Smart Axiata ចេញផលិតផលថ្មី’Smart Cybersecurity Add-On’ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន

Date:

ភ្នំពេញ៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។

ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ Smart Cybersecurity Add-On ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុង ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។​ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង​ នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។

សារៈសំខាន់នៃ Smart Cybersecurity Add-On

រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអុីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link) ក្លែងបន្លំតំណភ្ជាប់ដែលគ្មានសុវត្ថិភាព​ ការបំពានទិន្នន័យសំខាន់ៗមានដូចជាលេខទូរសព្ទ និងអុីម៉ែល និងមាតិកាអនឡាញមិនសមរម្យជាដើម។

ក្នុងនាមជាក្រុមហ៊ុនផ្តល់នូវសេវាទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលមួយនៅកម្ពុជា ក្រុមហ៊ុន Smart បានទើបនឹងដាក់ឱ្យ អតិថិជនប្រើប្រាស់សេវាកម្មដ៏ថ្មីស្រឡាងគឺ សេវកម្ម Smart Cybersecurity Add-Onដើម្បីជំរុញនូវបទពិសោធសុវត្ថិភាពក្នុងការប្រើប្រាស់អុីនធឺណិតរបស់អតិថិជនអោយកាន់តែមានទំនុកចិត្ត មិនថាការប្រើប្រាស់អុីនធឺណិតសម្រាប់​ការងារ​ ឬ​ការ​កម្សាន្ត។

មុខងារពិសេសទាំង 3 របស់សេវាកម្ម Smart Cybersecurity

1. មុខងារសុវត្ថិភាពតាមអុីនធឺណិត (Secure Browsing) ជាមុខងារ ដែលជូនដំណឹងពេលលោកអ្នកចុចតំណភ្ជាប់ ឬហៅថា Link ណាមួយដែលគ្មានសុវត្ថិភាព​ សម្រាប់លេខទូរសព្ទចំនួន ១លេខ

2. មុខងារជូនដំណឹងអំពីការបំពានទិន្នន័យផ្ទាល់ខ្លួន (Data Breach Alert) ជាមុខងារ ដែលជូនដំណឹងពេលព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់ៗរបស់អ្នកដូចជា លេខទូរសព្ទ និងអុីម៉ែលត្រូវបានបែកធ្លាយ ឬលួចយកដោយក្រុម Hacker​ ទៅកាន់លេខទូរសព្ទចំនួន ១លេខ និងទៅកាន់អុីម៉ែលចំនួន ៩អុីម៉ែល

3. មុខងារកំណត់ប្រភេទមាតិកា (Content Filtering) ជាមុខងារ ពិសេសក្នុងការកំណត់មាតិកាដែលអាចរារាំងការចូលប្រើប្រាស់គេហទំព័រឬកម្មវិធីមិនសមរម្យ ខុសច្បាប់ មាតិកាសម្រាប់មនុស្សពេញវ័យ អំពើហិង្សា ឬសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀងដូចជា​ ការកម្សាន្ដ មាតិកាសម្រាប់យុវវ័យ ឧក្រិដ្ឋកម្ម មាតិកាដែលផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម​រំខាន ​​សម្រាប់លេខទូរសព្ទចំនួន ១លេខ

តម្លៃនៃសេវាកម្ម

សេវាកម្ម Smart Cybersecurity Add-On មានតម្លៃត្រឹម 30 សេនក្នុងមួយសប្តាហ៍ ឬ 60 សេនក្នុងមួយខែ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារទាំង 3 ខាងលើនេះ

រាល់អតិថិជនរបស់ Smart អាចភ្ជាប់ សេវាកម្ម Smart CybersecurityAdd-On តាមរយៈស្មាតណាស់អេបឥឡូវនេះ។ ជ្រើសរើស Smart Cybersecurity ដើម្បីជាជំនួយដល់ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។ បន្ថែមពីនេះ អតិថិជនដែលកំពុងភ្ជាប់នូវគម្រោង Smart ល្អ! ដាតា 10 នឹងទទួលបាននូវមុខងារ Cybersecurity បន្ថែមដោយឥតគិតថ្លៃផងដែរ។

ក្រុមហ៊ុន Smart បានបង្ហាញពីសមិទ្ធផល និងការយកចិត្តទុកដាក់របស់ខ្លួនលើទិន្នន័យនិងឯកជនភាពរបស់អតិថិជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍ដល់សង្គមកម្ពុជាផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបានទទួលនូវពានរង្វាន់ “Technology Leader Award” ពីកម្មវិធី ESG Contest and Awards Gala Dinner ពី EuroCham ដែលប្រព្រឹត្តឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញផងដែរ។

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...