ការសហការគ្នាប្រកបដោយទំនុកចិត្ត និងការរីកចម្រើន៖ ដំណើរការអាជីវកម្មរបស់ភ្នាក់ងារ សាំង រ័ត្នធីតា និងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

Date:

ភ្នំពេញថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទៅកាន់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើននាក់ និងបានពង្រីកវត្តមាននៃម៉ាកយីហោរបស់ក្រុមហ៊ុននៅក្នុងខេត្តស្វាយរៀង។

ដំណើរការនៃការសហការគ្នានេះបានចាប់ផ្តើមជាផ្លូវការនៅដើមទសវត្សឆ្នាំ ១៩៩០។ ពេលនោះគាត់គ្រាន់តែជាម្ចាស់ហាងលក់ភេសជ្ជៈមួយ ដែលមានការលក់ផលិតផលស្រាបៀររបស់ក្រុមហ៊ុននេះ ក្នុងចំនួនមួយតូចប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែការសង្កេតឃើញអំពីការកើនឡើងនៃតម្រូវការចំពោះភេសជ្ជៈមានគុណភាពខ្ពស់ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ លោកស្រីក៏បានតាំងចិត្ត បោះជំហាន ចាប់ដៃគូជាភ្នាក់ងារតំណាងចែកចាយរបស់ក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា នៅក្នុងឆ្នាំ ១៩៩៥។

ការផ្លាស់ប្តូរពីការធ្វើអាជីវកម្ម លក់ភេសជ្ជៈតូចមួយ មកជាភ្នាក់ងារតំណាងចែកចាយក្រុមហ៊ុនដ៏ធំមួយនេះ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែនៅពេលដែលចាប់ផ្តើមដំបូង លោកស្រីបានជួបនូវបញ្ហាហិរញ្ញវត្ថុមួយចំនួន ហើយក៏មានភាពស្ទាក់ស្ទើរក្នុងការឈានជើងចូលក្នុងឧស្សាហកម្មមួយដែលភាគច្រើនសុទ្ធតែជាបុរសផងដែរ។ ទោះជាយ៉ាងណាក្តី ការតាំងចិត្ត និងការជឿជាក់លើគុណភាពរបស់ផលិតផលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លោកស្រីបានជម្នះឧបសគ្គនានា ដើម្បីទទួលបាននូវឱកាសនេះ ហើយតាំងចិត្តតស៊ូទោះបីជាលោកស្រីត្រូវខិតខំប្រឹងប្រែងជាងគេទ្វេដងក៏ដោយ។

ដោយសារតែលោកស្រីទើបតែមានវត្តមាននៅក្នុងទីផ្សារដំបូង លោកស្រីត្រូវដើរតួនាទីជាច្រើន ជាអ្នកលក់ផង អ្នកធ្វើទីផ្សារផង អ្នកផ្សព្វផ្សាយផង ដើម្បីធានាថាសម្លេង និងវត្តមានលោកស្រីផ្ទាល់ត្រូវបានអតិថិជនចងចាំ និងនឹករលឹក។ រួមជាមួយក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុន លោកស្រីបានចុះទៅកាន់ទីផ្សារដោយផ្ទាល់ ដូចជាទៅតាមបណ្តាដេប៉ូ ហាងលក់ភេសជ្ជៈ និងតាមរោងអាពាហ៍ពិពាហ៍ជាដើម ដើម្បីជួបអតិថិជន កសាង និងពង្រឹងទំនាក់ទំនង ក៏ដូចជាយល់ដឹងពីស្ថានភាពទីផ្សារបន្ថែម ដើម្បីជម្រុញដល់អាជីវកម្មរបស់គាត់។

លោកស្រី រ័ត្នធីតា បានចែករំលែកពីបញ្ហាពេលដំបូងថា “សម្រាប់រូបនាងខ្ញុំផ្ទាល់ នៅពេលដែលទាក់ទងទៅម្ចាស់ហាងលក់ភេសជ្ជៈដែលជាអតិថិជនរបស់យើងនោះ ខ្ញុំពឹងផ្អែកលើជំនាញនៃការប្រាស្រ័យទាក់ទងរបស់ខ្ញុំដើម្បីកសាងទំនុកចិត្ត។ គោលដៅរបស់ខ្ញុំគឺមិនត្រឹមតែលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើនទំនាក់ទំនងដ៏រឹងមាំ ដែលធានាថាម៉ាកយីហោរបស់ក្រុមហ៊ុន តែងតែជាជម្រើសដែលអតិថិជនពេញចិត្ត”។

ការលះបង់ និងការតស៊ូរបស់គាត់ក៏បានចេញជាផ្លែផ្កា ដែលធ្វើឱ្យលោកស្រីទទួលបានកេរ្តិ៍ឈ្មោះជាបុគ្គលម្នាក់ដែលគួរឱ្យគោរព និងរាប់អាន ពីសំណាក់អ្នកលក់រាយ និងអតិថិជននានា។ ត្រឹមតែរយៈពីរឆ្នាំបន្ទាប់ពីលោកស្រីចាប់ផ្តើមដំបូងមក ក្រុមហ៊ុនបានទទួលស្គាល់ពីការប្តេជ្ញាចិត្ត និងការរីកចម្រើននៃអាជីវកម្មរបស់គាត់នៅក្នុងទីផ្សារ ហើយក្រុមហ៊ុនផ្តល់ការទុកចិត្តដល់លោកស្រីឲ្យ គ្រប់គ្រងលើភ្នាក់ងារតំណាងចែកចាយមួយទៀតក្នុងខេត្តព្រៃវែង។

