៣ខែ កម្ពុជា បាននាំចេញអង្ករ ទៅទីផ្សារទិសដៅចំនួន ៤១ប្រទេស ក្នុងនោះ ចិនឈរលំដាប់ទី១

Date:

ភ្នំពេញ៖ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេស ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២ ៦៩០តោន ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២ ២២៥តោន និង ប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន ២ ០៨៧តោន។

តាមរយៈហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យដឹងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះថា “បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន ១៩ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៤៤២តោន (២៣,០៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៥ ៣៧០តោន (៥៥,៥៥%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ១១ ៦៥៨តោន (៧,៥៩%) និងទិសដៅដទៃទៀតចំនួន១៨ប្រទេស មានបរិមាណសរុប ២១ ២១៨តោន (១៣,៨%) “។

លោក វេង សាខុន ឲ្យដឹងទៀតថា លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានដូចខាងក្រោម៖

១-លទ្ធផលនៃការនាំចេញស្រូវ
ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៦៥៨ ៣៥០តោន កើនឡើងចំនួន ៦៣២ ២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦ ១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១ ២១៥ ៤២៩តោន កើនឡើងចំនួន ៣៦៦ ០៤៧តោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

២- លទ្ធផលនៃការនាំចេញអង្ករ
បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩តោន ។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥% (សូមបង្ហាញជូនក្នុងតារាងទី២នៃឧបសម្ព័ន្ធ)៕

Share post:

spot_imgspot_img

Popular

More like this
Related

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...

ក្រុមហ៊ុន TADA សម្រេចឈប់យកថ្លៃប្រើប្រាស់ប្រព័ន្ធទាំងស្រុង ពីដៃគូបើកបរ ដើម្បីលើកកម្ពស់ប្រាក់ចំណូលក្នុងអំឡុងពេលមានវិបត្តិ

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន TADA បានបញ្ចប់ការយកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធទាំងស្រុងពីអ្នកបើកបរ ពោលគឺដៃគូបើកបរដឹកអ្នកដំណើរពុំចាំបាច់ត្រូវបង់ថ្លៃប្រើប្រាស់ប្រព័ន្ធក្នុងអែបTADAទៀតនោះទេ។ គំនិតផ្ដួចផ្ដើមនេះ...