អ្នកស្រី ចេវ សុឃុន ជាស្ត្រីទី១ជាប់ឆ្នោត ជាប្រធាន CREA សម្រាប់ការបោះឆ្នោត ជាលើកដំបូង របស់សមាគម ក្នុងអាណត្តិទី៣

Date:

ភ្នំពេញ៖ សមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA: Cambodia Real Estate Association) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្កើតប្រវត្តិសាស្រ្តថ្មី ដោយសម្រេចជ្រើសរើសប្រធាន តាមរយៈការបោះឆ្នោតជ្រើសរើស ពីសមាជិក សម្រាប់អាណត្តិទី៣ (អាណត្តិ២០២០) ដែលបេក្ខភាពឈរឈ្មោះ អ្នកស្រី ចេវ សុឃុន បានទទួលបាន ២១សំឡេង ជាប់ជាប្រធានសមាគម និងជាថ្នាក់ដឹកនាំស្ត្រីទី១ ខណៈដែលបក្ខភាព លោក ចក់ ស៊ីណាត់ ទទួលបាន១៩សំឡេង ។

ក្នុងនាមជាប្រធានសមាគ ក្នុងអាណត្តិទី២ (អាណត្តិ២០១៩) ដែលជ្រើសរើស ដោយ​ការចាត់តាំង លោក ឃាង ពុទ្ធី បានឲ្យដឹងថា ដើម្បីសម្រេចបានគោលបំណង របស់សមាគម ត្រូវទាមទារ នូវថ្នាក់ដឹកនាំ ដែលមានសមត្ថភាព ពេលវេលា ឆន្ទៈ តម្លាភាព និងមានទំនួលខុសត្រូវ ហេតុនេះហើយជារៀងរាល់ឆ្នាំ សមាគមតែងតែធ្វើការបោះឆ្នោត ប៉ុន្តែសម្រាប់អាណត្តិទី៣នេះ ទើបតែមានការបោះឆ្នោត ដោយទូលំទូលាយ និងជាសាធារណៈ ពោលជាលើកដំបូង ។

លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមានវត្តមានយ៉ាងសកម្ម របស់បងប្អូនទាំងអស់ នៅក្នុង ការសហការ លើទីតាំងផ្សេងៗកន្លងមក ក៏ដូចជាថ្ងៃនេះផ្ទាល់ ការចូលរួមបោះឆ្នោត ជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសមាគម នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ដើម្បីដឹកនាំសមាគម និងសង្គមជាតិយើង អោយកាន់តែមាន ការរីកចម្រើនបន្តទៅទៀត” ។

លោកឃាង ពុ​ទ្ធី បានបង្ហាញ នូវក្តីជឿជាក់យ៉ាងម៉ុតមាំផងដែរថា ចំពោះការបោះឆ្នោតនៅថ្ងៃនេះ នឹងសម្រេចបាន នូវការជ្រើសរើសថ្នាក់ដឹកនាំ សមាគមអាណត្តិថ្មី ដែលមានសមត្ថភាព និងការរីកចម្រើន ដល់សមាគម សម្រាប់ឆ្នាំ២០២០ខាងមុខ ។

ក្នុងឱកាសនោះ អ្នកស្រី ចេវ សុឃុន​ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ដែលបានចូលរួមមហាសន្និបាទ បោះឆ្នោតជ្រើសរើស​ ប្រធានសមាគម ក្នុងអាណត្តិ២០២០នេះ ។

អ្នកស្រីប្រធាន បានឲ្យដឹងថា “កន្លងទៅ នៅក្នុងឆ្នាំ២០១៩ យើងកត់សម្គាល់ឃើញថា នៅក្នុងវិស័យអចលនវត្ថុ​ នៅកម្ពុជាយើង មានការរីកចម្រើនគួរអោយកត់សម្គាល់ ដែលនការរីកចម្រើនទៅដល់ ១៨.១ភាគរយ នៅក្នុងឆ្នាំ២០១៩ ។ ហេតុដូច្នេះហើយ ធ្វើឲ្យសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា យកចិត្តទុកដាក់នៅលើវិស័យនេះ ធ្វើឲ្យសមាជិកយើង ក៏ដូចជាអ្នកដែលមានជំនាញ នៅក្នុងវិស័យអចលនវត្តុ មានការរីកចម្រើន ក៏ដូចជា អ្នកវិនិយោគទុនជាតិ និងអ្នកវិនិយោគអន្តរជាតិ ងាកមកបណ្តាលទុន វិនិយោគនៅកម្ពុជា” ។

អ្នកស្រី បន្ថែមទៀតថា “ទន្ទឹមនឹងការអភិវឌ្ឍន៍ ក៏ដូចជាការរីកចម្រើន នៅក្នុងវិស័យអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ទើបធ្វើអោយសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា ផ្តោតសំខាន់ ទៅលើការអភិវឌ្ឍន៍ ក៏ដូចជាបណ្តុះបណ្តាល ធនធានមនុស្ស ដែលធ្វើអោយអ្នក នៅក្នុងវិស័យនេះ គាត់ងាកមក ចាប់យកវិស័យអចលនវត្ថុ ហើយគាត់សម្លឹងមើលឃើញថា តើគាត់គួរតែចូល នៅក្នុងសមាគមយើង (CREA) ​ឬមួយគាត់ត្រូវគិតដោយខ្លួនឯងថា ត្រូវធ្វើយ៉ាងណា អោយក្លាយទៅជាអ្នកជំនាញ និងទទួលបានការទុកចិត្តពីសំណាក់ អ្នកវិនិយោគទុន ដើម្បីទទួលការបណ្តាកទុន ។ ដូច្នេះហើយ សមាគមយើង (CREA) ​មានការរីកចម្រើនទៅមុខ ដែលធ្វើអោយយើង ចាប់ផ្តើមធ្វើការបោះឆ្នោត​ ជ្រើសរើសថ្នាក់ដឹកនាំ ក៏ដូចជាធ្វើអោយសមាគម រីកចម្រើនទៅមុខ ឥតឈប់ឈរ កាន់តែខ្លាំងឡើង ទើបថ្ងៃនេះត្រូវបានជ្រើសរើស ក្នុងការបោះឆ្នោត យកថ្នាក់ដឹកនាំ ក៏ដូចជាអ្នកបន្តអាណត្តិ២០២០”៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...