កន្លែងផ្តល់ទិដ្ឋាការរួមរបស់ក្រុមហ៊ុន Emirates និងតម្លៃសំបុត្រគួរឲ្យទាក់ទាញធ្វើឱ្យទីក្រុងឌូបៃជាគោលដៅដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជា

Date:

ភ្នំពេញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានធ្វើឱ្យការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យសម្រាប់អ្នកដំណើរកម្ពុជាជាមួយនឹង «កន្លែងផ្តល់ទិដ្ឋាការរួម» របស់ខ្លួនសម្រាប់ទិដ្ឋាការអេមីរ៉ាតអារ៉ាប់រួម តម្លៃសំបុត្រគួរឲ្យទាក់ទាញ និងផ្លូវអាកាសតភ្ជាប់ដោយរលូនទៅកាន់គោលដៅជាង ១៤០​ ទីតាំងតាមរយៈទីក្រុងឌូបៃ និងប្រទេសសិង្ហបុរី។

ក្រុមហ៊ុន Emirates បានចាប់ផ្តើមឡើងវិញនូវជើងហោះហើរពីភ្នំពេញទៅឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ ហើយកំពុងផ្តល់ជូនអ្នកដំណើរកម្ពុជានូវវិធី «មិនមានភាពស្មុគស្មាញ» ដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ទៅកាន់ អេមីរ៉ាតអារ៉ាប់រួម នៅពេលកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍នេះដោយមិនចាំបាច់ទៅស្ថានទូត។ ឥឡូវនេះ អ្នកដំណើររបស់ក្រុមហ៊ុន Emirates ទាំងអស់ដែលត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅឌូបៃអាចដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេនៅការិយាល័យ Emirates នៅជាន់ទី ១៦ នៃអាគារ The Peak ក្នុងរាជធានីភ្នំពេញ។ 

បន្ថែមពីភាពងាយស្រួល ក្រុមហ៊ុន Emirates ក៏កំពុងផ្តល់ជូននូវតម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។ ឥឡូវនេះ អ្នកដំណើរកម្ពុជាអាចតភ្ជាប់បានយ៉ាងងាយស្រួល ជាមួយតម្លៃសំបុត្រសមរម្យតាមរយៈប្រទេសសិង្ហបុរីជាមួយអាកាសចរណ៍ Emirates ដើម្បីទៅដល់កន្លែងពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។

លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «នៅ Emirates យើងទទួលស្គាល់ថា ប្រជាជនកម្ពុជាកាន់តែមានជម្រើសកាន់តែច្រើនឡើងៗចំពោះគោលដៅកម្សាន្តរបស់ពួកគេ។ ហេតុនេះហើយបានជាយើងចង់ធ្វើឱ្យការធ្វើដំណើររបស់ពួកគេក្នុងបណ្តាញដ៏ធំទូលាយរបស់យើងមានភាពងាយស្រួល និងសន្សំសំចៃតាមដែលអាចធ្វើទៅបាន» ។

ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ក្រុមហ៊ុន Emirates ពង្រឹងសេវាកម្មរបស់ខ្លួនរវាងទីក្រុងភ្នំពេញ ទីក្រុងសិង្ហបុរី និងទីក្រុងឌូបៃ ជាមួយនឹងកាលវិភាគហោះហើរថ្មីដ៏ងាយស្រួល។

អ្នកដំណើរដែលចេញដំណើរពីភ្នំពេញតាមជើងហោះហើរលេខ EK 349នឹងរីករាយជាមួយការចេញដំណើរពេលល្ងាចនៅម៉ោង ២១:៣០ ទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង ០០:៣០ (+1 ថ្ងៃ) រួចឈប់សម្រាករយៈពេល ២ម៉ោងមុននឹងបន្តដំណើរទៅកាន់ទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងចុះចតនៅម៉ោង ០៦:០០ (+1 ថ្ងៃ) ដែលជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរពេលព្រឹកព្រលឹម។

សម្រាប់អ្នកដែលហោះហើរមកកម្ពុជាតាមជើងហោះហើរ EK 348 ការធ្វើដំណើរចាប់ផ្តើមពីម៉ោង ០៤:៣០ ព្រឹកដោយចេញដំណើរពីទីក្រុងឌូបៃមកដល់ប្រទេសសិង្ហបុរីនៅម៉ោង ១៥:៤០ នាទី ហើយឈប់សម្រាក ១ ម៉ោង ៤៥ នាទី រួចចេញដំណើរនៅម៉ោង ១៧:២៥ ដោយចុះចតនៅទីក្រុងភ្នំពេញនៅម៉ោង ១៨:២៥ ។ កាលវិភាគនេះផ្តល់ឱ្យអ្នកធ្វើដំណើរកាន់តែមានភាពបត់បែន និងផាសុកភាពដែលធ្វើឱ្យមានភាពងាយស្រួលជាងមុនក្នុងការតភ្ជាប់រវាងទីក្រុងដ៏ទំនើបទាំងនេះជាមួយប្រតិបត្តិការប្រចាំថ្ងៃដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ក្រុមហ៊ុន Emirates ។

គេហទំព័រអន្តរជាតិ Emirates www.emirates.com លើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានី ភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរដ៏គួរឱ្យទាក់ទាញរបស់ប្រទេស។

នៅក្នុងខែឧសភា ការដាក់ដំណើរការឡើងវិញនូវជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុន Emirates ត្រូវបានកត់សម្គាល់ដោយពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។ 

ជាមួយនឹងអាកាសចរណ៍ Emirates ថ្ងៃលំហែកាយនឹងចាប់ផ្តើមជាមួយជើងហោះហើរដែលមានកម្មវិធីកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates ដោយផ្តល់ជូនជាង ៦៥០០ កម្មវិធីភាពយន្ត ទូរទស្សន៍ តន្ត្រី និងហ្គេមតាមតម្រូវការ និងជាច្រើនភាសាផងដែរ។ អ្នកដំណើរទាំងអស់ក៏អាចរីករាយជាមួយការភ្ជាប់ Wi-Fi ដោយឥតគិតថ្លៃនៅលើយន្តហោះ នៅពេលដែលពួកគេចុះឈ្មោះចូលកម្មវិធី Emirates Skywards និងទទួលបាននូវរសជាតិនៃគោលដៅរបស់ពួកគេតាមរយៈអាហារច្រើនមុខ និងភេសជ្ជៈឥតគិតថ្លៃ។

For more information on the offers available, visit https://www.emirates.com

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់គេហទំព័រ https://www.emirates.com

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...