សមាគមអ្នកជំនាញ​ អចលនទ្រព្យ នឹងធ្វើការបោះឆ្នោត​ ជ្រើសរើស​ប្រធាន សម្រាប់អាណត្តិថ្មី នាថ្ងៃស្អែកនេះ

Date:

តាមការគ្រោងទុក សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នឹងធ្វើការបោះឆ្នោត​ ជ្រើសរើស​ប្រធានសមាគម​ សម្រាប់អាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នៅសណ្ឋាគារ Raffles Le Royal ចាប់ពីម៉ោង ២-៥ រសៀល ដោយការចូលរួមនេះ បើកសម្រាប់តែសមាជិក CREA ប៉ុណ្ណោះ និងមិនត្រូវបានបង់ប្រាក់ឡើយ ។

សម្រាប់បេក្ខភាព​ ឈរឈ្មោះជ្រើសតាំង ដែលនឹងត្រូវបោះឆ្នោតជ្រើសរើស​ ជាប្រធានមានពីររូប៖
1: លោកស្រី ចែវ សុឃុន, KAT Appraisal Co., Ltd

2: លោក ចក់ ស៊ីណាត, Kraty Realty Co., Ltd

អ្នកស្រី នុត រត្ថា អនុប្រធានសមាគម​ អ្នកជំនាញអចលនទ្រព្យកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងជានាយិការ ក្រុមហ៊ុនរៀបចំកម្មវិធី រំដួល បានឲ្យដឹងថា “ការរៀបចំអោយមាន ការបោះឆ្នោត ជ្រើសរើសប្រធានសមាគម មានអាណត្តិ​ នៅក្នុងការដឹកនាំនេះ គឺជាលើកទី១ បានន័យថា ទាំងក្រុមប្រឹក្សា ទាំងគណៈកម្មាធិកា ទាំងខាងផ្នែកគ្រប់គ្រង នៃសមាគម គឺបានសម្រេចគ្នាជាផ្លូវការ តម្រូវឲ្យប្រធានសមាគមទាំងអស់ គួរតែមានអាណត្តិ នៅក្នុងការដឹកនាំរបស់ខ្លួន” ។

អ្នកស្រី បន្តថា “យើងតម្រូវអោយ ប្រធានសមាគម មានអាណត្តិ គ្រប់គ្រង ក្នុងការដឹកនាំ ១ឆ្នាំម្តង នឹងត្រូវធ្វើការបោះឆ្នោតជ្រើសតាំងជាថ្មី ចំណែកប្រធានក្រុមប្រឹក្សា គឺមានរយៈពេល២ឆ្នាំម្តង ។ ទើបតែឆ្នាំនេះទេ ដែលយើងតម្រូវអោយប្រធាន សមាគមមានមួយអាណត្តិ ហើយប្រធានសមាគមម្នាក់ អាចឈរឈ្មោះរយៈពេល ២អាណត្តិ ជាប់គ្នាបាន ប៉ុន្តែក្នុងមួយអាណត្តិ មានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ។ ដូចគ្នា ប្រធានក្រុមប្រឹក្សា មានអាណត្តិ២ឆ្នាំ និងឈរឈ្មោះជាប់គ្នា ២អាណត្តិដែរ” ៕

បន្ទាប់ពីធ្វើការបោះឆ្នោតជ្រើសរើស​ ប្រធានសមាគម ក៏នឹងមានពិធីជួបជុំ ជប់លៀងប្រចាំឆ្នាំ របស់សមាគម អ្នកជំនាញអចលទ្រព្យកម្ពុជា​ (CREA) ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៩យប់, សម្រាប់ការចូលរួម ក្នុងកម្មវិធីនេះ សូមទូរស័ព្ទ៖ កញ្ញា ណានី ០១៧​ ៧៨ ៧៩ ៧២ ។

លោកអ្នក ក៏អាចក្លាយជាអ្នកឧបត្ថម្ភ របស់ CREA បានផងដែរ ដើម្បីទទួលបាន​អត្ថប្រយោជន៍ និងឱកាសអតិបរិមា ដើម្បីបង្ហាញម៉ាកសញ្ញា របស់អ្នក នៅក្នុងវេទិកាកម្មវិធី និងបណ្តាញទាំងអស់​ របស់សមាគម នាថ្ងៃទី៧នេះផងដែរ៕



Share post:

spot_imgspot_img

Popular

More like this
Related

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...