ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

Date:

ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់​ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ – ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែល​នឹងអាច​ទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជាតាម​រយៈ​ការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។

ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាង​មុខ​នេះ​ អ្នកដំណើរដែលបាន​ទិញសំបុត្រទាំង​ទៅ​ និង​ត្រឡប់មកវិញជាមួយក្រុមហ៊ុន​ Emirates ចំពោះ​ប្រភេទកៅអី​ First Class ឬ Business Class ទៅកាន់ទីក្រុង​ឌូបៃ​  នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis។ អតិថិជនដែលធ្វើដំណើរជាមួយ​សំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបាន​ការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira។

ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរ​ជើងទាំង​ទៅ និង​ត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់កាលបរិច្ឆេទនៃការ​ធ្វើដំណើររវាងថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែមីនា។ ការផ្តល់ជូននេះ មាននៅលើវេបសាយ​ emirates.com ឬមជ្ឈមណ្ឌលទំនាក់ទំនង Emirates ការិយាល័យលក់រាយ ឬភ្នាក់ងារទេសចរណ៍នានា។

សម្រាកនៅឌូបៃ

សូម​ទទួល​យក​នូវភាពរីករាយ​ និង​​បទពិសោធន៍មិនអាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​ ដែល​គ្រប់​អ្នក​ដំណើរ​ប្រាថ្នា​ចង់បាន​។ ​មិនថាអ្នកកំពុងទៅទស្សនាតំបន់បេតិកភណ្ឌដ៏សម្បូរ​បែបក្នុងទីក្រុង ដើរលេងលើឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃ ភាពអស្ចារ្យនៃ​ទីប្រជុំជនឌូបៃ ឬចាប់ផ្តើមដំណើរផ្សងព្រេងនៅវាលខ្សាច់ដ៏ស្រស់ស្អាត​ទីក្រុងឌូបៃផ្តល់ជូននូវគ្រប់បរិយាកាសតាមតម្រូវការរបស់អ្នកដំណើរ។

នេះជាសកម្មភាពសំខាន់ៗមួយចំនួនជាមួយ​បទពិសោធន៍នៅទីក្រុងឌូបៃ រួមមាន:

  • ដំណើរកម្សាន្តលើវាលខ្សាច់៖ ត្រឹមតែ ៤០ នាទីពីទីប្រជុំជនឌូបៃ The Fort – Lisaili គឺជាជម្រើសលម្ហែ​កាយបែប​គ្រួសារ​ ដែល​មាន​ទេសភាព​គួរ​ឱ្យគយគន់​អបដោយបរិយាកាសដ៏ស្រស់ស្រាយនៃវាលខ្សាច់ Bedouin។ ភ្ញៀវ​រីករាយ​ចំពោះការទស្សនា​ទិដ្ឋភាពវាលខ្សាច់ដ៏អស្ចារ្យ​តាមរយៈការជិះអូដ្ឋ ចូលរួម​សកម្មភាព​វប្បធម៌ប្រពៃណី​ ដូចជា ការគូរគំនូរ​ក្បាច់​លើដៃ​ រីករាយជាមួយអាហារពេលល្ងាចប៊ូហ្វេ BBQ ដ៏ឈ្ងុយឆ្ងាញ់ក្រោមផ្ទៃ​មេឃខៀវស្រងាត់ និងសកម្មភាពកម្សាន្តជាច្រើនទៀត។
  • ទី​កម្សាន្តសម្រាប់​អ្នក​ស្វែង​រក​ភាព​រំជើប​រំជួល​៖ ​សម្រាប់អ្នកចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង ពួកគេ​ប្រាកដ​ជា​មិនភ្លេចសមុទ្រ​ខ្សាច់​ និងពំនូក​ភ្នំ​ខ្សាច់​ពណ៌​មាសដ៏​ទាក់ទាញ​របស់​ឌូបៃ​។ ម៉្យាងវិញទៀត ភ្ញៀវ​ទេសចរ​ក៏អាច​កម្សាន្ត​នៅសួនធម្មជាតិសិប្បនិម្មិត​ Aventura Parks ​​ឧទ្យានខ្សែរ៉ត​ដ៏ធំបំផុតរបស់ទីក្រុងឌូបៃ និងកន្លែងជិះខ្សែពួរដ៏ពេញនិយមបំផុតនៅឧទ្យាន Mushrif Park ក្នុងសង្កាត់ Mirdif ស្ថិតនៅកណ្តាលព្រៃនៃដើមឈើ Ghaf ដែលអ្នកចូល​ចិត្ដ​ផ្សង​ព្រេង​អាច​លេង​ឆ្លង​កាត់​ឧបសគ្គ​ចំនួន​ជាង ៨០​​ ប្រភេទ ទៅ​តាម​អាយុ និងកម្រិតលំបាកផ្សេងៗគ្នា។

រីករាយជាមួយ​ពិធី​បុណ្យបួស​រ៉ាម៉ាដាន

រដូវ​បុណ្យបួស​រ៉ាម៉ាដាន ​បានបង្កើតបរិយាកាសដ៏ពិសេសនៃការប្រារឰពិធីដែលទាក់ទាញអ្នកទស្សនា​ក្នុង​ការ​កម្សាន្ដ​នៅ​​ទីក្រុងឌូបៃ។ សម្រាប់​អ្នក​ដែល​ចូលចិត្ដ​ការ​កម្សាន្ដ​បែប​​​វប្បធម៌ និង​ប្រពៃណី​ដ៏​សម្បូរ​បែប​​ ឌូបៃ នៅ​មាន​​សកម្មភាព​ដ៏​គួរ​ឱ្យ​​រំភើប​រីករាយជា​ច្រើន​ទៀត​ ដូចជា៖

  • កម្ម​ពិធីអាហារ​ពេល​យប់ និង​ព្រឹក​មុន​ថ្ងៃរះ​​៖ សូម​ចូលរួម​ក្នុង​ពិធី​បុណ្យ​បួស​​រ៉ាម៉ាដាន ដោយ​ទទួល​យក​បទពិសោធន៍នៃការជួបជុំទទួលទាន​អាហារ​ពេល​ថ្ងៃ​លិច និង​មុន​ពេល​ថ្ងៃ​រះ​​បែបប្រពៃណីដ៏ល្អឯក។ បរិយាកាសទាំងនេះ ផ្តល់ឱ្យភ្ញៀវ​នូវឱកាសទទួលយកបទពិសោធន៍នៃពិធីបុណ្យវប្បធម៌ និងបុណ្យរ៉ាម៉ាដាន​ពិតប្រាកដដ៏ល្អឥតខ្ចោះ​។
  • ការតុបតែង​ចង្កៀងគោម​៖ ពេញមួយខែនៃពិធីបុណ្យរ៉ាម៉ាដាន កន្លែងល្បីៗ ដូចជា Dubai Creek និង Downtown Dubai ត្រូវបានតុបតែងដោយចង្កៀងគោមស្រស់​ស្អាត​ ដែល​បង្កើតបាន​ជា​បរិយាកាសពិសេសសម្រាប់ភ្ញៀវទស្សនា និងប្រជាជនក្នុងស្រុកផងដែរ។ គយគន់ទេសភាពអគារ​ខ្ពស់ៗ​កប់​ពពក​នៃទីក្រុងក្រោម​ផ្ទៃមេឃជះ​ពន្លឺ​ប្រែពណ៌លឿងទុំ​ទៅជា​ស្បៃ​រាត្រី​បន្ដិចម្ដង​ៗ​ ធ្វើឱ្យពិសោធន៍នៃការចូលរួម​ពិធី​បុណ្យរ៉ាម៉ាដានរឹតតែមិនអាចបំភ្លេចបាន។
  • ទីផ្សារក្នុងរដូវ​បុណ្យរ៉ាម៉ាដានជាមួយ​សិប្បកម្ម​ និង​សកម្មភាពកម្សាន្ដ​តាម​ទំនៀមទម្លាប់ និងប្រពៃណីរបស់អារ៉ាប់រួម និងតំបន់ជុំវិញ បុណ្យ​រ៉ាម៉ាដាន​ទាក់ទាញអ្នកទេសចរ​ទាំងក្មេង​ និង​មនុស្ស​ធំ​ឱ្យ​ទៅកាន់​ប៉ម​ Jumeirah Emirates Towers។ ខណៈ​ Global Village ក៏ជាកន្លែងសម្រាប់ធ្វើពីធីបុណ្យរ៉ាម៉ាដាន​ផងដែរ ​ ផ្សារទើប​បង្កើត​ថ្មី Ramadan Wonders Souk មាន​លក់​កាដូ​ប្លែកៗ​មកពី​​ជុំវិញពិភពលោក។
  • មជ្ឈមណ្ឌលស្វែង​យល់​ពី​វប្បធម៌របស់​លោក​នាយករដ្ឋមន្ដ្រី​​ Sheikh Mohammed bin Rashid Al Maktoum៖ បទពិសោធន៍ទទួលទាន​អាហាររបស់​ប្រជាជន​អេមីរ៉ាត អារ៉ាប់រួម​ ការទស្សនាវិហារអ៊ីស្លាម និងដំណើរទេសចរណ៍បេតិកភណ្ឌនៅចំកណ្តាល Old Dubai​។
  • ការប្រារឰពិធីពេលយប់៖ ភ្ញៀវ​ទេសចរ​ត្រូវបានស្វាគមន៍ឱ្យ​ចូលរួម​កម្មវិធី​កណ្ដាល​អាធ្រាត្រ​ ដែល​​បង្កប់នូវស្មារតីនៃការរួបរួមគ្នានៃ Holy Month។ ចាប់ពីការដើរទិញអីវ៉ាន់កណ្ដាល​យប់និងសកម្មភាពសប្បាយៗសម្រាប់កុមារ កម្មពិធីបុណ្យរ៉ាម៉ាដាននៅពេលយប់ផ្តល់នូវការចងចាំដ៏រីករាយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារទាំងអស់។

