ក្រុមហ៊ុន​ សច្ចៈប្រផឹធី ​ជម្រុញការ ទិញ-លក់ អចលនទ្រព្យ ឲ្យកាន់តែមាន ប្រសិទ្ធិភាពខ្ពស់ ដល់អតិថិជន ទាំងសងខាង

Date:

ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព​ប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ​​ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។

ទោះបីជាក្រុមហ៊ុន​ សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុន បានផ្ដល់នូវទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន ជាច្រើននាក់ ក្នុងការទិញលក់ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ របស់លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ប្រតិបត្តិ នៃក្រុមហ៊ុន សច្ចៈប្រផឹធី។ ការបង្កើតក្រុមហ៊ុននេះឡើង ក្នុងគោលបំណង ជម្រុញទំនុកចិត្ត តាមរយៈការបង្ហាញ ដោយយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព និងការធ្វើការ ប្រកបដោយវិជ្ជាជីវៈ ។

ក្នុងចក្ខុវិស័យវែងឆ្ងាយ ពាក្យដែលលោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ​ និយមចូលចិត្តនិយាយ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន សច្ចៈប្រផឹធី ប្រកាន់ខ្ជាប់ជានិច្ច គឺ “រៀនពីកំហុស ហើយបង្កើន នូវគុណតម្លៃ”។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនសច្ចៈប្រផឹធី មានការប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអតិថិជន និងគិតពីអត្ថប្រយោជន៍ របស់អតិថិជន ជាកត្តាចម្បង ពោលគឺធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញចំណេញទាំងអស់គ្នា ។

លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានឲ្យដឹងថា កត្តាជម្រុញអោយលោក បង្កើតក្រុមហ៊ុនសច្ចៈប្រផឹធីនេះឡើង​ គឺដោយសារមើលឃើញ​ ពីចំណុចឆកល្វែងមួយចំនួន ដែលពាក់ព័ន្ធទៅនឹង វិស័យអចលនទ្រព្យ ដូច្នេះលោកក៏មានគំនិត ចង់បើកអាជីវកម្មមួយនេះ ដើម្បីមានឪកាស ក្នុងការជួយបំពេញបន្ថែម នូវរាល់ចំណុចខ្វះខាត ដើម្បីជួយសម្រួល ដល់អ្នកលក់និងអ្នកទិញ ព្រមទាំងអ្នកវិនិយោគ ទៅលើវិស័យ អចលនទ្រព្យមួយនេះ ជាទូទៅអ្នកទិញ តែងតែចង់ទិញដី ឬផ្ទះដែលមានតម្លៃក្រោមទីផ្សារ ទីតាំងដែលមានសុវត្ថិភាព មានសក្តានុពល ហើយមានលទ្ធភាព ក្នុងការទុកលក់ ចំណេញបន្ត ដោយឡែកសម្រាប់ អ្នកលក់វិញ តែងតែចង់លក់ បានតម្លៃថ្លៃ ចំណេញបានច្រើន ដូច្នេះហើយ បានជាលោកបង្កើត ក្រុមហ៊ុននេះឡើង ក្នុងគោលបំណង នាំអ្នកលក់និងអ្នកទិញ ចំណេញទាំងអស់គ្នា តាមរយៈការប្រឹក្សាយោបល់ ដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ ហើយចុះទៅធ្វើការវិភាគ និងធ្វើការ វាយតម្លៃជាក់ស្ដែង ទៅលើទីតាំងអចលនទ្រព្យ ដែលយើងនឹងដាក់លក់ ។

គួរឲ្យដឹងថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន នៅពេលដែលទិញអចលនទ្រព្យ ដីឬផ្ទះរបស់ក្រុមហ៊ុន សច្ចៈប្រផឹធីគឺ ទទួលបានផ្ទះ និងដី ដែលមានតម្លៃក្រោមទីផ្សារ ទីតាំងល្អ សក្ដានុពលខ្ពស់ និងធានាសុវត្ថិភាព ក្នុងការទិញ។ បេសកកម្មរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជួយសម្រួល ដ៏អ្នកលក់និងអ្នកទិញ អោយចំណេញទាំងអស់គ្នា ហើយយើងបង្កើតទ្រព្យសម្បត្តិ ជាមួយគ្នា៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...

យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss   សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាព​ និងផាសុកភាពលំដាប់ខ្ពស់

ភ្នំពេញ៖​ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ...