ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ វឌ្ឍនភាពផ្នែកនិរន្តរភាពរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ឆ្នាំ២០២៤

Date:

ភ្នំពេញ៖ ថ្ងៃទី ២ ខែឧសភា  ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាសម្រេចបានសមិទ្ធិផលជាច្រើន ជាមួយនឹងមហិច្ឆិតាផ្នែកនិរន្តរភាពរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤  ដោយបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើអាទិភាពសំខាន់ៗទាំងបីរបស់ក្រុមហ៊ុនរួមមាន៖ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវស្របតាមយុទ្ធសាស្ត្រសកល “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុន។

សមិទ្ធិផលគួរឱ្យកត់សម្គាល់ទាំងនោះរួមមាន៖

• កាត់បន្ថយការបំភាយឧស្ម័នកាបូនិចបានចំនួន ៩៧% (Scope ១ & ២) បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២

• កាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យមក្នុងចំនួន ២៤.៥% គិតចាប់តាំងពីឆ្នាំ២០១៨ 

• រក្សាកំណត់ត្រាគ្មានគ្រោះថ្នាក់ដល់អាយុជីវិតនៅកន្លែងធ្វើការចាប់តាំងពីឆ្នាំ ១៩៩៦

• ផ្សព្វផ្សាយយុទ្ធនាការ “បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ” ទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គម ១០.៤ លាននាក់ 

លោក Andy Hewson នាយកគ្រប់គ្រងនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “នៅឆ្នាំ២០២៤ យើងបានប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ 

សមិទ្ធផលដ៏ធំធេងនេះ គឺជាការក្រើនរំលឹកអំពីមហិច្ឆតារយៈពេលវែងរបស់យើងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ដោយសារតែទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់បុគ្គលិកយើង និងដៃគូសហការ យើងមានមោទនភាពក្នុងការបន្តខិតខំធ្វើការដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់បរិស្ថាន និងសង្គមរបស់យើង។” 

និរន្តរភាពបរិស្ថាន

នៅឆ្នាំ ២០២៤ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តបោះជំហានទៅមុខដើម្បីឈានទៅដល់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច បង្កើនចក្រាវិស័យបរិស្ថាន និងការពារប្រភពទឹកដែលមានគុណភាពល្អ និងធម្មជាតិ។

ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចបានចំនួន ៩៧% (Scope ១ & ២) គឺសម្រេចបានដោយការផ្លាស់ប្តូរទៅជាការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលកកើតឡើងវិញ ដែលបានបំពេញតាមកាតព្វកិច្ចបរិស្ថានរបស់វិញ្ញាបនបត្រថាមពលកកើតឡើងវិញ (I-REC)។ ថាមពលកំដៅ គឺមានសារៈសំខាន់នៅគ្រប់ដំណាក់កាលនៃដំណើរការផលិតស្រាបៀរដែលរួមមានការដុតកំដៅ ការផលិត និងការសម្អាត។ នៅរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាមពលកម្ដៅ គឺទទួលបានពីរោងចក្រជីវម៉ាសដែលបានមកពីការបំប្លែងអង្កាមដែលជាកាកសំណល់នៃដំណាំស្រូវក្នុងប្រទេសកម្ពុជាទៅជាថាមពលកំដៅ ។ 

លើសពីនេះទៀត ៩៨.៦% នៃកាកសំណល់សរុបមិនត្រូវបានចាក់ចោលនៅកន្លែងចាក់សំរាមនោះទេ ពីព្រោះក្រុមហ៊ុន បានធ្វើការជាមួយដៃគូក្នុងស្រុកដើម្បីកែច្នៃកាកសំណល់  និងបំប្លែងកាកសំណល់ផលិតស្រាបៀរដែលមានដូចជាស្រូវសាលី និងមេដំបែទៅជាចំណីសត្វ ដែលការធ្វើបែបនេះគឺជាការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមានៅក្នុងផលិតកម្មរបស់ក្រុមហ៊ុន។

ទឹកដែលជាធនធានដ៏មានតម្លៃ និងជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ កំពុងត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវជាងពេលណាៗទាំងអស់ ដោយក្រុមហ៊ុនបានកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យមក្នុងចំនួន២៤.៥% ពី ៣.៥១ហ៊ិចតូលីត្រ/ហ៊ិចតូលីត្រ មកត្រឹម ២.៦ហ៊ិចតូលីត្រ/ហ៊ិចតូលីត្រ  គិតចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២៤ ។ ទឹកសំណល់ទាំងអស់ត្រូវបានសម្អាតមុនពេលបញ្ចេញត្រឡប់មកវិញដោយសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាថា រោងចក្រផលិតស្រាបៀរ បានរួមចំណែកជួយអភិរក្សប្រភពទឹកដែលមានគុណភាពល្អ និងប្រព័ន្ធអេកូឡូស៊ីនៅប្រទេសកម្ពុជាឱ្យនៅតែមានសភាពល្អ។ 

និរន្តរភាពសង្គម

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្តេជ្ញាចិត្ដលើកកម្ពស់ ភាពចម្រុះ សមធម៌ និងបរិយាប័ន្នដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើឱ្យពិភពលោកកាន់តែប្រសើររបស់ក្រុមហ៊ុន។ ក្រុមហ៊ុនជឿជាក់ថាក្រុមការងារដែលពោរពេញដោយភាពចម្រុះ ជួយជំរុញនវានុវត្តន៍ ធ្វើឱ្យប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ និងជួយបង្កើនទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយបុគ្គលិក អ្នកប្រើប្រាស់ ក៏ដូចជាអតិថិជន។

