ទូទឹកកក សាមសុង Twin Cooling Plus™ ជួយឱ្យបន្លែ ផ្លែឈើ ត្រីសាច់ កាន់តែស្រស់បានយូរលើសទូទឹកកកធម្មតា និងរក្សារសជាតិដើមបានល្អបំផុត…!

Date:

(ភ្នំពេញ) ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០៖ ការទុកដាក់អាហារ បន្លែ ត្រីសាច់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗឱ្យបានល្អ…ស្រស់បានយូរ…និងរក្សារសជាតិដើមគឺជារឿងសំខាន់បំផុត សម្រាប់ជីវិតប្រចាំថ្ងៃ និងជាមូលហេតុចម្បងដែលលោកអ្នក ត្រូវការទូទឹកកកដែលមានគុណភាពល្អ និងឆ្លាតវៃ!

ថ្ងៃនេះ សាមសុង នឹងធ្វើការបង្ហាញជូនដល់លោកអ្នកពីរបៀបថែរក្សា បន្លែ ផ្លែឈើ ត្រីសាច់ និងភេសជ្ជៈផ្សេងៗក្នុងទូទឹកកកឱ្យនៅស្រស់បានយូរតាមវិធីដូចខាងក្រោម៖

  • កំណត់សីតុណ្ហភាពឱ្យបានត្រឹមត្រូវ (3 អង្សារផ្នែកក្លាសេ និង -19 អង្សារផ្នែកកក)
  • ទុកដាក់បន្លែ ត្រីសាច់ ផ្លែឈើ ឬភេសជ្ជៈតាមកន្លែងឱ្យបានត្រឹមត្រូវ (តាមថ្នាក់ ឬថត)
  • វេចខ្ចប់ដាក់ក្នុងប្រអប់ ឬថង់ប្លាស្ទិចឱ្យបានត្រឹមត្រូវ

ជាមួយនឹងទូទឹកកក Twin Cooling Plus™ លោកអ្នកនឹងមានភាពងាយស្រួលព្រោះ Twin Cooling Plus™ បំពាក់បច្ចេកវិទ្យាទំនើបបំផុតដោយមាន Fan និង Evaporator ចំនួន 2 ដែលបញ្ចេញភាពត្រជាក់ដាច់ពីគ្នាពីផ្នែកកក និងផ្នែកក្លាសេ។ Twin Cooling Plus™ មានភាពត្រជាក់ល្អសព្វពេញទូល្អលើសពីទូទឹកកកធម្មតា ធ្វើឱ្យអាហារនៅស្រស់បានយូរមិនងាយខូចព្រមទាំងអស់បញ្ហាពីរឿងឆ្លងក្លិនលាយឡំគ្នាពីផ្នែកក្លាសេទៅផ្នែកកក ព្រមទាំងមានសំណើមដល់ទៅ 70% ដែលល្អបំផុតសម្រាប់បន្លែ និងផ្លែឈើ នៅស្រស់បានយូរមិនងាយស្រពោន។

បន្ថែមពីនោះទូទឹកកកប្រភេទនេះ គឺមានមុខងារក្លាសេដ៏ឆ្លាតវៃ Smart Conversion ដែលអាចកំណត់សីតុណ្ហភាពក្លាសេតាមតម្រូវការជាក់ស្តែង ពោលគឺអាចបិទចោលផ្នែកណាមួយក៏បានដែលអត់បានប្រើ បិទផ្នែកកកក៏បាន បិទផ្នែកក្លាសេក៏បាន ឬក៏បំប្លែងផ្នែកកកទៅក្លាសធម្មតាក៏បានទៀត។ Twin Cooling Plus™ នាំមកជូននូវការក្លាសេដ៏ឆ្លាតវៃ!

ហើយអ្វីដែលកាន់តែពិសេសបំផុត សាមសុង បំពាក់បច្ចេកវិទ្យា Digital Inverter Technology លើកំប្រេះស័រដែលផ្តល់នូវលក្ខណៈពិសេសដូចជា៖

  • សន្សំសំចៃ 50%
  • មានសំឡេងស្ងាត់ល្អ (គ្មានសំឡេងរំខាន)
  • មានការបញ្ជាក់ពី VDE នៃប្រទេសអាឡឺម៉ង់លើគុណភាពកំប្រេះស័រថាជាប់ធន់ប្រើបានយូរដល់ទៅ 21 ឆ្នាំ
  • មានការធានាលើកំប្រេះស័ររហូតដល់10 ឆ្នាំ

សម័យបច្ចេកវិទ្យាថ្មី លោកអ្នកត្រូវតែជ្រើសរើសទូទឹកកក ទំនើបទាន់សម័យដែលធ្វើឱ្យជីវិតលោកអ្នកកាន់តែរីករាយស្រស់ស្រាយគ្រប់ពេល និងបំពេញគ្រប់តម្រូវការ! តោះ…នៅចាំអីទៀត…ឆ្លៀតទិញមួយគ្រឿងសម្រាប់គេហដ្ឋានឥឡូវនេះឱ្យហើយភ្លាមទៅ…!! Samsung Twin Cooling Plus™ ជាទូទឹកកកដែលផ្តល់ឱ្យលោកអ្នកនូវអាហារស្រស់រាល់ថ្ងៃ និងមានសុខភាពល្អជានិច្ច!

ចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ឬតាមដេប៉ូចែកចាយបន្តផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នក ក៏អាចធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 ឬទស្សនាវីដេអូតាម link ខាងក្រោម៖https://images.samsung.com/is/content/samsung/p5/th/refrigerators/twincoolingplus/twincoolingplus_f06_001.mp4

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...