោយអង្គការ ភី អេស អាយ កម្ពុជា មានប្រសិទ្ធភាព​ និងសុវត្ថិភាពខ្ពស់ជាទីទុកចិត្ត។ ។
Number One ពិសេសថ្មី ជាស្រោមអនាម័យដែលអាចជួយឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ប្លែក ស្និទ្ធស្នាលជាងមុន ហើយត្រេកត្រអាលទៅតាមការ​និយមចូលចិត្ត និងជួយបំពេញតម្រូវចិត្តរបស់ដៃគូដែលចង់បាន។

Number One ពិសេសថ្មី មានខ្នាតអាស៊ី​ និង​អឺរ៉ុប មានបីប្រភេទពិសេស ដូចជា៖

  • Number One Thin Love: ស្រោមស្ដើងដូចធម្មជាតិ ប្រអប់ពណ៌បៃតង មានមុខងារពិសេស កម្រាស់ស្ដើងដូចធម្មជាតិពិតៗ កាន់តែស្និទ្ធស្នាល មិនរំខានដល់អាម្មណ៍ពេលរួមភេទ។
  • Number One Long Love: ពន្យារពេលបានយូរ ប្រអប់ពណ៌ស្វាយ មានមុខងារពិសេស ជួយពន្យារពេលរួមភេទបានយូរជាងមុនទ្វេរដង ជួយ ឲ្យដៃគូអ្នកកាន់តែស្និទ្ធស្នាល និងឈានដល់ចំណុចកំពូល មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាពខ្ពស់។
  • Number One Dotted Love: ស្រោមគ្រើមហើយធំ ប្រអប់ពណ៌ប្រផេះ មានផ្ទៃគ្រើមអុចៗ ខ្នាតអឺរ៉ុប ទំហំមុខកាត់ 52+-2 mm ជួយឲ្យដៃគូអ្នកមានអារម្មណ៍កាន់តែរំភើប និងឈានដល់កម្រិតកំពូលដូចក្ដីប្រាថ្នា។ រូបរាងថ្មីស្រស់ស្អាត កាលីប សមជាមួយអ្នកកាលីបៗ ។

Number One ពិសេសថ្មី មានដាក់លក់នៅគ្រប់ផ្សារទំនើប និងម៉ាតល្បីៗ​ ដូចជា 7-Eleven, Circle K, Tela Mart, Chip Mong, KIWI, Fair Plus, Makro និងគ្រប់ឪសថស្ថានទូទាំងប្រទេស ​​​ឬ អាចបញ្ជាទិញតាមអនឡាញ Facebook Page៕

មិត្តហ្វូន សហការចែកចាយ ផលិតផលកាមេរ៉ាម៉ាក Dahua នៅលើទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើ ​កិច្ចព្រមព្រៀង​ចែកចាយផលិតផល​កាមេរ៉ា ជាមួយនឹង​ក្រុមហ៊ុន Dahua ។ កិច្ចសហប្រតិបត្តិការនេះ​គឺជា​ ការបោះជំហានដ៏សំខាន់មួយទៀត​ នៅក្នុងទំនាក់​ទំនង​រវាង​សាជីវកម្ម​ បច្ចេកវិទ្យាដ៏ធំមួយនៅលើ​ពិភព​លោក និង​ក្រុមហ៊ុនផ្ដល់​សេវា​ ICT ដ៏ធំបំផុត​នៅ​កម្ពុជា ។

ទីផ្សារ​កាមេរ៉ា​សុវត្ថិភាព (ឬកាមេរ៉ា​ឃ្លាំមើល) នៅក្នុងទីផ្សារ​កម្ពុជា​ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើង​យ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី ១៥ ទៅ ៣០% ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែ ទីផ្សារនេះ​មានអ្នកផ្គត់ផ្គង់​ដ៏ច្រើន ដែល​ក្នុងនោះ​ក៏មានអ្នកផ្គត់ផ្គង់ខ្លះដែល​ចែកចាយ​ទំនិញ​ ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ​ទៅ​ឱ្យអ្នកប្រើប្រាស់​ផងដែរ ។

ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំ​នៅក្នុងការ​ផ្ដល់​សេវាកម្ម អ៊ីនធឺណិតអចល័ត និង​ការផ្គត់ផ្គង់​នូវ​ផលិតផល​ ICT (បច្ចេកវិទ្យាព័ត៌មាន ​និង​សារគមនាគមន៍) រួមជាមួយនឹង​សក្ដានុពល​ហិរញ្ញវត្ថុ​រឹងមាំ បុគ្គលិកប្រកប​ដោយវិជ្ជាជីវៈ និងប្រព័ន្ធ​សាខាគ្រប​ដណ្ដប់ទូទាំងប្រទេស ​ក្រុមហ៊ុន​មិត្តហ្វូន​នឹងជួយ​នាំយក ​ផលិតផល​សុទ្ធ​ដែលមាន គុណភាពល្អ​និងតម្លៃសមរម្យ ទៅដល់​ប្រជាជន​និង​ក្រុមហ៊ុនអាជីវកម្ម នៅទូទាំង​ប្រទេស​កម្ពុជា ។

តាមរយៈ​ភាពជាដៃគូនេះ មិត្តហ្វូន ក្លាយជា​ក្រុមហ៊ុនចែកចាយ ​ផលិតផល​កាមេរ៉ា​ដ៏ធំបំផុត​មួយ នៅ​ក្នុង​ប្រទេសកម្ពុជា ។

លោក បួយ មិញ ប៊ិញ (Bui Minh Binh) អគ្គនាយករង​ ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍ថា៖“បច្ចុប្បន្ន នៅលើ​ទីផ្សារ​ មានអ្នកផ្គត់ផ្គង់ជាច្រើន​ដែល​ចែកចាយ​ទំនិញ ដែលមិនស្គាល់ប្រភព​ដើម​ច្បាស់ ។ តាមរយៈ​ការធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ Dahua ក្រុមហ៊ុន​មិត្តហ្វូន​នឹងផ្ដល់​ផលិតផល​សុទ្ធ ​ក្នុងតម្លៃមួយដែលសមរម្យ​បំផុត​ ទៅដល់​ប្រជាជន​កម្ពុជា ដែលនេះជាការរួមចំណែក​ជំរុញ​អាជីវកម្ម​ ឱ្យងើបឡើងវិញ​លឿន​រហ័ស បន្ទាប់ពី​ជំងឺឆ្លងរាតត្បាត​បានធូរស្បើយ ។”  

លោក​បាន​ថ្លែង​យ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការ​រវាងមិត្តហ្វូន និង Dahua នឹង​នាំមក​នូវជម្រើស​ច្រើនថែមទៀត​សម្រាប់​ផលិតផល​កាមេរ៉ា សម្រាប់ទាំង​អ្នកចែកចាយបន្ត និងទាំង​អ្នកប្រើប្រាស់ (ដែល​ជាអាជីវកម្មក្ដី ជាគ្រួសារក្ដី) ។»

បន្ទាប់ពីបាន​ដំណើរការអាជីវកម្ម​រយៈពេល ១៥ឆ្នាំ និង​បានផ្ដល់​សេវាជាង ១៣ឆ្នាំ ក្រុមហ៊ុន​មិត្តហ្វូន នៅបន្តរក្សា​បានតំណែង​លេខ​១ នៅក្នុង​ទីផ្សារ​ទូរសព្ទ​ចល័ត និងអ៊ីនធឺណិតអចល័តនៅកម្ពុជា។ មិត្តហ្វូន ក៏ត្រូវបានចាត់ទុក​ជា​អ្នក​ផ្ដល់ដំណោះស្រាយ​អភិវឌ្ឍន៍​ឌីជីថល​ដ៏ធំជាងគេបំផុត​ ដល់​ក្រុមហ៊ុន​និង​រដ្ឋាភិបាលនៅកម្ពុជាផងដែរ។

