Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន

Date:

ភ្នំពេញ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។

ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩

ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។

ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ Vietjet កំពុងពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលមានបណ្តាញហោះហើរទូលំទូលាយបំផុតរវាងវៀតណាម និងឥណ្ឌា។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការផ្លូវហោះហើរចំនួន ១០ ជាមួយនឹងជើងហោះហើរចំនួន ៧៨ ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងទីក្រុង ដាណាង ទៅកាន់ទីក្រុងសំខាន់ៗរបស់ប្រទេសឥណ្ឌា រួមមានទីក្រុង New Delhi ទីក្រុង Mumbai Ahmedabad Kochi Hyderabad និង Bengaluru ។

ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនតម្លៃប្រូម៉ូសិនរហូតដល់ថ្ងៃទី ២៤

 ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃត្រឹមតែ USD 0 សម្រាប់ជើងហោះហើរលើផ្លូវហូជីមិញ – Hyderabad/Bengaluru ចន្លោះពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ ។ ការបញ្ចុះតម្លៃ 20% ក៏មាននៅលើផ្លូវវៀតណាម-ឥណ្ឌាផ្សេងទៀតដែលមានលេខកូដប្រូម៉ូសិន “HOLIINDIA” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។

ជំរុញការតភ្ជាប់វៀតណាម-ជប៉ុន៖ សេវាកម្មហោះហើរផ្ទាល់ចំនួន ១០

ក្រុមហ៊ុន Vietjet ក៏កំពុងបង្កើនសេវាធ្វើដំណើររវាងប្រទេសវៀតណាម និងជប៉ុនជាមួយនឹងផ្លូវហោះហើរថ្មីចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ណាហ្គោយ៉ា និង ហ្វូគូអូកា ដែលជាទីក្រុងធំទី ៣ និងទីបួននៃ ” the Land of the Rising Sun” ។ ដោយសារទីក្រុងហូជីមិញបម្រើជាច្រកចេញចូលក្នុងតំបន់ ផ្លូវថ្មីនេះនឹងលើកកំពស់ទេសចរណ៍ កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន និងទូទាំងតំបន់កាន់តែទូលំទូលាយ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ណាហ្គោយ៉ា គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ទន្ទឹមនឹងនេះ ផ្លូវហោះហើរទីក្រុងហូជីមិញ-ហ្វូគូអូកា នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។ ជាមួយនឹងការបន្ថែមទាំងនេះ Vietjet នឹងដំណើរការជើងហោះហើរចំនួន ១៣៨ ប្រចាំសប្តាហ៍ ឆ្លងកាត់ផ្លូវហោះហើរត្រង់ចំនួន ១០ រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន ដោយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងតូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា។

ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ជើងហោះហើរជប៉ុន-វៀតណាមទាំងអស់ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ដោយចាប់ផ្តើមពី USD0 (*) សម្រាប់ជើងហោះហើរចន្លោះពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសទាំងនេះ ដើម្បីកក់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា និងជប៉ុន តាមរយៈទីក្រុងសំខាន់ៗរបស់វៀតណាម។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួល ដើម្បីស្វែងយល់ពីបេះដូងដ៏រស់រវើក និងរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិក។

អ្នកដំណើរអាចរីករាយនឹងការហោះហើរលើយន្តហោះទំនើប សន្សំសំចៃប្រេងរបស់ Vietjet ជាមួយនឹងម៉ឺនុយក្នុងជើងហោះហើរដែលមានម្ហូបវៀតណាម និងអន្តរជាតិ ការសម្តែងវប្បធម៌ក្នុងយន្តហោះក្នុងឱកាសពិសេស ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃ និងរង្វាន់ភក្តីភាព SkyJoy ។

សម្រាប់ការកក់សំបុត្រ និងព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ http://www.vietjetair.com/ ឬកម្មវិធីទូរស័ព្ទ Vietjet Air ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងរដូវកាលធ្វើដំណើរមមាញឹក

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...