អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត ដោយជ្រើសរើសមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” នៅលើសារបង្ហោះ ដើម្បីមើលឃើញកាន់តែច្រើនមូវអ្វីដែលអ្នកចង់ និងមើលឃើញកាន់តែតិចនូវអ្វីដែលអ្នកមិនចង់។ យើងក៏កំពុងបន្តរិះរកវិធីនានាដើម្បីកំណត់តាមចំណូលចិត្តថាតើអ្នកមើលឃើញប៉ុណ្ណានូវមាតិកាក្នុង Feed របស់មិត្ត និងក្រុមគ្រួសារ គ្រុប (Groups) ផេក (Pages) និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។ ជាផ្នែកស្នូលមួយរបស់ខ្លួន Facebook...
Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបែងចែកចេញជាពីរវគ្គ ដែលវគ្គពេលព្រឹកគឺសម្រាប់អ្នកសារព័ត៌មាន ចំណែកឯវគ្គពេលរសៀលសម្រាប់បណ្ដាតំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលនានា។ សម្រាប់ថ្នាក់សិក្សាពេលព្រឹក ដែលបានចូលរួមដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) និងក្លឹបអ្នកកាសែតកម្ពុជា(CCJ) យើងឃើញថាមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានក្នុងស្រុកចំនួន ១០០ នាក់។ ប្រធានបទដែលបានលើកឡើងរួមមាន៖ ការលើកកំពស់ការយល់ដឹងអំពីស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Meta...
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំផុត នៅលើបណ្តាញសង្គមFacebookពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ ក្នុងប្រទេសកម្ពុជានោះ គឺរូប បេះដូងពណ៌ក្រហម ។ ចំណែកឯ Emoji ដែលទាក់ទងនឹងសកម្មភាពកម្សាន្តដែលពេញនិយមបំផុតនោះ...