មិត្តហ្វូន ដំឡើងប្រព័ន្ធកាមេរ៉ាតាមដានចរាចរណ៍ តាមសំណើរបស់សាលារាជធានីភ្នំពេញ

នៅឆ្នាំ​២០២១ មិត្តហ្វូន​បាន​ទទួល​ពានរង្វាន់​មាសចំនួន ៤ សម្រាប់​ផលិតផល​ ៤ របស់ខ្លួន រួមមាន CamID, SIS System, eMoney e-wallet និងភាពយន្តភាគអប់រំផ្នែកព្រះពុទ្ធសាសនា «មាគ៌ាព្រះធម៌» និង​ត្រូវបាន​ផ្ដល់ចំណាត់ថ្នាក់ដោយ​ស្ថាប័ន​ផ្ដល់​ពានរង្វាន់អន្តរជាតិ IBA International Award Organization ថាស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំង ៥ ដែលបានទទួល​ពានរង្វាន់ច្រើនជាង​គេ​បំផុត​ប្រចាំឆ្នាំ ។

ជាមួយនឹងកិច្ចសហប្រតិបត្តិការ​ នៅក្នុងការចែកចាយ​ ផលិតផល​កាមេរ៉ាម៉ាក Dahua ក្រុមហ៊ុនមិត្តហ្វូន​នឹង​ពង្រីក​ផលិតផល​របស់ខ្លួន និងពង្រឹង​តំណែង​លេខ១ របស់ខ្លួនកាន់តែរឹងមាំថែមទៀត នៅក្នុងការ​ផ្ដល់​សេវាកម្ម ​ចម្រុះ​នៅក្នុងទីផ្សារកម្ពុជា៕

Samsung Galaxy S22 Series ធ្វើឱ្យជីវិតប្រចាំថ្ងៃ កាន់តែល្អឥតខ្ចោះ!

ភ្នំពេញ៖ ការងារប្រចាំថ្ងៃវាលំបាក និងមានសម្ពាធទៅហើយ! ហេតុអ្វីត្រូវទ្រាំធ្វើការបែបនេះទៀត? No work hard! ត្រូវតែធ្វើការបែបឆ្លាតវៃវិញ (Must be work smart)! ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងផ្តល់នូវដំណោះស្រាយ យ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក!

ការងារកាន់តែមានប្រសិទ្ធភាពជាងមុន… អារម្មណ៍កាន់តែល្អជាងមុន… ការកម្សាន្តសប្បាយគ្មានដែនកំណត់ រីករាយជាងមុន… និងការភ្ជាប់ទំនាក់ទំនងក៏កាន់តែ អស្ចារ្យជាងមុនផងដែរ! Galaxy S22 Series ស័ក្តិសមបំផុតសម្រាប់ លោកអ្នកជាមួយនឹងមុខងារ ដ៏អស្ចារ្យៗជាច្រើនដែលភ្ជាប់ មកជាមួយកំពូលស្មាតហ្វូនដ៏ល្អឯកមួយនេះ គឺដឹងតែត្រូវប៉ាន់ហ្មង!

ព្រោះ Galaxy S22 Series មានលក្ខណៈពិសេសៗយ៉ាងច្រើនសម្បូរបែបដូចជា៖

-ប៊ិកវេទមន្ត (Super Magic S-Pen)៖ អាចកត់ត្រាបានលឿន អាចធ្វើការបកប្រែបានរហ័ស អាចទាញ និងទម្លាក់ files (Drag and Drop) បានយ៉ាងឆ្លាតវៃ… ចំណេញពេលវេលា… មិនចាំបាច់បើក ឬយួរ កុំព្យូទ័រក៏នៅតែអាចបំពេញការងារ បានយ៉ាងល្អបំផុតគ្រប់ពេលវេលា គ្រប់ទីកន្លែង!

-កំពូលថាមពលថ្មធំ (Super Long Lasting Battery)៖ អាចនៅកំដរជាមួយអ្នក ដើម្បីសម្រេចការងារសំខាន់ៗ ការកម្សាន្ត (Watching Video, Gaming..) បានដោយរលូន មិនខ្វល់ពីរឿងអស់ថ្មឡើយ!

-កំពូលបន្ទះឈីបល្បឿនលឿនបំផុត (Snapdragon 8 Gen 1) ៖ ទោះជាបើកកម្មវិធីច្រើនយ៉ាងណា… ប្រើយូរយ៉ាងណា… ក៏នៅតែអាចដើរលឿនរលូនល្អ ឥតទាក់ ឬគាំងដែរ!

