ផ្លូវជាតិលេខ៥១ នឹងក្លាយទៅជាប៉ូល ឧស្សាហកម្ម ខណៈវិស័យអចលនទ្រព្យ

Date:

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ បាននិងកំពុងផ្លាស់ប្តូរ មុខមាត់ថ្មី ក្នុងការក្លាយទៅជាប៉ូល ឧស្សាហកម្ម ខណៈវិស័យអចលនទ្រព្យ ក្នុងតំបន់នេះ នៅតែរីកចម្រើន ដោយសារផ្លូវជាតិលេខ៥១នេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ផ្លូវ ក្រវ៉ាត់ក្រុងនាពេលខាងមុខ ។

លោក សំ សុខនឿន ប្រធានសមាគម អចលនទ្រព្យសកល (GRA) បានឲ្យដឹង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា សកម្មភាពអភិវឌ្ឍន៍ នៅតំបន់ផ្លូវលេខ៥១ នៅតែដំណើការ ប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈផ្លូវ៥១នេះ គឺប៉ូលសំខាន់មួយ សម្រាប់ការ អភិវឌ្ឍឧស្សាហកម្ម ។

លោកបានឱ្យដឹងថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី ចលនាអភិវឌ្ឍន៍នៅតាមផ្លូវ៥១ កើនឡើង ហើយបច្ចុប្បន្ននេះ តំបន់ផ្លូវ៥១ គឺប៉ូលសម្រាប់ការ អភិវឌ្ឍសួនឧស្សាហកម្ម ព្រោះតំបន់នេះ ជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងកំពុងមានការរីកចម្រើនឆ្ពោះ ទៅរកការអភិវឌ្ឍ ផ្នែកឧស្សាហកម្ម ។

លោកបានថ្លែងថា ផ្លូវ៥១គឺផ្លូវមួយស្ថិតនៅ តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ របស់ផែនការមេ ហើយតំបន់នឹងបន្ត រីកចម្រើនទៅមុខ ខណៈការអភិវឌ្ឍអចលនទ្រព្យ ដែលកំពុងមានការកើនឡើង នៅតំបន់នេះ គឺភាគច្រើនផោ្តតលំនៅដ្ឋាន ដែលបំពេញតម្រូវការ ឱ្យប្រជាជន នៅតំបន់ឧស្សាហកម្ម។

លោកបានឱ្យដឹងទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ៥១ អាចរកបាន៥០ដុល្លារ ទៅ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យស្ថានភាពដី និងទំហំដីជាក់ស្តែង ។

លោកសន សៀបស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត ធ្លាប់បានឱ្យដឹងថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ មានសក្តានុពលខ្លាំង សម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន ។

លោកបានពន្យល់ថា តំបន់នេះជាតំបន់ខ្ពង់រាបមិនលិចទឹក ដោយតភ្ជាប់គ្នា រវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ ពីចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់តំបន់វិនិយោគថ្មី នៃខណ្ឌព្រែកព្នៅ ។ ចំណុចទាំងនេះ ជាអំណោយផលល្អ សម្រាប់តំបន់ទាំងមូល។

លោកបានថ្លែងថា មានវិនិយោគិនជាច្រើន កំពុងសម្លឹងមើល ពីសក្តានុពលនៅទីតាំងនេះ និង បានចាបផ្តើមទិញដីក្នុងទ្រង់ ទ្រាយធំ សម្រាប់ការវិនិយោគ នាពេលអនាគត ។

ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ទៅផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចម្ងាយប្រមាណ ជាង១៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង)។ ផ្លូវជាតិលេខ៥១នេះ ត្រូវបានសាសង់ក្រោមមហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាលចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...