ក្រុមហ៊ុន Vietjet​ និង Emirates ចាប់​ដៃគូ​ពង្រីកការតភ្ជាប់ជើងហោះហើរ​អន្តរជាតិ 

Date:

ភ្នំពេញ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤​ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅ​ជា​ច្រើន​ទៀត​។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញ​ជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេស​ចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន។

កិច្ចព្រមព្រៀងរវាង​ប្រទេស​ទាំងពីរ​ នឹងពង្រឹងការតភ្ជាប់របស់ក្រុមហ៊ុន​អាកាសចរណ៍​ Emirates ទៅកាន់គោលដៅពេញនិយមនៅក្នុងបណ្តាញហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ Vietjet តាមរយៈទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង​ ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់​Vietjet បង្កើនលទ្ធភាពធ្វើដំណើរតាមបណ្តាញហោះហើរសកលរបស់ក្រុមហ៊ុន​ Emirates តាមរយៈមជ្ឈមណ្ឌលឌូបៃ​ជាមួយនឹងគោលការណ៍ធ្វើដំណើរ និងសេវាកម្មប្រកបដោយភាពរលូន។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ក៏ស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍នៃឌីជីថលក្នុងឧស្សាហកម្មអាកាសចរណ៍ផងដែរ។

លោក Adnan Kazim អគ្គនាយករង​ និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មាន​ប្រសាសន៍​ថា៖ «វៀតណាម គឺជាទីផ្សារដែលបង្ហាញពីឱកាសយ៉ាងធំធេងក្នុងការជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។ យើងបន្ដ​បង្កើន​​សក្ដានុពល​របស់​យើង​នៅក្នុងប្រទេសវៀតណាមជាមួយក្រុមហ៊ុន Vietjet និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃភាពជាដៃគូរបស់យើងនាពេលអនាគត»។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមា​ន​ប្រសាសន៍​ថា «យើងសូមអរគុណ Emirates សម្រាប់ការជឿទុកចិត្តក្នុងភាពជាដៃគូជាមួយ Vietjet ដើម្បីពង្រឹងបណ្តាញហោះហើរ និងលើកកម្ពស់ការតភ្ជាប់អ្នកដំណើរ។ ជាមួយនឹងសេវាកម្មលំដាប់កំពូលរបស់ Emirates អ្នកដំណើរ Vietjet អាចធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅទូទាំងពិភពលោកក្នុងតម្លៃសំបុត្រសមរម្យ ដែលនេះនឹងជំរុញគាំទ្រកំណើនសេដ្ឋកិច្ច និងវប្បធម៌រវាងវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម។

Vietjet ​ជាក្រុមហ៊ុនអាកាសចរណ៍ឈាន​មុខ​នៅ​វៀតណាម កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្ម និងដៃគូអន្តរជាតិ ដើម្បីបំពេញតម្រូវការអ្នកដំណើរ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥​ គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុត និងមានការទទួលស្គាល់បំផុតមួយរបស់ពិភពលោក ដោយបម្រើសេវាដល់គោលដៅជាង ១៤០​ នៅទូទាំងទ្វីបចំនួន ៦។

កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន​ Emirates ​ត្រូ​វ​បាន​ធ្វើ​ឡើងនៅពេលដែលក្រុមហ៊ុន Vietjet បង្កើនជើង​ហោះហើររវាងទីក្រុងសៀមរាបប្រទេសកម្ពុជា និងទីក្រុងហាណូយ ​រដ្ឋធានីរបស់ប្រទេសវៀតណាម។ ចាប់ពីចុងសប្តាហ៍មុននេះ (ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤) ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការប្រចាំថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវជម្រើសហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។

កិច្ចព្រមព្រៀងចុងក្រោយនេះ មានន័យថា អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍ពីបណ្តាញពង្រីកឥតឈប់ឈររបស់ Vietjet (តាមរយៈប្រទេសវៀតណាម) សម្រាប់ជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតនៅទូទាំងពិភពលោក។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...