កាន់តែរីករាយគ្រាន់តែ ទិញស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02, ឥឡូវនេះនឹងទទួលបាន អាវយឺត និង ឆត្រ ដ៏ស្រស់ស្អាតភ្លាមៗ…!!

Date:

(ភ្នំពេញ) ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយ…កុំនៅឡើយបង្អង់យូរ…ប្រយ័ត្នប្រូម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំងអស់នឹងទទួលបាន ឆត្រ + អាវយឺត (មានតម្លៃស្មើនឹង 30$) ដ៏ស្រស់ស្អាតភ្លាមៗ ចាប់ពីថៃ្ងនេះរហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 នេះដោយគ្រាន់តែទិញស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02 មួយណាក៏បាននៅតាមបណ្តាហាង ឬដេប៉ូចែកចាយ ផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា…!

សូមបញ្ជាក់ផងដែរថាក្នុងចំណោមស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង ផ្តល់ប្រូម៉ូសិនជូនអតិថិជនទាំងអស់នាពេលនេះគឺសុទ្ធសឹងជាស្មាតហ្វូនដែលអាចឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់លើទីផ្សារផលិតផលស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា…និងទទួលបានការពេញនិយមគាំទ្រយ៉ាងច្រើនលើសលុបស្មានមិនដល់ដែលធ្វើឱ្យដាច់ស្តុកមុនកំណត់ផងដែរ! តើមានអ្វីដែលពិសេសសម្រាប់ជោគជ័យដ៏អស្ចារ្យនេះ? ព្រោះថាស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02 ត្រូវបានផលិតឡើងជាមួយនឹងគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាចុងក្រោយ និងមានតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…!

នៅចាំអីទៀត…! ចង់បានស្មាតហ្វូនល្អ និងមានតម្លៃសមរម្យ ប្រើនឹងគេទាល់តែឆ្លៀតមកទិញឱ្យបានមុនទើបបាន…ថាមិនបានដាច់ស្តុកទាំងកាដូ…ដាច់ស្តុកទាំងទូរស័ព្ទក៏ថាបាន…! សាមសុង ពិតជាផ្តល់ជូនជម្រើសច្រើនសម្បូរបែបសម្រាប់ស្មាតហ្វូនដែលមានគុណភាពល្អជូនលោកអ្នកជានិច្ច! 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...