Home Blog Page 99

បើភ្លាត់ស្នៀត ឬ ភ្លេច មិនបាន​ការពារការមានផ្ទៃពោះដោយចៃដន្យ តើគួរប្រើមធ្យោបាយអ្វីទើបល្អ?

នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេក​វិទ្យានេះ ដោយ​​សារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន ដូចជាការប្រើប្រាស់​ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងមធ្យោបាយពន្យារកំណើតផ្សេងៗជាច្រើនទៀត។​

ដោយឡែក ចុះបើចំពោះអ្នកដែលមិនទាន់ចង់មានផ្ទៃពោះ តែបែរជា​រួមភេទជាមួយដៃគូហើយភ្លាត់ស្នៀត​ ឬភ្លេចមិនបាន​ការពារទុកជាមុន ថែមទាំងមិនដឹងពីវីធីសាស្ត្រ​ការពារ​កុំ​ឱ្យមាន​កូន តើត្រូវធ្វើយ៉ាងណាទៅ ហើយប្រើមធ្យោបាយអ្វីទើប​អាចជួយបាន?

ពាក់ព័ន្ធទៅនឹងបញ្ហាចោទមានឡើងខាងលើ ពេលនេះលែងជាក្តីបារម្ភទៀតហើយ ពីព្រោះថា ថ្នាំគ្រាប់ការពារកំណើតប​ន្ទាន់ OK 72 ​អាចជួយបាន។ តើថ្នាំគ្រាប់ OK 72 ជាអ្វី?​ តើ​ OK 72 មានគុណសម្បត្តិអ្វី​ខ្លះ​​? ហើយវាមានផលប៉ះពាល់ សុខភាពអ្នកប្រើ ដែរឬទេ?

ថ្នាំការពារកំណើតបន្ទាន់ ដែលមានឈ្មោះថា OK 72 ​ គឺជាប្រភេទថ្នាំដែលមាន២គ្រាប់ប៉ុណ្ណោះក្នុងមួយបន្ទះ លេបសម្រាប់​ការពារកំណើតបន្ទាន់ ក្រោយពេលរួមភេទដោយមិនបានការពារ​ទុកជាមុន ឬភ្លាត់ស្នៀត ក្នុងអំឡុង​ពេល៧២ម៉ោង ​ឬ មិនបាន​ប្រើមធ្យោបាយពន្យារកំណើត​ណាមួយផ្សេងទៀតក្នុងការការពារ​។

ស្រ្ដីអាចលេបថ្នាំនេះភ្លាមៗ បន្ទាប់ពីរួមភេទហើយ ដើម្បីការពារ​ការមាន​ផ្ទៃពោះ​ដោយចៃដន្យ ឬក៏មិនទាន់បានត្រៀមខ្លួនក្នុងការមានកូន។ មានន័យថា ក្រោយពេលរួមភេទរួច ស្ត្រីត្រូវលេបថ្នាំនេះ១គ្រាប់កាន់តែឆាប់រឹតតែល្អ ដោយវាមានប្រសិទ្ធខ្ពស់ក្នុងអំឡុងពេលចន្លោះពី១២ម៉ោង ទៅ២៤ម៉ោង និងត្រូវលេបមិនឱ្យលើសពីរយៈពេល៧២ម៉ោង បន្ទាប់ពីរួមភេទរួចនោះឡើយ។

ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំមួយចំនួនផងដែរ ពី​ការប្រើប្រាស់ថ្នាំការពារកំណើតបន្ទាន់នេះ​មិនបាន​ត្រឹម​ត្រូវ ​ហើយ​ត្រូវបានគេយក​​​ទៅផ្សព្វផ្សាយ​តាមរយៈ អ៊ីនធើណែត ឬប្រព័ន្ធសារព័ត៌មាន​ផ្សេងៗផងដែរថា៖ ស្ត្រីអាច​ប្រឈមនឹង​ការមាន​ផ្ទៃពោះជាមួយថ្នាំការពារកំណើតបន្ទាន់​​​​ ឬ ក៏ដោយសារប្រើប្រាស់​មធ្យោបាយពន្យារ​កំណើត​ណា​មួយ​ផ្សេងៗទៀត ។ មានមតិខ្លះៗក៏លើកឡើងដែរថា វាមានផលរំខានបន្តិចបន្តួចផងដែរ ចំពោះអ្នក​ប្រើប្រាស់ដែល​អាច​នឹងមាន​អាការៈដូចជា៖ ចង់ក្អួត មានការធ្លាក់ឈាមខ្លាំង មានការរមួលក្រពើ​ ​អាច​បណ្តាល​ឱ្យគ្មានកូនរហូត​ និងកាត់បន្ថយចំណង់ផ្លូវភេទ…ជាដើម។

ការលើកឡើងបែបនេះ គឺជារឿងមិនពិតទាំងស្រុងនោះទេ ហើយព័ត៌មាននោះត្រូវបានគេចែកចាយទូលំទូលាយ។ ការផ្សព្វផ្សាយបែប​​​អវិជ្ជមានដូចនេះ ជួនកាល​ធ្វើឱ្យស្ត្រីមានការភិតភ័យ ហើយអាចជាឧបសគ្គរារាំងមិនឱ្យពួកគេប្រើប្រាស់ វិធីសាស្ត្រការពារកំណើតបន្ទាន់ នៅពេលណាដែល​ពួកគេត្រូវការវាចាំបាច់បំផុត។

ដូចនេះហើយ ស្ដ្រីគួរស្វែងយល់បន្ថែម និងស្វែងរកព័ត៌មានទាក់ទៅនឹងថ្នាំការពារកំណើតបន្ទាន់ ដែលត្រឹមត្រូវ​ដោយមានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដែលមានជំនាញ ត្រូវស្គាល់ពីប្រភពថ្នាំ​ ការនាំចូលដែលមាន​ការចុះ​បញ្ជីកា និងទទួលស្គាល់ត្រឹមត្រូវដោយក្រសួងសុខាភិបាល ដូចជាថ្នាំការពារកំណើតបន្ទាន់ម៉ាក OK 72​ ដែលជាផលិត​ផល​​របស់ អង្គការ ភី អេស អាយ កម្ពុជា​ (PSI/C) ។ ថ្នាំ​ OK 72 ជាគ្រួសារសែស្រឡាយតែមួយគត់របស់ម៉ាកសញ្ញា​ OK​ (អូខេ) ដែលមានការទទួលស្គាល់ និងទំនុកចិត្ត ក៏ដូចជា​កេរ្តិ៍ឈ្មោះល្បីល្បាញជាង២០ឆ្នាំរួចមកហើយនៅក្នុងប្រទេសកម្ពុជា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ក្នុងការការពារការមានផ្ទៃពោះដោយចៃដន្យ ហើយថែម​ទាំងទទួលស្គាល់ដោយ​អង្កការសុខភាពពិភពលោកផងដែរ។

