Vietjet​ បន្ថែមជើងហោះហើរថ្មីពីទីក្រុងហូជីមិញ​ ទៅកាន់ទីក្រុង Bangalore និង Hyderabad

Date:

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។

ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើងហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD​ 0 លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។ អ្នកធ្វើដំណើរ អាចជាវសំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Vietjetនៅ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។

លើសពីនេះ Vietjet កំពុងផ្តល់ការបញ្ចុះសំបុត្រយន្តហោះជាពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន។ រៀងរាល់ថ្ងៃទី ២០ នៃខែ អ្នកដំណើរអាចរីករាយនឹងការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ នៃសំបុត្រថ្នាក់ Business និង SkyBoss សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែមីនា ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ។  ហើយអ្នកដំណើរក៏ទទួលបានការបញ្ចុះតម្លៃសំបុត្រដែលអាចសន្សំសំចៃកាន់តែច្រើន ជាមួយប្រូម៉ូសិនថ្ងៃសុក្ររបស់ Vietjet ដែលផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ លើសំបុត្រ Eco class រៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ។

ការផ្តល់ជូនប្រូម៉ូសិនពិសេសទាំងនេះ នឹងទាក់ទាញអ្នកដំណើរនៅលើផ្លូវសៀមរាប-ហាណូយ ក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

ផ្លូវហោះហើរថ្មីពីរពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌាបំពេញបន្ថែមការពង្រីកប្រតិបត្តិការជាសកលរបស់ Vietjet ។ ជាមួយនឹងការបន្ថែមទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjetឥឡូវនេះ ដំណើរការផ្លូវចំនួន ១០ រវាងប្រទេសទាំងពីរ ដោយផ្តល់ជើងហោះហើរចំនួន ៧៨ ក្នុងមួយសប្តាហ៍។ បណ្តាញនេះ ភ្ជាប់ទីក្រុងធំជាងគេរបស់វៀតណាម ដូចជាទីក្រុងហូជីមិញ ហាណូយ និងទីក្រុងដាណាង – ទៅកាន់ទីក្រុងសំខាន់ៗក្នុងប្រទេសឥណ្ឌា រួមទាំងទីក្រុងញូវដេលី ទីក្រុងបុមបៃ Ahmedabad Kochi ក៏ដូចជា Bangalore និង Hyderabad 

ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវាអាកាសចរទំនើបរបស់ខ្លួន និងនាវិកអាជីព។ គួរកត់សម្គាល់ផងដែរថា Vietjet បានចាប់ដៃគូជាមួយ F AIR ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលការហោះហើរឈានមុខគេក្នុងសាធារណរដ្ឋឆេក ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ្នកបើកយន្តហោះរបស់ Vietjet Aviation Academy ក្រោមកម្មវិធី Multi-Crew Pilot License (MPL)។ ភាពជាដៃគូនេះ គាំទ្រដល់យុទ្ធសាស្ត្រពង្រីកក្រុមហ៊ុនអាកាសចរណ៍ ដើម្បីផ្តល់ជម្រើសការធ្វើដំណើរប្រកបដោយសុវត្ថិភាព គួរឱ្យទុកចិត្ត និងសន្សំសំចៃកាន់តែច្រើនសម្រាប់អ្នកដំណើរ រួមទាំងអ្នកដំណើរដែលមកពីប្រទេសកម្ពុជាផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិន​រាប់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ និង​រយៈពេលធ្វើដំណើរមមាញឹក

(***) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ព័ត៌មានផ្លូវហោះហើរថ្មី វៀតណាម-ឥណ្ឌា

(ពេលវេលាហោះហើរទាំងអស់ គិតជាម៉ោងក្នុងស្រុក គឺ ២៤ ម៉ោង)

ផ្លូវហោះហើរទីក្រុងហូជីមិញ (SGN) – Bangalore (BLR)

ផ្លូវហោះហើរលេខជើងហោះហើរការចេញដំណើរ – ពេលវេលាមកដល់ប្រេកង់ហោះហើរ
ទីក្រុងហូជីមិញ – BangaloreVJ180119:10 – 22:30ច័ន្ទ, ពុធ, សុក្រ
Bangalore – ទីក្រុងហូជីមិញVJ180223:30 – 05:55 (+1) 

ផ្លូវហោះហើរ ទីក្រុងហូជីមិញ (SGN) – Hyderabad (HYD)

ផ្លូវហោះហើរលេខជើងហោះហើរការចេញដំណើរ – ពេលវេលាមកដល់ប្រេកង់ហោះហើរ
ទីក្រុងហូជីមិញ – HyderabadVJ180319:40 – 22:35ថ្ងៃអង្គារ សៅរ៍
Hyderabad – ទីក្រុងហូជីមិញVJ180423:35 – 05:30 (+1) 

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...