WB Finance និង លី ហួរ ផេប្រ៉ូ ចុះអនុស្សរណៈ យោគយល់គ្នា ជាផ្លូវការ លើសេវាហិរញ្ញវត្ថុ ទូទាត់កម្ចី សម្រាប់អតិថិជន

Date:

ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ទទួលប្រាក់បញ្ញើ ឈានមុខគេមួយ នៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុន ផ្តល់សេវាទូទាត់ប្រាក់ ដ៏ធំមួយនៅកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ នៃការសហការគ្នា ជាផ្លូវការ ដែលអនុញ្ញាត​ ឱ្យអតិថិជនទាំងអស់ របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចី ប្រកបដោយភាពងាយស្រួល តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ដោយមិនគិត កម្រៃសេវា ។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុ ឱ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត សម្រាប់អតិថិជន តាមរយៈការផ្តល់ នូវជម្រើសសម្បូរបែប ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងដើម្បីបំពេញតម្រូវការ របស់អតិថិជន បានកាន់តែប្រសើរ។ ភាពជាដៃគូនេះបានពង្រឹង និងពង្រីកបណ្តាញ ទូទាត់ប្រាក់កម្ចី ឱ្យកាន់តែមាន ភាពងាយស្រួល និងមានសុវត្ថិភាព សម្រាប់អតិថិជន របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចី តាមរយៈបណ្តាយសាខា ទាំង១៣៦ ទូទាំងប្រទេស សេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។

យើងកំពុងរង់ចាំការចាប់ផ្តើមធ្វើ ប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាមួយ លី ហួរ វេរលុយ ដែលនេះជាការផ្តល់ នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរមួយ ដល់អតិថិជនរបស់យើង។ យើងនឹងបន្តចាប់ដៃគូ លើកិច្ចសហប្រតិបត្តិការ សេវាហិរញ្ញវត្ថុថ្មីៗ បន្ថែមទៀត នាពេលខាងមុខ។”

ដោយឡែក លោក ឧកញ្ញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ វេរលុយ និងជាអនុប្រធានក្រុមហ៊ុន លីហួរគ្រុប មានប្រសាសន៍ថា “លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្ទេរប្រាក់ ដ៏ធំមួយ នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយឈរលើចក្ខុវិស័យ ច្បាស់លាស់ និងរឹងមាំ ដើម្បីជួយលើកកម្ពស់ជីវភាព ប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ក្រៅប្រព័ន្ធធនាគារ មានដូចជា សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់ទឹក បង់ភ្លើង សំរាម បសស បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ជាច្រើនទៀត ជាមួយកម្រៃសេវាសមរម្យ ។

លីហួរ វេរលុយ មានបំណងពង្រីកភ្នាក់ងារ ឱ្យបានចំនួន ១០.០០០ ទីតាំង នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២១។ លើសពីនេះ យើងមានគម្រោង ដាក់ឱ្យដំណើរការកម្មវិធី លី ហួរ ផេ (APP) ដើម្បីឱ្យអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀត មានជម្រើសសម្បូរបែប និងមានភាពងាយស្រួល ក្នុងកាប្រើប្រាស់ សេវារបស់យើង តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន។ យោងតាមចក្ខុវិស័យ និងបេសកម្មនេះ យើងជឿជាក់ថា លី ហួរ ផេប្រ៉ូ និងដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងសហការគ្នា លើផ្នែកដទៃទៀត នៃសេវាហិរញ្ញវត្ថុ ដែលខ្លួនមាន ក្នុងន័យជួយសន្សំសំចៃ នឹងផ្តល់ភាពងាយស្រួល ជូនអតិថិជន”។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរ ការចាប់ផ្តើម​ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូនេះ អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលធ្វើការទូទាត់ប្រាក់កម្ចី​ តាមរយៈភ្នាក់ងារលី ហួរ វេរលុយ នឹងមានឱកាសឈ្នះរង្វាន់ ទូរសព្ទស្មាតហ្វូន ជាច្រើនគ្រឿង រយៈពេលបីខែ ចាប់ពីខែសីហា រហូតដល់ ខែតុលា ឆ្នាំ ២០២០៕

អំពី ដាប់ប៊ែលយូប៊ី ហ្វាយនែន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបាន អាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើ ដែលកំពុងប្រតិបត្តិការនៅ ២៥ ខេត្ត ក្រុង តាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជាង 20 ឆ្នាំ មកហើយ ជាមួយនឹងការផ្តល់ ជូនផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវាអេធីអឹម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៦១២.៩៨ លានដុល្លារអាមេរិក និងផលប័ត្រឥណទាន សរុបចំនួន ៥០៦.៣១ លានដុល្លារ អាមេរិក។

អំពី លី ហួរ ផេប្រ៉ូ
ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានលោក ឧកញ៉ា លី ហួរ ជាប្រធាន។ នៅឆ្នាំ ២០១៥ លោកបានទទួល ពានរង្វាន់អន្តរជាតិ “ISQ” ស្តីពីភាពជាអ្នកដឹកនាំ និងគុណភាព អន្តរជាតិ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស និងពានរង្វាន់ “សហគ្រាសឆ្នើម” ពីចក្រភពអង់គ្លេស។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ” ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជាលេខ ២០-០១-១៦ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់វិក្កយបត្រ និងសេវាទូទាត់ជាច្រើនផ្សេងទៀត។ លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់ ប្រាក់ឈានមុខគេមួយ ដែលបាននឹងកំពុងបម្រើអតិថិជន ប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តទ្វេដង តាមរយៈភ្នាក់ងារ ទូទាំងប្រទេសកម្ពុជា។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...