ចំណាំ៖ ថ្នាំការពារកំណើតបន្ទាន់​ OK 72 មានចំនួនតែ២​គ្រាប់ប៉ុណ្ណោះក្នុងមួយបន្ទះ ខុសពីផលិតផលថ្នាំផ្សេង​ៗទៀតនៅលើ​ទីផ្សារ​ និង​​មានដាក់លក់ចែកចាយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ។ វាមានសុវត្ថិភាព ផលរំខានតិចតួចបំផុត និងមាន

ប្រសិទ្ធភាពខ្ពស់រហូតដល់ 99% ក្នុងកំឡុងពេល ៧២ ម៉ោង (ឬ បីថ្ងៃ) បន្ទាប់ពីរូមភេទរួច ដោយមិនបានការពារ ប្រើកាន់តែឆាប់កាន់តែមានប្រសិទ្ធភាព។ ​​ ​ថ្នាំការពារ​កំណើត​បន្ទាន់ OK 72 មិនតម្រូវឱ្យប្រើប្រាស់ជាមធ្យោយពន្យារកំណើតជាប្រចាំឡើយ អ្នកអាចប្រើវានៅពេលចាំបាច់តែប៉ុណ្ណោះ។

អស់បារម្ភពីការមានផ្ទៃពោះដោយចៃដន្យ ដោយគ្រាន់តែប្រើថ្នាំការពារកំណើតបន្ទាន់ OK 72 ភ្លាមៗក្រោយរួមភេទរួចអំឡុងពេល ៧២ ម៉ោង។ ថ្នាំការពារកំណើតបន្ទាន់ម៉ាក OK 72 មានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់!

ថ្នាំការពារកំណើតបន្ទាន់​ OK 72 អាចរកទិញបាននៅគ្រប់ឱសថស្ថានស្របច្បាប់នានាទូទាំងប្រទេស ឬ​ក៏អាច​ទាក់ទងធ្វើការប្រឹក្សាយោបល់ជាមួយនឹងអ្នកដែលមានជំនាញដែលមានលេខទូរស័ព្ទ និងបណ្តាញសង្គម​ដូចខាងក្រោម។

ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ បណ្ដាញសុខភាពស្ដ្រី តា​មរយៈ៖

លេខទូរស័ព្ទ 012 999 124/ 010 485 585/078 999 124ឬតាមរយៈ Telegram​: https://t.me/psihotline និង Facebook Page : https://web.facebook.com/OKFamilyPSI

ធនាគារ​ កាណាឌីយ៉ា សហការ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ពង្រីក​សេវាកម្ម​ដក​ប្រាក់ កាន់តែទូលំទូលាយ

ភ្នំពេញ ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុង​សហការ​គ្នា​​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា  ដើម្បី​ផ្តល់​សេវា​ដក​ប្រាក់​​​ សម្រាប់​អតិថិជន​នៅ​ទូទាំង​ប្រទេស។

កិច្ចសហការ​ថ្មី​នេះធ្វើឡើងក្នុង​គោល​បំណង​​ធ្វើ​ឱ្យការ​ដក​​​ប្រាក់​​​​ ​​​​កាន់​​តែ​​ងាយ​ស្រួល​សម្រាប់​​អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា​ ​អាច​ផ្ទេរ​ប្រាក់ដោយ​ផ្ទាល់​​ពី​កម្មវិធី​ធនាគារ​ចល័ត​​​របស់ខ្លួន​ទៅ​កាន់​បង​ប្អូន​ក្រុម​គ្រួសារ​​ និងមិត្តភក្តិ ​​ក្រោយ​មក​ ពួកគេ​អាច​ដក​សាច់​ប្រាក់​តាមភ្នាក់ងារ​ទ្រូម៉ាន់នីនៅទូទាំង​ប្រទេស។ ដើម្បី​ដកប្រាក់​នៅតាម​​ភ្នាក់ងារ​ទ្រូម៉ាន់នី អតិថិជន​​ត្រូវ​ប្រើប្រាស់​លេខ​កូដដកប្រាក់ (Cash Pickup Code)។

កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុត​​រវាង​ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ចូល​ជាធរ​មាន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២២​ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់គ្នា​រវាង​ភាគី​ទាំងពីរ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ កាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​​ធនាគារ កាណាឌីយ៉ា មាន​ប្រសាសន៍​ថា៖ «វាជា​កិត្តិយស​ដ៏​ធំមួយ​​ដែលយើង​អាច​​​ពង្រីក​​វិសាល​ភាព និង​សេវាកម្ម​របស់​យើង​ជា​មួយ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ល្បី​ឈ្មោះ​ដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះនឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ធនាគារ កាណាឌីយ៉ា និង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ និង​ពង្រឹងសេវាកម្មហិរញ្ញវត្ថុ​​ឲ្យកាន់តែប្រសើរ​»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «យើង​តែងតែ​ស្វែង​រក​មធ្យោបាយ​នានា ដើម្បី​បង្កើត​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​​ជា​មួយ​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ឈាន​មុខគេ​បែប​នេះ ដើម្បី​ផ្តល់​សេវាកម្ម​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះ​​ជា​ឧទាហរណ៍​មួយ​​​ទៀត​​ដែល​បង្ហាញ​ពី​របៀប​ដែល​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត»។

សេវាកម្ម​ថ្មី​នេះ នឹងត្រូវបានដាក់ឲ្យប្រើ​ប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ភាព​ជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើការ​ទូទាត់​យ៉ាងលឿន និងរហ័ស ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

លើស​ពីនេះ​​ទៀត ភា្នក់ងារ​ទ្រូម៉ាន់នី ដែលជា​អតិថិជនរបស់ធនាគារ ​កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាច​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​សេវា​គ្រប់គ្រង​សាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេ​អាច​ដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រង​លំហូរ​សាច់ប្រាក់​យ៉ាង​ងាយស្រួល​ផងដែរ៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

