Uncategorized

សាលាឧទ្ធរណ៍ដើម្បីយុត្តិធម៌៖ ការកាត់ទោសបុរសដែលគេតាមចាប់ខ្លួននៅកម្ពុជា ពីបទបំពានលើរាងកាយត្រូវបានរបន្ត

ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ សម្រាប់សិទ្ធិ និងការពារកុមារ ក្នុងសំណុំរឿងប្រឆាំងនឹងអតីតនាយកប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺលោក សុធា អរុណ និងបក្ខពួក គឺលោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈកុមារពីរនាក់ បទឆបោក បទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ ការបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ២២ ឆ្នាំ។

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើករណីធ្វើទារុណកម្មលើកុមារ ត្រូវបានប្រកាសនៅក្នុងតុលាការ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ ដោយតម្កល់ការផ្តន្ទាទោសរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍ក៏បានប្រកាសនៅថ្ងៃទី ១១ ខែកញ្ញា ថានឹងតម្កល់ការផ្ដន្ទាទោសលើសំណុំរឿងពាក់ព័ន្ធការរំលោភសេពសន្ថវៈលើអនីតិជន ដោយលោក សុធា អរុណ។ សាលក្រមជាលាយលក្ខណ៍អក្សរត្រូវបានរំពឹងថានឹងត្រូវ ចេញដោយតុលាការក្នុង រយៈពេលប៉ុន្មានសប្តាហ៍ទៀត។

ករណីការធ្វើទារុណកម្ម និងរំលោភសេពសន្ថវៈ

សាលាឧទ្ធរណ៍ សម្រេចតម្កល់ការផ្ដន្ទាទោសលោក សុធា អរុណ ចំនួន ៤ ឆ្នាំ ពីបទប្រព្រឹត្តអំពើហិង្សាលើកុមារ យ៉ាងសាហាវឃោរឃៅនៅ អង្គការ សុវណ្ណកុមារ។ លោក ហ៊ុន ចិន្តា និង អ្នកស្រី ថៃ ស៊ីនួន ឪពុកម្តាយចិញ្ចឹម ពីរនាក់នៅ អង្គការ សុវណ្ណកុមារ ត្រូវផ្តន្ទាទោសម្នាក់ៗ ៣ ឆ្នាំ និង អ្នកស្រី អ៉ឹង វាសនា និមល ឪពុកម្តាយចិញ្ចឹមម្នាក់ទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ។ ការផ្ដន្ទាទោស លោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង អ្នកស្រី អ៉ឹង វាសនា និមល គឺពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ។ លោក សុធា អរុណ ក៏ត្រូវបានផ្តន្ទាទោសពីបទបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនក្រោមអាយុ ១៥ឆ្នាំ។ តុលាការបានបង្គាប់ឱ្យលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល រួមគ្នាសងថ្លៃខូចខាតចំនួន ២០០.០០០.០០០ រៀល (ពីររយលាន) រៀល។

នៅតុលាការជាន់ទាប លោក សុធា អរុណ ត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈលើក្មេងស្រីពីរនាក់នៅ អង្គការ សុវណ្ណកុមារ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ សម្រាប់ករណីរំលោភសេពសន្ថវៈនីមួយៗ។ សាលាឧទ្ធរណ៍ បានបញ្ជាក់ពីការផ្ដន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈមួយក្នុងចំណោមសំណុំរឿងរំលោភសេពសន្ថវៈ ទាំងពីរនោះ លោក សុធា អរុណ ត្រូវសងជំងឺចិត្តចំនួន ៦០.០០០.០០០ រៀល (ហុកសិបលាន) រៀល ដល់ជនរងគ្រោះដែលត្រូវបានចាប់រំលោភម្តងហើយម្តងទៀតចាប់តាំងពីអាយុ ៦ឆ្នាំ មក។ សំណុំរឿងទី ២ មិនទាន់ត្រូវបាន សាលាឧទ្ធរណ៍ បើកសវនាការនៅឡើយទេ។

“សាលាឧទ្ធរណ៍ គួរទទួលបានការសរសើរចំពោះការតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក សុធា អរុណ និងបក្ខពួកត្រូវតែនាំខ្លួនមកទទួលទោស និងចាប់ខ្លួនពីបទឧក្រិដ្ឋកម្មដ៏រន្ធត់មកលើកុមារ។ យើងសូមជំរុញឲ្យសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ និង អនុវត្តដីកាចាប់ខ្លួន ដែលបានចេញប្រកាស់យូរមកហើយមកលើលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល។ ប្រទេសកម្ពុជាត្រូវមើលថែកូនៗរបស់នាង។ បន្ទាប់ពីបានធ្វើការយ៉ាងទូលំទូលាយ អស់រយៈពេល បួនឆ្នាំ ដោយក្រុមមេធាវី អ្នកស៊ើបអង្កេត និងបុគ្គលិករបស់ អង្គការ សុវណ្ណ កុមារ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលឃើញនីតិរដ្ឋអនុវត្ត ក្នុងករណី លោក សុធា អរុណ និងបក្ខពួក។” លោក Bradley J. Gordon តំណាងផ្នែកច្បាប់របស់ អង្គការ សុវណ្ណកុមារ បាននិយាយថា “ករណីដ៏សោកនាដកម្មនេះ គឺជាការសម្រេចចិត្តដ៏សំខាន់មួយ សម្រាប់ការកែលម្អការការពារសម្រាប់កុមារ។”

អង្គការ សុវណ្ណកុមារ គឺជាគ្រឹះស្ថានថែទាំ និងផ្តល់លំនៅដ្ឋាន មិនរកប្រាក់ចំណេញ នៅទីក្រុងភ្នំពេញ ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយ លោកស្រី Elizabeth Ross Johnson ដើម្បីផ្តល់ផ្ទះដ៏សមប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ដល់កុមារដែលត្រូវការជំនួយ។ ប៉ុន្មានឆ្នាំមកនេះ អង្គការ សុវណ្ណកុមារ បានថែទាំកុមារប្រមាណ ៥៥ នាក់។

លោក សុធា អរុណ និងបក្ខពួក បានគេចពីប៉ូលីសកម្ពុជា អស់រយៈពេលជិតពីរឆ្នាំ បើទោះបីជាមានការផ្តន្ទាទោស និងដីកាចាប់ខ្លួនយ៉ាងសកម្មក៏ដោយ៕

Most Popular

To Top