សែលកាត នឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀង បន្ទាប់ពីឈ្នះរង្វាន់ យុទ្ធនាការផ្សព្វផ្សាយ ប្រចាំឆ្នាំ នាពេលថ្មីៗនេះ

Date:

ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៤រសៀល តទៅ។

យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។

មិនខុសពីកម្មវីធី ប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។

ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួម បច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។

រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។

កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េតសូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន ហត្ថលេខា របស់ពួកគាត់ផងដែរ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។

លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បី ទាក់ទាញអតិថិជន ឲ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធើណេតលឿនបំផុត នៅ កម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំកម្មវិធីនេះ នៅខេត្តស្វាយរៀង ហើយក៏សូមថ្លែង អំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀង ទាំងអស់គ្នា។ យើងជឿជាក់ថាពួកគាត់ ក៏រីករាយដូចសែលកាត ក្នុងការដែលសាលារបស់គាត់ ត្រូវបានជ្រើសរើស សម្រាប់រៀបចំកម្មវិធីនេះ។

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ លេខទូរស័ព្ទ របស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារៈ ប្រកួតនៅស្តង់សែលកាតនៅក្នុងវិទ្យាល័យស្វាយរៀង។

សែលកាត លើកទឹកចិត្តឲ្យសិស្សានុសិស្ស ទាំងអស់អញ្ជើញមកដល់ទីតាំង ប្រកួតឲ្យបានមុនគេ ដើម្បីធ្វើការចុះឈ្មោះ និងយកសម្ភារៈ សម្រាប់ការប្រកួត មុនពេលដែលកម្មវិធីចាប់ផ្តើម។

អ្នកអាចតាមដាន សកម្មភាពនេះ បាន នៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖https://www.facebook.com/CellcardPlay/

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...