ស្ថិតក្នុងវិបត្តិ កូវីដ១៩ ដីឡូតិ៍ ខាដារិន ស្ថិតក្នុងខណ្ឌដង្កោរ លក់បញ្ចប់គម្រោង ជាមួយ​ប្រម៉ូសិនយក្ស បញ្ចុះតម្លៃ ៣ពាន់ដុល្លារ

Date:

ដោយមើលឃើញ ពីការជាប់គាំង ជាមួយជំងឺរាតត្បាត កូវីដ១៩នាពេលនេះ គម្រោងដីឡូតិ៍ ខាដារិន​ ជាប់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។

មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង ដីឡូប្រម៉ូសិនដ៏អស្ចារ្យនេះ នៅមានការផ្តល់ជូន ជាច្រើនទៀត ទៅតាមលក្ខណ្ឌ ទិញ និងកក់ប្រាក់ ។ គ្រប់ដីឡូតិ៍ទាំងអស់ សុទ្ធតែទទួលធានា ជាមួយឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ជូនដោយមិនឲ្យមានការព្រួយបារម្ភ ពីការឆបោក ពីសំណាក់ជនខិលខូចឡើយ ។

លោកអ្នកអាចទៅកាន់ ទីតាំងដីឡូតិ៍ដោយផ្ទាល់ ដើម្បីក្លាយជាម្ចាស់ ដីឡូតិ៍ទីតាំងល្អៗ ដែលទំហំដី ចាប់ពី 5x20m នឹងមានតម្លៃ ចាប់២៥ ៩៩៩ដុល្លារអាមេរិកឡើងទៅ ជាពិសេសនេះ ជាការលក់បញ្ចប់គម្រោង ដែលនៅសេសសល់ ប៉ុន្មានដីឡូតិ៍តែប៉ុណ្ណ៉ោះ ។

ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ ដែលមិនធ្លាប់មាន ប្លងកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ នឹងអាចរំលស់ ១២ខែ ដោយគ្មានការប្រាក់ រួមទាំងការផ្តល់ជូន ទូរស័ព្ទស៊េរីទំនើប iPhone 11Pro Max ឬទូរទស្សន៍ ឆ្លាតវៃ ៤២អ៊ីញ ។

ព័ត៌មានអំពី ដីឡូតិ៍៖ ដីឡូតិ៍នេះ ជាប់នឹងផ្លូវរដ្ឋ ៣០ម៉ែត្រ ដែលមានបំបែកផ្លូវបេតុង ១០ម៉ែត្រ និង៨ម៉ែត្រ សម្រាប់ចូលទៅកាន់ទីតាំងដីឡូតិ៍នីមួយៗ ។ ដីឡូតិ៍ ស្ថិតក្នុងតំបន់ មានសក្តានុពលខ្លាំង ស្ថិតនៅក្រោយ បុរីពិភពថ្មីទួលពង្ររ ដែលជាទីប្រជុំជន ពោពេញទៅដោយ ការអភិវឌ្ឍន៍ ហ៊ុព័ទ្ធដោយរោងចក្រ សហគ្រាសធុនតូច និងមធ្យម ។ ច្រកចូលទៅកាន់ទីតាំងដីឡូតិ៍ កាត់តាមផ្សារសុភមង្គល និងគៀកផ្សារបុរីសន្តិភាព២ ។

តំបន់ ដីឡូតិ៍ មានការងើបឡើង នូវវិស័យសំណង់លំនៅដ្ឋាន រីកស្គុះស្គាយ ជាតំបន់មានមនុស្សចេញចូល ឆ្លងកាត់ច្រើនកុះករ ទីតាំងមានសុវត្ថិភាព ផ្នែកខាងមុខគម្រោង មានផ្លូវរដ្ឋ ទទឹងទំហំ ៣០ម៉ែត្រ និងចំហៀងមានផ្លូវរដ្ឋ ទទឹងទំហំ១៦ម៉ែត្រ អបដោយបុរីផ្ទះល្វែង ដែលងាយនឹងធ្វើឲ្យហាងឆេងដី ឡើងថ្លៃ បានឆាប់រហ័ស ។ ដីឡូតិ៍ ស្ថិតក្បែររោងចក្រ ងាយស្រួលដល់ការ សាងសង់លំនៅដ្ឋាន ដែលអាចបើកជាអាជីវកម្មទៀតផង ។

តំបន់ដីឡូតិ៍នេះ ត្រូវបានភ្នាក់ងារ វាយតម្លៃអចលនទ្រព្យ រាយតម្លៃឡើងខ្ពស់ ជាបន្តបន្ទាប់ រាប់ចាប់ពី គម្រោងបានសិក្សា លេចចេញរូបរាង និងបន្ទាប់ពីការស្ថាបនា ផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងការតម្លើងបង្គោលភ្លើងអគ្គិសនី សព្វគ្រប់ មានប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងដីឡូតិ៍ ចាប់ផ្តើមសាងសង់លំនៅដ្ឋាន ជាបន្តបន្ទាប់ និងមានវិនិយោគិន មកពី កូរ៉េ បើកដំណើរការដ្ឋាន សាងសង់មន្ទីរពេទ្យផងដែរ ។

លោកអ្នកអាចក៏សាកសួរ ព័ត៌មានលំអិតផ្សេងៗ អំពីគម្រោងដីឡូតិ៍ ជាមួយភ្នាក់ងារ ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ រងចាំផ្តល់សេវា ៨ម៉ោង ក្នុង១សប្តាហ៍ ។ ឬក៏អាចទំនាក់ទំនង ទៅកាន់ទីតាំងផ្ទាល់ ដើម្បីទទួលបាន ភាពជឿជាក់កាន់តែខ្លាំង ដែលភ្នាក់ងារលក់ និងអមដំណើរជាមួយ សម្រាប់ ផ្តល់ព័ត៌មាន ដែលលោកអ្នកត្រូវការ ។

ទូរស័ព្ទទំនាក់ទំនង 078 722 337 / 087 722 337 / 077 722 337 or 088 772 3373៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...