មកហើយ…មកហើយ…! ប្រូម៉ូសិនពិសេស សម្រាប់រដូវចូលឆ្នាំ ប្រពៃណីជាតិ ពីក្រុមហ៊ុន សាមសុង!!

Date:

ភ្នំពេញ៖ មកហើយ…មកហើយ…! ឈ្នះមហារង្វាន់ ដ៏ច្រើនអស់ស្ទះ ពីសាមសុង! ងាយ ងាយ…ដោយលោកអ្នកគ្រាន់តែ ធ្វើការជាវទូរស័ព្ទGalaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះរហូតដល់12 មេសា 2020 នោះ នឹងអាចមានឱកាស ចូលរួមក្នុងការចាប់រង្វាន់ ដែលធ្វើឡើង រៀងរាល់សប្តាហ៏ នៅទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់។

កម្មវិធីដ៏អស្ចារ្យនេះ នឹងធ្វើការផ្តល់ជូន នូវមហារង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា៖
• ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
• នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
• ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
• ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

*លក្ខខណ្ឌចូលរួម៖

  1. កម្មវិធីនេះ សម្រាប់អតិថិជនដែលបានទិញ Galaxy A30s | A20s | A10s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះ រហូតដល់ម៉ោង 5 ល្ងាច ថ្ងៃ 12 មេសា 2020
  2. អតិថិជនត្រូវបំពេញ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ ហត្ថលេខាអតិថិជន និងឈ្មោះហាង ដែលបានទិញនៅឈ្មោះ លើសន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលបំពេញ មិនគ្រប់លក្ខខណ្ឌតម្រូវ ត្រូវទុកជាអសារបង់
  3. ការចាប់ឆ្នោតនឹងធ្វើឡើង រៀងរាល់ថ្ងៃអាទិត្យ និងផ្សាយបន្តផ្ទាល់ នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់
  4. សន្លឹកឆ្នោតនីមួយៗ មានសិទ្ធិចាប់ឆ្នោតបានតែ 1ដងប៉ុណ្ណោះ
  5. អ្នកឈ្នះ នឹងត្រូវប្រកាសនៅលើ Facebook ផ្លូវការរបស់ Samsung និងសារព័ត៌មានផ្សេងៗ
  6. អ្នកឈ្នះ ត្រូវមកទទួលរង្វាន់ដោយខ្លួនឯង
  7. ក្នុងករណីដែលអ្នកឈ្នះរង្វាន់ មិនអាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ ដែលបានបំពេញ ក្នុងសន្លឹកឆ្នោតក្នុងរយៈពេល 3 ថ្ងៃ ក្រោយការចាប់ឆ្នោត រង្វាន់នោះ នឹងត្រូវទុកជាមោឃៈ
  8. អ្នកឈ្នះត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញ ពេលមកទទួលរង្វាន់
  9. អ្នកឈ្នះរង្វាន់ធំ ត្រូវមកទទួលរង្វាន់ជាផ្លូវការ នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist និងបើករង្វាន់នៅតាម ការជម្រាបពីភ្នាក់ងារ សាមសុង ។ រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។)
    សម្រាប់ការមកបើកយករង្វាន់ ជាបន្ទុករបស់អ្នកឈ្នះរង្វាន់ ។ សម្រាប់រង្វាន់ផ្សេងទៀត អ្នកឈ្នះអាចមកបើកដោយផ្ទាល់ នៅក្រុមហ៊ុន សាមសុង អគារភ្នំពេញថោវ័រ មហាវិថីមុនីវង្ស ជាន់ទី 21 ឫនៅតាមទីតាំងផ្សេងៗ តាមការពិភាក្សាព្រមព្រៀង រវាង សាមសុង និងអ្នកឈ្នះរង្វាន់ ។
  10. បុគ្គលិកសាមសុង តំណាងចែកចាយសាងសុង និងម្ចាស់ហាងទូរស័ព្ទ មិនត្រូវបានអនុញ្ញាត ឱ្យចូលរួមក្នុងកម្មវិធី ចាប់ឆ្នោតនេះទេ!
  11. ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិ ក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិត របស់អ្នកឈ្នះរង្វាន់ ក្នុងគោលបំណងផ្សព្វផ្សាយ ពាណិជ្ជកម្មនានា
  12. ក្រុមហ៊ុនសូមរក្សាសិទ្ធិ កែប្រែលក្ខខណ្ឌ ចាប់ឆ្នោតដោយពុំជម្រាប ជូនដំណឹងជាមុន
  13. សន្លឹកឆ្នោត ដែលដាក់នៅថ្ងៃសៅរ៍ នឹងត្រូវយកទៅចាប់ឆ្នោត នៅសប្តាហ៍ក្រោយ
  14. ខាងក្រោមនេះ ជាកាលវិភាគ ក្នុងការចាប់ឆ្នោត
  • ការចាប់ឆ្នោតលើកទី1៖ ថ្ងៃទី 22 មីនា 2020
  • ការចាប់ឆ្នោតលើកទី2៖ ថ្ងៃទី 29 មីនា 2020
  • ការចាប់ឆ្នោតលើកទី3៖ ថ្ងៃទី 5 មេសា 2020
  • ការចាប់ឆ្នោតលើកទី4៖ ថ្ងៃទី 19 មេសា 2020

ឱ្យឆាប់ឡើងណា៎…រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នកហើយ! ទិញភ្លាម……ឈ្នះភ្លាម! ទិញឥឡូវនេះ……ឈ្នះឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...