កម្ពុជាស្នើជប៉ុន ជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចប្រទេសទាំងពីរ

Date:

ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យ លោក Katsuhiro SHINOHARA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាវិស័យឯកជនជប៉ុនជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដូចដែលបានលើកឡើងនៅក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។ យោងតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce

ការស្នើនេះធ្វើឡើងក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក Katsuhiro SHINOHARA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអតីតឯកអគ្គរាជទូត និងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីសម្រួលដល់ធុរជន និងបានស្នើឱ្យក្រុមហ៊ុន FORVAL ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត។

ជាការឆ្លើយតប លោកអតីតឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឆ្លៀតក្នុងឱកាសនេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណងក្នុងការជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀគរវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...