Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេសថ្ងៃទី១២​ ខែ១២ បញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ​ សម្រាប់ភ្ញៀវធ្វើដំណើរនារដូវឆ្នាំថ្មី

Date:

ភ្នំពេញ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ – អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងធ្វើដំណើរទៅកាន់ដំបន់ឆ្ងាយៗ អាចទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃរសំបុត្រហូតដល់ ១០០ ភាគរយ(*) លើជើងហោះហើររបស់ Vietjet ទាំងអស់ក្នុងរដូវកាលឆ្នាំថ្មីឆ្នាំនេះ ដោយក្រុមហ៊ុនផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររយៈពេលត្រឹមតែ ២៤ ម៉ោង “Double Day” នៅក្នុងខែធ្នូនេះ។

ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមរដូវកាលបុណ្យឆ្លងឆ្នាំជាមួយនឹងការលក់សំបុត្របញ្ចុះតម្លៃដ៏ពិសេសចុងឆ្នាំ ដោយផ្តល់ជូនអ្នកដំណើរនូវឱកាសរីករាយក្នុងការហោះហើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ (*)។ ក្នុងឱកាសប្រូម៉ូសិនពិសេសនេះ Vietjet ផ្តល់នូវសំបុត្រយន្តហោះរាប់លានសន្លឹកក្នុងតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលអនុញ្ញាតឱ្យអ្នកចូលចិត្តធ្វើដំណើរស្វែងរកគោលដៅដ៏អស្ចារ្យនៅក្នុងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រនេះ ចាប់ផ្តើមនៅម៉ោង 00:00 GMT+7នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ហើយលក់ជូនត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ អ្នកធ្វើដំណើរអាចទទួលបានការបញ្ចុះតម្លៃដោយបញ្ចូលលេខកូដ VJ12នៅពេលកក់កៅអី Eco-class នៅលើ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ សំបុត្របញ្ចុះតម្លៃមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (**)។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរលើផ្លូវសៀមរាប-ហាណូយ ក៏ដូចជាអ្នកដែលធ្វើដំណើរទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

នេះគឺជាការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតចុងក្រោយរបស់ Vietjet ក្នុងឆ្នាំនេះ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីខ្លួនឯបានកាន់តែប្រសើរតាមរយៈការធ្វើដំណើរ។ មិនថាឡើងលើភ្នំដ៏ខៀវស្រងាត់ ឬស្វែងយល់ពីទីក្រុងថ្មីៗដែលមានភាពអ៊ូអរនោះទេ Vietjet សូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងការធ្វើដំណើរនាពេលខាងមុខ។

អ្នកដំណើរ Vietjet អាចរីករាយនឹងការធ្វើដំណើរលើយន្តហោះទំនើប និងថ្មីដែលផ្តល់សេវាដោយក្រុមការងារដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ប្តេជ្ញាធានាសុវត្ថិភាព និងផាសុខភាពជូនភ្ញៀវទាំងអស់។ សេវាកម្មនៅលើយន្តហោះមានការផ្តល់ជូនជាពិសេស អមដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមុខម្ហូបវៀតណាមដ៏ឈ្ងុយឆ្ងាញ់ រួមទាំង ហ្វឺ, បាញ់ មី, កាហ្វេទឹកកក និងម្ហូបអាហារជាច្រើនមុខទៀត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិន រាប់ បញ្ចូល ថ្ងៃ ឈប់ សម្រាក សាធារណៈ និង រដូវ កាលមមាញឹក

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...