បទពិសោធន៍ថ្មីដ៏រំភើប ក្នុងជំនួបសន្ទនាតាមរយៈវីដេអូផ្ទាល់ ជាមួយសមាជិករបស់ក្រុមបិសាចក្រហម MAN UTD ជាមួយនឹងអ្នកគាំទ្រកម្ពុជាតាមរយៈ CHIVAS

Date:

ភ្នំពេញ៖ កាលពីថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 CHIVAS ដែលជាស្រាវិស្គីនាំចូលពីប្រទេសស្កុតឡែន បានធ្វើការសហការជាផ្លូវការជាមួយ នឹងក្រុមបាល់ទាត់លំដាប់ពិភពលោក ជាមួយនឹងការសហការជាផ្លួវការនេះ ទាំង Chivas ទាំង Manchester United បានធ្វើការរួមបញ្ចូលគ្នាដើម្បីបង្កើត នូវជំនឿមួយយ៉ាងមុតមាំថា ភាពសាមគ្គីគ្នានឹងបង្កើតឲ្យមាន ភាពជោគជ័យកាន់តែខ្លាំងឡើងៗ ជាមួយនឹងការជ្រើសរើស យកការរួមបញ្ចូលគ្នារវាង Malts និង Grain វិស្គីដើម្បីផលិតចេញជាស្រាវិស្គីដ៏ល្អ សម្រាប់បញ្ចូលទៅក្នុងដបដែល ត្រូវបានគេទទួលស្គាល់នូវ រសជាតិទូរទាំងពិភពលោក ធៀបទៅនឹងក្រុម Manchester United ដែលទទួលបានកិត្តិនាមជាមួយ ក្រុមបាល់ទាត់លំដាប់ពិភពលោក ដោយសារការសហការយ៉ាងស្អិតរមួតរវាងកីឡាករ និងអតីតកីឡាករដែលនំាឲ្យក្រុមទទួលបាន ជោគជ័យក្នុងទីលានប្រកួត។

គួរបញ្ជាក់ថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឳកាស ឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរី ។

ដោយឡែកដើម្បីចូលរួមចំណែក ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីត 19 Chivas និង Manchester United នៅតែបន្តការសហការនេះសម្រាប់ឆ្នាំ 2021 ជាមួយនឹង បទពិសោធន៍ថ្មីស្រឡាងមួយទៀត គឺការផ្តល់សំណាងជូនអ្នកគាំទ្រ Chivas និង Manchester Untied នៅក្នុងប្រទេសកម្ពុជាសម្រាប់ ការជួបសន្ទនាជាមួយនឹងសមាជិក ដែលជាកីឡាកររបស់ក្រុម Manchester United តាមរយៈវីដេអូផ្ទាល់ ក្នុងរយៈពេលមួយម៉ោងពេញ។

សម្រាប់ពត៌មានបន្ថែម ស្តីពីការប្រកាសជាផ្លូវការនូវភាពជាដៃគូ និងការស្វែងរក នូវពត៌មាន លម្អិតស្តីពី ការរួមបញ្ជូលគ្នាបង្កើតឲ្យមាន នូវសមិទ្ធផលដែលអស្ចារ្យ សូមចូលទៅកាន់ គេហទំព័រ Chivas.com។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...