លោក Hannes Verhoeven នាយកផ្នែកលក់នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលើកឡើងថា “តំណាងភ្នាក់ងារ សាំង រ័ត្នធីតា ជាដៃគូសហការដ៏សំខាន់សម្រាប់ដំណើរអាជិវកម្មរបស់យើង។ ការប្តេជ្ញាចិត្ត ការសម្របខ្លួន និងការឈានមុខក្នុងទីផ្សាររបស់គាត់ មានសារៈសំខាន់សម្រាប់ពង្រីកវត្តមានរបស់ក្រុមហ៊ុនរបស់យើង។ កិច្ចសហការដ៏យូររបស់យើង គឺមកពីការជឿទុកចិត្ត មានចក្ខុវិស័យរួមគ្នា និងយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់របស់យើង។”

ក្រុមហ៊ុន ហ៊ិននីគែនខេមបូឌា ក៏បានវិនិយោគយ៉ាងសកម្មលើការរីកចម្រើនរបស់ដៃគូរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាល និងកម្មវិធីលើកទឹកចិត្ត សម្រាប់ភ្នាក់ងារតំណាងចែកចាយរបស់ខ្លួន។ បទពិសោធន៍មួយដែលលោកស្រីចងចាំមួយនោះគឺនៅក្នុងឆ្នាំ ២០២៤ ពេលដែលលោកស្រីបានសម្រេចនូវគោលដៅផែនការរបស់ក្រុមហ៊ុន ហើយបានទទួលបទពិសោធន៍ទៅទស្សនាព្រឺត្តិការណ៍ Formula 1 នៅប្រទេសសិង្ហបុរី ដែលជាដំណើរទៅក្រៅប្រទេស ដំបូងរបស់លោកស្រីផងដែរ។

កិច្ចជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានេះបានរួមបញ្ជូលក្នុងគុណតម្លៃនៃក្រុមគ្រួសាររបស់លោកស្រី ដោយនៅក្នុងឆ្នាំ ២០១៤ កូនស្រីរបស់លោកស្រីបានបន្តនូវអាជីវកម្មនេះបន្ត ជាតំណាងភ្នាក់ងារចែកចាយនៅក្នុងខេត្តព្រៃវែង ដែលនេះបានសបញ្ជាក់ថានេះមិនមែនគ្រាន់តែជាការពង្រីកនូវអាជីវកម្មនោះទេ ប៉ុន្តែវាជាការបន្តគុណតម្លៃតជំនាន់ ដោយសារតែការទុកចិត្ត និងជឿជាក់គ្នា។

លោកស្រី សាំង រ័ត្នធីតា ពិពណ៌នាអំពីទំនាក់ទំនងរបស់គាត់ជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  ថាជាភាពជាដៃគូពិតប្រាកដ ដែលផ្តោតលើការគាំទ្រ និងរីកចម្រើនជាមួយគ្នា។ ជាមួយនឹងមូលដ្ឋានគ្រឹះដែលបង្កើតឡើងដោយផ្អែកលើទំនុកចិត្ត និងភាពជោគជ័យរួមគ្នា លោកស្រីទន្ទឹងសង្ឃឹមថាការសហការនេះនឹងបន្តទៅមុខទៀតដើម្បីធានាថា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន នៅតែជាឈរឈ្មោះដ៏ល្អនៅក្នុងទីផ្សារ។

លោកស្រី ចែករំលែកថា ” សព្វថ្ងៃនេះ ក្រុមហ៊ុនមានការដំណើរការ ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដែលមានស្តង់ដា និងប្រសិទ្ធភាព ដែលបញ្ហាប្រឈមនានាត្រូវបានដោះស្រាយភ្លាមៗ រួមទាំងមានកិច្ចសហការដ៏រឹងមាំរវាងក្រុមការងារផ្នែកលក់ និងដៃគូតំណាងចែកចាយ ដែលធានាបាននូវប្រតិបត្តិការយ៉ាងរលូន។ ខ្ញុំជឿជាក់ថាជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ យើងនឹងបន្តរីកចម្រើនជាមួយគ្នា ស្វែងរកឱកាសថ្មីៗដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងអ្នកប្រើប្រាស់របស់យើង កាន់តែល្អបន្ថែមទៀត និងរិះរករបៀបធ្វើប្រតិបត្តិការថ្មីៗដែលមានប្រសិទ្ធភាព និងទំនើប ស្របទៅតាមការវិវត្តទៅមុខនៃទីផ្សារ។”


អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងច្រវាក់​​ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំង សង្គម និង​ការ​ទទួល​ទាន​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​ heinekencambodia.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...