អំពី​ធនាគារ កាណាឌីយ៉ា ភីអិលស៊ី

ធនាគារ កាណាឌីយ៉ា គឺ​ជា​ធនាគារ​ពាណិជ្ជ​ក្នុងស្រុក ដែល​ផ្តល់​​សេវាកម្ម​ពេញ​លេញ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​​ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩១មក។ ធនាគារ ​កាណាឌីយ៉ា ​​ត្រូវ​​បាន​​ទទួល​​ស្គាល់​ដោយ និង​ទទួល​បាន​ពាន​រង្វាន់​ពី The Asian Banker ថា​ជា «ធនាគារ​ខ្លាំង​បំផុត​ក្នុង​​ប្រភេទតារាង​តុល្យការ​ក្នុងប្រទេសកម្ពុជា» រយៈពេល ៣ ឆ្នាំ​ជាប់ៗគ្នាចុងក្រោយ​នេះ និងជា «ធនាគារ​ល្អ​បំផុត​ក្នុ​ងប្រទេស​កម្ពុជា» ក្នុង​ឆ្នាំ២០២១។ គិត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២២ ធនាគារ​ កាណាឌីយ៉ា មាន​សាខា​ចំនួន៦៣ ម៉ាស៊ីនអេធីអឹម​និងស៊ីអអឹម​ចំនួន ៣៧២​គ្រឿង​​នៅ​ទូទាំង​ប្រទេស និង​កម្មវិធីធនាគារ​ចល័ត​ដ៏​ទំនើប​ដែល​​អតិថិជន​​មួយ​​ចំនួ​​នធំ​កំពុងប្រើប្រាស់។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង៖ https://www.canadiabank.com.kh/ ឬទំព័រ​ហ្វេសប៊ុក៖ https://web.facebook.com/CanadiaBankCambodia

ព្រះនាងតូច ជេន​ ណា យាងជាអធិបតីភាព ក្នុងពិធីសម្ភោធហាងថ្មីរបស់ PAPA JOHN’S PIZZA

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បានយាងជាអធិបតីភាពក្នុងពិធីសម្ភោធហាងថ្មីរបស់ PAPA JOHN’S PIZZA សាខាបុរីប៉េងហួត បឹងស្នោ ដែលមានទីតាំងនៅ ភីអេច យូរ៉ូផាក។ ក្នុងកម្មវិធីនេះ ព្រះនាងក៏បានផ្តល់កិត្តិយស​ ក្នុងការសម្តែងទេពកោស្យសិល្បៈផងដែរ។

ព្រះនាងតូច ជេនណា ជាទូតសុឆន្ទះរបស់ហាង PAPA JOHN’S PIZZA។ ដោយសារតែមានការគាំទ្រលើរសជាតិដ៏ឆ្ងាញ់ពិសាពីសំណាក់អតិថិជន បានធ្វើអោយហាងPAPA JOHN’S PIZZA សម្រេចបើកដំណើរការជាផ្លូវការនូវសាខាទី៧របស់ខ្លួនខាងលើនេះ។

នាយកប្រតិបត្តិរបស់ហាង PAPA JOHN’S PIZZA លោក Peter Xu បានមានប្រសាសន៏ថា លោកនឹងបើកសាខាទាំងអស់ យ៉ាងហោចណាស់១៥ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កភាពងាយស្រាយដល់អតិថិជន ក្នុងការទិញ និងទទួលទាននូវភីហ្សាដ៏មាន​ឱជារស។

ក្នុងថ្ងៃសម្ភោធ  លោកស្រី Lauren Higgins តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចូលរួមអបអរសាទរ ព្រមទាំងអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ រួមជាមួយព្រះនាងតូច ជេនណា ផងដែរ។ ក្នុងកម្មវិធីនេះ ព្រះនាងតូច ជេនណា បានផ្តល់កិត្តិយសច្រៀងចំរៀងមួយបទជូនភ្ញៀវកិត្តិយសស្តាប់កំសាន្ត ដោយបានឆ្លុះបញ្ចាំងអោយឃើញនូវទេពកោស្យសិល្ប:របស់ព្រះរាជវស្សានុវង្ស។

សូមជម្រាបថា ហាង PAPA JOHN’S PIZZA បានចូលមកព្រះរាជាណាចក្រកម្ពុជា ដោយនាំយកមកនូវគ្រឿងទេសពីប្រភពដើមពិតៗ។ ផ្លែប៉េងប៉ោះមានប្រភពដើមមកពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក អូលីវខ្មៅនាំចូលពីប្រទេសអេស្ប៉ាញ ឈីសនាំចូលពីMozzarella សាច់ម្សៅផលិតពីទឹកបរិសុទ្ធ និងស្រូវសាលីនិទាឃរដូវ ដែលធានាបាននូវភាពស្រស់ គុណភាពនិងរសជាតិដែលមិនអាចបំភ្លេចបាន៕

ធនាគារ ស្ថាបនា ផ្តល់ជូនសេវា​ធនាគារ ឱ្យកាន់តែមាន​​ភាពងាយស្រួល ​​​តាម​រយៈ​ការចាប់​ដៃគូ​ ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី

ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា​ ដែល​​ជា​​ធនាគារ​ពាណិជ្ជ​ឈាន​​មុខគេ​មួយ​នៅ​​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​​ភាព​ជា​ដៃគូ​​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃ​ធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់គ្នា (MOU) ដែល​រៀបចំ​ធ្វើឡើង​​នៅអគារ ស្ថាបនា ក្នុង​រាជធានី​ភ្នំពេញ។

ការចុះកិច្ចព្រមព្រៀង នេះ នឹងផ្តល់ជូននូវ​សេវា​ដក​ប្រាក់​ទូទាំង​ប្រទេស ដែល​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់​​ធនាគារ​ ស្ថាបនា អាច​ផ្ទេរ​ប្រាក់​ពីកម្មវិធី​ទូរស័ព្ទដៃ និងធនាគារចល័ត​​របស់​ខ្លួន​​ទៅ​កាន់​បង​ប្អូន ​និង​ក្រុម​គ្រួសារ​​​ ដោយ​អា​ច​ធ្វើការដក​ប្រាក់​​​ពី​ភ្នាក់ងារ​​ទ្រូម៉ាន់នី ឬ​ ពី​ម៉ាស៊ីន​អេធីអឹម (ATM) របស់​ធនាគារ ស្ថាបនា នៅ​ទូទាំង​ប្រទេស។

