ផ្ទះថ្មី ក្តីសង្ឃឹមថ្មី – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្ដើមជំនួយដល់ក្រុមគ្រួសារងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយផ្តល់ផ្ទះចំនួន ១០០ ខ្នង និងរៀបចំយុទ្ធនាការប្រមូលមូលនិធិជាបន្ត

Date:

ភ្នំពេញ៖ ក្នុងការឆ្លើយតបចំពោះជនភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។

ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

លោក Andy Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា មានប្រសាសន៍ថា “អស់រយៈពេល៣០ឆ្នាំមកហើយ ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានវត្តមាននៅទីនេះជាមួយប្រជាជនកម្ពុជា ដោយយើងមិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការរីកចម្រើនរួមគ្នា” ។ “នៅក្រុមហ៊ុន ហ៊ិននីគែន ការប្តេជ្ញាចិត្តក្នុងការធ្វើអោយពិភពលោកកាន់តែប្រសើររបស់គឺជាយុទ្ធនាការនៃដំណើរការអាជីវកម្មរបស់យើងទាំងមូល ចាប់ពីការថែរក្សាបរិស្ថានរហូតដល់ការទទួលខុសត្រូវសង្គម។ ការផ្តល់ជំនួយនេះគឺជាការបន្តនូវគុណតម្លៃរបស់យើង ដោយមានការចូលរួមបន្ថែមពីបុគ្គលិករបស់ក្រុមហ៊ុន និងដៃគូសហការរបស់យើងផងដែរ ដើម្បីធានាថាគ្រួសារទាំងនេះនឹងទទួលបានជំនួយសមស្របក្នុងការចាប់ផ្ដើម និងជាក្តីសង្ឃឹមថ្មីមួយ។”

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏កំពុងចាប់ផ្ដើមយុទ្ធនាការប្រមូលមូលនិធិ រួមជាមួយថ្នាក់ដឹកនាំសហគមន៍ ដៃគូតំណាងចែកចាយ និងដៃគូផ្គត់ផ្គង់ផ្សេងទៀរ។ យុទ្ធនាការនេះនឹងរួមមានសកម្មភាពប្រមូលមូលនិធិ ព្រឹត្តិការណ៍សប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តដែលចូលរួមដោយបុគ្គលិក។ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបានឧបត្ថម្ភបន្ថែមទៀត ទៅលើលំនៅស្ថាន សុខភាព និងការអប់រំសម្រាប់សហគមន៍នៅជាយព្រំដែន។

ការចាប់ផ្ដើមនេះបង្ហាញយ៉ាងច្បាស់ពីជំហរនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាដែលជឿជាក់ថាភាពជោគជ័យរបស់យើងគឺត្រូវតែដើរដំណើររួមគ្នាជាមួយផលវិជ្ជមានដល់សង្គម។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំងសង្គម និង​ការ​ពិសាប្រកប​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...