ហេតុផល ៤ចំនុចដែលធ្វើអោយ Royal Enfield Hunter 350 ទទួលបានជោគជ័យសម្រាប់ស្តុកទី2

Date:

Royal Enfield Cambodia បាន​ក្លាយ​ជា​ម៉ាកម៉ូតូដ៏​ល្បី​ក្នុង​ឆ្នាំ 2023 ដោយសារ​តែម៉ូឌែល​​ទាក់ទាញបំផុត​របស់​ខ្លួន​នោះគឺ Hunter 350 ដែល​ទើប​នឹង​ចេញ​នៅ​ដើម​ឆ្នាំថ្មីនេះ។ Hunter 350 រក្សាជំហរនិង​ភាពពេញនិយមរបស់ខ្លួនបានយ៉ាងល្អនៅក្នុងទីផ្សារម៉ូតូធំដែលមានកម្លាំងម៉ាស៊ីន 350cc ប្រសិនបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតដែលមានកម្លាំងម៉ាស៊ីនដូចគ្នា។ សម្រាប់ស្តុកទី2នៃ Hunter 350 ដែលទើបតែមកដល់នៅចុងខែមេសានេះត្រូវបានលក់អស់ភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក។ ដោយហេតុនេះទើបខ្វះស្តុកសម្រាប់អតិថិជនផ្សេងទៀតដែលបានរក្សាការកក់របស់ខ្លួនជាមួយ Hunter 350 និងរងចាំបន្តនៅក្នុងស្តុកទី3បន្ថែមទៀត។ មានកត្តាជាច្រើនដែលរួមចំណែកដល់ការលក់ដ៏ជោគជ័យនៃម៉ូឌែលមួយនេះ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​៖

1. Hunter 350 គឺជាផលិតផលដ៏ល្អមួយសម្រាប់យុវវ័យសម័យថ្មី៖ ជាមួយនឹងតួរម៉ូតូមានទំហំតូច ប៉ុន្តែរក្សាម៉ាស៊ីនធំដដែល គឺបង្ហាញពី រាងម៉ូតូដ៏កម្រ ដែលម៉ាកម៉ូតូដ៏ទៃទៀតមិនអាចធ្វើបាន។ Royal Enfield Hunter 350 ត្រូវបានបំពាក់ដោយម៉ាស៊ីន 349cc ដ៏ទំនើប និងល្បីល្បាញទូទាំងពិភពលោក ដើរដោយខ្យល់ត្រជាក់ air/oil-cooled ជាមួយនឹងម៉ាស៊ីនស៊ីឡាំងមួយនិងប្រើប្រាស់ប្រព័ន្ធបិច electronically fuel-injected 349cc ផលិតកម្លាំងសេស 20.2 bhp នៅ 6100 rpm និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ដែលធ្វើឱ្យមានសន្ទុះខ្លាំង ព្រមទាំងជាការសម្រួលមួយយ៉ាងរលូននិងល្អបំផុត។

2. ផ្តល់ជូនម៉ូតូបើកបរសាកល្បងគ្រប់ម៉ូឌែលទាំងអស់៖ Royal Enfield Cambodia គឺជាម៉ាកយីហោតែមួយគត់ដែលមានម៉ូតូគ្រប់ម៉ូឌែលសម្រាប់អតិថិជនដើម្បីសាកល្បងជិះមុននឹងសម្រេចចិត្តទិញម៉ូតូ Royal Enfield. តាមរយៈការធ្វើបែបនេះ អតិថិជនអាចមានជម្រើសជាច្រើនសម្រាប់ការជ្រើសរើសសម្រាប់ម៉ូឌែល Royal Enfield ណាមួយដែលគាត់ពេញចិត្ត។

3. បង្កើតការជឿទុកចិត្ត និងការផលិតមានគុណភាពខ្ពស់៖ អ្នកគាំទ្ររបស់ Royal Enfield ជាច្រើនដឹងយ៉ាងច្បាស់ថាម៉ាកយីហោនេះមានដើមកំណើតមកពីប្រទេសអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ Royal Enfield បានបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាផលិតផលអន្តរជាតិ ហើយត្រូវបានជ្រើសរើសប្រើប្រាស់នៅជុំវិញពិភពលោក។ គុណភាព​ផលិត​ចេញ​ពី​លោហធាតុ​ដែល​ធានា​​នូវ​ការ​ប្រើ​ប្រាស់បាន​យូរ​អង្វែង។

4. ការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ៖ អតិថិជន Royal Enfield អាចទិញម៉ូតូថ្មីដោយមិនមានការព្រួយបារម្ភ និងមិនដូចការជ្រើសរើសទិញម៉ូតូមួយទឹកនោះទេ។ រៀងរាល់ 500 គីឡូម៉ែត្រភ្នាក់ងារផ្នែកសេវាកម្មរោងជាងរបស់ Royal Enfield មានសេវាកម្មអតិថិជនថ្មីគ្រប់ៗគ្នាសម្រាប់ការប្តូរប្រេងម៉ាស៊ីនលើកដំបូង ហើយរៀងរាល់ 24 ម៉ោង ឬយ៉ាងហោចណាស់ 3 ថ្ងៃ អតិថិជននឹងទទួលបានការទាក់ទងត្រឡប់មកវិញសម្រាប់បញ្ហាផ្សេងៗ ឬអ្វីដែលកើតឡើងជាបន្ទាន់ទាក់ទងនឹងការថែទាំសេវាកម្មម៉ូតូរបស់ពួកគេ។

ជារួមមក Royal Enfield Cambodia បាននាំមកនូវការពេញចិត្តរបស់អតិថិជនទាក់ទងនឹងផលិតផល កេរ្តិ៍តំណែល គុណភាព តម្លៃ និងការថែទាំសេវាកម្ម។ គោលដៅរបស់ Royal Enfield គឺដើម្បីសម្របតាមតម្រូវការ អតិថិជន ផ្តល់ព័ត៌មានត្រឹមត្រូវ និងឆ្លើយតបភ្លាមៗពោរពេញដោយសក្តានុពល៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...