TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី 

Date:

ភ្នំពេញ៖​ TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។
 
យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។
 
KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់ TikTok នៅកម្ពុជាអាចចូលប្រើមុខងារ Security Checkup ដោយចូលទៅកាន់ «Settings and privacy» នៅក្នុងកម្មវិធីរបស់ពួកគេ ហើយជ្រើសរើស «Security & permissions»។

មុខងារពិសេសមួយទៀត ការភ្ជាប់ជាមួយគ្រួសារ (Family Pairing) មុខងារនេះជួយឪពុកម្តាយកំណត់ និងគាំទ្រក្មេងជំទង់របស់ពួកគេក្នុងការកសាងទម្លាប់ឌីជីថលដែលមានតុល្យភាព។ មុខងារថ្មីរួមមានមុខងារ Time Away ដែលអនុញ្ញាតឱ្យឪពុកម្តាយកំណត់ពេលសម្រាកពី TikTok និងបង្ហាញការទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ក្មេងជំទង់របស់ពួកគេដូចជា អ្នកដែលកូនៗរបស់ពួកតាមដាន និងជាដើម។ ឪពុកម្តាយក៏អាចត្រូវបានជូនដំណឹងផងដែរនៅពេលដែលក្មេងជំទង់របស់ពួកគេរាយការណ៍អំពីខ្លឹមសារ។

បន្ថែមពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់មុខងារឈប់សម្រាកសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ដោយការប្រើប្រាស់ភ្លេតហ្វមនេះពេលយប់នឹងមានជាមួយនឹងតន្ត្រីស្ងប់ស្ងាត់ និងលំហាត់សមាធិ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភ្លេតហ្វមនេះនេះឲ្យកាន់តែប្រសើរ។ ភ្លេតហ្វមនេះបន្តផ្សព្វផ្សាយខ្លឹមសារអប់រំតាមរយៈ STEM feed ដែលឥឡូវនេះមាននៅក្នុងជាង ១០០ ប្រទេស។ ការធ្វើបច្ចុប្បន្នភាពទាំងនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពឌីជីថល ខណៈពេលដែលផ្តល់ឱ្យក្រុមគ្រួសារនូវការគ្រប់គ្រង និងភាពបត់បែនកាន់តែច្រើន។

Screenshot

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ TikTok ចំពោះសុវត្ថិភាពអនឡាញ ក្រុមហ៊ុន TikTok ក៏បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសុវត្ថិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកបង្កើតមាតិកា អ្នកកាសែត និងអ្នកតំណាងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុតសម្រាប់សុវត្ថិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍របស់ TikTok និងរបៀបចូលរួមដោយការទទួលខុសត្រូវនៅលើភ្លេតហ្វមនេះ។

ការការពារទិន្នន័យសហគមន៍សកលគឺជាបេះដូងនៃ TikTok ។ TikTok វិនិយោគលើការការពារនៅគ្រប់កម្រិត ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស និងការគ្រប់គ្រង ដូច្នេះពួកគេអាចបង្កើត ភ្ជាប់ និងចែករំលែកមាតិកាដោយទំនុកចិត្ត។ TikTok ក៏លើកទឹកចិត្តសហគមន៍សកលរបស់ខ្លួនឱ្យ#BeCyberSmart តាមរយៈស៊េរីអប់រំដូចជា @TikTokTips ។
ស្វែងយល់បន្ថែមអំពីការអនុវត្តឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់យើងនៅក្នុងមជ្ឈមណ្ឌលឯកជនភាព មជ្ឈមណ្ឌលជំនួយរបស់យើង និងស៊េរីព័ត៌មានដូចជា TikTok Privacy Studio និង TikTok Facts

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...