ទទួលបានកាន់តែច្រើនពីការធ្វើដំណើរ​ជាមួយ Emirates

Emirates បន្តផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវឱកាសកាន់តែច្រើន ដើម្បីចំណាយពេលវេលារបស់ពួកគេឱ្យមាន​ប្រសិទ្ធភាព​បំផុតនៅក្នុងទីក្រុងឌូបៃ រួមទាំង៖

  • My Emirates Pass – បង្ហាញសំបុត្រយន្តហោះ Emirates របស់អ្នក ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃពិសេស​នៅទូទាំងទីក្រុងឌូបៃ និងអេមីរ៉ាត អារ៉ាប់រួម រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ រក្សាសំបុត្រទុកសម្រាប់ដើរលេងកម្សាន្តបែប​គ្រួសារ​ទៅកាន់កន្លែងទាក់ទាញដទៃ​ទៀត​​ រួមទាំង​ ប៉ម​អគារ​ខ្ពស់​កប់ពពក The Top Burj Khalifa ទីក្រុង​កោះ​រាង​ដើម​ដូង​ The Palm Monorail, The View នៅ The Palm ឬ City Sightseeing។ គេង​សំដិល​ហាលថ្ងៃ​នៅសួនទឹក Aquaventure នៅ Atlantis The Palm ហើយរីករាយជាមួយសកម្មភាព​រំជើប​រំជួល​នៅសួនកម្សាន្តក្នុងអគារ​ IMG Worlds of Adventure ឬ Dubai Parks & Resorts។ ក្រៅពីការផ្តល់ជូនកាដូពិសេសជាង ៦០០ មុខ អ្នកដំណើរអាច​ចូល​ទៅ​កាន់ Vision Pavilion នៅ Expo City ក្នុងរដូវកាលនេះដោយ​ឥត​គិតថ្លៃ​។
  • ដៃគូ Skywards – សមាជិកនៃកម្មវិធី SkyWard ដែលឈ្នះពានរង្វាន់ Emirates Skywards អាចសន្សំជាពិន្ទុ​ «Miles» សម្រាប់​ប្រើប្រាស់​ជាមួយដៃគូទូទាំងពិភពលោករបស់យើង​ ដូចជា សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ការជួលរថយន្ត ហាង​លក់រាយ និងធនាគារ។ សមាជិកអាចប្រើ​ពិន្ទុ​ «Miles» ទាំងនេះពី​សំបុត្ររង្វាន់ ការធ្វើបច្ចុប្បន្នភាព ឬសូម្បីតែសំបុត្រ​ចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡានានា។ ស្វែងយល់បន្ថែមអំពី Emirates Skywards នៅទីនេះ៖ https://www.emirates.com/english/skywards/។ ពេលសម្រាក​នៅទីក្រុងឌូបៃ អ្នកអាចទទួលបានរង្វាន់ពិន្ទុ​ «Miles» (ម៉ាយល៍) ជាមួយដៃគូរបស់យើងនៅទូទាំងទីក្រុង ដូចជា Dubai Duty Free, Skywards Everyday, Dubai Mall, Arabian Adventures, Emirates Holidays និងច្រើនទៀត។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...