អបអរសាទរទិវាជាតិវៀតណាមជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសពី Vietjet សម្រាប់គ្រប់ជើងហោះហើរទាំងអស់

Date:

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅទស្សនាប្រទេសវៀតណាមជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយ ដែលបានបើកដំណើរការដើម្បីប្រារព្ធខួបលើកទី ៨០ នៃទិវាជាតិវៀតណាម។ ខណៈពេលដែលការប្រារព្ធពិធីធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងខែបន្ទាប់ ដែលផ្តល់ឱ្យអ្នកដំណើរនូវឱកាសដ៏ល្អឥតខ្ចោះក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសវៀតណាម។

ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥(GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី USD0  សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com

លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នឹងអាចដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាម ផងដែរ។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាទីក្រុងហាណូយក្នុងប៉ុន្មានសប្តាហ៍ខាងមុខអាចរីករាយនឹងការតាំងពិព័រណ៌ “៨០ ឆ្នាំនៃបុណ្យឯករាជ្យ – សេរីភាព – សុភមង្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងព្រឹត្តិការណ៍ Vietjet នឹងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍វៀតណាម ដោយកត់សម្គាល់ដំណើរប្រតិបត្តិការអាជីវកម្មដែលកំពុងមានការរីកចម្រើនប្រកបដោយមោទនភាព ក្នុងនាមជាស្ពានអាកាសតភ្ជាប់វៀតណាមជាមួយពិភពលោក។ អ្នកទស្សនាអាចទទួលបានបទពិសោធន៍ថ្មីៗនៃកន្លែងតាំងពិពណ៌ដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពិតនិម្មិត និងសកម្មភាពអន្តរកម្មនានា ខណៈពេលដែលមានឱកាសឈ្នះសំបុត្រយន្តហោះ ឬវត្ថុអនុស្សាវរីយ៍ជាច្រើនរបស់ Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បន្តវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ហើយកក្តាដែលជំរុញឱ្យមានការរីកចម្រើនទាំងនេះគឺដោយតែមានកងនាវាអាកាសចរទំនើប ភាពល្អឥតខ្ចោះនៃប្រតិបត្តិការអាជីវកម្ម និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពភ្ញៀវធ្វើដំណើរ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដើម្បីទស្សនាវប្បធម៌ដ៏សំបូរបែបរបស់វៀតណាម។ 

ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងរលូនទៅកាន់គោលដៅដ៏គួរឱ្យរំភើបរីករាយទូទាំងអាស៊ី និងប្រទេសជាច្រើនទៀត ខណៈពេលដែលរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Vietjet។

ការផ្តល់ជូននេះមានកំណត់ – តស់! កក់សំបុត្រឥឡូវនេះដើម្បីធ្វើដំណើរដ៏រីករាយទៅកាន់គោលដៅថ្មីៗនៅទូទាំងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត!

 មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

 លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័ររបស់ Vietjet

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...