ជីវិតកាន់តែងាយស្រួល… និងជោគជ័យ… ជាមួយកំពូលស្មាតហ្វូនអេក្រង់ វេទមន្តបត់បានដ៏ឆ្លាតវៃ Samsung Galaxy Z Fold 2 5G…!

Date:

(ភ្នំពេញ) ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១៖ ទោះបីជាស្ថានភាពបច្ចុប្បន្នត្រូវតម្រូវឱ្យរក្សាគម្លាតពីគ្នា… ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែប ក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុត ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 5G បានដែរ!

This image has an empty alt attribute; its file name is photo_2021-07-23_10-11-49.jpg

Samsung Galaxy Z Fold2 5G ដ៏អស្ចារ្យនេះគឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បាននូវសេរីភាពនៃការថតរូប, សេរីភាពនៃការកម្សាន្ត និងសេរីភាពនៃការបំពេញការងារច្រើនក្នុងពេលតែមួយ (multi-tasking at the same time) ក៏ដូចជាឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតក្នុងយុគ្គសម័យថ្មីនៃពិភពស្មាតហ្វូនទំនើបពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នាពេលនេះ…!

This image has an empty alt attribute; its file name is photo_2021-07-23_10-11-14.jpg

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបាន Samsung Galaxy Z Fold 2 5G នេះគឺពិតជាងាយស្រួលបត់បែនបំពេញតាមតម្រូវការ មិនថាផ្កាប់ផ្ងារ…គឺថាអាចប្រែក្រឡាបានយ៉ាងស្រស់សង្ហាបំផុត។ ជាក់ស្តែងពេលដែលអ្នកទស្សនាភាពយន្តគឺដូចក្នុងរោងកុនចឹង…មិនបាច់ប្រើដៃ…មិនបាច់កាន់…មិនបាច់ទប់នាំចុករោយដៃ…មិនបាច់កល់នាំតែរលំជ្រុះដាច់សង្វាក់…មិនបាច់រកជើងកល់នាំតែខាតពេល និងចំណាយពេលវេលាទៅទិញ ឬថវិកាបន្ថែមនោះទេ!

This image has an empty alt attribute; its file name is photo_2021-07-23_10-11-43.jpg

ក្រៅពីអេក្រង់ធំ 6.2” (ពេលមិនទាន់បើក) និង 7.6” (ពេលអេក្រង់បើក) ដែលអាចបត់បែនដ៏ឆ្លាតវៃ និងពុះចែកអេក្រង់ (មើលរឿង, ឆ្លើយតបសារ, លេងហ្គេមកម្សាន្ត ឬផ្ញើឯកសារ) ក្នុងពេលតែមួយ Samsung Galaxy Z Fold 2 5G ក៏បំពាក់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏លឿនបំផុត Qualcomm Snapdragon 865+ ដែលធ្វើឱ្យម៉ាស៊ីនដើរលឿន មិនទាក់ និងឆ្លើយតបតាមតម្រូវការបានយ៉ាងរលូនបំផុត! 

This image has an empty alt attribute; its file name is photo_2021-07-23_10-11-46.jpg

សូមអញ្ជើញមកទទួលយកនូវភាពបត់បែនដ៏លេចធ្លោ…ស៊ីវីល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតឥឡូវនេះ…! Samsung Galaxy Z Fold 2 5G ជាស្មាតហ្វូនអេក្រង់បត់ដ៏ឆ្លាតវៃបំផុតសម្រាប់អនាគត…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...