នៅឆ្នាំ២០២៤  ស្រ្ដីដែលមានតួនាទីជាគណៈគ្រប់គ្រងមានចំនួន  ១៧% និងស្រ្ដីដែលមានតួនាទីជាថ្នាក់ដឹកនាំមានចំនួន ៣២% ។ តួលេខទាំងនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការផ្ដល់ឱកាសស្មើៗគ្នាដល់បុគ្គលិកនៅគ្រប់កម្រិតនៃស្ថាប័ន។ ទោះបីជាក្រុមហ៊ុនទទួលស្គាល់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ជាពិសេសនៅកម្រិតអ្នកគ្រប់គ្រង  សមាសភាពនៃថ្នាក់ដឹកនាំបង្ហាញពីសន្ទុះដ៏វិជ្ជមានឆ្ពោះទៅរកមហិច្ឆតា ក្នុងការកសាងកន្លែងធ្វើការមួយដែលប្រកបដោយបរិយាបន្ន  និងមានតុល្យភាព។ ក្រុមហ៊ុន បន្ដប្តេជ្ញាចិត្តជំរុញភាពចម្រុះ សមធម៌ និងបរិយាបន្ន ដើម្បីធានាថាបុគ្គលិកទាំងអស់អាចទទួលបានភាពរីកចម្រើន មានឱកាសដឹកនាំ និងទទួលបានភាពជោគជ័យ។

លើសពីនេះទៀត ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបន្តដាក់ចេញវិធានការដើម្បីធានាថា និយោជិតគ្រប់រូបទទួលបានប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារសមរម្យដែលស្របតាមស្តង់ដារក្នុងឧស្សាហកម្ម និងគោលការណ៍ប្រាក់ឈ្នួលស្មើគ្នា។

ក្រុមហ៊ុន ផ្ដល់ការយកចិត្ដទុកដាក់ខ្ពស់លើសុវត្ថិភាពនៅកន្លែងធ្វើការ ដោយមានវប្បធម៌សុវត្ថិភាពចាក់ឫសយ៉ាងជ្រៅ និងការប្តេជ្ញាចិត្តជាប្រចាំថ្ងៃរបស់បុគ្គលិកគ្រប់រូបរបស់ក្រុមហ៊ុនក្នុងការការពារខ្លួនឯងផ្ទាល់ ក៏ដូចជាបុគ្គលដទៃទៀត។ ក្រុមហ៊ុន ក៏បានរក្សាកំណត់ត្រាគ្មានគ្រោះថ្នាក់ដល់អាយុជីវិតនៅកន្លែងធ្វើការចាប់តាំងពីឆ្នាំ ១៩៩៦ និងក៏ទទួលបានកំណត់ត្រា ១,០៤១ ថ្ងៃនៃការគ្មានឧប្បត្តិហេតុ ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រ និងរីកចម្រើនជាមួយសហគមន៍មូលដ្ឋាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានអនុវត្តគម្រោងប្រកបដោយភាពជោគជ័យជាច្រើនដែលមានដូចជា ការផ្តល់អំពូលភ្លើងបំភ្លឺផ្លូវ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យនៅតាមភូមិនៅក្បែរក្រុមហ៊ុន  ការចែកកញ្ចប់អំណោយជូនក្រុមគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ និងកម្មវិធីដាំដើមឈើដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន។ 

ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និង

តាមរយៈការប្រើប្រាស់  ១០% នៃថវិការបស់ម៉ាកយីហោ Heineken®សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនបានផ្តួចផ្តើមយុទ្ធនាការ “បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ” ដែលបានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាង ១០.៤ លាននាក់នៅឆ្នាំ ២០២៤។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ត្រូវបានដាក់ចេញឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការពិសាក្នុងកម្រិតសមស្រប និងលើកទឹកចិត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

ដើម្បីលើកកម្ពស់ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន Grab ដើម្បីធ្វើការសហការ និងអប់រំអ្នកបើកបរ Grab ប្រមាណជា២០០ នាក់នៅឆ្នាំ ២០២៤។ ភាពជាដៃគូនេះ ក៏បានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ៤៨០,000 នាក់  និងបានប្រើប្រាស់កូដបញ្ចុះតម្លៃសម្រាប់ការជិះចំនួន ៣,២០០  ដងក្នុងឆ្នាំ ២០២៤។ 

លោកស្រី Anne de Graaf នាយិកាកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ “និរន្តរភាព និងទំនួលខុសត្រូវ នៅតែជាអាទិភាពជាយុទ្ធសាស្រ្តក្នុងការគាំទ្រមហិច្ឆតារយៈពេលវែងរបស់យើងនៅប្រទេសកម្ពុជា។ វឌ្ឍនភាពនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន  បង្ហាញថាយើងកំពុងដើរលើផ្លូវដែលស្របទៅតាមមហិច្ឆតារបស់យើងហើយ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើនៅក្នុងបេសកកម្មនេះ។ យើងនឹងខិតខំធ្វើការរួមគ្នា ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។”

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...