Uncategorized
កម្ពុជាស្នើស៊ុយអែត ជួយជំរុញធុរជន និងវិនិយោគិន មកស្វែងរកឱកាសធុរកិច្ច ខណៈការកែច្នៃគ្រឿងសង្ហារឹម,ការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា
ភ្នំពេញ៖ តាមរយៈក្រសួងពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។ នេះបើតាមហ្វេសប៊ុក “ក្រសួងពាណិជ្ជកម្ម”។ ក្នុងឱកាសទទួលជួប លោក BJÖRN HÄGGMARK...