event
តើអ្នកដឹងទេថា ម៉ូតូស្ទើរតែ១០០% ទៅហើយដែលអ្នកកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺសុទ្ធតែប្រើប្រព័ន្ធប៊ិចសាំង?
តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។ គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់...