Vietjet និង OpenAirlines ចាប់ដៃគូដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI

Date:

ភ្នំពេញ៖ ថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។

Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់ ២ ភាគរយ និងកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 បានជាង ៩៦ ពាន់តោនក្នុងមួយឆ្នាំ។

Vietjet ក៏នឹងដាក់ឱ្យដំណើរការកម្មវិធី SkyBreathe® MyFuelCoach ដល់អ្នកបើកបរទាំងអស់របស់ខ្លួនផងដែរ។ ជាជំនួយការបង្កើនការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព កម្មវិធីនេះផ្តល់នូវការសង្ខេប និងពន្យល់អំពីអេកូជាក់លាក់សម្រាប់អ្នកបើកយន្តហោះនីមួយៗ។ ទន្ន័យដែលផ្តល់ការយល់ដឹងបានស៊ីជម្រៅទាំងនេះ អនុញ្ញាតឱ្យអ្នកបើកយន្តហោះតាមដានការអនុវត្ត កំណត់តំបន់ហោះហើរដើម្បីកែលម្អ និងធ្វើការអនុវត្តការបើកបរបានយ៉ាងងាយស្រួល និងល្អបំផុតព្រមទាំងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព។ ទាំងនេះនឹងជួយសម្រួលដល់យន្តហោះហោះហើរកាន់តែស៊ីប្រេងឥន្ធនៈតិច ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់បរិស្ថានបានល្អផងដែរ។

លោក Alexandre Feray នាយកប្រតិបត្តិនៃក្រុមហ៊ុនOpenAirlines មានប្រសាសន៍ថា “ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ Vietjet ចំពោះប្រតិបត្តិការហោះហើរប្រកបដោយចីរភាពបន្ថែមទៀត។ តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយការច្នៃប្រឌិត និងឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្លាស់ប្តូរគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនចំពោះអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០ ទៅជាសកម្មភាពជាក់ស្តែងដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ទាំងមូល គឺសម្រាប់អ្នកធ្វើដំណើរ និងភពផែនដី។ ការអនុវត្តកម្មវិធី SkyBreathe® កំពុងដំណើរការហើយ ដោយធានាថា Vietjet អាចដោះសោសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ ឆាប់រហ័ស និងចាប់ផ្តើមមើលឃើញលទ្ធផលដែលអាចវាស់វែងបាន។

អនុប្រធានក្រុមហ៊ុន Vietjet លោក Nguyen Duc Thinh ក៏បានចែករំលែកថា៖ កិច្ចព្រមព្រៀងថ្ងៃនេះជាមួយ OpenAirlines តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ Vietjet ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប យើងអាចបន្តបង្កើតថ្មី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO2 និងបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរក្នុងតម្លៃសមរម្យ។ កិច្ចសហការនេះ ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Vietjet ឆ្ពោះទៅរកនិរន្តរភាព ខណៈពេលដែលផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។

តាមរយៈការចូលរួមជាមួយសមាជិកចំនួន ៧៣ នៃសហគមន៍ SkyBreathe® ក្រុមហ៊ុន Vietjet ទទួលបានសិទ្ធិចូលដំណើរការទៅកាន់បណ្តាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប្រកបដោយថាមពលដែលប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ប្រកបដោយចីរភាព។ ក្នុងនាមជាសមាជិកនៃសហគមន៍នេះ Vietjet ក៏នឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអ្នកជំនាញផ្នែកប្រេងឥន្ធនៈ OpenAirlines ដែលនឹងជួយក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនអត្ថប្រយោជន៍ជាអតិបរមាលើការធ្វើដំណើរ SkyBreathe®របស់ខ្លួន។

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកាសចរប្រកបដោយថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី និងប្រទេសនានាជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព សម្រាប់ដំណើរកម្សាន្តបែបធុរកិច្ច ការកម្សាន្តឬលក្ខណៈគ្រួសារ។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...