មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

Date:

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ ៣០ ភាគរយ ដែលមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះលើតម្លៃសំបុត្រ Deluxe ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងសៀមរាប និងហាណូយ និងបណ្តាញដែលកំពុងរីកចម្រើនរបស់ Vietjet ប្រូម៉ូសិននេះ គឺជាឱកាសមួយដែលអ្នកដំណើរមិនគួរមើលរំលងក្នុងការរៀបចំផែនការធ្វើដំណើរឆ្នាំ២០២៦។

ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី១៥ ខែមករា (GMT+7) អ្នកធ្វើដំណើរដែលកក់សំបុត្រ Deluxe តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ “Vietjet Air” អាចទទួលបានការរបញ្ចុះតម្លៃ 30% លើតម្លៃសំបុត្រមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដផ្សព្វផ្សាយ DELUXE2026។ ប្រូម៉ូសិននេះ អនុវត្តចំពោះជើងហោះហើរដែលដំណើរការរវាងថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ ដែលផ្តល់ឱ្យអ្នកធ្វើដំណើរអន្តរជាតិនូវពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផែនការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត។

តម្លៃសំបុត្រ Deluxe របស់ Vietjet ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវាកម្មប្រកបដោយផាសុកភាព និងភាពបត់បែនបន្ថែមដល់អ្នកដំណើរ រួមមាន ដាក់ឥវ៉ាន់ចំនួន ២០ គីឡូក្រាម ជ្រើសរើសកៅអីឥតគិតថ្លៃ ការផ្លាស់ពេលវេលាធ្វើដំណើរឥតគិតថ្លៃ និងអត្ថប្រយោជន៍បន្ថែមផ្សេងៗជាច្រើនទៀត។

Aerial view of Hoi An ancient town at twilight, Vietnam.

ប្រទេសវៀតណាមនៅតែជាជម្រើសធ្វើដំណើរកម្សាន្តដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជារាងរល់ឆ្នាំទៅកម្សាន្តនៅទីនោះ។ ចាប់ពីដងផ្លូវដ៏រស់រវើករបស់ទីក្រុងហាណូយ និងបេតិកភណ្ឌវប្បធម៌បុរាណ រហូតដល់សម្រស់ចែងចាំងនៃភ្លើងពណ៌នារាត្រីនៃទីក្រុងហូជីមិញ ទេសភាពភ្នំចុះអ័ព្ទនៃទីក្រុងហាយ៉ាង សាប៉ា ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុងដាណាង កោះភូគុក និងញ៉ាត្រាង វៀតណាមក៏ជាគោលដៅដ៏ទាក់ទាញសម្រាប់ការពិសារម្ហូបអាហារវៀតណាមលំដាប់ពិភពលោក ប្រពៃណីដ៏សម្បូរបែប ធម្មជាតិដ៏ស្រស់ត្រកាល និងការផ្តល់ជូនសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។

ការធ្វើដំណើរជាមួយ Vietjet អ្នកដំណើរអាចរីករាយជាមួយម្ហូបវៀតណាមក្តៅៗ ដូចជា ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកករបស់វៀតណាម រួមជាមួយនឹងម្ហូបអន្តរជាតិដែលបម្រើដោយក្រុមនាវិកអាកាសចរដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់ Vietjet។ ជើងហោះហើរត្រូវបានដំណើរការដោយកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ អមដោយបទពិសោធន៍វប្បធម៌ និងការកម្សាន្តនានានៅលើយន្តហោះ។

រៀបចំផែនការធ្វើដំណើររបស់អ្នកឥឡូវនេះ ដើម្បីស្វែងយល់ពីប្រទេសវៀតណាមជាមួយ Vietjet!

 រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ និងកាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក។

លក្ខខណ្ឌនានាត្រូវបានអនុវត្ត។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...

យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន...