ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ​»

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការ​ជា «ទីកន្លែងធ្វើការដ៏ល្អ​»​ ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបាន​សបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុន​ក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ ​​គឺជាការ​ទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែល​ផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួល​បាន​វិញ្ញាបនបត្រ​ជាថ្មីនេះ ​ជាភាពជោគជ័យ​ដ៏សំខាន់មួយទៀត​នៅក្នុង​ដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅ​ប្រទេសកម្ពុជា។ 

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលមាន​ការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង ​និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិត​គ្រប់រូប​មានអារម្មណ៍ថា ​​ទទួល​បានការ​គោរព​ និងផ្តល់តម្លៃ​ ដែលនេះជាស្តង់ដា​ខ្ពស់មួយដែលត្រូវបាន​កំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។ 

ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។

ក្រុមការងារ​មានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយ

​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​គោលបំណងលើសពី​ការ​ផលិត​ស្រា​បៀរពោលគឺ​ការ​បង្កើត​នូវ​វប្បធម៌​នៃ​ការរួប​​រួមគ្នាដ៏ពិតប្រាកដមួយ។ លោកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ថ្លែង​ថា៖ «យើងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើរ ហើយគោលបំណងមួយនេះគឺត្រូវចាប់ផ្តើមពីធនធាន​មនុស្ស​របស់យើង។ យើងប្តេជ្ញាថានឹងបន្តបង្កើតនូវបរិយាកាសមួយដែលនិយោជិត​របស់យើងត្រូវបានផ្តល់តម្លៃ មាន​ការ​គាំទ្រ និងត្រូវបានជម្រុញដើម្បីបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ»។

ជាមួយការប្តេជ្ញាមួយនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា តែងតែបន្តវិនិយោគលើធនធាន​មនុស្ស​របស់ខ្លួនតាមរយៈការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមអំពីសុខុមាលភាព។ អ្វីដែលធ្វើឱ្យ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លេចធ្លោ​ជាង​គេនោះ គឺឱកាសដែល​ផ្ដល់ទៅ​ឱ្យ​និយោជិត​ទទួលបានបទពិសោធន៍អន្តរជាតិ និងបង្ហាញសមត្ថភាពខ្លួន នៅ​ក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុន ហ៊ិននីគែន ទូទាំងពិភពលោក។

ជាក់ស្តែងចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤​ និយោជិតចំនួន ១៨ នាក់ត្រូវបានផ្តល់ឱកាសឱ្យទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ហូឡង់ នូវែលសេឡង់ និងប៉ាពួញូហ្គីណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាមជាដើម ដែលនេះបាន​បង្ហាញពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជាដែលប្រកបដោយ​​ទេពកោសល្យនៅលើឆាកអន្តរជាតិ។

ម្យ៉ាងទៀត សម្រាប់និយោជិត​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ពួកគេ​មិនមែនគ្រាន់តែផ្តោតលើការ បំពេញកាតព្វកិច្ចប្រចាំថ្ងៃនៅកន្លែង​​ការងារនោះទេ ប៉ុន្ដែ​ពួកគេ​ក៏​មាន​មោទនភាពចំពោះតួនាទីរៀងៗ​ខ្លួន​ផងដែរ​​។ ជាក់ស្តែង និយោជិត​ ៩២ ភាគរយ​បាន​និយាយថា ពួកគេមានមោទនភាពដែលជាផ្នែកមួយនៃក្រុមហ៊ុន និងការរួមចំណែករបស់ក្រុមហ៊ុន នៅក្នុង​សហគមន៍ដែលនៅជុំវិញ។

ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន​ (DEI) ត្រូវបានរួមបញ្ចូលជានិច្ច​​នៅក្នុងវប្បធម៌ការងាររបស់ក្រុមហ៊ុនដោយជំរុញឱ្យមានការផ្ដល់​តម្លៃ​ និងឱកាសស្មើៗគ្នាសម្រាប់​និយោជិត​គ្រប់រូប។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមមានដូចជា មជ្ឈមណ្ឌលថែទាំកុមារ កម្មវិធី «ស្ត្រី​នៅផ្នែកលក់​» ​ និងការខិតខំប្រឹងប្រែងបន្ត​កសាងកម្លាំងការងារដែលទទួលយកភាពចម្រុះ ដោយមិនគិតពីភេទ ពូជសាសន៍ ឬសញ្ជាតិ ​ស្របទៅតាមផ្នត់គំនិត «ការយល់ឃើញចម្រុះ នឹងធ្វើឱ្យគុណភាពស្រាបៀរកាន់តែប្រណិត»។

សាមគ្គីភាព និងភាពរួបរួមគ្នាក្នុង​ចំណោម​និយោជិត​ទាំង​អស់តែងតែមានជានិច្ចនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ មិនថាការប្រារឰ​ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬខួបលើកទី ៣០​ របស់ ក្រុមហ៊ុននោះទេ និយោជិត​ទាំង​អស់តែងតែ​មករួមគ្នាដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ក្រៅពីតួនាទី​ និងម៉ោងធ្វើការប្រចាំថ្ងៃ និយោជិតក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសហគមន៍ដោយពង្រឹងវប្បធម៌នៃការផ្តល់ និងចែករំលែកត្រឡប់មកវិញ ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ»។

លើសពីនេះនៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពជាបេះដូងនូវរាល់ប្រតិបត្តិការទាំងអស់។ និយោជិត ​៩៤  ភាគរយបាន​បញ្ជាក់ថា ពួកគេកំពុងតែធ្វើការក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព។ ក្រុមហ៊ុនតែងតែបន្តពង្រឹងនូវសុវត្ថិភាពនៅកន្លែងធ្វើការតាមរយៈការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ វិធានការការពារ និងវិធីសាស្រ្តសកម្មក្នុងការបង្ការហានិភ័យ។ ការធានាថា គ្រប់គ្នា រួមទាំងនិយោជិត អ្នកម៉ៅការ និងភ្ញៀវទាំងអស់​ត្រូវត្រឡប់ទៅផ្ទះដោយសុវត្ថិភាពនៅចុងបញ្ចប់នៃម៉ោងការងារ​របស់គេដែលនេះគឺជាតម្លៃស្នូលក្នុងប្រតិបត្តិការរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

លោកស្រី លី លីមុនីពេជ្រ ប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស​ប្រចាំ​ កម្ពុជា និង​ឡាវ បានបញ្ជាក់ថា៖ «ការទទួលបានវិញ្ញាបនបត្រជាកន្លែងដ៏ល្អសម្រាប់ធ្វើការពីរឆ្នាំជាប់ៗគ្នាធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង។ ការទទួលស្គាល់ជា​ថ្មី​នេះគឺជាសក្ខីភាពមួយចំពោះវប្បធម៌ដែលយើងបានបង្កើតនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ការពង្រឹង​សមត្ថភាព​​ សុខុមាលភាព និងសាមគ្គីភាពរបស់និយោជិត​គឺជាស្នូលនូវរាល់ប្រតិបត្តិការរបស់យើង»។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបង្កើតឡើងនៅលើការជឿទុកចិត្ត បិរយាប័ន្ន​ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងយកចិត្ដ​ទុកដាក់​លើសពីការ​ផលិត​ស្រាបៀរ។​ ក្រុមហ៊ុន​នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹង​នូវវប្បធម៌នៃការរួប​រួមគ្នា ដោយធានាថា និយោជិត​គ្រប់រូបទទួល​បាន​ការ​គាំទ្រ ផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការនាំយកនូវអ្វីដែលក្រុមហ៊ុន​ទទួលបាន​ក្នុងនាម​ជា «ទីកន្លែងធ្វើការដ៏ល្អ »​ ពិតប្រាកដ៕ 

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងច្រវាក់​​ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំង សង្គម និង​ការ​ទទួល​ទាន​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...