-កំពូលអានុភាពកាមេរ៉ាដ៏ល្អឯក៖ អ្នកជំនាញផ្តិតយករូបភាព និងវីដេអូបានយ៉ាងល្អបំផុត ទោះនៅទីងងឹតដែលស្ទើរពន្លឺ ឬមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ ដាច់ស្អាត ស្ទើរតែគ្មានស្នាមអុច និងស្នាមព្រាលឡើយ!

និយាយទៅគឺថាជួយសម្រួលបាន 365 ដឺក្រេ សម្រាប់ជីវិតប្រចាំថ្ងៃគ្មាន ទាស់ត្រង់ណាតែម្តង! អ៊ីចឹង…នៅចាំអីទៀត! ការងារក៏រលូន… មុខដំណែងក៏ឡើង… ប្រាក់ខែក៏ឡើង អារម្មណ៍ក៏កាន់តែល្អ… ជីវិតក៏កាន់តែងាយស្រួល! Samsung Galaxy S22 Series ធ្វើឱ្យជីវិតកាន់តែប្រសើរបំផុត!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើប ចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោក អ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

កម្មវិធីថវិកាជំនួយ អភិវឌ្ឍន៍ ទីផ្សារនាំចេញ (EMDG)

សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន អ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។

កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនសក្តានុពលនាំចេញដោយ កាត់បន្ថយការចំណាយលើការលើកកម្ពស់ និងការអភិវឌ្ឍទីផ្សារនាំចេញ។

ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ លើកកម្ពស់ផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស កម្មវិធីនេះនឹងកាត់បន្ថយបន្ទុក របស់សហគ្រាសធុនតូច និងមធ្យមទៅលើចំណាយធំៗមួយចំនួន ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ និងកាត់បន្ថយសម្ពាធលើការចំណាយរបស់ សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។

ដើម្បីអភិវឌ្ឍន៍ទីផ្សារនាំចេញ សហគ្រាសធុនតូច និងមធ្យមត្រូវប្រឈមមុខនឹងការចំណាយជាច្រើន។ ចំណាយទាំងនោះរួមមានដូចជា ការចំណាយទៅលើការធ្វើដំណើរទៅរកអតិថិជន និងចូលរួមព្រឹត្តិការណ៍នៅក្រៅស្រុក ការកែច្នៃផលិតផលសម្រប តាមអតិថិជននៅក្រៅស្រុក ការផ្សព្វផ្សាយលើសកម្មភាពផ្សេងៗ ការជួលអ្នកប្រឹក្សាផ្តល់យោបល់ ទៅលើផ្នែកអាជីវកម្ម ច្បាប់ និងពន្ធផ្សេងៗដែលជាតម្រូវការចាំបាច់ ក្នុងការនាំចេញទៅកាន់ទីផ្សារមួយចំនួន និងការចំណាយផ្សេងទៀត ដែលទាក់ទងនឹងគុណភាព និងវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិ។

កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នេះនឹងផ្តល់សំណង ៥០% ទៅលើការចំណាយសរុប របស់សហគ្រាសធុនតូច និងមធ្យមដែលចូលក្នុង លក្ខខណ្ឌតិកៈរបស់កម្មវិធី គិតចាប់ពីខែមករា ឆ្នាំ២០១៩។ កម្មវិធីនេះផ្តោតជាពិសេស លើសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់បាននាំចេញ ទៅកាន់ទីផ្សារបរទេសហើយ ក៏ដូចជាលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងធ្វើការវិនិយោគ លើសកម្មភាពអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬ ជំរុញបន្ថែមលើទីផ្សារ ដែលមានស្រាប់ផងដែរ។

ស្របពេលដែលកម្មវិធីនេះ លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យកែច្នៃទិន្នផលកសិកម្ម និងវិស័យផលិតកម្មឱ្យធ្វើការដាក់ពាក្យ សហគ្រិនខ្មែរ (KE) ក៏បើកទូលាយឱ្យ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យផ្សេងៗ ដែលមានចំណាយចូលក្នុងលក្ខន្តិកៈ របស់កម្មវិធីឲ្យធ្វើការដាក់ពាក្យផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបនៃការដាក់ពាក្យទៅកម្មវិធី សូមចុចលើនេះ។ ដាក់ពាក្យមកឥឡូវនេះតាមរយៈ៖ https://bit.ly/3N48zXg ។