អតិថិជន​របស់​ធនាគារ​ ស្ថាបនា ដែល​ប្រើប្រាស់​សេវា​នេះ នឹង​អាច​ដក​ប្រាក់​នៅតាម​ភ្នាក់ងារ ទ្រូម៉ាន់នី ដោយ​ប្រើប្រាស់​ស្ថាបនា ម៉ូបាល ហើយ​​ដូចគ្នានេះដែរ អតិថិជន​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏​អាច​ដក​ប្រាក់បាន​​ពី​ម៉ាស៊ីន ATM របស់​ធនាគារ ស្ថាបនា ផងដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «យើង​ខ្ញុំមាន​​សេចក្តី​​សោមនស្ស​រីករាយយ៉ាងខ្លាំងចំពោះការសហការរ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងការ​​ផ្តល់​​ជូន​​អតិថិជន​របស់​យើង​​នូវ​ភាព​​ងាយ​​ស្រួល​បន្ថែម​ទៀត​​សម្រាប់​សេវា​ធនាគារ​ប្រចាំថ្ងៃ។ តាមរយៈកិច្ចសហការនេះ អតិថិជ​នរបស់​យើង​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង​មាន​លទ្ធភាព​កាន់តែ​ទូលំ​ទូលាយ​ក្នុង​ការ​​ប្រើ​​ប្រាស់​​សេវា​​ដក​ប្រាក់​​​ តាមរយៈ​​​​​វត្តមាន​​ដ៏​ទូលំ​​ទូលាយនៃក្រុមហ៊ុន TrueMoney នៅ​ក្នុង​ប្រទេសកម្ពុជា​​​»។

លោក អ៊ាប បូណារ៉ូ នាយក​ប្រតិបត្តិពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​ប្រសាសន៍​ថា៖ «យើង​តែងតែ​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ផ្តល់​ជូន​​សេវាកម្ម​បន្ថែម​​ទៀត​ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ យើង​ជឿ​ជាក់​ថា ភាពជា​ដៃគូរបស់​យើង​​ជា​មួយ​ធនាគារ ​ស្ថាបនា នឹងពិត​ជា​ផ្តល់​ភាពងាយស្រួល​សម្រាប់​សេវា​ហិរញ្ញវត្ថុ និងការទូទាត់​ដល់​អតិថិជន​របស់​យើង​ទាំង​ពីរ»។

ការ​ផ្តល់​ជូនថ្មី​នេះ នឹង​ដាក់​ឱ្យដំណើរការ​​​ក្នុង​ខែ​មិថុនា និងអនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ ស្ថាបនា និង​អតិថិជនរបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ​ធ្វើ​ការ​​ទូទាត់ប្រាក់​​បានភ្លាមៗ តាមរយៈប្រព័ន្ធ​​បាគង​​របស់​​ធនាគារជាតិ​​នៃ​​កម្ពុជា។ លើស​​​ពី​នេះ អតិថិជន​ដែល​ប្រើប្រាស់​សេវាថ្មីមួយនេះ​ក៏​អាច​ដកប្រាក់​បានយ៉ាងងាយស្រួលដោយ​ប្រើប្រាស់​លេខទូរស័ព្ទ​របស់​អ្នក​ផ្ញើ និង​អ្នក​ទទួល៕

អំពី​ធនាគារ​ ស្ថាបនា

ធនាគារ ស្ថាបនា គឺ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​មួយ​នៅកម្ពុជា ដែល​មាន​ទ្រព្យសកម្ម​សរុប​​ជាង ២,៤​ ពាន់លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ជាង ៤.០០០​នាក់។ យើង​មាន​បណ្តាញ​​សាខា​យ៉ាង​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​សាខា​ជាង ១៧០​សាខា ស្ថាបនា ​ព្រីមារណ៍ចំនួន ៣ និង​ម៉ាស៊ីនអេធីអឹមជាង ២៥០។ យើង​ផ្តល់​ជូន​សេវា​ធនាគារ​យ៉ាងពេញ​លេញ​ដូចជា៖ សេវាឥណទាន សេវា​ប្រាក់​បញ្ញើ សេវា iBanking ធនាគារ​ចល័ត ប័ណ្ណ​ឥណពន្ធ និងប័ណ្ណ​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក ​និងក្រៅប្រទេស សេវា​ផ្ទេរ​ប្រាក់​​ឆ្លងប្រទេសន​ជា​មួយ SWIFT និងសេវា Visa B2B Connect, Western Union, ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​​ហិរញ្ញវត្ថុ​ផ្សេង​ទៀត។ យើង​ក៏មានផ្តល់​ជូន​​សេវា​ប្រមូល​ពន្ធ និង​សេវា​ទូទាត់​​ថ្លៃ​សេវា​សាធារណៈ​ជា​មួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើង​សហការ​ជា​មួយ​ក្រុមហ៊ុន​​ផ្តល់​សេវា​ទូទាត់​ចល័ត​​ផ្សេង​ទៀត​ ដូចជា វីង, ផាយផេ, ទ្រីម៉ាន់នី, លី ហួរ វេលុយ, អ៊ីម៉ាន់នី និង​បាគង ដើម្បី​ផ្តល់​ជូន​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​យើង៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

កម្មវិធី SmartStart វគ្គ High School Edition រដូវកាលទី​១ បង្កើនសក្តានុពលច្នៃប្រឌិត សម្រាប់សិស្សវិទ្យាល័យ នៅតាមបណ្ដាខេត្ត

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសហគ្រិនក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ទន្ទឹមនឹងនោះក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកំសាន្ត។

មកពីវិទ្យាល័យកំពង់ធំ ក្រុម The Last Idea ដែលមានសមាជិកសរុបចំនួនបួននាក់ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ១៤០០ ដុល្លារ ចំពោះគំនិតផ្ដួចផ្ដើមម៉ាស៊ីនចម្រោះទឹករបស់ពួកគេ ដែលផ្តល់ទឹកស្អាតតាមភូមិនៅតំបន់ជនបទ​ខណៈក្រុមទី២  និងក្រុមទី៣ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៨០០ ដុល្លារ និង២០០ ដុល្លារតាមក្រុម។

សិស្សវិទ្យាល័យចំនួន៣៦នាក់មកពីខេត្ត កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង បានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនការប្រកួតផ្តាច់ព្រ័ត្របេក្ខជនទាំង ៣៦ នាក់មកពីក្រុមទាំង ៩ បានចូលរួមក្នុងដំណើរទស្សនៈកិច្ចដែលទទួលបានការឧបត្ថម្ភរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ ដែលពួកគេបានទៅទស្សនាសារមន្ទីរជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។

ដោយទទួលបានការគាំទ្រ និងការយល់ព្រមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ  (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដ៏ទៃទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតក្នុងចំណោមយុវជនតាមរយៈ ការបណ្តុះបណ្តាល កម្មវិធី hackathons និងកម្មវិធី incubation ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា ៖ «នៅក្រុមហ៊ុន Smart យើងតែងតែមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើឱ្យកម្មវិធីសិក្សាអំពីភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់យើង អាចស្វែងរកបានសម្រាប់សិស្សវិទ្យាល័យក្រៅរាជធានីភ្នំពេញ ក្រោយទទួលបានជោគជ័យដ៏ល្អនៃកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ការរៀនសូត្រពីសារៈសំខាន់នៃផ្នត់គំនិតសហគ្រិនឌីជីថល និងបច្ចេកវិទ្យាពីក្មេងទៅនឹងអនុញ្ញាតឱ្យពួកគេបញ្ចេញសក្តានុពល និងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។ ដោយមានការគាំទ្រពីដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងពង្រីកលទ្ធភានៃកម្មវិធីទាំងនេះបន្តទៀត សម្រាប់សិស្ស និង​និស្សិតនៅកម្ពុជា។»

បេក្ខជនចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងអស់បានបង្ហាញគំនិតអាជីវកម្មរបស់ពួកគេទៅកាន់ក្រុមចៅក្រម មានលោកស្រី លឹម សូលីន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Saddhā ផ្នែកសហគ្រាសប្រឹក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ។ លោក ពិសិដ្ឋ នេត ពេជ្រ ផ្នែក Startup Incubation​ Lead នៅ Impact Hub Phnom Penh និងលោកស្រី តូ គឹមអ៊ាង អ្នកគ្រប់គ្រងភាពជាដៃគូផ្នែកប្រព័ន្ធអីុនធឺណិតក្រុមហ៊ុន Smart Axiata ។

ក្រោយភាពជោគជ័យនៃកម្មវិធី SmartStart អ្នកច្នៃប្រឌិតវ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ ដើម្បីផ្តល់នូវការណែនាំអំពីអាជីវកម្មឌីជីថល និងភាពជាសហគ្រិនសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិនឌីជីថល ដោយធ្វើឱ្យមានតុល្យភាពនៃវគ្គសិក្សាអាជីវកម្មឌីជីថល ភាពជាសហគ្រិន និងជំនាញទន់សំខាន់ៗ នឹងបណ្តុះផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមសិស្សទាំងអស់។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia នៅ www.facebook.com/smartforcambodia  ឬ​ចូល​ទៅកាន់ www.smartstart.com.kh

ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការ នូវកំពូលទូរទស្សន៍ Neo QLED 8K សម្រាប់ឆ្នាំ 2022 និងបានតាំងបង្ហាញផលិតផល អេឡិចត្រូនិកទំនើបៗយ៉ាងច្រើន នៅសណ្ឋាគារណាហ្គាវើលដ៍!

(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ស៊េរីចុងក្រោយសម្រាប់ឆ្នាំ 2022 ដ៏ឆ្លាតវៃ ស៊ីវីល័យ ទាន់សម័យ និងអស្ចារ្យបំផុតរបស់ខ្លួន ម៉ូឌែល Neo QLED 8K និងបានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើនមុខទៀតនៅសណ្ឋាគារណាហ្គាវើលដ៍ កាលពីថ្ងៃទី7 ខែឧសភា ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មានក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរ។ 

លោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះដែលជាទូរទស្សន៍ បានបង្កើតឡើងដោយបំពាក់នូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានតែមួយក្នុ

ងពិភពលោក ដោយផ្តល់នូវលក្ខណៈពិសេសអស្ចារ្យលើសពីការរំពឹងទុកជាច្រើនដែលលោកអ្នកស្មានមិនដល់! ទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះ បានបង្ហាញអ្វីដែលអស្ចារ្យលើសពីការមើលឃើញគ្រប់ទីកន្លែង និងផលិតឡើងយ៉ាងល្អឥតខ្ចោះបំផុតដើម្បីបង្ហាញនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោក (Screens Everywhere. Screens for All)”។

ក្រៅពីការសម្ពោធកំពូលទូរទស្សន៍ដ៏អស្ចារ្យ Neo QLED 8K ឆ្នាំ 2022 ក្រុមហ៊ុន សាមសុង ក៏មានបង្ហាញនូវផលិតផលអេឡិចត្រូនិកទំនើបៗ ទាន់សម័យ យ៉ាងច្រើនសម្បូរបែបទៀតដូចជា៖

– ម៉ាស៊ីនត្រជាក់

– ទូរទស្សន៍

– ទូទឹកកក

– ម៉ាស៊ីនបោកសម្លៀកបំពាក់

– ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារអេឡិចត្រូនិកផ្សេងៗទៀត…!

ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេសខ្លះៗដែលបានអភិវឌ្ឍឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ Neo QLED 8K ឆ្នាំ 2022៖

* 14-bit Processing

ផ្តល់នូវសាច់រូបភាពកាន់តែម៉ដ្ឋខៃ មិនថាស្ថិតនៅក្នុងស្ថានភាពពន្លឺតិច ឬច្រើនទេ យើងអាចមើលឃើញច្បាស់រហូតដល់តំណក់ទឹក ឬសរសៃរោមសត្វបានយ៉ាងច្បាស់ថែមទៀតផង!  

