គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បើកលក់ ដំណាក់កាលដំបូង អស់ភ្លាមៗ និងគ្រោងបើក ដំណាក់កាលបន្ទាប់

Date:

ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ដេវេលឡុបមិន (ORKIDE Development) បានបញ្ជាក់ថា គម្រោងថ្មី អ័រគីដេ ដឹ ពោធិ៍ចិនតុង បន្ទាប់ពីបើកលក់ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយអតិថិជនយ៉ាងច្រើនកុះករ បានចូលរួមព្រមទាំង ធ្វើការទិញឬ កក់ភ្លាមៗ បានធ្វើអោយថ្ងៃ នៃការបើកលក់គម្រោងថ្មីនេះ ទទួលបាន​ការលក់អស់ជាច្រើន ហើយគ្រោងបើកលក់ដំណាក់កាល បន្ទាប់បន្ថែម ដើម្បីអោយស្របតាមតំរូវការ របស់អតិថិជន។

សម្រាប់អតិថិជន ដែលចង់ធ្វើការទិញឬ កក់ គេហដ្ឋាន ដែលស្រស់ស្អាតទាន់សម័យ សូមអញ្ជើញមកទីតាំង គម្រោងផ្ទាល់បាន ដោយមានការរៀបចំ ទទួលអតិថជន ចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ផងដែរថា គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ​105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើង មុខព្រលានយន្តហោះ) បាននឹងកំពុងអភិវឌ្ឍ លើផ្ទៃដីសរុប ជាង២៣ហិកតា ដែលនឹងសាងសង់​ លំនៅដ្ឋានបែបប្រណិតជិត ១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះ ប្រកបអាជីវកម្មហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និង ប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើង តាមបែបទាន់សម័យ ទំនើបប្លែក​ពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែន នៃការរស់នៅបែបថ្មីមួយ ដែលពុំធ្លាប់មានពីមុន ហើយអតិថិជនធ្វើដំណើរ ត្រឹមតែ៣នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការផ្ញើរលេខទូរស័ព្ទទំនាក់ទំនង របស់លោកអ្នកចូលក្នុង ប្រអប់សារផេកហ្វេសប៊ុក https://web.facebook.com/orkidedevelopment/?ref=bookmarks ឬទំនាក់ទំនងមកលេខទូរស័ព្ទ 098 733 333 / 085 999 809៕

Share post:

spot_imgspot_img

Popular

More like this
Related

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...