ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនចំនួន៥ តាមសំណើសុំវិនិយោគ

Date:

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖
១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។

៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។
៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...