* 8K AI Upscaling

ជាមួយបច្ចេកវិទ្យានៃបន្ទះឈីប Neural AI Quantum Processor 8K បើទោះបីជាលោកអ្នកកំពុង

ទស្សនាវីដេអូចាស់ៗក៏ដោយក៏បច្ចេកវិទ្យានេះអាចនាំអារម្មណ៍លោកអ្នកឱ្យទទួលបានភាពអស្ចារ្យបានផងដែរ។

* Evolving Contents Discovery

ជាមួយនឹង Samsung’s built-in Smart Hub អាចឱ្យអ្នកអាចបង្កើត Home Screen មួយដែលបង្ហាញពី Contents ចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។ 

* Best Gaming

ផ្តល់នូវកំពូលបទពិសោធន៍ជាមួយការលេងហ្គេមឱ្យកាន់តែជក់ចិត្ត និងកាន់តែសប្បាយរីករាយបំផុតជាមួយនឹងការបង្ហាញចលនាហ្គេមបានកាន់តែរលូនជាងមុនដោយមិនរអាក់រអួលឡើយជាមួយនឹងការបង្ហាញកម្រិត 4K@120Hz, AMD FreeSync Premium Pro និងរន្ធដោត HDMI 2.1 ចំនួន 4 ទៀត!

* Always On Voice (Instant Response / Smart Turn-on)

មុខងារនេះឡូយ និងឆ្លាតវៃណាស់! មិនថាទូរទស្សន៍កំពុងបិទ ឬបើកនោះទេយើងនៅតែបញ្ជាឱ្យទូរទស្សន៍ចាំស្តាប់បញ្ជាជានិច្ច។ ដូចជា៖ បញ្ជាឱ្យម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិដំណើរការសម្អាត, សួរពីអាកាសធាតុ, សួរពីម៉ោង, បញ្ជាឱ្យបិទ ឬ បើកទូរទស្សន៍, ធ្វើការ Search Video, បើកកម្មវិធី (Open Apps), តន្ត្រី (Sportify, Melon, Bugs)

* Multi View មើលឃើញគ្រប់យ៉ាងក្នុងអេក្រង់តែមួយជាមួយនឹងបែបបទផ្សេងៗគ្នា

អ្នកប្រើប្រាស់អាចពុះអេក្រង់ដើម្បីទស្សនាកម្មវិធីជាច្រើនក្នុងពេលតែមួយជាមួយមុខងារ Multi View ដល់ទៅ 4 អេក្រង់។ មិនតែប៉ុណ្ណោះទេ យើងក៏អាចធ្វើការកំណត់លើកម្រិតសំឡេងទៅតាមអេក្រង់នីមួយៗបានដែរ។    

ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និងស៊ីវីល័យបំផុតដែលធ្វើឱ្យការរស់នៅកាន់តែងាយស្រួលពោរពេញដោយផាសុកភាពសូមកុំភ្លេច សាមសុង គឺជាជម្រើសទី1 និងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម

រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

នេះជាកំពូលអានុភាព នៃបច្ចេកវិទ្យា កាមេរ៉ា ដ៏មហិមាគ្មានគូប្រៀបរបស់ Galaxy S22 Series!

(ភ្នំពេញ) ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២៖ រូបភាពដែលថតនៅពេលយប់ ចេញពីស្មាតហ្វូនភាគច្រើនមានស្នាមអុច ព្រាល មិនច្បាស់ ខ្មៅៗ មិនស្អាត…! ត្រូវអត់! មិនបាច់ប្រាប់ចម្លើយក៏ដឹងថា អ្នកដែលកំពុងអានលួចញញឹម និងដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយ! អ៊ីចឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង អាចដោះស្រាយបញ្ហានេះ ជូនពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បានទេ? បើធ្វើមិនបាន…ម្តេចនឹងជាប់ឈ្មោះជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេក្នុងពិភពលោកទៅហ្អ៎ក…!

យើងដឹងហើយថាក្រុមហ៊ុន សាមសុង បានធ្វើការអភិវឌ្ឍន៍លើផ្នែក Camera Hardware និង Photo Software ទៅលើគ្រប់ Galaxy S22 Series របស់ខ្លួនដែលធ្វើឱ្យលោកអ្នកអាចថតរូប ឬវីដេអូនៅទីងងឹត នៅកន្លែងដែលស្ទើរពន្លឺ ឬមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ ដាច់ស្អាត ស្ទើរតែគ្មានស្នាមអុច និងស្នាមព្រាលឡើយ! ឥឡូវនេះយើងមកមើលឱ្យកាន់តែ

ច្បាស់ទាំងអស់គ្នាពីកំពូលអានុភាពក៏ដូចជាលក្ខណៈពិសេសនៃកាមេរ៉ាដ៏ល្អឯកក្នុងលោករបស់ Galaxy S22 Series ដូចខាងក្រោមនេះ៖

* Galaxy S22 Ultra 5G

– កាមេរ៉ាមុខ៖ 40MP, f/2.2, 26mn (wide), PDF

– សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps

– កាមេរ៉ាក្រោយ៖ 108MP, f/1.8, 23mm (wide), PDAF, Laser AF, OIS, 100x Space Zoom

       10MP, f/4.9, 230mm (Periscope), PDAF, OIS, 10x Optical Zoom 

       10MP, f/2.4, 70mn (Telephoto), Dual Pixel PDAF, OIS, 3x Optical Zoom 

       12MP, f/2.2, 13mm, 120o (Ultra-wide), Dual Pixel PDAF, Super Steady Video

– សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, HDR10+ 

* Galaxy S22+ 5G

– កាមេរ៉ាមុខ៖ 10MP, f/2.2, 26mn (wide), Dual Pixel, PDF

– សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps, Dual Video Call, Auto-HDR

– កាមេរ៉ាក្រោយ៖ 50MP, f/1.8, 23mm (wide), Dual Pixel PDAF, OIS 

      10MP, f/2.4, 70mm (Telephoto), PDAF, OIS, 3x Optical Zoom

      12MP, f/2.2, 13mm, 120o (Ultra-wide), Super Steady Video

– សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, HDR10+ 

* Galaxy S22 5G

– កាមេរ៉ាមុខ៖ 10MP, f/2.2, 26mn (wide), Dual Pixel, PDF

– សមត្ថភាពថតវីដេអូកាមេរ៉ាមុខ៖ 4K@30/60fps, 1080p@30fps, Dual Video Call, Auto-HDR

– កាមេរ៉ាក្រោយ៖ 50MP, f/1.8, 23mm (wide), Dual Pixel PDAF, OIS 

      10MP, f/2.4, 70mm (Telephoto), PDAF, OIS, 3x Optical Zoom

      12MP, f/2.2, 13mm, 120o (Ultra-wide), Super Steady Video

– សមត្ថភាពថតវីដេអូកាមេរ៉ាក្រោយ៖ 8K@24fps, 4K@30/60fps, 1080p@30/60/240fps, 720p@960fps HDR10+