Foodpanda ដឹកជូនលឿនទាន់ចិត្ត គ្រប់យ៉ាងដែលអ្នកឃ្លានចង់បាន

កុម្ម៉ង់ទៅយកផ្ទាល់ អ្វីដែលអ្នកត្រូវការ មិនថាជា អាហារ គ្រឿងទេស ធ្វើតែមួយភ្លែត

Foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញពីហាងក្នុងស្រុកល្បីៗ ដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា នៅ foodpanda ផ្ដោតសំខាន់ទៅលើល្បឿន និងសេវាដឹកជញ្ជូនទាន់ចិត្ត គ្រប់យ៉ាងដែលអ្នកត្រូវការ មិនថាជា អាហារ គ្រឿងទេស ឬរបស់របរប្រើប្រាស់ប្រចាំថ្ងៃ តាំងពីមីគុយទាវ ភីហ្សា តាមរយៈកុម្ម៉ង់ទៅយកផ្ទាល់ឬ ជ្រើសរើសការដឹកជញ្ជូនទាន់ចិត្ត អ្នកដឹករបស់ foodpanda នឹងទៅដល់កន្លែងអ្នកចូលចិត្តខ្លាំង អ្វីៗដែលអ្នកកំពុងឃ្លាន ក៏អាចដឹកជញ្ជូនឲ្យបាន កុម្ម៉ង់ទៅយកផ្ទាល់យើងធ្វើតែមួយភ្លែត មិនតែប៉ុណ្ណោះ ការទិញលើគ្រឿងទេស និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ អាចទៅមុខបានយ៉ាងរលូន គ្រប់យ៉ាងអ្នកឃ្លានចង់បាន ត្រូវការ នឹងអ្វីៗជាច្រើនទៀតមកដល់ភ្លាមៗ ដឹកជញ្ជូនទាន់ចិត្តពី Foodpanda ។

ប្រសិនបើអ្នកជ្រើសរើសការដឹកជូន អ្នកដឹករបស់ foodpanda នឹងទៅយកការកុម្ម៉ង់របស់អ្នកពីភោជនីយដ្ឋាន ហើយដឹកទៅអាសយដ្ឋាន ចែកចាយដែលអ្នកបានជ្រើសរើស។ ប្រសិនបើអ្នកជ្រើសរើសទៅយកផ្ទាល់ អ្នកអាចទៅយកអាហារដោយខ្លួនឯង ពីភោជនីយដ្ឋានដើម្បីសន្សំបន្ថែម និងទៅមុនគេមិនបាច់តម្រង់ជួរ។ ការកុម្ម៉ង់ទៅយកផ្ទាល់មាន សម្រាប់តែភោជនីយដ្ឋានប៉ុណ្ណោះ។

foodpanda ផ្តល់ជូននូវជម្រើសដ៏ពិសេសៗ ពីភោជនីយដ្ឋាននិងហាងទំនិញ ដែលមានម្ហូបចម្រុះនៅទីក្រុង ក្នុងប្រទេសកម្ពុជា!

ក្នុងនោះ foodpanda មានការបញ្ចុះតម្លៃពិសេស រួមមាន៖

-ការបញ្ចុះតម្លៃពិសេស សម្រាប់ការកុម៉្មង់អាហារសម្រន់ ភេសជ្ជៈ និងមុខម្ហូបពីហាងល្បីៗ ផ្សេងៗទៀត ដឹកជូនលឿនទាន់ចិត្ត។

-ការបញ្ចុះតម្លៃពិសេស សម្រាប់ការកុម្ម៉ង់ទៅ យកផ្ទាល់លឿនទាន់ចិត្ត

-ការបញ្ចុះតម្លៃពិសេស សម្រាប់ការកុម្ម៉ង់តាម Pandamart និងហាងដៃគូរល្បីៗផ្សេងៗទៀត របស់ foodpanda

foodpandakh #deliverinflash

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.foodpanda.com.kh
ទស្សនា Video: https://fb.watch/cQJSilyUME/