មកថ្មីទៀតហើយ…! ម៉ូឌែលស៊េរីនេះមិនណយទេ!! ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11 ដាក់លក់ផ្លូវការហើយ…!

Date:

ភ្នំពេញ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០៖ អ្នកណានិយាយថា ចង់ប្រើស្មាតហ្វូនដែលទំនើប ទាន់សម័យ និងលេចធ្លោត្រូវ ចំណាយលុយច្រើននោះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាអញ្ចឹងថាធ្វើយ៉ាងណា នឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួន ទាំងអស់ទទួលបាននូវជម្រើសបទពិសោធន៍យ៉ាងច្រើនសម្បូរបែប នៃការផ្លាស់ប្តូរពិភពស្មាតហ្វូន នាពេលអនាគត! ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន សាមសុង បានផ្តល់នូវភាពភ្ញាក់ផ្អើលដោយ នំាយកនូវស្មាតហ្វូន Samsung Galaxy A11 ជំនាន់ថ្មី ដែលទំនើបអស្ចារ្យជាមួយនឹងតម្លៃយ៉ាងពិសេស ដែលសឹងតែមិនគួរឱ្យជឿមកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង!

អតិថិជនប្រាកដជាមិនចង់ជឿថា Samsung Galaxy A11 ដែលដាក់លក់ ក្នុងតម្លៃប៉ុននេះហ៊ានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ (កាមេរ៉ាគោលទំហំ 13 MP) និងកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8 MP (ថត Selfie ច្បាស់ល្អ) កម្លាំងថ្ម 4,000 mAh (អាចកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃ), មេម៉ូរី 3 GB, អង្គផ្ទុក 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) បានផងដែរ!

ក្រុមហ៊ុន សាមសុង ពិតជាគិតគូដល់អតិថិជនរបស់ខ្លួន បានគ្រប់ជ្រុងជ្រោយ និងផ្តល់ជូននូវជម្រើសច្រើនបែបច្រើនយ៉ាង មិនឱ្យទាស់ចិត្តឡើយ!

បញ្ជាក់៖ ចាប់ពីថ្ងៃទី 13 ឧសភា 2020 នេះតទៅអតិថិជន ទាំងអស់អាចរកជាវទូរស័ព្ទ Samsung Galaxy A11 បាននៅតាមបណ្តាហាង ចែកចាយផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖

  • ការបញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី
  • ស៊ីមស្មាតលេខពិសេស ភ្ជាប់ជាមួយគម្រោងអ៊ីនធើណេត Smart ធំហ្ម៎ង!

មិននិយាយលេងទេ…! ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺល្អលើសពីតម្លៃដែលលោកអ្នកនឹងស្មានមិនដល់ដែលផលិតផល ស្មាតហ្វូនដទៃគ្មាន និងមិនអាចធ្វើបានដូច សាមសុង ឡើយ! ! កុំគិតច្រើន…! ឱ្យតែហ៊ាននៅបង្អង់យូរដឹងតែ អត់បានប្រើនឹងគេហើយ…! ខ្ញុំហ៊ានធានាថាអាចនឹងដាច់ស្តុកគ្មានសល់ឡើយ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញ ទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយ របស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ សេវាបម្រើអតិថិជនរបស់យើងតាមរយៈ លេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...