សូមបញ្ជាក់ម្តងទៀតដែរថាបើមានតែផ្នែកកាមេរ៉ា Hardware តែមួយមុខក៏មិនអាចឱ្យ Galaxy S22 Series ក្លាយជាកំពូលស្មាតហ្វូនដ៏ល្អឯកបានដែរជាក់ស្តែងគឺក្រុមហ៊ុន សាមសុង បានធ្វើការញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យា Photo Software បន្ថែមទៀតដូចជាមុខងារ “Nightography” ដែលធ្វើឱ្យការថតរូប ឬវីដេអូ ពេលយប់ភ្លឺច្បាស់ លម្អិត( very detail) ស្ទើរតែគ្មានស្នាមអុច គ្មានគូប្រៀប និងត្រូវបានពិភពលោកឱ្យរហ័សនាមថាកំពូលអ្នកជំនាញថតពេលរាត្រី ឬទីងងឹតដ៏អស្ចារ្យបំផុតគ្មានពីរ! និយាយទៅគឺថតបានច្បាស់ស្អាត លម្អិតជាងភ្នែកដែលយើងមើលឃើញផ្ទាល់ទៀត!

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺមុខងារ Software Super Night Solution ដែលជួយកាត់បន្ថយស្នាមអុច ឬស្នាមព្រាលបានយ៉ាងល្អបំផុត។ កំឡុងពេលលោកអ្នកថតរូប ឬវីដេអូ នៅពេលយប់ ឬទីងងឹត វានឹងប្រើមុខងារ multi-frame processing ដោយយកចេញនូវ frame ណាដែលមិនច្បាស់ ព្រាល ឬមានស្នាមអុច និងសល់ប៉ុន្មានវានឹងធ្វើការច្របាច់បញ្ចូលគ្នាដើម្បើចេញជារូបភាពមួយ ឬវីដេអូមួយដែលមានកម្រិតភាពច្បាស់ ពន្លឺ និងពណ៌ (color tunes) ដ៏ល្អឥតខ្ចោះជាមួយនឹងភាពលម្អិត (details) ដោយប្រើមុខងារ Object Recognition។ សូមបញ្ជាក់ផងដែរថាមុខងារ Super Night Solution អាចប្រើបាននៅលើ Portrait Mode និងកាមេរ៉ាខាងមុខបានផងដែរ!

អ៊ីចឹងសរុបមកវិញទាំង Camera Hardware និង Photo Software លាយបញ្ចូលគ្នាគឺល្មមគ្រប់គ្រាន់ដែលធ្វើឱ្យ Galaxy S22 Series ក្លាយជាកំពូលស្មាតហ្វូនដ៏ល្អឯកដែលមានកាមេរ៉ាថតច្បាស់ដាច់គេ និងគ្មានគូប្រៀបឡើយ។ 

ដូច្នេះមាន Galaxy S22 Series ក្នុងដៃ លោកអ្នកមិនចាំបាច់ខ្មាសអៀន មិនហ៊ានក្នុងការចាប់ទាញយកទូរស័ព្ទចេញមកផ្តិតយកគ្រប់រូបភាព ឬវីដេអូនៅពេលយប់ ឬនៅទីងងឹតដែលខ្សោយពន្លឺទៀតនោះទេ! គ្រប់រូប ឬវីដេអូដែលអ្នកថតគឺដឹងតែពេញចិត្ត ពេញថ្លើមតែម្តង! យើងនៅមានមុខងារអស្ចារ្យជាច្រើនទៀតដែលលោកអ្នកមិនទាន់បានដឹង ឬពុំទាន់ដឹងច្បាស់លម្អិតអស់! អ៊ីចឹងកុំភ្លេចតាមដានជាបន្តនៅពេលខាងមុខឆាប់ៗនេះទៀត!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៦ទៀត មានទុនសរុបប្រមាណ១៥២.៦លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៤កន្លែង។

២. ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

៣. MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។

៤. SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០៥កន្លែង។

៥. LHTL DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែងនិងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៦កន្លែង។

៦. JBT TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧៣កន្លែង៕

ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១១ ដើម្បីពិភាក្សា អំពីយុទ្ធសាស្រ្តថ្មីៗ របស់សហគ្រិនខ្មែរ ស្របនឹងបរិបទសង្គម

នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១១” នៅសហគ្រិនខ្មែរ។

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យនិងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរសហគ្រិនខ្មែរ បានបង្ហាញពីគ្រោងការណ៍ថ្មីៗជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងបរិបថនៃការបើកទូលាយ ក្រោយវិបត្តិកូវីដ-១៩ក៏ដូចជាផ្តើមប្រតិបត្តិការឡើងវិញទៅលើកម្មវិធីមួយចំនួនដែលបានទទួលការប្រឈមនិងបង្អាក់ក្នុង អំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិ។សហគ្រិនខ្មែរបានគូសបញ្ជាក់អំពីគម្រោងការងារដែលស្របនឹងគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីជម្រុញវិស័យសហគ្រិនភាពនៅកម្ពុ​ជាឲ្យដំណើរការកាន់តែរលូនដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ សេវាកម្ម កសិកម្ម បច្ចេកវិទ្យា និង កម្មន្តសាល។

ទន្ទឹមនឹងនេះក្រុមប្រឹក្សាបរធនបាលក៏បាន ផ្ដល់អនុសាសន៏មកសហគ្រិនខ្មែរដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំ  ២០២២ដែលរួមបញ្ចូលការបន្ដពង្រីកកម្មវិធីគាំទ្រសហគ្រិនភាពការជម្រុញឱ្យ សហគ្រាសធុនតូចនិងមធ្យម ប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម និងបន្ដលើកកម្ពស់ វប្បធម៌សហគ្រិនភាពនៅកម្ពុជា ឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស។

ជាចុងក្រោយ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សាបរធន បាលព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែល បានខិតខំបំពេញការងារទទួលបានវឌ្ឍនភាពល្អប្រសើរក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព៕

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជា​មួយ Western Union ដើម្បី​ពង្រីក​វិសាលភាព​សេវា​ផ្ញើប្រាក់​អន្តរជាតិ​

ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​ពង្រីក​វិសាលភាព​សេវា​​ផ្ញើ​​​ប្រាក់អន្តរជាតិ​​របស់ខ្លួន​​តាមរយៈ​​កិច្ចសហការ​ជាមួយ​ Western Union ដែលជា​ក្រុមហ៊ុនផ្តល់សេវា​ផ្ញើ​ប្រាក់​​ដ៏​ល្បីឈ្មោះ​​លំដាប់​​ពិភពលោក។ សេវា​ថ្មី​នេះ​កំពុង​ត្រូវ​បាន​ផ្តល់ជូន​ដើម្បី​​ជា​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋកម្ពុជា​នៅទូទាំង​ពិភពលោក។

ក្រុមហ៊ុន ទ្រូម៉ាន់នី ឥឡូវ​នេះ​កំពុង​ផ្តល់ជូន​សេវា​ទទួល​សាច់ប្រាក់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់​ដោយ​ប្រើប្រាស់​សេវា​ផ្ញើ​ប្រាក់អន្តរជាតិ​របស់ក្រុមហ៊ុន​ Western Union។

ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ​និង​ធ្វើ​ការនៅក្រៅ​ប្រទេស និង​ធ្វើដំណើរ​ទៅ​​ក្រៅ​ប្រទេស​ អាច​ប្រើ​ប្រាស់​សេវា​ផ្ញើប្រាក់ Western Union នៅ​ទូទាំង​ពិភព​លោក​ដើម្បី​ផ្ញើប្រាក់​មក​កាន់​​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​​នៅឯ​ផ្ទះ​ក្នុងប្រទេស​កម្ពុជា។ ក្រុមគ្រួសារ និង​មិត្តភ័ក្តិ​ខ្មែរ​របស់​ពួកគេ​ឥឡូវ​នេះ​អាច «ដក​ប្រាក់» បញ្ញើ​នេះ​នៅ​ភ្នាក់ងារទ្រូម៉ាន់នី​ដែល​ចូល​រួម​បម្រើ​សេវារបស់ Western Union​ នេះ។

លោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្ម ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ចំណុច​ជួយ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​​ពិត​ប្រាកដ​មួយ ដោយ​​សារ​​ថា ​ការ​​ផ្តល់​សេវា​​​នេះ​ជា​មួយនឹង​ក្រុមហ៊ុន​ផ្ញើ​ប្រាក់ដ៏ធំ​លំដាប់​​ពិភពលោក នឹង​ពង្រីក​វិសាលភាព និង​​សេវាកម្ម​របស់ក្រុមហ៊ុន​ ទ្រូម៉ាន់នី នៅ​ទូទាំង​ពិភព​លោក ដើម្បី​​ជា​​ប្រយោជន៍​ដល់​​ប្រជាជន​​កម្ពុជា​​ទាំង​​​អស់​​នៅ​បរទេស មិនថា​ពួកគេ​នៅទីកន្លែងណា​នោះទេ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី នឹង​ដាក់​ដំណើរ​ការ​សេវា Western Union ជា​មួយ​ភ្នាក់ងារ​​​ចំនួន ១ពាន់​ភ្នាក់ងារ​ដំបូងចាប់ពីថ្ងៃនេះតទៅ ហើយរំពឹង​ថា​នឹង​ដាក់​ដំណើរការ​សេវា​នេះ​ជាមួយ​ភ្នាក់ងារ ១​ពាន់​ភ្នាក់ងារ​ផ្សេងទៀត​ត្រឹម​ឆ្នាំ​២០២៣។

លោក អ៊ាប បូណារ៉ូ  បាន​បន្ថែម​ថា៖ «យើង​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ការ​ប្រើប្រាស់​​សេវា​​នេះ​​ដោយ​​ពលករ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​ថៃ។ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ដំណើរ និង​ធ្វើការ​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី កូរ៉េ ជប៉ុន និង​​ទីកន្លែង​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​លោក​ ក៏​នឹង​អាច​ទទួល​បាន​​ប្រយោជន៍​ផង​ដែរ​ពី​ការដាក់​បន្ថែមសេវា​ថ្មី​នេះ​ទៅ​ក្នុងកញ្ចប់​សេវា​ហិរញ្ញវត្ថុ​របស់​យើងដែរ»។

តាម​រយៈ​ការ​បង្កើត​ខ្លួន​ឯង​ឱ្យ​​ក្លាយ​ជា​ក្រុមហ៊ុន​​ផ្តល់​សេ​វាកាបូប​ប្រាក់​អេឡិចត្រូនិក (E-wallet) ដ៏​ពេញ​និយ​ម​ប្រើ​​ប្រាស់​​នៅ​កម្ពុជា គោល​បំណង​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី គឺ​ដើម្បី​ផ្តល់​សេវា​ដ៏​សំខាន់​មួយ​បន្ថែមទៀតដល់​អ្នក​ដែលកំពុង​រស់នៅ ធ្វើ​ការ ធ្វើអាជីវកម្ម និង​ធ្វើដំណើរ​​នៅ​ក្រៅ​ប្រទេស។

លើស​ពី​នេះទៀត ក្នុងនាមជាស្ថាប័ន​​​ហិរញ្ញវត្ថុ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី ស្ថិត​ក្នុង​តួនាទី​ដ៏សំខាន់​មួយ​ក្នុងការ​គាំទ្រ​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្ន​មាន​វត្តមាន​​នៅ​លើ​ទីផ្សារ​ចំនួន៦ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួមមាន​ប្រទេស​ថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

លោក អ៊ាប បូណារ៉ូ បាន​ឱ្យដឹង​ទៀត​ថា៖ «យើង​ចង់​ធ្វើ​ឱ្យ​ការ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ​មាន​លក្ខណៈ​សាមញ្ញ​​តាម​​ដែល​​អាច​​ធ្វើ​ទៅ​បាន។ នេះ​គឺ​​ជា​​មូលហេតុ​ដែល​យើង​បន្ត​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​​ឱ្យ​ដំណើរការ​​និង​នីតិវិធី​មានភាព​សាមញ្ញ»។

ផ្អែកលើ​បទពិសោធ​កន្លងមក​ក្នុងការ​ផ្តល់ជូន​សេវា​បែបនេះ​នៅទូទាំង​តំបន់​អាស៊ី ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា​នឹងមាន​ការ​ប្រើប្រាស់សេវាថ្មី​នេះច្រើន​ក្នុងអំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិខាងមុខ ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យអុំទូកជា​ច្រើន៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