Tag: មិត្តហ្វូន

Browse our exclusive articles!

មិត្តហ្វូន ផ្សព្វផ្សាយសុច្ឆន្ទៈ គាំទ្រដល់គ្រួសារក្រីក្ររាប់ពាន់នាក់ នៅតំបន់ព្រំដែនកម្ពុជា

ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានរងផលប៉ះពាល់ដោយការ បិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាព សប្បុរសធម៌ភ្លាមៗនៅខេត្តព្រះវិហារ និងប៉ៃលិន ដោយផ្តល់ការគាំទ្រជាក់ស្តែង ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់អំណោយចំនួន ១០០០កញ្ចប់ដល់ គ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើន ដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេ កាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ដូចគ្នាដែរនៅខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលបាត់បង់ចំណូលទាំងអស់...

សារៈសំខាន់នៃកម្មវិធី បរិច្ចាគឈាមមនុស្សធម៌ របស់មិត្តហ្វូន “ដំណក់ឈាមមួយលានបេះដូង”

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ ឆ្នាំ២០២៤ ជាមួយនឹងសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង»។ ក្នុងព្រឹត្តិការណ៍នេះ បុគ្គលិក ដៃគូ និងអតិថិជនរបស់មិត្តហ្វូនរាប់រយនាក់ បានចូលរួមបរិច្ចាគឈាម។ អ្នកស្ម័គ្រចិត្ដត្រូវបានបែងចែក ទៅជាក្រុមដាច់ដោយឡែក និងបានកំណត់ពេលវេលាផ្សេងៗគ្នា ដើម្បីធានាថាដំណើរការ បរិច្ចាគឈាមត្រូវបានរៀបចំយ៉ាងល្អ។ កន្លែងបរិច្ចាគត្រូវបាន បែងចែកទៅជាផ្នែកជាច្រើន៖ តំបន់ផ្តល់តែស្ករ ដើម្បីបំពេញថាមពលដល់អ្នកបរិច្ចាគ...

មិត្តហ្វូន ចូលរួមសកម្មភាពកីឡា ដើម្បីបរិស្ថានបៃតងចំកណ្តាលក្រុងអង្គរ នៃព្រឹត្តិការណ៍ Cycling Green Wonderland & Glow Run Wonderland

កាលពីចុងសប្តាហ៍កន្លងទៅនេះ (23-24/សីហា) មិត្តហ្វូន សហការជាមួយអាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតដូចជា ក្រុមហ៊ុនឆេមពាន ហាយតិច Nham 24 និង Kospet បានប្រែក្លាយតំបន់អង្គរទៅជាអច្ឆរិយៈដ៏រស់រវើក។ គឺការរួមបញ្ចូលកីឡាជាមួយនឹងការការពារបរិស្ថាន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ Cycling Green Wonderland គឺជាដំណើរជិះកង់ពណ៌បៃតងដ៏មានន័យ ដែលមិត្តហ្វូនបានដាំដើមឈើជាង 700 ដើមនៅក្នុងតំបន់បេតិកភណ្ឌអង្គរ ខេត្តសៀមរាប។ ដើមឈើនីមួយៗមិនត្រឹមតែពង្រីក "សួតបៃតង"...

មិត្តហ្វូន រៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ​“BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវ គុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។ លើសពីសកម្មភាពកីឡាធម្មតា ​“រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធិផលរបស់អ្នករត់ទាំងអស់ នឹងត្រូវបានបំប្លែងទៅជាប្រាក់ដែលនឹង បរិច្ចាគដោយអ្នករៀបចំទៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យ...

មិត្តហ្វូន ទទួលបានពានរង្វាន់ ជាបណ្តាញទូរសព្ទជាទីទុកចិត្ត និងជឿជាក់បំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៤

កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបាន ផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៤»។ World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយ របស់ពិភពលោក ដែលផ្តល់ជូនជាពិសេស ដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាព ក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗ ក្នុងវិស័យផ្សេងៗពីអាជីវកម្ម រហូតដល់បច្ចេកវិទ្យា។ ការទទួលបានកិត្តិយសជា បណ្តាញទូរសព្ទចល័តដែលគួរឱ្យទុកចិត្តបំផុត និង...

Popular

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Subscribe

spot_imgspot_img