Chevrolet Cambodia ដាក់បង្ហាញរថយន្តស៊េរីថ្មីប្រណិត Chevrolet Trax 2024 តម្លៃស្ទើរមិនគួរឲ្យជឿ!

Date:

ក្រុមហ៊ុន Chevrolet Cambodia បានរៀបចំព្រឹត្តិការណ៍ដ៏ពិសេស នៃការបង្ហាញរថយន្តស៊េរីថ្មីប្រណិត Chevrolet Trax ឆ្នាំ 2024។ អ្វីដែលទាក់ទាញគឺរថយន្តស៊េរីថ្មីនេះ បានផ្លាស់ប្តូរការរចនាស្ទើរទាំងស្រុង ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវ ប្រព័ន្ធសុវត្ថិភាពទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។

ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ដោយមានការចូលរួមពី អ្នកសារព័ត៌មាន រួមទាំងកំពូលតារាចម្រៀងល្បីៗផង។ អ្វីដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ ពីមុខងារសំខាន់ៗ របស់រថយន្តស៊េរីថ្មី Chevrolet Trax ឆ្នាំ 2024 ដែលបំពាក់មកសុទ្ធតែ ប្រព័ន្ធសុវត្ថិភាព ប្រៀបដូចជាជំនួយការដល់សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែបស្ព័រ ដ៏គួរឲ្យទាក់ទាញ សាកសមជាមួយប្រភេទឡាន The All-new Chevrolet Trax 2024។

មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិនត្រឹមតែបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្ដល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរ ព្រោះកន្លែងអង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្ដវែងជាងមុន និងកម្ពស់ពីបាតដីក៏ខ្ពស់ ធ្វើឲ្យការបើកបរ លើដងផ្លូវដែលពិបាកមួយចំនួន នៅតាមខេត្តកាន់តែងាយស្រួល។

លោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្ដីសោមនស្សរីករាយ ចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Trax 2024 ។ លោកស្រីជឿជាក់ថា ម៉ូដែលថ្មីនេះ នឹងមានសន្ទុះខ្លាំងក្នុងទីផ្សារនៅកម្ពុជា។

ក្នុង​ឱកាសនោះដែរ កំពូលតារាចម្រៀង អ្នកនាង ឳក សុគុន្ធកញ៉ា ​បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបពេញចិត្តនូវរូបរាងថ្មី ចំពោះម៉ូដែលថ្មី Chevrolet Trax 2024 ដែលមានរូបរាងតូច្រឡឹងស្អាត ល្អគន់ កាន់តែមើលកាន់តែស្រឡាញ់ និងមានលក្ខណៈខុសភ្លែកស្អាត ដាច់ពីគេតែម្ដង ហើយម៉ូដែលថ្មីនេះ ពិតជាសាកសមបំផុតក្នុងការយកទៅប្រើប្រាស់បែបលក្ខណៈគ្រួសារ។

អំពីរថយន្ត Chevrolet Trax 2024

-ស៊េរីរថយន្តនេះមានពីរម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៌ និងម៉ូដែល LT មាន៦ពណ៌ សម្រាប់ជ្រើសរើស
-កុងទ័រឌីជីថលទំហំធំ ៨អ៊ីញ និងអេក្រង់កម្សាន្ដ ថាច់ស្គ្រីន ទំហំ១១អ៊ីញ ងាយស្រួលមើល
-ម៉ាស៊ីន 1.2 ជំនួយដោយ Turbocharge កម្លាំង 137 សេស និងកម្លាំងរមួល 220 Nm
-ប្រើប្រអប់លេខ 6វគ្គ អូតូ
-ប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view camera)
-ប្រព័ន្ធសាកថ្មទូរស័ព្ទដោយឥតខ្សែ (Wireless smartphone charging)
-យ៉ាន់កង់ ទំហំ១៨អ៊ីញ
-បំពាក់មកជាមួយ Speaker ៦គ្រាប់ ធ្វើឲ្យការស្ដាប់ចម្រៀងកាន់តែពិរោះ
-Automatic emergency braking / ប្រព័ន្ធចាប់ហ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
-Forqard collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ
-Front pedestrian braking / ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់
-Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត
-Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរេចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព
-IntelliBeeam auto high beams / ប្រព័ន្ធចង្កៀងគុច ឆ្លាតវៃ ទម្លាក់និងដំឡើងហ្វាកូដ ដោយស្វ័យប្រវត្តិ៕

Share post:

spot_imgspot_img

Popular

More like this
Related

TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់...

ក្រុមហ៊ុន Vietjet មានបំណងហោះហើរត្រង់ និងស្វែងរកឱកាសវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតមួយនៅអាស៊ី កំពុងរៀបចំផែនការឆ្ពោះទៅគោលដៅវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក ជាមួយនឹងផែនការចាប់ផ្តើមការហោះហើរត្រង់ និងស្វែងរកការចុះបញ្ជីដ៏មានសក្តានុពលនៅផ្សារភាគហ៊ុន Wall Street។គោលដៅដ៏មានមហិច្ឆតានេះ ត្រូវបានគូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong...

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...